#ស្វាមីផ្តាច់ការ
ភាគទី១៥
Jungkook x Jimin20Vote សម្រាប់ភាគបន្ទាប់💜
«ឲ្យតែខ្លាំងបែបនេះរហូតទៅ ខ្ញុំក៏ជូនពរ...» ដោយមិនចង់នៅនិយាយរឿងនាំតែវែងឆ្ងាយបន្តឡើយ គេក៏បញ្ចប់ការសន្ទនាទាំងអស់នៅក្នុងប្រយោគមួយនេះហើយបន្ថែមល្បឿនជាន់ហ្គាសឡានកាន់តែលឿនជាងមុន ធ្វើឲ្យរាងតូចទប់ខ្លួនសឹងមិនជាប់ ដោយសារភ្លាមៗគេប្រែល្បឿនទៅជាលឿនបែបនេះ
មនុស្សគេចូលចិត្តតែបែបនេះតាំងពីដើមទៅហើយ ចូលចិត្តខឹងគោតែបែរជាវៃរទេះ នេះជាចំណុចមួយដែលត្រូវអោយរាងតូចកត់សម្គាល់វាទុកនិងត្រៀមខ្លួនសម្រាប់ថ្ងៃក្រោយទៀត ព្រោះគេអាចធ្វើបានគ្រប់យ៉ាង គេអាចមិនហ៊ានធ្វើអីនៅពេលនេះព្រោះនៅមានអ្នកម៉ាក់ក្មេក តែបើគ្មានអ្នកម៉ាក់ក្មេកហើយនោះ ស្អីក៏គេអាចធ្វើបានដែរ ដូច្នេះគេត្រូវសង្កេតនិងចងចាំទុកនៅរាល់ចំណុចតូចៗរបស់គេដើម្បីការពារខ្លួនទៅថ្ងៃក្រោយ
ឡានរបស់ត្រកូលចនបានបើករំកិលចូលទៅខាងក្នុងនៃបរិវេណផ្ទះវិញ រាងក្រាស់ដើរចុះពីលើឡានមុននឹងហុចសោរឡានអោយអង្គរក្សយកឡានទៅទុកបន្ត មុននឹងដើរចូលទៅក្នុងផ្ទះបាត់ទៅ ទម្រាំតែទៅពេទ្យ ជូនអ្នកម៉ាក់ទៅក្រុមហ៊ុន វាដល់ម៉ោងអាហារថ្ងៃត្រង់បាត់ទៅហើយដែលត្រូវអោយគេស្រស់ស្រូបអាហារនៅពេលនេះ
«យកអាហារឲ្យខ្ញុំនៅបន្ទប់ ខ្ញុំញុាំនៅក្នុងបន្ទប់ថ្ងៃនេះ អនាគតភរិយា!» ជួនជាអ្នកម៉ាក់ក៏មិននៅ គេត្រូវញុាំនៅលើតុតែម្នាក់ឯងដដែល ទើបគេនិយាយបញ្ជាទៅកាន់អនាគតភរិយាអោយយកអាហារមកអោយគេទៅលើបន្ទប់វិញ មុននឹងដើរឡើងទៅខាងលើបាត់ទៅ
រាងតូចទទួលបានពាក្យមួយនេះហើយក៏ប្រញាប់រត់ទៅខាងក្រោយដើម្បីមើលថាតើថ្ងៃនេះម៉ាក់របស់គេធ្វើម្ហូបអ្វី ហើយរួចរាល់ឬនៅនឹងអាលគេបានយកទៅអោយរាងក្រាស់ដល់បន្ទប់ដែលគេបានបញ្ជាមកកាន់ខ្លួនបែបនេះ«ម៉ាក់! ខ្ញុំត្រឡប់មកវិញហើយ ថ្ងៃនេះម៉ាក់ធ្វើម្ហូបអ្វី?» ឃើញអ្នកម៉ាក់នៅផ្ទះបាយភ្លាម រាងតូចសប្បាយចិត្តឡើងមកហាក់មានកម្លាំងចិត្តឡើងវិញ រុលខ្លួនចូលទៅអោបអ្នកម៉ាក់ មុននឹងតាមសម្លឹងមើលមុខម្ហូបនៅលើតុដែលតម្រៀបយ៉ាងច្រើនមុខនោះ
«ដូចដែលឃើញនៅលើតុនេះហើយ ច្រើនមុខណាស់ត្រៀមសម្រាប់ពេលល្ងាចផងដែរ យ៉ាងមិចហើយកូន?ពេទ្យនិយាយថាមិចខ្លះ?» លោកស្រីផាក ចាប់ដៃសងខាងរបស់កូនប្រុសមកក្តោបចូលគ្នា សម្លឹងភ្នែកគេយ៉ាងចំដើម្បីរង់ចាំចម្លើយដែលកូនប្រុសនឹងផ្តល់អោយក្នុងពេលបន្តិចទៀតនេះ
«ខ្ញុំមានសារធាតុជាអូមេហ្គាពិតមែន ដូច្នេះខ្ញុំត្រូវរៀបការហើយ មួយសប្តាហ៍ទៀតពិធីរៀបការនឹងប្រព្រឹត្តឡើងហើយ មុននេះខ្ញុំបារម្ភ តែពេលនេះលែងអីហើយព្រោះលោកស្រីចនបានប្រាប់អំពីរឿងខ្លះៗសម្រាប់ត្រៀមខ្លួន ហើយពេលនេះក៏បានឃើញមុខអ្នកម៉ាក់ទៀត ខ្ញុំលែងខ្លាចអ្វីហើយ» រាងតូចបន្លឺឡើងដោយស្នាមញញឹម វាពិតមែនពេលពិនិត្យដឹងហើយឮជុងហ្គុកនិយាយថាខ្លួនមានសារធាតុជាអូមេហ្គានេះក៏ភ័យខ្លាំងណាស់ ប៉ុន្តែក្រោយអ្នកម៉ាក់ក្មេកបាននិយាយប្រាប់រឿងខ្លះៗដើម្បីអោយគេបានត្រៀមខ្លួនរួចហើយ ពេលនេះគេលែងភ័យហើយ រឹតតែលែងមានអារម្មណ៍ភ័យខ្លាចនៅពេលបាននៅក្បែរអ្នកម៉ាក់បែបនេះ
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន