"បារម្ភ?"

624 72 5
                                    

#ស្វាមីផ្តាច់ការ

ភាគទី៣៩

30Vote For next part❤️️

«អេលី បើកទ្វារឲ្យបង» ជុងហ្គុកគោះទ្វារបន្ទប់របស់អេលីខ្លាំងៗដើម្បីឲ្យនាងបើកឡាន ព្រោះដឹងហើយថាពេលនាងខឹងគេ ស្អីក៏នាងហ៊ានធ្វើដែរ អញ្ចឹងកុំទុកយូរមកហៅនាងឲ្យផ្លាស់ទៅបន្ទប់នោះជាមួយគេតែម្តងទៅ

«មានការអីមែនទេ?» នាងបើកទ្វារឡើងមកសួរសំណួរទៅកាន់គេដោយប្រយោគហាក់គ្មានជាតិព្រោះពេលនេះនាងកំពុងខឹងគេត្រូវធ្វើឲ្យសមជាខឹងដើម្បីឲ្យគេលួងចិត្ត

«រើទៅបន្ទប់នោះជាមួយបងទៅ ក្រែងអូនចង់នៅបន្ទប់នោះជាមួយបងមែនទេ?បងឲ្យគេទៅរស់នៅបន្ទប់ផ្សេងហើយ»

«ពិតមែនហ្អេស៎?បងដេញគេចេញហើយ?» គ្រាន់តែឮជុងហ្គុកនិយាយបែបនេះហើយភ្លាម ធ្វើឲ្យទឹកមុខរបស់នាងស្រស់ឡើងវិញភ្លាម ព្រោះវាក៏ដូចគម្រោងការដែលនាងបានគ្រោងទុក ពេលនេះជុងហ្គុកជាអ្នកដេញជីមីនចេញទាល់តែបាន ចុងក្រោយនាងនៅតែសំខាន់សម្រាប់ជុងហ្គុកដដែល

«មែនហើយ យកវ៉ាលីមកបងជួយកាន់» ដោយឮគេប្រាប់បញ្ជាក់បែបនឹងហើយ នាងក៏រត់ទៅបន្ទប់នោះបាត់ទៅ ជុងហ្គុកញញឹមក្រវីក្បាលហួសចិត្តជាខ្លាំងពេលឃើញរឹកពា នាងបែបនេះ មុនដើរចូលទៅបន្ទប់ដើម្បីយកវ៉ាលីរបស់នាងទៅចូលក្នុងបន្ទប់របស់គេវិញ

«ធំខ្លាំងណាស់ អូនពេញចិត្តបន្ទប់មួយនេះ ស្អាតខ្លាំងណាស់» អេលីលើកដៃត្រដាងឡើងធំពេលឃើញបន្ទប់ដែលនាងប្រាថ្នាចង់មកវាគឺធំខ្លាំងលើសពីការរំពឹងទុក មើលខាងក្រៅមិនដឹងទេ ដល់ពេលចូលមកក្នុងទើបដឹងថាវាគឺធំខ្លាំងណាស់

យីននិងធានដែលកំពុងសម្អាតក្នុងបន្ទប់នោះគ្រាន់តែឮអេលីនិយាយបែបនេះហើយពួកនាងធ្វើមុខពេបជ្រាយភ្លាមៗ ព្រោះដោយសារតែនាងនេះហើយដែលធ្វើឲ្យអ្នកប្រុសរបស់គេយំទាំងព្រឹក នាងនេះបានតែជួបនៅខាងក្រៅផ្ទះអី ហក់សំពោងក្បាលឲ្យចូលពេទ្យអីទើបសម

«ឈាម!?» កំពុងតែរើអម្បែងសុខៗ ធានក៏លាន់មាត់ឡើងនៅពេលឃើញឈាមដែលស្រក់ហូរលើឥដ្ឋនោះ វាមិនមែនដូចជាឈាមដែលទើបនឹងមុតទេ ព្រោះវាហាក់ដូចជាស្ងួតធេងហើយបើតាមមើល

«អ្នកណាមុតដៃ?» ជុងហ្គុកឮអ្នកបម្រើលាន់មាត់បែបនេះហើយ គេក៏សួរបញ្ជាក់ បើបានអ្នកណារបួសដៃអីគេក៏ជួយរកថ្នាំមកឲ្យអ្នកបម្រើលាបបាន

«គឺពួកខ្ញុំទាំងពីរមិនបានមុតទេ តែក៏បានឃើញឈាមហូរតក់ៗពេញឥដ្ឋ គឺវាបន្តក់ដល់មាត់ទ្វារចេញទៀតផង ឬមួយជាអ្នកប្រុស?» យីននិងធានក៏លើកដៃរបស់ពួកនាងបង្ហាញទៅចៅហ្វាយនាយ ឃើញថាពួកនាងមិនបានមុតទេ។ ខណៈក្នុងចិត្តរបស់យីនសង្ស័យថាអាចជាអ្នកប្រុសរបស់ពួកនាងហើយ ទើបពួកនាងដើរមើលតាមស្នាមឈាមនោះ វាក៏ពិតមែន ឈាមបានហូរតក់ៗតាមផ្លូវដើរទៅបន្ទប់ថ្មីរបស់រាងតូចនោះហើយ អញ្ចឹងប្រាកដណាស់ថាជីមីនជាអ្នកមុតដៃនឹងអម្បែងកញ្ចក់នេះ

ស្វាមីផ្តាច់ការ♣️Where stories live. Discover now