#ស្វាមីផ្តាច់ការ
ភាគទី២៩
20Vote for next part💜
«ស្ងប់អារម្មណ៍ ចាត់ទុកថាថ្ងៃនេះជាថ្ងៃល្អរបស់ខ្ញុំ ខ្ញុំមិនត្រូវខឹង មិនត្រូវច្រឡោតខ្លាំងបែបនេះទេ ត្រូវតែសម្រួលអារម្មណ៍» ព្យាយាមប្រាប់អោយចិត្តខ្លួនឯងបានស្ងប់ព្រោះថ្ងៃនេះជាថ្ងៃល្អដែលគេបានរៀបការជាមួយនឹងអេលីហើយ រាងក្រាស់ក៏នាំកាយមាំចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ គេត្រូវតែសម្រាកអោយបានច្រើន ជៀសជាងធ្វើអោយចិត្តខឹងលើរាងតូចឥតអំពើដែរ
រាងតូចដែលកំពុងនៅខាងក្រោមឯណេះវិញ គេងមិនលក់ ក៏ចេញមកខាងក្រៅផ្ទះដើម្បីសម្លឹងមើលផ្កាយដែលរះនៅលើមេឃយ៉ាងស្ងប់ស្ងាត់ខ្លាំងបំផុត អារម្មណ៍សោកសៅតែងកើតមាន តែទោះយ៉ាងណាក៏ព្យាយាមយករឿងដែលសប្បាយមកដាក់ក្នុងចិត្តជៀសជាងយករឿងរបស់គេម្នាក់នោះមកគិតហើយឈឺក្បាលតែម្នាក់ឯងផងដែរ
រឿងដែលគេត្រូវសប្បាយចិត្តពេលនេះ ព្រោះគេមានឱកាសអាចបញ្ចេញស្នាដៃបានហើយ ដោយមានតាមរយៈអ៊ុនវូដែលបាននិយាយជាមួយគ្នា កាលពីព្រឹកមិញនេះ គេក៏សង្ឃឹមថាអាចជួបអ៊ុនវូម្តងទៀតនៅថ្ងៃណាមួយ ព្រោះពួកគេទាំងពីរសុទ្ធតែស្រឡាញ់ប្រភេទនៃការឌីហ្សាញដូចគ្នា ដូច្នេះមិនថ្វីទេថ្ងៃណាមួយប្រាកដជាជួបគ្នា
«ឱកាសការងារដែលខ្ញុំស្រឡាញ់មានហើយ ក្រោយរៀបការរួច ខ្ញុំនឹងណាត់ជួបគេដើម្បីនិយាយពីរឿងបញ្ចេញម៉ូតខោអាវនេះចេញម្តងមួយៗ ខ្ញុំគួរតែឈប់គិតរឿងនោះហើយបណ្តោយពេលណាពេលនឹងចុះ គួរតែយកពេលមកគិតរឿងអនាគតវាប្រសើរជាងគិតរឿងដែលគ្មានថ្ងៃអាចរើបម្រាស់ចេញបាន» ពេលខ្លះវាឈឺពេកឡើងក្លាយជាទម្លាប់ទៅហើយ ដូច្នេះគួរតែឈប់គិត ទោះយើងនិយាយបែបណាក៏គេមិនយល់ពីចិត្តយើងដដែល សុខចិត្តយកពេលមកគិតរឿងការងារអភិវឌ្ឍន៍ខ្លួនឯងអោយមានពិស្តារភាពវិញទើបប្រសើរជាងគិតពីរឿងគេហើយក៏គេងយំម្នាក់ឯងឥតអំពើដែរ
ក្រោយគិតរឿងដែលត្រូវតែធ្វើខ្លួនឲ្យសប្បាយរួចហើយ រាងតូចក៏បង្ហាញស្នាមញញឹមលើថ្ពាល់មកសារជាថ្មីម្តងទៀតមុននឹងដើរចូលទៅក្នុងផ្ទះវិញដើម្បីរកកន្លែងសម្រាកព្រោះយប់ជ្រៅណាស់ហើយ គេមិនគួរមកឈរគិតរឿងអត់ប្រយោជន៍មួយនេះសោះ។
YOU ARE READING
ស្វាមីផ្តាច់ការ♣️
De Todoផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន