#បេះដូងសួគ៌ា
#ភាគ១៦
«បន្ទប់និងគ្រែចាស់បន្តិចហើយណាអ្នកប្រុសដោយសារតែមិនមានអ្នកនៅជាយូរមក»មកដល់ក្នុងបន្ទប់ស្នាក់នៅក្នុងផ្ទះរបស់ព្រីមិកា ណាយក្រឡេកភ្នែកមើលទៅបន្ទប់តូចនោះគ្រប់ជ្រុងជ្រោយ វាមានធូលីតិចៗតែរបស់របរមានរបៀបរៀបរយហាក់អ្នកនៅផ្ទះចេះរៀបចំរបស់របរណាស់
«មិនអីទេ..អេ៎..ឯណាឥវ៉ាន់នាង?»ណាយងាកភ្នែកទៅរកឥវ៉ាន់របស់ព្រីមិកាដែលនាងមិនយកមកជាមួយ
«អ្នកប្រុស..យប់នេះពួកយើងគេងជាមួយគ្នាទៀតមិនបានទេ»ព្រីមិកានិយាយព្រមទាំងឈ្ងោកមុខចុះរីឯអ្នកដែលមិនបានដេកអោបគេនៅយប់នេះក៏ទម្លាក់ឥវ៉ាន់ចុះមិនសុខចិត្ត។តើគេអាចឃ្លាតឆ្ងាយពីរាងកាយទន់ល្មឿយនេះបានយ៉ាងម៉េចទៅ?នេះនាងចង់សម្លាប់គេមែនទេ?
«អត់..យើងមិនព្រម»ណាយគ្រវីក្បាលដាច់ខាត
«អ្នកប្រុសគឺមិនបានពិតមែន..អ៊ំនឹងស្ដីអោយមិនខានទេ»ព្រីមិកាប្រាប់ហើយញញឹមដាក់ណាយអោយគេស្ងប់ចិត្ត
«មិនបានទេ»
«ណាៗ..អ្នកប្រុស..មិនបានទេ..ណាៗ..»ព្រីមិកាអង្វរកជាមួយមនុស្សទំនើងងែណាយគ្រវីក្បាលមិនព្រមឃ្លាតនិងមករកនាងអោបចង្កេះនាងជាប់
«ចាំយើងទៅរកនាង»ណាយអោនថើបសក់ទន់រលោងរបស់នាងតិចៗមុននឹងទ្វារបន្ទប់របើកឡើងហើយព្រីមិកាក៏ប្រញាប់ចេញពីរង្វង់ដៃរបស់ណាយភ្លាម
ក្រាក!!
«ល្ងាចហើយ..មកញ៉ាំអាហារជាមួយគ្នាណា៎ក្មួយ»អ៊ំរបស់ព្រីមិកាបើកទ្វារមកញញឹមដាក់ព្រីមិកាដែលជាក្មួយនិងសម្លក់ណាយដោយការមិនពេញចិត្ត
«ចាស៎អ៊ំ»ព្រីមិកាងក់ក្បាលតិចៗហើយអ៊ំអានក៏ចេញទៅវិញចោលខ្សែភ្នែកគម្រាមកំហែងនិងហួងហែងមិនចង់អោយគេប៉ះព្រីមិកាតែវាមិនអាចទៅរួចទេសម្រាប់គេនោះ...
តុអាហារតូចនៅក្នុងផ្ទះចង្អៀត...
«អ្នកប្រុសចេះញ៉ាំអាហារចិនដែរទេ?ភាគច្រើនវាសុទ្ធតែជាបន្លែ»ព្រីមិកាងាកមកសួរអ្នកដែលញញឹមស្រស់ស្រាយនិងត្រូវដងត្រូវផ្លែជាមួយម៉ាក់នាងដោយការរអារចិត្តព្រោះទីនេះមិនមែនជាភូមិគ្រឹះអេស្ដាដ័រដែលមានតែអាហារថ្លៃៗនោះ
«បើវាមិនស៊ីក៏អោយវាទៅណាក៏ទៅៗ..យើងពិតជាធុញជាមួយអាភ្ញៀវចំណូលថ្មីម្នាក់នេះណាស់»អ៊ំអានលូកមាត់ធ្វើអោយណាយដែលប្រុងដួសអាហារក៏លេបទឹកមាត់ព្រោះមិននឹកថាអ៊ំរបស់ព្រីមិកាកាចថ្នាក់នេះ
«បងនិយាយដាក់កូនប្រសារខ្ញុំអីក៏អាក្រក់ម្ល៉េះ..មកកុំប្រកាន់អ៊ំឯងអីណា..ឆាប់ញ៉ាំទៅញ៉ាំអោយច្រើនៗ»ម៉ាក់របស់ព្រីមិកានិយាយហើយក៏ដួសអាហារដាក់ក្នុងចានរបស់ណាយ
«បាទ»ណាយក្លាយជាមនុស្សស្ដាប់បង្គាប់តាមម៉ាក់របស់ព្រីមិកានិងចាប់ញ៉ាំអាហាររបស់ខ្លួនដែលលឺសម្លេងគ្រងឹមបែបមិនពេញចិត្តរបស់អ៊ំអានតែគេក៏ចាប់អ្វើមិនខ្វល់ធ្វើអោយអ៊ំអានបានតែក្រឺតនឹងគេលើសដើម...
នាពេលយប់ នៅពេលដែលផ្ទះស្ងាត់ហើយភ្លើងត្រូវបានបិទអស់ ណាយបើកទ្វារយឺតៗនិងថ្នមៗនិងមករកខ្នើយអោយដែលគេគេងអោបរាល់យប់នោះដល់បន្ទប់តែម្ដង។ ណាយបើកភួយរបស់ព្រីមិកាយឺតៗនិងចូលមកក្រសោបរាងកាយនាងពេញក្នុងរង្វង់ដៃនិងថើបថ្ពាល់របស់នាងដោយការចូលចិត្តនិងចូលចិត្តក្លិនរបស់នាងដែលស្រដៀងទៅនឹងនរណាម្នាក់...
«អ្នកប្រុស..មក..មកតាំងពីពេលណា?»អ្នកដែលត្រូវរំខានដំណេកងាកមកសួរជាមួយសម្លេងក្ងួរដោយសារតែគេងលក់មួយស្របក់ហើយ
«អំបាញ់មិញនេះឯង..ហ្អឺ..មើលយើងធ្វើស្អី?បើងងុយក៏គេងទៅឬមួយនាងមិនចង់គេង?»ណាយចាប់ផ្ដើមច្រឡឺម
«អ្នកប្រុសឈប់និយាយភ្លាម»
«យើងថាបើមិនចង់គេងក៏បានយើងចង់សាករសជាតិថ្មីនៅទីនេះម្ដង»ណាយខិតកាន់តែជិតព្រីមិកាដែលកំពុងមុខក្រហម
«អ្នកប្រុសក៏សាកទៅខ្ញុំនឹងស្រែកអ៊ំអានប្រាកដជាចេញមកចិញ្ច្រាំអ្នកប្រុសមិនខានទេ»....
![](https://img.wattpad.com/cover/327872459-288-k661870.jpg)