ភាគ៣+៤A

334 11 0
                                    

#បេះដូងសួគ៌ា
#ភាគ៣
        «កនាងកើតអី?»ណាយជ្រឹមភ្នែកមើលមុខស្លេកស្លាំងរបស់ព្រីមិកាដោយការសង្ស័យនិងមុខស្រទន់ដែលបាត់មាត់
        «គឺមិនមានអីទេចា៎»ព្រីមិកាលើកអាវបិទកតូចរបស់ខ្លួនកុំអោយបង្ហាញនូវស្នាមនោះបន្តទៀតតែអ្នកដែលមិនទាន់បាត់សង្ស័យនិងមិនយល់ក៏លូកចាប់ដៃនាង
        «យើងមានអារម្មណ៍ថាប្រហែលក្លិន»ណាយប្រាប់តាមដែលយល់មុននឹងព្រីមិកាចង់ដកដៃចេញតែគេចាប់ជាប់មិនអោយរើទើបសម្លេងញ័រនាងដូចកាលពីយប់បន្លឺឡើងទៀត
        «លោ-លោកណាយ..លែងដៃខ្ញុំ»
        «នៅមានសំឡេងរបស់នាង..កាលពីយប់នាងនៅក្នុងភូមិគ្រឹះដែរទេ?»គេកាន់តែសង្ស័យច្រើនឡើងទើបគេងើបមកឈរជិតខ្លួនព្រីមិកាទាញនាងអោយជ្រមិលលើដើមទ្រូងទូលាយ
        «លោកណាយ..លែងខ្ញុំ»
        «ឆ្លើយមកនាងនៅភូមិគ្រឹះដែរទេ?ហើយនៅកន្លែងណា?ឆ្លើយ..»គេជម្រិតសួរព្រោះចង់បាត់ការសង្ស័យរវស់ខ្លួនមកកាន់អ្នកបម្រើម្នាក់នេះតែកាន់តែសួរគេមានអារម្មណ៍ថានាងកាន់តែទាល់ច្រកហើយឆ្លើយគេមិនចេញ។ អាការៈប្រៀបដូចជាកុហកលាក់លៀម
        «ខ្ញុំនៅភូមិគ្រឹះធម្មតា..គឺ..គឺរៀបចំផ្នែកខាងក្រោយនៃភូមិគ្រឹះ»
        «ចុះពេលយប់?»
        «ខ្ញុំក៏ធ្វើការងារផ្សេងៗនៅផ្ទះបាយ..អ្នក-អ្នកប្រុសមានការអីមែនទេ?»នាងសម្រួលសតិខ្លួនឯងហើយឆ្លើយនឹងគេ
        «អ៎..មានន័យថានាងមិនបានទៅណាផ្សេងក្រៅពីធ្វើការទេ?»
        «ចា-ចាស..អ្នកប្រុសលែងខ្ញុំបានហើយ»ថាហើយព្រីមិកាក៏រហ័សថយខ្លួនចេញពីណាយទៅម្ខាងព្រមទាំងអោនមុខចុះ។នាងទាំងអាម៉ាស់និងខ្មាសបើគេបានដឹងរឿងយប់នោះថានាងជាស្រីកាលពីយប់នោះ។ រីឯមនុស្សពូកែសង្ស័យក៏មិនទាន់បាត់សង្ស័យស្រួលបួលនៅឡើយតែក៏ត្រូវងាកទៅកៅអីធ្វើការវិញបែបមិនអស់ចិត្តដដែលតែក៏ស្ងៀមស្ងាត់បន្តការងារខ្លួនឯងវិញ...
        (អរគុណណាព្រី..)សម្លេងរបស់អ្នកនៅក្នុងទូរស័ព្ទបន្លឺឡើងក្រោយពេលទទួលបានប្រាក់ជាមួយសម្លេងរំភើបសប្បាយចិត្ត
        «តែបងយកប្រាក់ច្រើនបែបនេះទៅណា?»ព្រីមិកាសួរ
        (អឺ..បងយកទៅបើកការងាររកស៊ីបន្ថែមទៀតព្រោះថាទុនបងតិចដូច្នេះហើយទើបត្រូវការប្រាក់បន្ថែមពីអូន)
        «អឺ..ចាស៎..ចុះពេលណាបងមកវិញ?»
        (ពេលណាដែលរួចដៃបងនឹងទៅវិញហើយ..បានសិនហើយណាព្រីបងរវល់)
        «ចាស៎..បងថែខ្លួនផងណា»
        ទូត..!!សម្លេងកាត់ផ្ដាច់ទូរស័ព្ទរបស់ដៃគូសន្ទនាទើបព្រីមិកាងាកមើលទៅទូរស័ព្ទដោយដកដង្ហើមធំព្រោះគិតថាពេលនេះវឹងហ្វាងដែលជាសង្សារដូចជាមិនសូវស្និទ្ធស្នាលជាមួយខ្លួនដូចកាលពីមុនយ៉ាងម៉េចមិនដឹង
        «ព្រី..»សម្លេងអ្នកហៅធ្វើអោយព្រីមិការហ័សងាកទៅរកឃើញថាមេផ្ទះកំពុងរកនាង
        «ចាស»
        «បានទៅរៀបចំទឹកក្ដៅអោយអ្នកប្រុសរួចហើយឬនៅ?»
        «ចាស៎នៅ»
        «ស្លាប់ហើយប្រញ៉ាប់ទៅអ្នកប្រុសអាចនឹងអារម្មណ៍មិនល្អមិនខានទេ»មេផ្ទះស្ដីបន្ទោស
        «ចាស៎ខ្ញុំនឹងប្រញាប់ទៅ»ព្រីមិកាភ្លេចការងារខ្លួនឯងក៏រហ័សរត់ទៅបន្ទប់ការងាររបស់ណាយតែទៅដល់មុខទ្វារការសន្ទនារបស់គេធ្វើអោយនាងឈប់ឆ្ងក់÷
        «រកឃើញទេរ៉ាហ្វេតស្រីកាលពីយប់?»សម្លេងគេច្បាស់ៗធ្វើអោយបេះដូងនាងលោតសកទើរផ្ទុះហេតុអីគេរកនាងទៀត?គេចង់បានអ្វីពីនាង?
        «រកមិនឃើញទេចៅហ្វាយ»
        «ការងារប៉ុណ្ណោះធ្វើមិនបានយើងមិនជឿឯងទេរ៉ាហ្វេតមានតែឯងមានបំណងចង់លាក់បាំង?ពិចារណាខ្លួនឯងទៅហ្វេតហលយស្រីកាលពីយប់ក៏ឯងជាអ្នករកមកខ្លួនឯងយើងមិនជឿសូម្បីបន្តិចថាឯងរកមិនឃើញ»ណាយដែលនៅខាងក្នុងក៏ហូតបារីមកជក់មើលទៅមុខកូនចៅដែលធ្វើការមិនបានដូចចិត្តនិងដឹងច្បាស់ថាគេកុហកខ្លួន
        «...»
        «ទៅរកមកហ្វេតបើមិនចង់អត់ការងារ»
        «ចៅហ្វាយ..»
        «មិនបានលេងសើច..ចេញទៅ»ណាយមួម៉ៅវាសសៀវភៅចេញពីតុធ្លាក់អស់ធ្វើអោយហ្វេតដេងថាចៅហ្វាយខ្លួនខឹងក៏ថយចេញពីបន្ទប់បើកទ្វារមកជួបនឹងព្រីមិកា
        «នាងធ្វើអោយខ្ញុំមានរឿងយ៉ាប់ហើយ»...
       
       
       
#បេះដូងសួគ៌ា
#ភាគ៤A
        «នាងធ្វើអោយខ្ញុំមានរឿងយ៉ាប់ហើយ»រ៉ាហ្វេតបន្ទោសព្រីមិកាដែលឈរនៅមុខទ្វារតិចៗ។ចៅហ្វាយគេឆ្លាតណាស់តើគេអាចធ្វើយ៉ាងណានឹងលាក់បានទៅ?
        «...»ព្រីមិកាបាត់មាត់ទទួលកំហុសរបស់ខ្លួនដែលនាំអ្នកដទៃពិបាក។ក្នុងចិត្តនាងបន់អោយតែណាយនឹងមិនដឹងរឿងបើគេដឹងរឿងនោះនាងនឹងអាចដេញចេញដែរទេ?...
        ស្អែកឡើង ការងារដែលធ្វើអោយនាងធ្ញថប់វាបន្តជារឿយៗដែលត្រូវបម្រើណាយដែលសង្កេតមើលនាងគ្រប់ជ្រុងបែបមិនទាន់អស់សង្ស័យហើយវាក៏កាន់តែចប់នៅពេលដែលអ្នកបម្រើផ្ទាល់ខ្លួនរបស់គេដាក់ច្បាប់រហូតដល់ជាងមួយខែ។រីឯណាយក៏ដូចជាការគិតដែលរាងមាំរបស់គេអង្គុយនៅចុងគ្រែកាន់ក្រវិលតូចមួយនៅក្នុងដៃដែលគេរើសបានអំបាញ់មិញនៅក្រោមខ្នើយហលយច្បាស់ណាស់ថាវាជារឿងងាយស្រួលសម្រាប់គេដែលអាចនឹងបំបាក់កាតសង្ស័យលើព្រីមិកាបើសួរនាំនាងហើយវាមិនមែនជារបស់នាងនោះហើយក៏បានដូចចិត្ត អ្នកដែលគេកំពុងចង់រកក៏គោះទ្វារបន្ទប់បន្លឺសម្លេងល្វើយពីក្រៅ÷
        «អ្នកប្រុស..»
        «ចូលមក»ណាយមានត្រឹមអាវឃ្លុំរលុងចំហរដើមទ្រូងយ៉ាងហាប់ណែនងាកប្រាប់អ្នកខាងក្រៅអោយចូលមកជាមួយស្នាមញញឹមចុងមាត់ក្ដាប់ក្រវិលជាប់នឹងដៃ
        «អ្នកប្រុស..អឺមេការអោយមកសួរថាអ្នកប្រុសចង់បានអ្វីជាពិសេសដែរទេថ្ងៃនេះសម្រាប់អាហារ»ព្រីមិកាសួរតែមាត់រីឯភ្នែកក៏ក្រឡេកចុះឡើងៗនៅក្នុងបន្ទប់តិចៗ
        «អត់ទេ..ស្អីក៏បាន»
        «អឺ..ចាស៎»ព្រីមិកាងក់ក្នាលតិចៗឈររេរានៅមុខរបស់ណាយមិនហ៊ានសម្លឹងមុខគេចំ
        «រកស្អីមែនទេ?»
        «អឺ..ខ្ញុំ-ខ្ញុំគិតថាខ្ញុំបានជ្រុះបាត់របស់នៅទីនេះចា៎»
        «នេះមែនទេ?យើងគិតថាវាជ្រុះពេលនាងមករៀបចំទឹកក្ដៅអោយយើង»គេសង្កត់សម្លេងចុងក្រោយច្បាស់ទាំងញោចចុងមាត់មើលទៅអាការៈរបស់ព្រីមិកា
        «អរគុណចា៎»
        «ក្រវិលនាងហ៎?»
        «ចាស៎!អ្នកប្រុសមានអីឬ?»
        «គ្មានទេគ្រាន់តែសួរធម្មតា»ណាយញញឹមក្នុងចិត្តមើលទៅមុខរបស់អ្នកដែលត្រូវគេជាន់កន្ទុយហើយមិនដឹងខ្លះនសូម្បីបន្តិច។គេសឹងតែមិនចង់ជឿដែលថានាងជាស្រីដែលផ្អែមនិងក្ដៅគគុកបែបដកចិត្តមិនរួចកាលពីយប់នោះ។គេសន្និដ្ឋានបានថាស្រីម្នាក់នោះច្បាស់ជានាងមិនខានហើយនឹងនឹកចង់ដាក់ទិសកូនចៅខ្លួនឯងប្តឹងប្រែងលាក់នឹងនាំនាងមកអោយគេដែលដឹងហើយថាគេមិនល្អក់កករជាមួយអ្នកបម្រើក្នុងផ្ទះហើយគេក៏កាន់តែចង់ដឹងថាស្រីសាច់ផ្អែមម្នាក់នេះយកប្រាក់ទៅណាច្រើនបែបនោះ?គេបង្កើតកំហុសធ្វើរឿងក្ដៅសាច់ជាមួយស្រីក្រមុំហើយចាំបានថាយប់នោះវាកើតឡើងច្រើនលើកច្រើនដងបែបមិនអាចនឹងទទួលយកបានហើយអារម្មណ៍ចង់ទទួលខុសត្រូវយ៉ាងម៉េចមិនដឹងព្រោះវាជារឿងដែលខុស។មុខស្រទន់របស់ព្រីមិកាធ្វើអោយគេដឹងថានាងស្លូតបូតនិងមិនសមនឹងធ្វើរឿងបែបនោះ
        «អឺតែខ្ញុំថាអ្នកប្រុសមានអ្វីចង់និយាយមែនទេ?»
        «មែន..យើងសួរបើយើងប្រាប់ថាយើងឃើញក្រវិលនាងនៅលើគ្រែរបស់យើងតើនាងគិតយ៉ាងម៉េច?»....
       

បេះដូងសួគ៌ាWhere stories live. Discover now