ហាម

232 23 0
                                    

ស្វាមីផ្តាច់ការ♠️

ភាគទី៤៦

រាងតូចនៅតែអស់សំណើចនឹងរឿងកុហករបស់នាង គេបានឃើញគ្រាប់បាយនៅកៀនបបូរមាត់របស់នាងតាំងពីគេដើរចូលបន្ទប់មកម្លេះ គេមិនប្រាប់នាងថាមានគ្រាប់បាយនៅលើមាត់របស់នាង ព្រោះចង់ដឹងថានាងនឹងនិយាយប្រាប់ជុងហ្គុកបែបណាទៅ?គេនឹកស្មានថានឹងនាំរឿងហេតុឲ្យគេទៀតហើយ តែនេះពុទ្ធោ! បោកមិនសមទាល់តែសោះភស្តុតាងឡើងអណ្តែតលើមុខតែម្តង

រាងតូចក៏ដើរមកប្រមូលចានម្ហូបនៅលើតុដើម្បីយកទៅដាក់កម្តៅឡើងវិញ ព្រោះម្ហូបធ្វើហើយតាំងពីកន្លះម៉ោងមុន វាត្រជាក់អស់ហើយ ទើបចង់មកកម្តៅឲ្យគេរួចឲ្យហើយ បន្តិចទៀតពួកគេទាំងពីរប្រាកដជាចុះមកដើម្បីញុាំអាហារពេលព្រឹកជាមិនខាន

ប៉ុន្មាននាទីក្រោយមក ពេលកម្តៅម្ហូបរួចរាល់ហើយ ជីមីនក៏ដើរកាន់ចានទាំងអស់នោះត្រឡប់មកដាក់លើតុវិញ ស្របពេលដែលរាងក្រាស់ក៏ដើរសម្តៅមកកាន់តុបាយក្នុងវិនាទីដែលគេកំពុងរៀបចំតុនោះផងដែរ

«ធ្វើម្តងទៀតមែនទេ?ក្រែងពេលខ្ញុំមកភ្លាមធ្វើរួចហើយមិនអញ្ចឹង?» ជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់ពេលឃើញជីមីនរៀបចំចានមកដាក់លើតុវិញម្តងទៀត ចាំបាច់ត្រូវធ្វើថ្មីធ្វើអីទៅ?បើអម្បាញ់មិញនេះគេមិនទាន់បានញុាំផងនោះ? ខាតស្លាប់ហើយ

«មិនមែនទេ គឺខ្ញុំយកម្ហូបទៅកម្តៅម្តងទៀតតែប៉ុណ្ណោះ អេលីនាងមិនចុះមកញុាំជាមួយលោកទេមែនទេ?» រៀបចំចានឲ្យមានរបៀបរៀបរយរួចហើយ រាងតូចក៏ព័ទ្ធដៃដើរថយក្រោយមកវិញ សួរដោយមិនភ្លេចអើតទៅមើលកាំជណ្តើរផងដែរ ក្រែងលោឃើញនាងចុះមកអីបែបនោះ

«នាងកំពុងងូតទឹក បន្តិចទៀតចុះមកហើយ» គេឆ្លើយតបតាមធម្មតា ចំណែកជីមីនក៏ងក់ក្បាលនៅឈរចាំត្រង់នោះដដែល

«ការងារដំបូងហើយថែមទាំងជាថ្ងៃទីមួយបែបនេះទៀត យ៉ាងមិចដែរហើយ?ពិបាកឬអត់?» យ៉ាងណាគេក៏រៀបការជាមួយជុងហ្គុករួចហើយ ទោះរាងក្រាស់មិនបានចាត់ទុកគេជាប្រពន្ធក៏ដោយចុះ ក៏គេចង់សួរអំពីរឿងនេះ ក្នុងនាមជាភរិយាម្នាក់ផងដែរ ដែលត្រូវដឹងអំពីរឿងនេះពីស្វាមី ក្រែងលោអាចជួយអ្វីជាដុំកំភួនទៅកាន់គេបាន

ស្វាមីផ្តាច់ការ♣️Where stories live. Discover now