#ស្វាមីផ្តាច់ការ
ភាគទី២៨
20Vote for next part ❤️
«ម៉ាក់សុំទោស ម៉ាក់ក៏មិនចង់អោយកូនធ្វើបែបនេះដែរ ប៉ុន្តែវាក៏ពិបាកក្នុងការបដិសេធដូចកូននិយាយពិតមែន កូនម៉ាក់តើពួកយើងគួរតែរត់គេចចេញពីទីនេះល្អទេ?»ដោយទឹកភ្នែកកូនប្រុសហូរមកឥតឈប់បែបនេះហើយ គាត់ក៏មានអារម្មណ៍ថាខ្លួនឯងនេះអាក្រក់ផងដែរ ដែលជួបកូនប្រុសខ្លួនឯងមិនបានហើយនៅធ្វើអោយកូនប្រុសរស់នៅទាំងមិនសប្បាយចិត្តបែបនេះទៀត«ម៉ាក់កុំបាច់សុំទោសខ្ញុំអី ហើយក៏មិនបាច់រត់គេចទៅណាដែរ ពេលនេះខ្ញុំគ្រាន់តែមានអារម្មណ៍ថាស្រ្តេសនិងត្រូវការការអោបបែបនេះតែប៉ុណ្ណោះ» បោះសម្តីហាក់ដូចជាមិនសូវឈឺខ្លាំងណាស់ណា ប៉ុន្តែវាខុសពីដួងចិត្តដែលពេលខ្លះសឹងតែរងការវាយប្រហារបែបនេះលែងបាន កាលពីមុនក៏ធ្លាប់លំបាកខ្លាំងណាស់ដែរ ប៉ុន្តែវាមិនលំបាកដល់ពេលវេលាមួយនេះទេ វាវេទនាចិត្តជាងស្លាប់ទៅទៀត នៅពេលដែលយើងត្រូវឈរមើលមនុស្សដែលខ្លួនឯងស្រឡាញ់រៀបការជាមួយនឹងអ្នកផ្សេងបែបនេះ
«បើអញ្ចឹងម៉ាក់នឹងអោបកូនអោយណែន ម៉ាក់សុំទោសខ្លាំងណាស់កូនប្រុស...» បានស្តាប់ពាក្យសម្តីសោកសៅរបស់កូនប្រុសហើយ ធ្វើអោយគាត់បង្ហូរទឹកភ្នែកមកទាល់តែបាន កើតមកជាតិនេះត្រូវឆាចោល ព្រោះគ្មានសិទ្ធិប្រកែកគ្មានសិទ្ធិតវ៉ាអ្វីទាំងអស់ គាត់ក៏អាណិតកូនប៉ុន្តែតើគាត់អាចធ្វើអ្វីបានទៅ?
អាល្អិតបន្តអោបម៉ាក់យ៉ាងស្ងប់ស្ងាត់ ទឹកភ្នែកក៏ហូរចុះមកយ៉ាងស្ងប់ស្ងាត់ដូចគ្នា ទោះគេនិយាយប្រាប់ថាមិនអី តែចិត្តរបស់គេមិនបានដូចមាត់ដែលគេនិយាយនោះទេ វាឈឺដូចគេចាក់រាប់រយកាំបិតចំដើមទ្រូងទៅទៀត តាំងពីដឹងថាត្រូវរៀបការជាមួយនឹងខ្លួនមក ជុងហ្គុកតែធ្វើរឿងអាក្រក់ជាច្រើនមកលើខ្លួន ស្រម៉ៃមិនចេញទេ នៅថ្ងៃណាមួយដែលគេត្រូវរស់នៅបែងចែកដោយគ្មានអ្នកម៉ាក់ តើជុងហ្គុកនឹងសម្លាប់គេហើយមែនទេ?
ងាកមកខាងបន្ទប់របស់ជុងហ្គុកឯណេះវិញ គេកំពុងដោះអាវក្រៅចេញដើម្បីបន្តទៅក្នុងបន្ទប់ទឹកជម្រះខ្លួនប្រាណដែលគេចេញទៅក្រៅសឹងតែមួយថ្ងៃពេញទៅហើយ ខណៈនោះបម្រុងនឹងដើរចូលបន្ទប់ទឹកទៅហើយតែក៏ស្រាប់តែក្រលៀសភ្នែកឃើញអ្នកម៉ាក់របស់គេមកឈរនៅមាត់ទ្វារបន្ទប់របស់គេតាំងពីពេលណាក៏មិនដឹង គាត់សម្លឹងមកគេយ៉ាងជាប់គ្មានព្រិចហាក់ដូចជាកំពុងចង់សួររឿងអ្វីមួយយ៉ាងអញ្ចឹង
YOU ARE READING
ស្វាមីផ្តាច់ការ♣️
De Todoផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន