#ស្វាមីផ្តាច់ការ
ភាគទី២១
ចង់បានមួយភាគទៀត?20vote សម្រាប់ភាគបន្ទាប់❤️️
ក្រឡេកមកមើលប្រុសកម្លោះសង្ហារបស់យើងឯណេះវិញ ជិះតាមផ្លូវក៏បាននឹកគិតដល់រឿងកាលពីនៅផ្សារទំនើបដែរ គេមិនយល់ថាហេតុអីគេត្រូវមានចិត្តចង់ជួយជីមីនទៅវិញ?ទាំងដែលគេនេះស្អប់ក៏ស្អប់ខ្លាំងណាស់ សឹងតែថាពេលខ្លះចង់សម្លាប់ចោលទៀតក៏មាន ចម្លែកអីថ្ងៃនេះ ពេលបានឃើញអ្នកផ្សេងធ្វើបាបរាងតូចនៅចំពោះមុខគេ គេបែរជាមានអារម្មណ៍ខឹងសម្បារទៅវិញ ទាំងនេះវាមកពីមូលហេតុអីឲ្យប្រាកដ?អេលីនិយាយត្រូវហើយ មានហេតុផលអីដែលគេត្រូវជួយជីមីន វាមិនសម
«ចាត់ទុកថាឯងធ្វើបុណ្យចុះជុងហ្គុក គិតច្រើនធ្វើអី នៀក៎ ហ៊ើយមិនយល់ខ្លួនឯងសោះ» រឿងមានអោយត្រូវគិតច្រើន គេមិនយកមកគិត បែរជាមកត្រូវគិតត្រឹមរឿងកំបុិកកំប៉ុកប៉ុណ្ណឹង ណ្ហើយយ៉ាងណាបានជួយមនុស្សទៅហើយចាត់ទុកថាធ្វើបុណ្យទៅចុះ ណាមួយជេណាជាបុគ្គលិកនៅក្នុងហាងម៉ាក់របស់គេទៀត គេត្រូវតែនិយាយឲ្យដឹងខុសត្រូវជាមួយនាងខ្លះអញ្ចឹងហើយ
Skip>>
ពេលវេលាកន្លងផុតទៅ រយៈពេល1ម៉ោងឯណោះ ទើបគេត្រឡប់មកដល់ផ្ទះវិញ ព្រោះស្ទះផ្លូវខ្លាំងពេក មិនដឹងអ្នកម៉ាក់គេស្តីអោយឬអត់ទេ។ ឡានរបស់នរៈសង្ហាក៏បានចុះចតមកដល់ខាងក្រោយនៃភូមិគ្រឹះ រាងក្រាស់ដើរក្រវីចូលសោរឡានចូលមកក្នុងគេហដ្ឋានវិញដោយអើតឡើមៗស្វែងរកអ្នកម៉ាក់របស់គេសិន បើម៉ាក់គេនៅក្រោមនៅឡើយទេ គេត្រូវរកមូលហេតុអោយសមស្របដើម្បីកុហកអ្នកម៉ាក់ទៀតហើយ
ខណៈពេលនេះមិនបានឃើញអ្នកម៉ាក់នៅទេ ជាពេលដែលគេត្រូវតែសប្បាយចិត្តហើយ តែក៏ត្រូវអស់អារម្មណ៍មកវិញនៅពេលបានឃើញមុខអនាគតប្រពន្ធនៅឈរជិតនឹងតុបាយហើយនោះ គេមិនខ្វល់ហើយក៏ថែមទាំងមិនមើលមុខថែមទៀត ទើបចង់ដើរហួសទៅខាងលើបន្ទប់គេវិញទៅ
«លោកមិនគិតញុាំអាហារពេលល្ងាចសិនទេឬ?» ដោយឃើញថាជុងហ្គុកដូចជាចង់ដើរហួសទៅខាងលើបន្ទប់របស់គេហើយ ទើបរាងតូចដែលបានឃើញបែបនេះក៏និយាយឃាត់ដំណើររបស់គេ ព្រោះគេត្រូវតែញុាំអាហារពេលល្ងាចអស់នេះ ដោយវាជាបណ្តាំរបស់លោកស្រីចន
«អ្នកម៉ាក់ទៅណាហើយ?ហេតុអីមិនឃើញគាត់?» ស្របពេលឮសម្លេងគេសួរបែបនេះហើយ រាងក្រាស់ក៏ដើរត្រឡប់ក្រោយមករកតុបាយវិញ ខណៈសម្លឹងមើលនាឡិកានៅលើដៃទើបឃើញថាគេចូលផ្ទះមកយឺតឡើងមួយម៉ោងជាងទៅហើយ សមហើយដែលមិនឃើញអ្នកម៉ាក់គេនៅខាងក្រោមបន្តទៀតនោះ
«ម៉ាក់នៅខាងលើ ដើម្បីរើសឈុតសម្រាប់ពួកយើងទៅល.នៅថ្ងៃស្អែក អ្នកគ្រប់គ្នាបានញុាំរួចរាល់អស់ហើយ នៅឡើយតែលោកទេ ដែលមិនទាន់ញុាំ» រាងតូចឆ្លើយតបគ្រប់អ្វីដែលគេបានសួរ ខណៈគេក៏ងួកក្បាល ទាញចានបាយមកញុាំបណ្តើរ ស្របពេលកន្ទុយភ្នែកដៀងមើលរាងតូចដែលគិតតែពីឈរញញឹមនៅក្បែរគេនោះរហូត តាំងពីគេចូលមក ដូចមិនចេះហត់សោះតែម្តង
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Acakផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន