#បេះដូងសួគ៌ា
#ភាគ៤Bនិង៥
«អឺតែខ្ញុំថាអ្នកប្រុសមានអ្វីចង់និយាយមែនទេ?»
«មែន..យើងសួរបើយើងប្រាប់ថាយើងឃើញក្រវិលនាងនៅលើគ្រែរបស់យើងតើនាងគិតយ៉ាងម៉េច?»ណាយឈ្លេចសួរមុននឹងឃើញមុខរបស់ព្រីមិកាប្ដូរទៅជាស្លេកបបូរមាត់ញ័រគេចភ្នែកជាមួយនឹងគេ
«ម៉េ-ម៉េចនឹងអាចទៅអ្នកប្រុស?ក្រវិលខ្ញុំម៉េចនឹងអាចនៅលើគ្រែរបស់អ្នកប្រុសបានទៅ?»
«ច្បាស់ណាស់..នាងជាស្រីយប់នោះ»ណាយជ្រឹមភ្នែកងើបពីលើគ្រែដើរទៅរកព្រីមិកាដែលឃើញបែបនោះក៏គិតតែថយក្រោយ
«នាងមែនទេ?»ណាយសួរច្បាស់ៗជាមួយមុខប្រាកដប្រជាព្រមទាំងស្រវាចាប់ដៃរបស់ព្រីមិកាមុននឹងខ្នងនាងទល់នឹងជញ្ចាំងថយលែងរួច
«ខ្ញុំ-ខ្ញុំអត់ទេ..អ្នកប្រុសខ្ញុំមិនមែនទេ»នាងព្យាយាមបកស្រាយកុហកយ៉ាងត្រដាបត្រដួសដៃទាំងពីរក៏ត្រូវណាយចាប់លើកឡើងលើទល់នឹងជញ្ចាំងអោនមុខសង្ហាជិតនាងសឹងឆ្ងាយមិនបានមួយថ្នាំងដៃពីគ្នាផង
«គឺជានាងពិតមែនហើយ»ណាយអោនទៅប្ថលោះករបស់នាងព្រមទាំងស្រង់ក្លិនក្រអូបដូចមនុស្សខិលហើយក៏ក្រឡេកមើលទៅស្នាមកដែលមិនទាន់រលុបបាត់រវស់ព្រីមិកាហើយញញឹម
«អ្នកប្រុស..អ្ហឹក..មិនមែនខ្ញុំ..»នាងប្រុងតវ៉ាតែដៃរបស់ណាយរហ័សចាប់ក្របួចទាញអាវអ្នកបម្រើរបស់នាងរហែកបង្ហាញស្នាមក្រហមដុំៗជាច្រើនធ្វើអោយនាងញ័រខ្លួនប្រឹងអោបខ្លួន
«គឺនាង»ណាយញញឹមមើលទៅសាច់សខ្ចីរបស់ព្រីមិកាមុននឹងបោះអាវធំទៅគ្របលើរាងកាយតូចរបស់នាង
«ទៅដូរសម្លៀកបំពាក់ហើយមករកយើង»
«អ្នកប្រុស..ហ៊ឹកៗ..»ព្រីមិកាយំមើលទៅណាយខ្លាចថាគេនឹងរករឿងនាងមិនខានពេលដែលរឿងត្រូវបានគេដឹងបែបនេះ
«អោយលឿន»ណាយប្រែជាសម្លឹងកាចបញ្ជាព្រីមិកាទើបនាងរហ័សងើបរត់ចេញពីបន្ទប់ទាំងអាម៉ាស់ជាមួយមុខក្រហមដូចផ្លែប៉េងប៉ោះទុំ...
បន្ទប់ការងារ រាងមាំរបស់ណាយសម្លឹងមើលទៅរាងកាយតូចច្រឡឹងរបស់ព្រីមិកាដែលអោនមុខចុះមិនហ៊ានមើលមុខគេព្រោះខ្លាចធ្វើអោយគេខ្នាញ់ព្រមទាំងក្រឡេកមើលទៅកូនវៅដែលបង្កកំហុសនិងលាក់បាំងគេ÷
«ជានាងពិតមែនទេហ្វេត?»ណាយសួរបញ្ជាក់រីឯរ៉ាហ្វេតក៏ប្រឹងលេបទឹកមាត់ទាំងពិបាក
«បាទចៅហ្វាយគឺជាព្រីមិកា»
«ហេតុអីត្រូវលាក់យើង?»
«អឺ...សុំទោសចៅហ្វាយ»រ៉ាហ្វេតអោនចុះឡើងៗសុំទោសដោយដឹងខុស
«បានហើយទៅណាក៏ទៅទៅ»ណាយបក់ដៃបញ្ជាអោយចេញស្របពេលដែលងាកទៅរកព្រីមិកាម្ដង
«ព្រីមិកា!នាង..ចាប់ពីស្អែករើមកបន្ទប់យើង»ណាយប្រាប់មុននឹងមុខស្លេករបស់ព្រីមិកាងើបឡើងព្រមទាំងបើកភ្នែកធំៗ
«ចា-ចាស?មកនៅជាមួយអ្នកប្រុស?»
«មិនបាច់អោយយើងនិយាយច្រើនដងទេមែនទេព្រីមិកា»
«អ្នកប្រុស..ខ្ញុំ..»
