"បានអ្នកណាបន្តវង្សត្រកូល?"

661 83 4
                                    

#ស្វាមីផ្តាច់ការ

ភាគទី០៩

20Vote សម្រាប់ភាគបន្ទាប់❤️️

«ធ្វើជាមនុស្សប្រុស ឯងត្រូវមានទំនួលខុសត្រូវ ឯងហ៊ាននិយាយសម្តីបែបនេះមកកាន់ម៉ាក់កើតដែលហ្អេស៎ជុងហ្គុក!?» លោកស្រីចនសម្លឹងមើលកូនប្រុសដោយក្រសែរភ្នែកមិនពេញចិត្តជាខ្លាំង មិននឹកស្មានថាកូនប្រុសគាត់មានការគិតបែបនេះទាល់តែសោះ ក្នុងនាមជាមនុស្សប្រុសម្នាក់នឹងគេដែរ ហេតុអីក្នុងខ្លួនគេគ្មានសារជាតិជាសុភាពបុរសខ្លះ?ហេតុអីវាចាសម្តីបែបនេះតបមកកាន់គាត់ទៅរួច?

«ម៉ាក់ចង់ឲ្យខ្ញុំរៀបការជាមួយគេយ៉ាងមិចទៅ?បើខ្ញុំក៏មានមនុស្សដែលខ្ញុំស្រឡាញ់ហើយ ម៉ាក់ក៏បានដឹង ហេតុអីម៉ាក់ចង់អោយខ្ញុំរៀបការជាមួយនឹងមនុស្សដែលខ្ញុំមិនបានស្រ-»

«ម៉ាក់បានប្រាប់ឯងហើយមិនអញ្ចឹង ថាម៉ាក់មិនទទួលយកនាងជាកូនប្រសាររបស់ម៉ាក់ដាច់ខាត! ស្តាប់ឲ្យច្បាស់ម្តងទៀត ម៉ាក់និយាយប្រាប់ឯងនៅលើឡានយ៉ាងមិចខ្លះ?អោយឯងយកទៅគិតពិចារណាលើវា ហេតុអីឯងមិនយកទៅគិតខ្លះ?ឯងគិតថាម៉ាក់នេះជាមនុស្សអាក្រក់ថ្នាក់នឹងហ្អេស?បំបែកបំបាក់កូនខុសរឿង ទាំងគ្មានរឿងអីសោះក៏ម៉ាក់ស្អប់នាង? មិនចូលចិត្តនាងអញ្ចឹងមែនទេ?»ក្នុងនាមគាត់ជាអ្នកម៉ាក់ម្នាក់ តែងចង់ឃើញកូនរស់នៅមានក្តីសុខ មានសុភមង្គល គ្មានអ្នកម៉ាក់នៅក្នុងលោកនេះឯណាចង់ឃើញកូនរស់នៅដោយគ្មានក្តីសុខនោះទេ ហើយមូលហេតុនៃការពិតរឿងគ្រប់យ៉ាងគឺមិនមែនចេះតែខឹង ចេះតែស្អប់គ្រប់រឿងនោះទេ មកពីគាត់ដឹងពីនាង គាត់ធ្លាប់ស្គាល់នាង គាត់ប្រាប់កូនរបស់គាត់អោយចៀសឆ្ងាយពីនាង មិនមែនមានន័យថាចង់បំបែកបំបាក់កូនខុសរឿង ខុសហេតុនោះទេ

«ប៉ុន្តែម៉ាក់ ខ្ញុំស្រឡាញ់នាង ហើយនាងក៏ស័ក្តិសមនឹងខ្ញុំជាងអាម្នាក់នេះ! ខ្ញុំជាមនុស្សប្រុស ហើយអោយខ្ញុំទៅរៀបការជាមួយមនុស្សប្រុស?វាមិនខុសពេកហើយទេដឹងម៉ាក់?» រាងក្រាស់តបសម្តីទៅកាន់អ្នកម៉ាក់វិញដោយសម្តីខ្លាំងៗ គេចង្អុលចំៗរវាងខ្លួនឯងនិងអាល្អិតដែលគិតតែពីអង្គុយអោនមុខចុះមិនហ៊ានលូកមាត់ក្នុងរឿងនេះ ព្រោះគេគ្មានសិទ្ធិទេ ហើយពេលនេះក៏មិនដឹងគួរនិយាយបែបណាអោយស័ក្តិសមនោះដែរ

គេនិយាយក្តែងៗថាមិនស័ក្តិសម គេប្រកាន់នូវការស្រឡាញ់ភេទដូចគ្នា ត្រូវហើយ! វាមិនស័ក្តិសមពិតមែន ព្រោះគេជាកូនអ្នកមាន គេមានគ្រប់យ៉ាង អ្វីៗក៏គេមាន ចំណែកឯខ្លួននេះត្រឹមជាកូនអ្នកបម្រើ មានរឿងអ្វីដែលអាចយកទៅប្រៀបធៀបជាមួយនឹងគេបានទៅ?តម្លៃជាអ្នកបម្រើវាទាបជាងស្បែកជើងដែលគេពាក់ទៅទៀត គេមិនបានអោយតម្លៃទៅលើក្តីស្រឡាញ់ទេ ប៉ុន្តែគេអោយតម្លៃទៅលើវណ្ណៈច្រើនជាង!

«ម៉ាក់មិនខ្វល់ ហើយម៉ាក់ក៏មិនប្រកាន់ក្នុងរឿងដែលស្រឡាញ់ភេទដូចគ្នា ឯងត្រូវតែរៀបការជាមួយជីមីនដាច់ខាត ចំណែកស្រីម្នាក់នោះ ឯងត្រូវផ្តាច់ទំនាក់ទំនងជាមួយនាងចាប់ពីថ្ងៃនេះទៅ!» ការស្រឡាញ់ភេទដូចគ្នាវាមិនមែនជារឿងខុស ចំណែកឯរឿងដែលខុសគឺជារឿងដែលក្នុងលោកនេះមានការប្រកាន់ក្នុងការស្រឡាញ់ភេទដូចគ្នា ធម្មជាតិបង្កើតអោយមនុស្សមានការស្រឡាញ់ ហើយការស្រឡាញ់គឺមិនបានរើសអើងភេទឬពណ៌សម្បុរឡើយ វណ្ណៈក៏ដូចគ្នាហេតុអីត្រូវប្រកាន់រឿងមានក្រ?បើគ្រាន់តែជាមនុស្សដូចគ្នា ស្រឡាញ់គ្នាមិនបាន ចាំបាច់បង្កើតក្តីស្រឡាញ់ឡើងមកធ្វើអី?

«ខ្ញុំមិនយល់ព្រមក្នុងរឿងនេះដាច់ខាត! ម៉ាក់មិនប្រកាន់ក្នុងការស្រឡាញ់ភេទដូចគ្នា ប៉ុន្តែខ្ញុំប្រកាន់! ខ្ញុំមិនអាចធ្វើបែបនឹងបានទេ ខ្ញុំជាមនុស្សប្រុស អោយខ្ញុំទៅយកប្រពន្ធជាមនុស្សប្រុសបានយ៉ាងមិច?បានអ្នកណាស្នងវង្សត្រកូល?បានអ្នកណាបន្តវេនទៀត បើសិនខ្ញុំយកប្រពន្ធជាមនុស្សប្រុសបែបនៀក៎!?» រាងក្រាស់នៅតែប្រកែកតឹងសរសៃរកដាច់អហង្ការជាមួយនឹងអ្នកម៉ាក់មិនព្រមឈប់ នៅក្នុងរឿងបែបនេះគេមិនយល់ព្រមឡើយ បង្ខំរឿងអ្វីផ្សេងបាន តែរឿងរៀបការមិនអាចបង្ខំបាននោះទេ ជីវិតរបស់គេ អនាគតរបស់គេ គេធំហើយគេអាចចាត់ចែងលើវាបាន ហេតុអីចាំបាច់មានអ្នកម៉ាក់មកចាត់ចែងរឿងអនាគតនិងជីវិតរបស់គេដែរ?

«ម៉ាក់មិនបានបង្រៀនកូនឲ្យប្រកាន់បែបនេះទេជុងហ្គុក!! មនុស្សប្រុសក៏អាចមានកូនបាន ឯងជឿជាក់ទេថា ជីមីនអាចមានកូនបាន?សម័យនេះទៅហើយ រឿងស្អីក៏អាចកើតឡើងបានដែរ កុំយករឿងនេះមកប្រកែកមិនចង់រៀបការជាមួយនឹងម៉ាក់ ម៉ាក់មិនបានល្ងង់!!» លោកស្រីប្រកាសក្តែងៗថាជីមីនអាចមានកូនបាន គាត់ជឿជាក់បែបនេះបើតាមមើលកាយសម្បទាដែលជីមីនមាន គាត់ជឿជាក់យ៉ាងពេញទំហឹងថាផាក ជីមីនអាចមានកូនបាន

ប៉ុន្តែវាផ្ទុយពីការគិតរបស់លោកស្រីចន ជីមីនមិនបានជឿជាក់ថាខ្លួនឯងអាចមានកូនបានឡើយ គ្រប់យ៉ាងដឹងត្រឹមថាវាគ្មានថ្ងៃដែលអាច ក្រោយស្តាប់លោកស្រីចននិយាយបែបនេះចប់ក៏ភ័យខ្លួនណាស់ដែរ ព្រោះខ្លាចថាខ្លួនអាចមានកូនដូចការនិយាយរបស់លោកស្រីចនពិតប្រាកដមែន គេច្បាស់ជាយ៉ាប់ជាងនេះ ព្រោះគ្រប់យ៉ាងគឺនៅក្នុងមន្ទិលសង្ស័យនៅឡើយ មិនទាន់ដឹងថាខ្លួនអាចមានសារជាតិជាអូមេហ្គាឬបែបណា បើពិនិត្យដឹងថាខ្លួនឯងមានសារជាតិជាអូមេហ្គា ប្រាកដណាស់មួយរយភាគរយគេប្រាកដជាមានកូន

«បើអញ្ចឹងម៉ាក់យកភស្តុតាងបញ្ជាក់ប្រាប់ខ្ញុំមក ថាជីមីនអាចមានកូនបាន ម៉ាក់យកភស្តុតាងបញ្ជាក់ពីវេជ្ជបណ្ឌិតអោយខ្ញុំបានមើលមក ខ្ញុំនឹងព្រមរៀបការ» រាងក្រាស់និយាយតបទៅកាន់អ្នកម៉ាក់ដោយលេចចេញស្នាមញញឹមឡើងស្រស់ ព្រោះគិតថាខ្លួននឹងឈ្នះអ្នកម៉ាក់ហើយ តាមការបញ្ជាក់របស់រាងតូចគេនិយាយដោយផ្ទាល់ខ្លួនឯងថាមិនអាចមានកូនបាននោះទេ អញ្ចឹងគេក៏ជឿជាក់លើសម្តីរបស់រាងតូច វាគ្មានថ្ងៃដែលអាចមានរឿងនោះកើតឡើងឡើយ!

«ល្អ! ឯងជាអ្នកនិយាយទេណា? ស្អែកម៉ាក់នឹងនាំជីមីនទៅមន្ទីរពេទ្យដើម្បីទៅពិនិត្យអោយដឹងអំពីរឿងនេះ ហើយឯងត្រៀមខ្លួនអោយហើយទៅ ព្រោះក្នុងរឿងនេះម៉ាក់ប្រាកដជាឈ្នះឯង» លោកស្រីចនតបដោយស្នាមញញឹមទៅកាន់កូនប្រុសវិញដោយមិនអោយចាញ់គេឡើយ គាត់ដឹងហើយថាក្នុងរឿងនេះគាត់ប្រាកដជាឈ្នះ ទោះធម្មជាតិ ជីមីនគ្មានសារជាតិអូមេហ្គាក៏ដោយ ជឿទេ?ថាគាត់អាចប្រើវិធីផ្សេងអោយជីមីនមានសារជាតិជាអូមេហ្គាទាល់តែបាន គាត់អាចធ្វើរឿងនេះបានគ្រប់យ៉ាងកូនប្រុសគ្មានថ្ងៃអាចឈ្នះគាត់បានឡើយ

«ខ្ញុំនឹងទៅជាមួយម៉ាក់ដែរ សម្រេចតាមនឹងចុះ» បញ្ចប់ប្រយោគរបស់ខ្លួនឯងរួចហើយ រាងក្រាស់ក៏ដើរចេញពីអ្នកម៉ាក់ទៅដោយមិនភ្លេចងាកមកសម្លក់សម្លឹងរាងតូចដោយការស្អប់ផងដែរ គេមិនដែរធ្លាប់មានគំនុំអ្វីជាមួយនឹងរាងតូចនោះទេ រឹតតែមិនដែរស្គាល់ពីមុនមក ប៉ុន្តែក្នុងចិត្តគេហេតុអីមានអារម្មណ៍ថាស្អប់រាងតូចខ្លាំងម្លេះ? គេសឹងតែមិនចង់ឈរជិត គេសែនខ្ពើម សែនរអើមតែម្តង។

ហើយកាលដែលគេចង់ទៅជាមួយបែបនេះ ព្រោះគិតនិងខ្លាចថាអ្នកម៉ាក់ប្រើវិធីផ្សេងៗដើម្បីបំភ័ន្តគេអោយជឿ ចុងក្រោយក៏សម្រេចចិត្តទៅជាមួយនឹងម៉ាក់តែម្តងទៅ ទោះគេស្អប់ គេមិនចង់ឃើញមុខរាងតូចនៅពេលនេះក៏ដោយចុះ គេក៏សុខចិត្តចំណាយពេលវេលានោះទៅ ចៀសជាងអោយអ្នកម៉ាក់កុហកគេដែរ

ក្រោយកូនប្រុសដើរចេញទៅបាត់ហើយ ពេលវេលានេះជាពេលដែលលោកស្រីចាប់ផ្តើមផ្តោតទៅលើរាងតូចម្តង ព្រោះអម្បាញ់មិញមិនបានឮលូកមាត់អ្វីសោះ ប៉ុណ្ណេះក៏កាត់ន័យយល់បាត់ទៅហើយ ថាជីមីននេះខ្លាចនិងគោរពគាត់ដល់ថ្នាក់ណា ប៉ុន្តែគាត់នឹងបង្រៀនជីមីនអោយចេះតបតសម្តីខ្លះ មិនឲ្យចាញ់ប្រៀបកូនប្រុសរបស់គាត់បានឡើយ

«ខ្លាចឬភ័យមែនទេ?បានជាគិតតែអោនមុខចុះ មិនហ៊ាននិយាយអ្វីសោះ?» លោកស្រីចនដាក់សំណួរសួរទៅកាន់រាងតូចដែលមើលទៅហាកលដូចជានៅភ័យខ្លាច មិនដឹងថាកូនប្រុសរបស់គាត់បាននិយាយស្អីខ្លះទៅកាន់រាងតូចទេ បានជាអាល្អិតនេះខ្លាចខ្លាំងយ៉ាងនេះ

«ខ្ញុំសុំទោសលោកស្រីចន ដែលខ្ញុំកុហក ខ្ញុំពិតជាមិនចង់កុហកលោកស្រីចនទេ ហើយក៏សុំទោសដែលធ្វើអោយលោកស្រីចននិងសិស្សច្បងឈ្លោះគ្នាបែបនេះ» ចុងក្រោយអាល្អិតក៏ដាច់ចិត្តនិយាយពាក្យនេះចេញទៅកាន់លោកស្រីចន គេនៅមានអារម្មណ៍ខុស ខុសខ្លាំងចំពោះគ្រួសារចន ក៏ព្រោះតែគេទើបធ្វើអោយលោកស្រីចននិងជុងហ្គុកឈ្លោះប្រកែកគ្នាបែបនេះ បើមិនមានគេប្រហែលមិនអីទេត្រូវទេ?

«មិនបាច់សុំទោសទេ ខ្ញុំយោគយល់ហើយក៏ដឹងថាក្មួយរងសម្ពាធនូវការ bully ពីមនុស្សដែលនៅជុំវិញខ្លួនច្រើន ក្មួយប្រហែលជាឈឺចាប់ណាស់ហើយ មិនអីទេពេលដែលពិធីរៀបការត្រូវបានប្រព្រឹត្តចប់ពេលណា ពេលនោះហើយនឹងលែងមាននរណាមកថាឲ្យជីមីនបានហើយ ពេលនោះជីមីនក៏អាចរៀនសូត្របន្តបានដោយគ្មានការនិន្ទាពីនរណាបន្តទៀត ព្រោះអ្នកផ្សេងទៀតនឹងលែងហ៊ានក្អកដាក់ជីមីនទៀតហើយ» ត្រកូលចនល្បីល្បាញតកូនតចៅតាំងពីរាជកាលបុរាណមកហើយ អ្នកណាៗក៏ស្គាល់ថាត្រកូលនេះខ្លាំងក្លា បង្វឹកកូនប្រុសអោយបន្តវេនជាបន្តបន្ទាប់មិនដែលលួស ក្រុមហ៊ុនមានចូលរាប់រយកន្លែង មុខជំនួញកាន់កាប់លើសគេលើសឯងតមកដល់បច្ចុប្បន្ន ឥទ្ធិពលគ្រួសារចនអ្នកណាឮហើយក៏ខ្លបខ្លាចមិនហ៊ានក្អកជាមួយដែរ ព្រោះដឹងថាគ្រួសារចននេះខ្លាំង ដូច្នេះហើយបើសិនជាការរៀបការប្រព្រឹត្តឡើងបានពេលណា គាត់នឹងហៅអ្នកកាសែតទាំងអស់មកចូលរួម ឲ្យពិភពលោកបានដឹងឮពីកូនប្រសាររបស់គាត់គឺជាផាក ជីមីន ដល់ពេលនោះនឹងលែងមាននរណាហ៊ានធ្វើអ្វីអាក្រក់ៗដាក់ជីមីនទៀតហើយ អំណាចនិងសិទ្ធិគឺទទួលបានពេញលេញគាត់ហ៊ានធានាបែបនេះតែម្តង

«បើគាត់មិនចង់រៀបការក៏មិនអីដែរ យ៉ាងណាខ្ញុំមិនបានខាតបង់អ្វីធ្ងន់ធ្ងរនោះទេលោកស្រី អោយគាត់ស្រឡាញ់គ្នាជាមួយអ្នកនាងអេលីទៅ បើទោះពួកយើងរៀបការជាមួយគ្នាក៏មិនអាចស្រឡាញ់គ្នាបានដែរ គាត់មិនបានស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏មិនបានស្រឡាញ់គាត់ ពួកយើងមិចនឹងអាចរៀបការបានទៅលោកស្រី?» ដល់វគ្គដែលជុងហ្គុកប្រកែកតឹងសរសៃរកជាមួយលោកស្រីចនរួចហើយ ពេលនេះក៏ចូលដល់វេនរបស់អាល្អិតតូចនេះម្តង យល់ហើយថាគេខ្លាច ហេតុអីក៏និយាយថាមិនបានខាតបង់?វាឆ្លងផុតរាត្រីនោះទាំងមូល ម្តេចក៏និយាយចេញមកថាមិនខាតបង់បែបនេះ?

«ម្តេចក៏និយាយថាមិនខាតបង់?ស្តាប់ណា មនុស្សពីរនាក់រស់នៅជាមួយគ្នាគង់តែស្រឡាញ់គ្នានោះទេ ហើយកាលដែលខ្ញុំចង់ឲ្យជីមីនរៀបការជាមួយកូនប្រុសរបស់ខ្ញុំ ព្រោះខ្ញុំស្រឡាញ់ជីមីនដូចជាកូន ដូច្នេះធ្វើជាកូនប្រសាររបស់ខ្ញុំតែម្តងទៅ វាមិនស្រួលជាងស្រឡាញ់ដូចកូនបង្កើតដែរ តើមែនទេ?»

____________________

លោកស្រីចន savage គ្រប់ពេលតែម្តង កូនប្រុសសង្ឃឹមឈ្នះម៉ាក់ឬអត់??

To be continue...

#lysin

ស្វាមីផ្តាច់ការ♣️Where stories live. Discover now