ភាគ១៩+២០

400 11 4
                                    

#បេះដូងសួគ៌ា
#ភាគ១៩និង២០
        «ស្រាលដៃបន្តិចបានឬអត់?»មនុស្សដែលកំពុងមួម៉ៅក៏ងាកមកសម្លុតពេទ្យដែលកំពុងតែលាបរបួសដែលរលាក
        «បាទៗ»
        «ព្រីមិកាយ៉ាងម៉េចហើយភ្ញាក់ឬនៅ?»ណាយនឹកឃើញដល់ព្រីមិកាក៏សួររ៉ាហ្វេតវិញទាំងអន្ទះអន្ទែង
        «គឺនៅទេចៅហ្វាយប្រហែលមកពីភ័យខ្លាំងចំពោះរឿងដែលកើតឡើងយ៉ាងណាចៅហ្វាយកុំបារម្ភអី»
        «យើងទៅមើលនាង»គេចាំអារម្មណ៍ដែលបាត់បង់មនុស្សស្រីដែលខ្លួនស្រឡាញ់ម្នាក់ហើយទើបមានចិត្តអន្ទះអន្ទែងខ្លាំងពេលឃើញព្រីមិកាស្ថិតក្នុងគ្រោះនិងខ្លាចបាត់បង់នាងខ្លាំងហើយអារម្មណ៍នោះវាក៏ធ្វើអោយអតីតកាលរបស់គេនិងមឺរីនវាកកាយឡើងវិញដូចគ្នា
        «រួចហើយបាទ»លោកគ្រូពេទ្យបិទបង់លើរបួសណាយបញ្ចប់មុននឹងណាងើបគ្រូសទៅរកព្រីមិកាភ្លាមដែលកំពុងគេងលើគ្រែពេទ្យហើយមានអ៊ំអាននិងម៉ាក់របស់នាងកំពុងតែមើល។ដោយឃើញណាយមកអ៊ំអាននិងម៉ាក់ព្រីមិកាក៏ងើបចេញនិងផ្ដល់ឱកាសអោយគេនៅតែ២នាក់មើលព្រីមិការីឯអ៊ំអានក៏លែងស្ដីព្រោះគាត់បានឃើញហើយថាពេលព្រីមិកាមានគ្រោះថ្នាក់ណាយគឺភ័យខ្លាំងណាស់និងសង្ឃឹមថាគេអាចនឹងមើលថែក្មួយស្រីតែម្នាក់របស់គាត់បាន។មួយសន្ទុះក្រោយមក អ្នកដែលសន្លប់ក៏ដឹងខ្លួនទើបណាយហាក់មានពន្លឺសប្បាយក្នុងចិត្តក្រសោបដៃរបស់នាងក្នុងបាតដៃធំក្រាស់ដែលកក់ក្ដៅ÷
        «ភ្ញាក់ហើយមែនទេ?នាងធ្វើអោយយើងភ័យ»ណាយសម្លឹងមើលទៅព្រីមិកាដោយការអាណិតស្រឡាញ់ពេញទ្រូងលូកយកទឹកនៅលើតុមកបញ្ចុកនាង
        «អ្ហឹក..ព្រីស្មានតែត្រូវស្លាប់ក្នុងភ្លើងហើយតើ»ព្រីមិកាបើកភ្នែកធ្ងន់ហើយញញឹមស្រាលមុននឹងណាយផ្ទាត់ថ្ពាល់នាងតិចៗ
        «បើមានយើងនៅនាងនឹងគ្មានរឿងអីកើតឡើងនោះទេ..កុំគិតឆ្កួតៗបែបនោះទៀតអោយសោះ!យើងនឹងដាក់ទោសនាង»គេនិយាយដោយការដាក់ទោស
        «ខ្ញុំក៏ដឹងថាវានឹងបែបនោះអ្នកប្រុសនឹងមិនធ្វើអោយខ្ញុំគ្រោះថ្នាក់..ខឹខឹ»
        «យើងនឹងត្រឡប់ទៅវិញនាងក៏ដូចគ្នា»
        «ចាស៎»ព្រីមិកាងក់ក្បាលតិចៗទើបណាយអោនថើបថ្ងាសរបស់នាងតិចៗ
        «ពេលទៅវិញ..»
