#បេះដូងសួគ៌ា
#ភាគ១៥
«យើងដឹងច្រើនជាងនេះទៅទៀត..ក្មេងល្ងង់»គេអង្អែលក្បាលព្រីមិកាលេងតិចៗដោយការចូលចិត្តនៅពេលឃើញនាងញញឹមព្រោះរំភើប
«ហ៊ឹកៗ..អរគុណអ្នកប្រុស..»ព្រីមិកានិយាយហើយក៏មើលទៅក្រដាសនោះនិងគិតថាបើម៉ាក់នាងបានឃើញតលគាត់នឹងរំភើបយ៉ាងណាទៅ?
«ផ្គាប់ចិត្តយើងបន្តិចញ៉ិកញ៉ក់ដាក់យើងបន្តិច..លើកក្រោយយើងមានរបស់អោយនាងធំជាងនេះក៏ថាបាន»
«ប៉ុណ្ណេះក៏គ្រប់គ្រាន់មិនបាច់ពិបាកអ្នកប្រុសនោះទេ»
«តែយើងចង់អោយនាង»
«ខ្ញុំគ្មានអីអោយអ្នកប្រុសវិញទេ»
«យើងថាមាន..»ណាយញញឹមច្រឡឺមបង្ហាញអោយព្រីមិកាឃើញហើយនាងក៏ចាប់ផ្ដើមអៀនស្របពេលដែលដៃរបស់ណាយវារមករកចង្កេះតូចរបស់នាង
«អ្នកប្រុស..»ព្រីមិការុញទ្រូងមាំរបស់ណាយចេញ
«ម៉េច?»
«ខ្ញុំកំពុងឈឺ..ពួកយើងទើបតែ..យប់មិញនោះទេ»ព្រីមិកាក្រហមមុខក្រហមមាត់ខណៈដែលណាយអោនមកថើបនិងសើចតិចៗ
«យើងគ្រាន់តែថើប..គិតច្រើនខ្លួនឯង»
«...»
«លឿនឡើង..ពួកយើងឡើងយន្ដហោះនៅពេលនេះតែម្ដង»ណាយប្រាប់ទើបព្រីមិកាងក់ក្បាលតិចៗញ៉ាំអាហាររបស់ខ្លួនវិញ...
ក្រោយពីណាយរៀបចំចេញពីរីសតជាមួយព្រីមិកាហើយឡានស៊េរីទំនើបមួយផ្សេងទៀតក៏មកដល់ចតនៅមុខរីសតយ៉ាងរហ័ស។ រាងកាយល្វាសល្វន់របស់អ្នកដែលទើបចុះពីឡានដោះវ៉ែនតាខ្មៅរបស់ខ្លួនជាមួយបបូរមាត់ក្រហមឆេះដើរចូលទៅក្នុងរីសតយ៉ាងលឿន÷
«សុំទោសអ្នកនាងណាតាលី!អ្នកប្រុសណាយនិងអ្នកនាងម្នាក់ដែលមកជាមួយចេញពីរីសតមុននេះបន្តិចចាស»អ្នកបោសសម្អាតក្នុងរីសតប្រាប់ធ្វើអោយណាតាលីខឹងឡើងញ័រសាច់ព្រោះខំស្រូតដំណើរមករកណាស់តែបានត្រឹមខកចិត្ត
«ចង្រៃមែន»ណាតាលីដោះវ៉ែនតាខ្លួនដាក់ក្នុងកាបូបដកដង្ហើមបែបមិនពេញចិត្តមុននឹងអ្នកបម្រើរៀបនឹងថយ
«នាងឯងចង់ទៅណា?យើងសួរមិនទាន់អស់»នាងងាកមកសម្លុតអ្នកបម្រើ
«អឺ..ចាស»
«នាងមានដឹងទេថាពួកគេទៅណា?»
«អត់ទោសអ្នកនាងណាតាលីនាងខ្ញុំមិនបានដឹងទេចា៎»អ្នកបម្រើអោនមុខចុះឆ្លើយហើយចម្លើយធ្វើអោយណាតាលីកាន់តែខឹងចិត្ត
«អោយវាអញ្ចឹងឡើង..នាងឯងចង់ទៅណាទៅៗ..អត់បានការមែន»ណាតាលីរាដៃបក់អោយចេញអោយឆ្ងាយពីនាងព្រោះកំហឹង។ ពេលនេះនាងប្រហែលជាត្រូវទៅភូមិគ្រឹះរងចាំណាយនិងស្រីបម្រើនោះត្រឡប់មកវិញមិនខាន...
ទីក្រុងសៀងហៃ. ប្រទេសចិន÷
«ហ៊ូ..ផ្ទះម៉ាក់នាងនៅឆ្ងាយដែរទេព្រីមិកា?»រាងមាំរបស់ណាយកាន់វ៉ាលីរបស់ខ្លួននិងព្រីមិកាឈរនៅផ្លូវស្ងាត់ទៅផ្ទះព្រីមិកា។ វាជាពេលល្ងាចទៅហើយដែលគេមកដល់ទីនេះហើយឃើញព្រីមិកាបែកញើសស្វាយមុខព្រោះដំណើរឆ្ងាយថែមទាំងព្រីមិកាកំពុងតែមិនសូវស្រួលខ្លួនទៀតនិងនឹកស្ងើចដែលម៉ាក់របស់ព្រីមិកាមកនៅបានឆ្ងាយយ៉ាងនេះ
«អ្នកប្រុសអាចដូរចិត្តបានណា៎..គឺត្រូវដើរតាមផ្លូវតូចនេះប្រហែលយីរបន្តិចទៀត»ព្រីមិកាងាកមកនិយាយព្រមទាំងញើសបែកជោគជើងសក់
«យើងមិនមែនចង់បានន័យបែបនោះទេ..យើងគ្រាន់តែឆ្ងល់ហេតុអីម៉ាក់នាងមកនៅបានឆ្ងាយពីក្រុងថ្នាក់នេះ»ណាយសួរទាំងឆ្ងល់ពិតមែន។ ផ្លូវនេះឆ្ងាយព្រមទាំងស្ងាត់ឡានក៏បើកចូលមិនបានថែមទៀតដែលត្រូវអោយគេដើរមក
«មកពីពួកយើងគ្មានប្រាក់ហ្នឹងណា..អ្នកប្រុសហត់ហើយហ៎?ខ្ញុំយកកន្សែងមកជូតញើសអោយ»
«មិនអីទេ..ពួកយើងឆាប់ទៅៗនឹងបានជួបម៉ាក់នាងឆាប់ៗ»
«ចាស៎»ព្រីមិកាញញឹមងក់ក្បាលពេលនឹកឃើញដល់ម៉ាក់ដែលនាងបានបែកជាយូរឆ្នាំមកហើយនោះនឹងសប្បាយចិត្តចង់ជួបឆាប់ៗ។ ព្រីមិកាញញឹមស្រស់ធ្វើអោយណាសប្បាយចិត្តមុននឹងគេនិងនាងនាំគ្នាបន្តដំណើរទៅមុខទៅទៀត។ អស់រយៈពេលជិតមួយម៉ោង ព្រីមិកាមកឈប់នៅមុខផ្ទះតូចមួយនិងទម្លាក់វ៉ាលីរបស់ខ្លួនចុះងាកភ្នែកទៅរកស្ត្រីវ័យរាងចំណាស់បន្តិចដែលកំពុងតែអោនស្រោចដំណាំ
«ម៉ាក់..»ព្រីមិកាហៅមុននឹងស្រ្តីវ័យចំណាស់ងើបមុខមករកព្រមទាំងចំហរមាត់នូវវត្តមាននាង
«ព្រី..មកវិញហើយមែនទេកូន?»ស្ត្រីចំណាស់ទម្លាក់ធុងទឹកតូចចុះរត់មករកព្រីមិកាដែលជាកូនដោយចិត្តរំភើបហើយណាយឃើញក៏សប្បាយចិត្ត
«ម៉ាក់..ខ្ញុំនឹកម៉ាក់..»ព្រីមិកាអោបម្ដាយណែនបង្ហាញសេចក្ដីនឹករលឹករបស់ខ្លួនទៅកាន់ម្ដាយ
«អ៊ំអាន»ព្រីមិកាងាកទៅផ្ទះដែលឃើញបុរសចំណាស់ដែលត្រូវជាអ៊ំបង្កើតរបស់ខ្លួនកំពុងតែចេញមកនិងភាំង
«ព្រីមករកអ៊ំនិងម៉ាក់វិញហើយមែនទេ?»បុរសចំណាស់ដើរមករកព្រមទាំងអង្អែលក្បាលនាងដោយក្ដីអាណិតស្រឡាញ់
«ចាស៎..ហ៊ឹកៗ..»ព្រីមិកាងក់ក្បាល
«ព្រីកូន..អ្នកកំលោះខាងជាអ្នកណា?មិត្តប្រុសកូនមែនទេ?»ម្ដាយព្រីមិកាសួរធ្វើអោយនាងគាំងមិនដឹងប្រាប់ម្ដាយនាងថាយ៉ាងម៉េច
«អឺ..គាត់..»
«សួស្ដីអ្នកម៉ាក់ក្មេក..ខ្ញុំឈ្មោះណាយ!ខ្ញុំនិងព្រីកំពុងទាក់ទងគ្នា»ណាយរាក់ទាក់
«អ្នកប្រុស..មិនលេងសើចនោះទេ..»ព្រីមិកាថយមកនិយាយជាមួយណាយ
«យើងមិនលេងសើចទេ..សួស្ដីអ៊ំក្មេក»
«ហៃយ៉ា..មើលទៅអ្នកកំលោះនេះទំនងមិនមែនជាមនុស្សធម្មតាៗនោះទេ..សំណាងកូនហើយណា»ម្ដាយព្រីមិកាញញឹមរាក់ទាក់
«កុំមកហៅយើងអ៊ំក្មេក..ឯងមិនមែនក្មួយប្រសារយើង..ឯងនិងក្មួយស្រីយើងមិនទាន់រៀបការ»
«បងអាន..»ម្ដាយព្រីមិកានិយាយតិចៗ
«អឺ..អ្នកប្រុសមិនប្រកាន់ទេមែនទេ?អ៊ំអានកាចតែមាត់នោះទេ»ព្រីមិកាសើចតិចៗ
«មិ..មិនអីទេ»ណាយអេះក្បាលតិចៗមើលទៅអ៊ំរបស់ព្រីមិកាដែលសឹងតែបញ្ចេញចង្កូមដាក់ខ្លួនហើយគេកំពុងតែប្រៀបទៅជាកូនឆ្មាមួយក្បាលមិនខុស
«មកកូនប្រសារឆាប់ចូលផ្ទះមក...ពេលនេះល្ងាចហើយវាចាប់ធ្លាក់សន្សើមហើយ»....
![](https://img.wattpad.com/cover/327872459-288-k661870.jpg)