«និយាយហើយ»ណាយសង្កត់សម្លេងធ្ងន់បែបផ្ដាច់ការនិងកាចតែភ្នែកគេក៏សម្លឹងមើលទៅបបូរមាត់ស៊ីជម្ពូរបស់នាងមិនដាក់
«អ្នកប្រុសខ្ញុំ..មិនអាចទេ»
«យ៉ាងម៉េច?»
«ខ្ញុំមានសង្សារហើយ..»
«តែនាងមកដេកជាមួយយើង?»គេជ្រឹមភ្នែកសួរដោយការមិនពេញចិត្ត។គេមិនខ្វល់អ្វីទាំងអស់
«ខ្ញុំសុំទោស»
«ទៅរៀបចំឥវ៉ាន់មកបន្ទប់យើងឥឡូវនេះក្នុងហេតុផលណាក៏ដោយតែវាជាបញ្ជារបស់យើង»
«អ្នក-»
«ទៅ!!»គេបញ្ជាជាមួយសម្លេងខ្លាំងៗទើបព្រីមិកាខាំមាត់ងក់ក្បាលតិចៗមុននឹងនាងបាននឹងចាកចេញរូបរាងសង្ហាររបស់ជនទី៣ក្នុងបន្ទប់ក៏បានចេញមកទើបណាយងាកទៅរកមុននឹងទាញព្រីមិកាមករកភ្លៅមាំវិញ
«ឡាយអេន?!»ណាយឧទានឈ្មោះរបស់ភ្ញៀវដែលមានវ័យក្មេងជាអតីតកូនសិស្សដែលគេជួយជ្រោមជ្រែងជំនួយ
«សួស្ដីបងណាយ»ម្ចាស់ឈ្មោះឡាយអេនសួស្ដីដោយញញឹមពព្រាយស្របពេលដែលភ្នែកងាកទៅប្រសព្វជាមួយស្រីតូចច្រឡឹងនៅលើភ្លៅរបស់ណាយ
«មកខុសពេលដែរទេបងណាយ?»គេនិយាយព្រមទាំងសើចតិចរីឯអ្នកដែលចូលចិត្តមុខក្រហមក៏អោនមុខចុះភ្លាម
«មិនអីទេ»ណាយងក់ក្បាលព្រមទាំងលើកដៃដាក់លើចង្កេះរបស់ព្រីមិកាធ្វើអោយឡាយអេនដឹងខ្លួនថាមិនគួររញ៉េរញ៉ៃជាមួយស្រីស្រស់ម្នាក់នោះ
«មានការអីមែនទេ?»
«មែនហើយគឺថាក្រុមហ៊ុនខ្ញុំបើកសម្ភោធនៅអាទិត្យក្រោយបងទំនេរទេ?»
«អាទិត្យក្រោយឬ?មិនអីទេនឹងសារ៉េការងារមិនអោយទើសទាស់ទេ»
«អរគុណបាទ»ឡាយអេនញញឹមអរគុណណាយ។ខណៈដែលប្រុសទាំងពីររាក់ទាក់គ្នាតាមរបៀបអ្នកស្គាល់គ្នានោះព្រីមិកាដល់ថ្នាក់ធុញថប់ក្រពុលមុខជាមួយមនុស្សផ្ដាច់ការយកតែចិត្តខ្លួនឯងនិងមានអារម្មណ៍រអៀសចិត្តនៅពេលនឹកឃើញដល់វឹងហ្វាងបើគេឃើញនាងនៅគៀកជាមួយណាយបែបនេះគេនឹងខឹងនាងដែរទេ?គេនឹងគិតយ៉ាងណា?ក្រោយពេលភ្ញៀវចេញទៅបាត់ព្រីមិការើខ្លួនចេញពីភ្លៅរបស់ណាយយ៉ាងរហ័សមិនដឹងថាគេកំពុងគិតអីនិងចង់ធ្វើអីដែលធ្វើបែបដាក់នាង
«កុំរើ..បើរើកូនប្រុសយើងនឹងមិនងាយស្ងប់ទៅវិញ»ណាយនិយាយបែបខិល
«អ្នក..អ្នកប្រុសកុំ..»
«យ៉ាងម៉េច?»
«ខ្ញុំ..ខ្ញុំមានសង្សារ..»
«អ៎..»
«អ្នកប្រុសលែងខ្ញុំបានហើយ»
«ហេតុអីយើងត្រូវលែង?»
«ព្រោះវាមិនត្រឹមត្រូវនោះទេ»
«មិនត្រឹមត្រូវត្រង់ណាដែលខណៈពេលនេះនាងជារបស់យើងហើយជួយទៅប្រាប់អាម្នាក់នោះផងថាសង្ឃឹមតិចដែលនាងចេញពីយើងបាន»នៅប្តយោគចុងកហរោយគេមិនបាននិយាយបញ្ចេញមកក្រៅគ្រាន់តែតប្រយោគនោះនៅក្នុងចិត្តទាំងហួងហែងព្រោះពេញចិត្តនាងតាំងពីយប់នោះ។គេត្រូវតែប្រាកដថានាងគឺត្រូវក្លាយជារបស់គេតែម្នាក់...
![](https://img.wattpad.com/cover/327872459-288-k661870.jpg)