        «នាងគួរតែដូរឈ្មោះពីអាន ព្រីមិកាមកជាព្រីមិកា អេស្ដាដ័រវិញ!យើងគិតថាវាពិរោះ..»
        «អ្នកប្រុស..»ព្រីមិកាងាកមកមើលមុខណាយដោយភាំង..គេចង់មានន័យថាយ៉ាងម៉េចទៅ?
        «គឺដូចដែលយើងនិយាយ»
        «ខ្ញុំ..ខ្ញុំ..»
        «នាងគ្មានអីត្រូវនិយាយទេគ្រប់យ៉ាងគឺយើងជាអ្នកសម្រេច»ណាយចាប់ដៃព្រីមិកាមកថើបតិចៗរីឯអ្នកដែលគេងលើគ្រែខ្ជឹបមាត់ទាំងបេះដូងលោតស្ទើរបែកដោយសារតែភាពកក់ក្ដៅចិត្តនិងរំភើបដែលមិនមានអ្នកធ្លាប់ផ្ដល់អោយពីមុន។ក្រោយពីចេញពីមន្ទីរពេទ្យណាយនិងព្រីមិកាក៏នាំម៉ាក់របស់ខ្លួនទៅរកផ្ទះធំចាស់កាលពីមុនធ្វើអោយទាំងអ៊ំអាននិងម៉ាក់ព្រីមិកាសប្បាយចិត្តខ្លាំងដែលបានវិលមករកផ្ទះចាស់ដែលជាស្នាមសុភមង្គលជាមួយនឹងអតីតកាលពីមុនរីឯពួកគេក៏ត្រឡប់មករកភូមិគ្រឹះរបស់ខ្លួននៅបារាំងវិញទោះចង់ឬមិនចង់យ៉ាងណាក៏ត្រូវមកនិងរកមុខមេខ្លោងដែលថ្លើមធំមករំខានក្ដីសុខរវស់គេនិងព្រីមិកា
        «ចៅហ្វាយ..លោករេហ្វើខលមក»នៅលើឡានស៊េរីទំនើបត្រឡប់មកភូមិគ្រឹះរបស់ខ្លួនវិញជាមួយព្រីមិកា ណាយលឺឈ្មោះអ្នកដែលខលមកក៏ចងចិញ្ចើមជាប់
        «វាមានការស្អី?»
        «គឺមិនជ្រាបទេបាទ»ណាយលូកយកទូរស័ព្ទមកដាក់ផ្អឹបនឹងត្រចៀកដោយការធុញទ្រាន់
        «មានការស្អី?»
        (ហីយ៉ា..អីក៏សម្ដីអាក្រក់ម្ល៉េះ?)អ្នកនៅចុងម្ខាងក៏គិតតែសើចកក្អឹកបែបសប្បាយចិត្តធ្វើអោយណាក្ដៅស្លឹកត្រជាក់ខ្លាំង
        «យើងរាប់ពី១ដល់៣បើមិននិយាយយើងបិទទូរស័ព្ទចោល..១..២»
        (អីយ៉ា..គ្រាន់តែតេរមកលេងធម្មតាមិនបានឬយ៉ាងម៉េច?សុខទុក្ខយ៉ាងណាពេលទៅលេងផ្ទះម៉ែក្មេក)
        «ឯងនិយាយស្អី?..ឬមួយ..»
        (ហាស..ហាស..សុំទោសណាដែលធ្វើអោយស្រីរបស់ឯងបានប៉ិសនឹងងាប់)
        «អាចង្រៃ..»
        (បើចង់សុខក៏ចៀសអោយផុតពីផ្លូវរបស់យើង)
        «គ្មានផ្លូវដាច់ខាត»
        (អូខេ..វាជាជម្រើសរបស់ឯងបើមានលើកក្រោយយើងមិនប្រកដទេថាយើងមិនធ្វើអោយស្រីរបស់ឯងប៉ិសងាប់ទេតែគឺងាប់តែម្ដង)ទូត..!!សម្លេងកាត់ផ្ដាច់ទូរស័ព្ទហៅកំហឹងរបស់ណាយច្រាលឡើងជាមួយអ្នកដែលតេរមក។គេមិនគិតសោះថារេហ្វើអាចនឹងលេងតាមផ្លូវនេះដូច្នោះគេនឹងរកផ្លូវមកទប់ទល់ជាមួយនឹងវាតែពេលនេះវាគួរអោយពិបាកដែលរេហ្វើបានដឹងហើយថាព្រីមិកាជាចំណុចខ្សោយរបស់គេទើបគេងាកទៅមើលព្រីមិកាដែលកំពុងផ្អែកក្បាលនឹងស្មារបស់គេដែលហត់នឿយនូវផ្លូវឆ្ងាយ។ជាច្រើនម៉ោងក្រោយទើបគេមកដល់ភូមិគ្រឹះរបស់គេវិញដោយមានអ្នកបម្រើមកចាំទទួល÷
        «ពួកយើងមកដល់ហើយ»ណាយងាកមកប្រាប់ព្រីមិកា
        «ចាស៎»ព្រីមិកាងក់ក្បាលហើយក៏លើកដៃញីភ្នែកតិចៗរួចក៏ចុះពីឡានតាមណាយដែលកាន់ដៃនាងជាប់មិនព្រលែងតែក៏មករត្រូវភ្ញាក់ផ្អើលនៅពេលដែលវត្តមានមនុស្សម្នាក់ទៀត
        «ណាយនឹកណាស់»សម្លេងស្រទន់របស់ណាតាលីនិយាយព្រមទាំងមកអោបណាយបែបស្និទ្ធស្នាលរួចក៏គ្រវៀសដៃរបស់ព្រីមិកាចេញពីណាយធ្វើអោយនាងភាំង
        «ណាតាលី?»ណាយមើលទៅមុខបងស្រីមិនជាប់សាច់ឈាមគ្នានេះដោយការហួសចិត្រថ្នាក់គេទៅផ្ទះព្រីមិកាហើយក៏នៅរងចាំគេទៀតឬ?
        «ហិហិ..ស្រស់បស់ច្រើនខុសពីកាលដែលមឺរីនទើបស្លាប់ថ្មីៗ»ណាតាលីនិយាយទាំងសើចតិចៗរួចក៏យកដៃមកសកទាបមុខរបស់ណាយតិចៗធ្វើអោយព្រីមិកាគិតថានាងជាចំណែកលើសក្នុងសន្ទនានេះនិងចាប់គិតព្រោះនាងបានលឺឈ្មោះមឺរីនម្ដងទៀតហើយ។តើមឺរីនជាអ្នកណា?
        «ខ្ញុំមិនមែនក្មេង»ណាយវាសដៃរបស់ណាតាលីចេញបែបមិនពេញចិត្ត
        «បងធ្វើម្ហូបច្រើនណាស់នៅខាងក្នុងចាំណាយមកវិញ..តោះ»
        «សុំទោសខ្ញុំសុំទៅមុនហើយចា៎»ព្រីមិកាអោនសុំទៅក្នុងភូមិគ្រឹះមុនរីឯអ្នកដែលដឹងថាព្រីមិកាមិនសប្បាយចិត្តក៏ចង់ទៅតាម
        «ព្រី..ឈប់»
        «តោះទៅញ៉ាំអាហារ»ណាតាលីញញឹមស្រទន់បែបសមចិត្តខ្លាំង។ឃើញទេវាងាយខ្លាំងណាស់ដែលឆ្កឹះសករីម្នាក់នេះចេញបន្តិចម្ដងៗពីណាយរបស់នាង...

______
ល្ងាចរឿងទាសីម៉ាហ្វៀមួយភាគទៀតណា៎🥰😘😘
អេដមីនមានគម្រោងថាចង់បង្កើតផេកមកវិញពេលផុសរឿងទាំងពីរក្នុងwattpadចប់.
គិតយ៉ាងម៉េចដែរ?
ជួយខមិនប្រាប់អេដមីនផងណា៎💓💓       
       
       
      
       
      
      

You've reached the end of published parts.

⏰ Last updated: Dec 22, 2022 ⏰

Add this story to your Library to get notified about new parts!

បេះដូងសួគ៌ាWhere stories live. Discover now