#ស្វាមីផ្តាច់ការ
ភាគទី០៨
20Voteសម្រាប់ភាគបន្ទាប់💝
«អ្នកម៉ាក់?នេះម៉ាក់មកតាំងពីពេលណា?» រាងក្រាស់ដែលរៀបនឹងនាំកាយខ្លួនចូលទៅក្នុងផ្ទះវិញទៅហើយ ស្រាប់តែឮសម្លេងរបស់អ្នកម៉ាក់បន្លឺឡើងមកកាន់គេបែបនេះ ត្រូវទាញចិត្តគេឲ្យងាកមករកប្រភពសម្លេងរបស់អ្នកម៉ាក់ដោយមិនរង់ចាំយូរ តើអ្នកម៉ាក់គេអាចនឹងឮគេនិយាយអីជាមួយនឹងជីមីនដែរទេ?ក្នុងចិត្តរបស់គេពេលនេះចាប់ផ្តើមភិតភ័យហើយ
«ម៉ាក់មកតាំងពីពេលណាមិនសំខាន់ អ្វីដែលសំខាន់ពេលនេះ កូននឹងក្មួយត្រូវតែនិយាយអោយដឹងរឿងជាមួយនឹងម៉ាក់ ចូលមកខាងក្នុងសិនមកដើម្បីនិយាយគ្នា» លោកស្រីចនញញឹមឡើងស្រស់ដើរចូលទៅខាងក្នុងផ្ទះក្រោយវាចាប្រយោគប្រាប់ពួកគេទាំងពីររួចហើយ។ ទោះមុននោះអារម្មណ៍មិនល្អជាមួយនឹងកូនប្រុសក៏ដោយ ភ្លាមៗបែរជាមានអារម្មណ៍ល្អឡើងវិញ នៅពេលក្នុងចិត្តរបស់គាត់ហាក់ទទួលដឹងនូវរឿងអ្វីម្យ៉ាងដែលធ្វើឲ្យគាត់នេះចាប់ផ្តើមមានរស្មីនៅក្នុងជីវិតឡើងវិញ និងគិតថាកូនប្រុសរបស់គាត់អាចកែប្រែនូវគំនិតផ្សេងៗផងដែរ បើសិនជារឿងមួយនោះកើតឡើងពិតប្រាកដមែន
ក្រោយស្តាប់អ្នកម៉ាក់និយាយបែបនេះរួចហើយ ជុងហ្គុកងាកមកសម្លឹងមុខរបស់ជីមីនដោយក្រសែរភ្នែកពិឃាត រាងតូចដែលត្រូវសម្លឹងភ្នែករបស់គេចាប់ផ្តើមអោនមុខចុះវិញយ៉ាងលឿន នៅពេលបានឃើញគេសម្លឹងមកកាន់ខ្លួនដោយកាយវិការដូចជាយមទូតមកយកបព្រលឹងយ៉ាងអញ្ចឹង គេហាក់ដូចជាមានចំហាយប៊ិសាចនៅក្នុងវិនាទីនេះ
«កុំនិយាយស្អីអោយសោះ អ្នកម៉ាក់សួរអ្វីក៏ដោយ ទុកអោយខ្ញុំជាអ្នកឆ្លើយ!» គេដើរមកក្រោយវិញអោនខ្សឹបប្រាប់ជាការប្រមានមុន ក្រោយមកក៏ដើរចូលទៅតាមអ្នកម៉ាក់របស់គេដែរទៅ ខណៈជីមីនក៏ដើរតាមពីក្រោយរាងក្រាស់ចូលទៅខាងក្នុងផងដែរ ទោះពេលនេះភ័យខ្លាចខ្លាំងថារឿងគ្រប់យ៉ាងអាចនឹងធ្វើអោយលោកស្រីចនបានដឹងការពិតក៏ដោយ ប៉ុន្តែដល់ដំណាក់កាលមួយដែលគេចលែងផុតទៅហើយ មានតែបណ្តោយតាមពេលវេលាប៉ុណ្ណោះ
«អង្គុយត្រង់នេះមកហើយប្រាប់ម៉ាក់ ថាឯងស្គាល់ជីមីនមែនទេ?ហើយមានរឿងអីជាមួយគ្នា ប្រាប់ម៉ាក់តាមត្រង់មក» លោកស្រីចនដាក់បង្គុយទៅលើសាឡុង មុននឹងហៅកូនប្រុសឲ្យមកអង្គុយនៅចំពោះមុខ ខណៈជីមីនអង្គុយនៅខាងឆ្វេងដៃរបស់គាត់ដោយអោនមុខចុះមិននិយាយអ្វីសូម្បីតែបន្តិច ព្រោះបើគេហ៊ានជំទាស់ គេនឹងត្រូវជុងហ្គុកដេញចេញពីផ្ទះមួយនេះជាក់ជាមិនខាន ដូច្នេះគេត្រូវស្តាប់បញ្ជាហើយត្រូវស្ងាត់បំផុតតាមដែលអាចធ្វើទៅបាន
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Разноеផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន