"ឈរមើលអនាគតស្វាមីរៀបការនឹងអ្នកផ្សេង"

595 65 5
                                    

#ស្វាមីផ្តាច់ការ

      ភាគទី២៦

        20Vote សម្រាប់ភាគបន្ទាប់❤️

        «អេលី បងមកវិញហើយតោះពួកយើងប្រញាប់ចេញទៅព្រះវិហារទៅ» ដោយឃើញទឹកមុខនាងមិនសូវល្អប៉ុន្មានទេ ប៉ុណ្ណឹងគេដឹងបាត់ទៅហើយថាអេលីខឹងនឹងគេ ដោយគេក៏ព្យាយាមយករឿងរៀបការមកនិយាយបែបនេះ ខណៈនាងក៏ព្រមមកតាមដៃរបស់គេ ដោយមិនមាត់អ្វីទាំងអស់

         «ប្រញាប់ទៅព្រះវិហារទៅ ព្រោះបងបានណាត់លោកអាចារ្យរួចហើយ គាត់រង់ចាំតែពួកយើងប៉ុណ្ណោះ» ជុងហ្គុកនិយាយបែបនេះដើម្បីនាំអារម្មណ៍ល្អៗរបស់នាងត្រឡបើមកវិញ ព្រោះនាងចង់រៀបការជាមួយនឹងគេណាស់ ដូច្នេះគេគិតថាគ្មានរឿងអីផ្សេងក្រៅពីរឿងនេះទេ ដែលធ្វើអោយនាងសប្បាយចិត្តបាននោះ

         «ច៎ាស តោះ» និយាយឆ្លើយតបនឹងរាងក្រាស់រួចហើយ អេលីក៏បើកទ្វារដើម្បីឡើងឡានចូលទៅអង្គុយជិតនិងជុងហ្គុក ខណៈជុងហ្គុកក៏បើកទ្វារម្ខាងទៀតចូលទៅដែរ  ទើបឡានចាប់ផ្តើមរំកិលបើកចេញទៅរកគោលដៅនៅព្រះវិហារបន្ត

         ជីមីនត្រូវបានជួបជាមួយនឹងក្រសែភ្នែករបស់អេលីម្តងទៀត ដោយម្តងនេះអេលីសម្លក់រាងតូងឡើងចង់ជ្រុះគ្រាប់ភ្នែកចេញមកក្រៅតែម្តង នាងមើលទៅហាក់ដូចជាកំពុងតែខឹងសម្បារខ្លាំងណាស់នៅពេលដែលបានឃើញរាងតូចនៅតែរក្សាស្នាមញញឹមនិងភាពជាអ្នកឈ្នះនៅចំពោះមុខនាងជានិច្ច វាមិនទាន់ផុតមួយថ្ងៃស្រួលបួលទេ ប៉ុន្តែនាងចាញ់ជីមីនពីរដងមកហើយ តទៅមុខអាចសង្ឃឹមថានាងអាចឈ្នះផាក ជីមីនដែលទេ?
 
         «អូន! អូនសប្បាយចិត្តទេ?បំណងប្រាថ្នារបស់ពួកយើងជិតបានសម្រេចហើយ អូនរំភើបឬអត់?» ដោយឃើញថាអេលីហាក់ដូចជាតឹងតែងខ្លាំងពេក ទើបគេព្យាយាមរកនឹកនូវរឿងផ្សេងមកនិយាយជាមួយនាង ដើម្បីអោយនាងញញឹមឡើងវិញ ព្រោះមើលទៅនាងនៅខឹងគេមិនទាន់បាត់ទេ គ្រាន់តែនាងមិននិយាយប៉ុណ្ណោះ
 
         «អូនសប្បាយចិត្ត ព្រោះវាជាបំណងប្រាថ្នារបស់អូន ហើយស្វាមីអូនក៏ជាបងថែមទៀត អូនរំភើបចិត្តខ្លាំងណាស់» អេលីបានដៃ បានឱកាសនូវការឌឺមកវិញ នាងទាញដៃម្ខាងរបស់រាងក្រាស់មកធ្វើជាកើយដើមដៃមានស្នាមញញឹមក្តីសុខនៅចំពោះមុខរាងតូចដោយមិនខ្លាចអ្វីសោះ នាងកំពុងតែបញ្ឈឺរាងតូចអោយឈឺៗខ្លាំងបំផុត

ស្វាមីផ្តាច់ការ♣️Where stories live. Discover now