#ស្វាមីផ្តាច់ការ
ភាគទី២២
20Vote សម្រាប់ភាគបន្ទាប់👐
«ឯង!»
«មានរឿងអីមែនទេកូនប្រុស? មិញនេះដូចជាមានឮសម្លេងស្រែក?» រាងក្រាស់ដែលលើកដៃបម្រុងមកទះរាងតូច តែភ្លាមៗរាងតូចរហ័សជាងក៏ដើរកាន់ថាសអាហារថយក្រោយចេញទៅក្រៅបន្ទប់វិញយ៉ាងអូតូម៉ាទិច ខណៈនោះដែរលោកស្រីចនក៏បានដើរចេញមកខាងក្រៅបន្ទប់សួរមកកាន់រាងតូចល្មម
«គ្មានរឿងអីទេអ្នកម៉ាក់ អ្នកម៉ាក់អាចបន្តការងារបាន» រាងតូចឆ្លើយតបទៅកាន់អ្នកម៉ាក់ក្មេកដោយស្នាមញញឹម ខណៈលោកស្រីចនក៏ងួកក្បាលយល់ព្រមដោយមិនដេញដោលច្រើន រួចហើយក៏បិទទ្វារបន្ទប់ចូលទៅខាងក្នុងវិញទៅ
«ខ្ញុំអនុញ្ញាតគោរពលាទៅបន្ទប់វិញហើយ ប្រញាប់ទៅគេងខ្លាចស្អែកក្រោកយឺត ទៅមើលឈុតរៀបការមិនទាន់ បាយៗអនាគតស្វាមី» បញ្ចប់ប្រយោគដោយស្នាមញញឹមគ្មានភាពឈឺចាប់សូម្បីតែបន្តិច រាងតូចក៏ដើរកាន់ថាសដើរចេញទៅទាំងគូទង័រខ្ទឺតមិនខ្វល់ពីជុងហ្គុកឡើយដែលកំពុងខឹងគេឡើងញ័រខ្លួនទៅហើយ បើកុំតែអ្នកម៉ាក់មកកាត់អម្បាញ់មិញទេ ម្លេះពេលនេះរាងតូចប្រាកដជាសុីកំផ្លៀងគេជាមិនខាន
រាងតូចដើរចុះមកដល់ខាងក្រោយនៃផ្ទះបាយវិញ ដាក់ថាសទៅទុកអោយបានស្រួលបួលរួចហើយ ក៏ឈរផ្អែកខ្លួនទៅនឹងទូទឹកកកយកដៃស្ទាបបេះដូងរបស់ខ្លួនឯង ដែលកំពុងឈឺពឺតផ្សាជាខ្លាំងតែមិនបានបញ្ចេញអោយគេបានឃើញឡើយ ដូចដែលនិយាយតាំងពីដើមមកហើយគេមិនចង់អោយនរណាមើលឃើញភាពទន់ជ្រាយរបស់គេនោះទេ គេនឹងមិនយំដាច់ខាតលុះត្រាណាដែលគេឈឺខ្លាំងជាងនេះ ពេលនោះគ្រប់គ្នានឹងបានឃើញទឹកភ្នែកស្រក់របស់គេហើយ ព្រោះពេលនោះហើយជាពេលដែលគេទ្រាំលែងបានតទៅទៀត
«ត្រឹមពាក្យសម្តីប៉ុន្មានម៉ាត់សោះ ហេតុអីខ្ញុំឈឺខ្លាំងម្លេះ?ត្រូវហើយមកពីខ្ញុំលួចស្រឡាញ់គេយូរណាស់មកហើយ មិននឹកស្មានថាគេបែបនេះទេ ប៉ុន្តែថ្ងៃនេះទើបខ្ញុំដឹងថាគេនេះអាក្រក់ប៉ុណ្ណា អាក្រក់រហូតរកលេខដាក់គ្មាន ហេតុអីគេគិតចេញនូវគំនិតស្មោគគ្រោកមួយនេះចេញមកបាន?មិនអាណិតចិត្តខ្ញុំខ្លះទេឬយ៉ាងមិច?» ទោះមិនបានស្រឡាញ់គ្នាក៏ដោយ ហោចណាស់គេគួរតែមានសណ្តានចិត្តជាមនុស្សខ្លះ យោគយល់ដល់ចិត្តអ្នកម្ខាងទៀតខ្លះផង តែគេមិនខ្វល់នោះទេ គេគិតតែពីក្តីសុខរបស់ខ្លួនឯងមិនខ្វល់ឡើយថារាងតូចនេះអាចនឹងបែបណាបើបានឮគេនិយាយបែបនេះហើយនោះ?
«ពេលខ្លះក៏ឆ្ងល់ណាស់ដែរ ហេតុអីខ្ញុំពូកែទ្រាំយ៉ាងនេះ?ទ្រាំរហូតដល់គេគ្រប់គ្នាមើលមិនដឹងថាខ្ញុំនេះទន់ជ្រាយដល់ថ្នាក់ណា ខ្ញុំក៏ចេះឈឺ ហើយខ្ញុំក៏ចេះយំ ហេតុអីលោកមិនយល់ពីខ្ញុំខ្លះ?ហ្អឹកៗ» នឹកដល់រឿងនេះ ទឹកភ្នែកក៏ស្រក់ចុះមកដោយមិនអាចឃាត់បានតទៅទៀត ត្រូវហើយ គេពូកែទ្រាំពេករហូតគ្មានអ្នកដឹងថាគេទន់ជ្រាយដល់ថ្នាក់នេះ ព្រោះគេតែងញញឹមតែងសប្បាយគ្រប់រឿងមិនចេះសោកសៅ មិនដែលមានភាពអសកម្មពេលនៅជាមួយមនុស្សជុំវិញខ្លួនឡើយ ប៉ុន្តែត្រូវចាំថាមនុស្សរឹងមាំបាន តែមិនបានគ្រប់ពេលនោះទេ ពេលខ្លះក៏ចង់យំណាស់ដែរ ហើយរឿងដែលឈឺចាប់បំផុត គឺជារឿងដែលគេលួចស្រឡាញ់មនុស្សម្នាក់ តែម្នាក់ឯង គេគ្មានថ្ងៃដឹង ហើយក៏គ្មានថ្ងៃទទួលស្គាល់ថាខ្លួននេះជាអនាគតភរិយាដែលគេត្រូវរួមរស់ជាមួយឡើយ
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Разноеផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន