"កម្មសិទ្ធិ🔞"

963 75 0
                                    

#ស្វាមីផ្តាច់ការ

ភាគទី៣៥

30 Vote for next part🔥💪

ក្រោយពេលពិធីរៀបការត្រូវបានចប់សព្វគ្រប់ហើយ ពិធីរាំរែងក៏កើតមានឡើងទន្ទឹមនឹងនោះដូចគ្នា កូនក្រមុំនិងកូនកម្លោះទាំងពីរក្រោយពេលផ្លាស់ខោអាវរួចហើយគឺត្រូវបានអ្នកម៉ាក់ទាញឲ្យមកតាមខ្លួនដើម្បីណែនាំឲ្យអ្នកគ្រប់គ្នាបានស្គាល់និងអ្នកដែលចូលរួមទាំងអស់ត្រូវតែបានដឹងគ្រប់គ្នាថា ផាកជីមីនជាកួនប្រសាររបស់គាត់

ជុងហ្គុកត្រូវដើរតាមអ្នកម៉ាក់ពីមួយតុទៅមួយតុគឺត្រូវទៅតាមអ្នកម៉ាក់ប្រាប់ ព្រោះគេមិនដឹងប្រកែកបែបណាឡើយក្នុងពេលនេះ មានតែស្របតាម។ បើដើរតាមធម្មតាមិនអីទេ ណាស់តែអ្នកនៅតាមតុនោះ បញ្ចុកស្រាឲ្យគេផឹកនឹងតែម្តង ពីមួយតុទៅមួយតុគឺគេត្រូវតែលើកស្រាដាច់មួយកែវទើបអាចបន្តដំណើរទៅតុមួយទៀតបាន ដូច្នេះហើយមិនតិចកែវទេ ល្មមឲ្យគេស្រវឹងដើរលែងរួចដែរ

«បើប្តីស្រវឹងហើយ អញ្ចឹងឲ្យប្រពន្ធជាអ្នកផឹកម្តងទៅចឹង» ដោយអ្នកចូលរួមក្នុងតុនោះដូចជាមានគំនិតចង់ធ្វើឲ្យពួកគេស្រវឹងទាំងពីរ ព្រោះឃើញថារាងក្រាស់នេះស្រវឹងឡើងចង់ដើរបិទភ្នែកទៅហើយ ទើបចង់ឲ្យប្រពន្ធផឹកជំនួស ក្រែងបានស្រវឹងទាំងអស់គ្នាឆាប់មានកូន

«មិនអីទេ ខ្ញុំមិនទាន់ស្រវឹងទេ កុំឲ្យប្រពន្ធខ្ញុំផឹកអី គ្នានៅក្មេងណាស់» គេស្រវឹងឡើងចង់ដើរបិទភ្នែកទៅហើយ ប៉ុន្តែគេនៅតែប្រកែកថាមិនបានស្រវឹងព្រោះមិនចង់ឲ្យប្រពន្ធទម្លាប់ផឹក គេក៏ទាញស្រាមកផឹកជំនួសលើកអកដាច់ រួចហើយក៏ហុចកែវឲ្យពួកគេវិញ មុននឹងទាញដៃរាងតូចចេញឆ្ងាយពីតុនោះ ក្រោយពេលឃើញពួកចាស់ៗអស់នោះសម្លឹងមើលប្រពន្ធគេយូរៗដូចមិនដែរបានឃើញ

«ម៉ាក់ ខ្ញុំទៅបន្ទប់ដេកហើយ ស្រវឹងហើយម៉ាក់អើយ» ជុងហ្គុកទាញម៉ាក់មកខ្សឹបប្រាប់ព្រោះគេនៅដើរផឹកតាមតុតទៀតមិនបានទេ តែផឹកទៀរសន្លប់បាត់ ខានក្រេបទឹកឃ្មុំឥឡូវហើយ

«ច៎ាសទៅសម្រាកចុះ ជីមីនជួយមើលគេផងកូន គេស្រវឹងខ្លាំងហើយ»

ស្វាមីផ្តាច់ការ♣️Where stories live. Discover now