"គូដណ្តឹង"

529 63 1
                                    

#ស្វាមីផ្តាច់ការ

       ភាគទី៣១

    20Vote for next part❤️️

          «ថ្ងៃស្អែក ពិធីមង្គលការរបស់បងប្រព្រឹត្តឡើងហើយ បងគិតថាអូនកុំបាច់មកអីល្អជាង» ក្រោយពេលស្រស់ស្រូបអាហាររួចរាល់ហើយ រាងក្រាស់ក៏ឡើងមកបន្ទប់របស់ខ្លួនវិញដើម្បីខលទៅអេលីឲ្យបានដឹងពីដំណឹងមួយនេះជាមួយគ្នានោះដែរ គេក៏បានសម្លឹងចុះទៅមើលរោងមង្គលការពីខាងលើបន្ទប់របស់គេទៅ តែវាគឺមិនបានមើលឃើញពេញភ្នែកថាការរៀបចំស្រស់ស្អាតប៉ុណ្ណាឡើយ ត្រឹមបានឃើញថារោងមង្គលការជាពណ៌សមុទ្រតែប៉ុណ្ណោះ

          (ហេតុអីបានជាបងមិនចង់ឲ្យអូនទៅ?អូនគ្រាន់តែចង់ចូលរួមផង មិនបានមែនទេ?)
 
        «បងគ្រាន់តែគិតថាវាមិនសម ដែលត្រូវឲ្យអូនមើលបងរៀបការជាមួយអ្នកផ្សេងអញ្ចឹង» ជុងហ្គុកមានអារម្មណ៍មិនល្អនោះទេ ទើបគេព្យាយាមឃាត់មិនចង់ឲ្យនាងមក ណាមួយគេស្គាល់អ្នកម៉ាក់ច្បាស់ណាស់ គាត់កំពុងតែស្អប់អេលីស្រាប់ផង ស្រួលមិនស្រួលមិនអនុញ្ញាតឲ្យចូលរោងមង្គលរបស់គេផងក៏មាន

         (មិនអីទេ យ៉ាងណាបងរៀបការជាមួយអូនរួចហើយ បងក៏នៅតែជាប្តីអូនមិនអញ្ចឹង?បងគួរតែសម្រាកឲ្យបានច្រើនទៅ ស្អែកចាំជួបគ្នាណ៎ា បាយបងសម្លាញ់~~)

        ក្រោយអេលីបានចុចទូរស័ព្ទបិទរួចហើយ គេក៏នៅបន្តសម្លឹងមើលពីខាងលើទៅរោងមង្គលការរបស់គេម្តងទៀត ឃើញថាវាធំវែងខ្លាំងណាស់ អ្នកម៉ាក់គេចង់រៀបចំឲ្យកក្រើកផែនដីតែម្តងឬយ៉ាងមិច!?គ្រាន់តែឃើញរោងមង្គលនេះហើយ ធ្វើឲ្យបេះដូងរបស់គេចាប់លោតញាប់ខុសប្រក្រតី មានអារម្មណ៍ថាចាប់ផ្តើមភ័យយ៉ាងមិចមិនដឹង
 
       «ហេតុអីខ្ញុំត្រូវគិតច្រើនម្លេះ?វាជាការរៀបការ មិនមែនទៅធ្វើរឿងស្អីធំដុំឯណា ហ៊ើយឈប់គិតទៅដេកហើយ» ដោយមានអារម្មណ៍ថាខ្លួនឯងដូចជាគិតច្រើនហួសហេតុខ្លាំងពេក រាងក្រាស់ទាញវាំងននមកបិទមួយទំហឹងដៃ មុននឹងទម្លាក់ខ្លួនទៅដេកលើគ្រែគេងរបស់មួយជំហរខ្លួន និងព្យាយាមសម្ងំគេងដើម្បីបន្លប់រឿងផ្សេងៗកុំឲ្យគិតថែមទៀត
 
       Skip>>

ស្វាមីផ្តាច់ការ♣️Where stories live. Discover now