#បេះដូងសួគ៌ា
#ភាគ៨
«លឿនឡើងបើមិនឡើងមកយើងអាចដូរចិត្តអាចថានាងមុនបានដេកយប់នេះក៏ថាបាន»ណាយនិយាយដោយការមានប្រៀបជាមួយនឹងស្នាមញញឹមស្រស់ចាប់ផ្ដើមលេចឡើងហើយអ្នកដែលដឹងថាខ្លួនទាល់ច្រកក៏ទម្លាក់ស្មាបែបមិនចូលចិត្តហើយក៏ដើរទៅកាន់គ្រែ
«អ្ហា៎..»មកដល់គ្រែមនុស្សផ្ដាច់ការក៏ទាញនាងមកលើដើមទ្រូងរបស់គេធ្វើអោយនាងក្ដៅមុខក្ដៅមាត់លែងហ៊ានស្ដីខ្កាចថានឹងមានរឿងព្រឺព្រួចកើតឡើង
«ចាំសម្ដីយើងលឺទេ?ទុក្ខចិត្តតែយើងម្នាក់បានហើយ»ណាយនិយាយខ្សាវហើយព្រីមិកាក៏លឺព្រមទាំងស្ងប់បេះដូងព្រោះថាមានអារម្មណ៍កក់ក្ដៅចម្លែកបែបគ្មានអ្នកណាអាចផ្ដល់អោយនាងបាន
«ចាស៎..»ព្រីមិកាឆ្លើយព្រមជាមួយបេះដូងកំពុងទោរទន់អារម្មណ៍កកើក្ដៅនេះវាធ្វើអោយនាងភ្លេចអស់ថានាងមានគូហើយព្រមទាំងលែងដឹងលែងយល់ថានឹងមានរឿងអ្វីកើតឡើង
«ខ្សឺត..»ណាយទន់ភ្លន់អោយថើបសក់ទន់របស់ព្រីមិកាព្រមទាំងអោបនាងជាប់នឹងដើមទ្រូងរីឯព្រីមិកាក៏ស្ងាត់មាត់ស្ងផមស្ងាត់រៀងខ្លួន។បេះដូងគេដែលធ្លាប់ធ្លុះធ្លាយដោយរឿងរ៉ាវកាលពីប៉ុន្មានឆ្នាំមុនក៏ចាប់ផ្ដើមសះឡើងដោយសារតែអ្នកណា?
គឺនាង...
ស្អែកឡើង ណាយជម្រះខ្លួនរៀបចំចុះមកខាងក្រោមជាមួយនឹងស្នាមញញឹមចុងមាត់លម្អព្រីមិកាដើរតាមព្រមទាំងអោនមុខចុះមិនហ៊ានមើលអ្នកនៅជុំវិញខ្លួនដែលជាអ្នកបម្រើឯទៀតមើលមកនាងដោយក្រសែភ្នែកនៃការមិនពេញចិត្តធ្វើអោយនាងរអៀសចិត្ត÷
«ថ្ងៃនេះទៅក្រុមហ៊ុនជាមួយយើងព្រីមិកា»ណាយញ៉ាំអាហារបណ្ដើរហើយក៏ងើបមុខមកនិយាយជាមួយព្រីមិកាដែលឈរក្បែរខ្លួន
«អឺ..ចាស៎»
«មេការជួយរៀបចំអាហារខ្លះៗផង»ណាយងាកមកបញ្ជាមេការដែលឈរចាំទទួលបញ្ជាទើបអោនញ៉ាំអាហារបន្ត។ក្រោយពីញ៉ាំអាហារហលយក៏ត្រូវនាំព្រីមិកាមកក្រុមហ៊ុនជាមួយគ្នាព្រោះថាឃើញមុខនាងអាចធ្វើអោយភាពស្ត្រេសរបស់គេអាចបាត់បង់ខ្លះនិងមិនមានអារម្មណ៍ថាធុញទ្រាន់។ថ្ងៃត្រង់នៅក្រុមហ៊ុន ព្រីមិកាអង្គុយនៅលើសាឡុងងក់មើលទៅណាយដែលធ្វើការងារជាប់ជាច្រើនម៉ោងមិននឿយហត់ តែការងក់របស់នាងត្រូវបានអាក់ស្របពេលដែលទ្វារបន្ទប់អូហ្វីសរបស់ណាយចាប់ផ្ដើមបើកខ្លាំងធ្វើអោយលឺសម្លេងចាក់ស្រេះត្រចៀក ទើបនាងងើបមុនទៅមើលជាមួយនឹងណាយព្រមគ្នា÷
«ចូលក្រុមហ៊ុនវិញហើយមែនទេសម្លាញ់?»បបូរមាត់សង្ហារបស់មនុស្សចំណូលថ្មីចូលមកព្រមទាំងងាកមកមើលមុខព្រីមិកាជាមួយនឹងស្នាមញញឹមឌឺឌង
«រេហ្វើ..»ណាយ
«ស្មានតែភ្លេចឈ្មោះបាត់ទៅហើយទេតើ..ហ៊ឹសៗ»
«ឯងមកមានការស្អី?»មុខណាយចាប់ផ្ដើមកាចហើយក៏ធ្វើអោយព្រីមិកាភ្ញាក់ផ្អើលព្រោះមុខរបស់គេកាចខ្លាំងណាស់
«ហ៊ឹស..»
«បើគ្មានការងារស្អីទេក៏ចេញទៅ»ណាយបណ្ដេញមិនក្រែងចិត្តស្អប់នូវមនុស្សដែលចូលមក
«យើងក៏មិនចង់មកដែរ..គឺមកពីឯងជាអ្នកបន្ទាបថ្លៃដីនៅតំបន់របស់យើង»រេហ្វើដាក់ខ្លួនអង្គុយចុះលើកៅអីព្រមទាំងលើកជើងគងអន្ទាក់ខ្លា
«មកដោយសាររឿងនោះ?វាមកពីឯងគ្មានសមត្ថភាពដោយខ្លួនឯង»
«សម្រេចថាឯងមិនតម្លើងថ្លៃវិញទេមែនទេ?»រេហ្វើ
«មែន..»ណាយសង្កត់សម្លេងឆ្លើយតបវិញ
«ដូច្នោះយើងត្រូវប្រើវិធីផ្សេងហើយ»រេហ្វើងើបពីលើកៅអីពេញកម្ពស់ក្នុងចិត្តកំពុងតែក្ដៅចង់ផ្ទុះតែនៅតែបញ្ចេញស្នាមញញឹមត្រជាក់មកកាន់ណាយដោយមិនក្រែងមុននឹងកែវភ្នែកគេរេទៅឃើញអ្នកនៅលើសាឡុង
«កាត់ចិត្តពីស្រីតូចមឺរីនហើយហ៎?»រេហ្វើងើបងាកបែរមកនិយាយសួរដោយការឌឺដងហើយមនុស្សដូចជាណាយក៏ចាប់ខឹងព្រោះត្រូវគេជីកកកាយព្រមទាំងសួរនៅមុខព្រីមិកាដែលជាមនុស្សស្រីដែលគេមិនចង់អោយដឹងអតីតកាលរបស់គេ
«បិទមាត់របស់ឯងភ្លាមទៅ!»
«ស្រីម្នាក់នេះមើលទៅស្លូតបូតគួរអោយស្រឡាញ់មានចរិតស្រដៀងទៅនឹងមឺរីនណាស់តាមដែលយើងឃើញ!ស្រីស្អាតកុំចាញ់បោកវាណាវាយកនាងទៅជំនួសអតីតស្រីរបស់វាប៉ុណ្ណោះ»ទោះរឿងការងារណាយយកឈ្នះគេបានតែគេក៏សប្បាយចិត្តដែលបានបញ្ឆេះកំហឹងរបស់ណាយ។ដៃរបស់គេដាក់ដើរទៅដាក់លើស្មារវស់ព្រីមិកាយ៉ាងព្រហើនធ្វើអិយព្រីមិកាចាប់គឹចចេញព្រមទាំងច្របូកច្របល់រឿងដែលរេហ្វើនិយាយមិនបាត់
«កុំប៉ះមនុស្សរបស់យើង»...