"ភរិយាស្របច្បាប់"

726 72 1
                                    

#ស្វាមីផ្តាច់ការ

ភាគទី៤២
30Vote for next part❤️️


«មានតែពាក្យថាទ្រាំតែប៉ុណ្ណោះ សង្ឃឹមថាបន្តិចទៀត អ្វីៗនឹងប្រសើរឡើងវិញ» ពេលនេះសូម្បីតែពំពារបាយក៏ចត់អ្វីៗគឺហាក់គ្មានជាតិ ខំប្រឹងលេបបាយទាំងមិនឃ្លានព្រោះខ្លាចគ្មានកម្លាំងត្រូវធ្វើការ គ្រប់យ៉ាងគឺគេមិនអាចធ្វើតាមចិត្តខ្លួនបាននោះទេ គឺត្រូវតែតម្រូវតាមចិត្តរបស់ពួកគេ ទោះចិត្តចង់ក៏ត្រូវតែចង់ដែរ

ក្រោយស្រស់ស្រូបអាហាររួចហើយគេក៏ឡើងទៅសម្រាកខាងលើបន្ត មិនចង់នៅដល់យប់ជ្រៅព្រោះខ្លាចគ្មានកម្លាំង ឡើងមកដល់បន្ទប់ហើយគេក៏មិនភ្លេចដាក់ម៉ោងរោទិ៍នៅក្នុងទូរស័ព្ទដៃផងដែរ ប៉ុន្តែខណៈពេលនោះក៏មានសារមួយលោតឡើងដែលវាគឺជាសាររបស់អ្នកម៉ាក់គេនេះហើយ

(ប្អូនស្រីបាននិយាយថាស្អែកនេះនឹងត្រូវប្រកាសដំណែងឲ្យកូនប្រសារហើយ ដូច្នេះក្រោយពេលប្រកាសរួច ពួកយើងនឹងហោះទៅសហរដ្ឋអាមេរិចតែម្តង ដើម្បីឲ្យម៉ាក់រៀនជំនាញប្រហែលជាជិតមួយឆ្នាំទើបម៉ាក់ត្រឡប់មកកូរ៉េវិញដើម្បីធ្វើការតាមជំនាញដែលម៉ាក់បានរៀន ម៉ាក់សប្បាយចិត្តតែក៏មិនសូវខ្លាំង ព្រោះម៉ាក់ចង់ឲ្យកូនរៀនបន្តច្រើនជាង!)

រាងតូចរំភើបចិត្តខ្លាំងណាស់ក្រោយពេលបានអានសាររបស់អ្នកម៉ាក់ចប់ហើយ ទីបំផុតអ្នកម៉ាក់របស់គេក៏អាចរៀនជំនាញហើយធ្វើការបាន មានតែអរគុណដល់លោកស្រីចនប៉ុណ្ណោះដែលជួយផ្តល់ឱកាសដល់ម៉ាក់របស់គេបែបនេះ ជាតិនេះប្រហែលត្រូវជំពាក់គុណលោកស្រីចនច្រើនពេកហើយ តែក៏រៀងទម្លាក់ទឹកមុខចុះមកវិញបន្តិចនៅពេលនិយាយដល់រឿងបន្តការសិក្សារបស់គេ ត្រូវហើយគេពិតជាចង់រៀនបន្តពិតមែន ប៉ុន្តែគេនឹងយករឿងនេះទៅនិយាយជាមួយជុងហ្គុកដើម្បីសុំអនុញ្ញាតគេរៀនបន្តរហូតដល់ចប់ឆ្នាំសកលគេនឹងរៀនជំនាញជាអ្នកឌីហ្សាញដើម្បីសម្រេចក្តីស្រម៉ៃ

«ខ្ញុំមិនអីទេម៉ាក់ ឲ្យតែម៉ាក់មានក្តីសុខ ខ្ញុំក៏មានក្តីសុខតាមនោះដូចគ្នា» បន្លឺចប់ដោយស្នាមញញឹមនៅលើផ្ទៃមុខ រឿងចាស់ក៏រសាយអស់ប្តូរមករឿងថ្មីមួយនេះដែលធ្វើឲ្យស្តាប់ឮហើយរំភើបខ្លាំងបំផុង

ស្វាមីផ្តាច់ការ♣️Where stories live. Discover now