#បេះដូងសួគ៌ា
#ភាគ១៤
តែថានៅពេលជិតភ្លឺស្រីសាច់ក្រអូបម្នាក់នេះឡើងញ័រញាក់ខ្លួនព្រមទាំងឡើងកម្ដៅស្ទេញៗអោយគេបារម្ភ។ គេត្រូវបាននាងរំខានដំណេកមកងើបយកទឹកជូតខ្លួនអោយនាងម្ដងទៀតព្រមទាំងតេររករ៉ាហ្វេតដែលជាកូនចៅអោយទិញថ្នាំនិងឥវ៉ាន់ខ្លះៗមកកាន់រីសតថែមទៀត។ពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួតរីសតមកប៉ះនឹងផ្ទៃមុខរលោងរបស់ព្រីមិកាធ្វើអោយនាងក្រញែងខ្លួនបើកភ្នែកព្រឹមៗហើយក៏ក្ដោបភួយទាំងញ័រញាក់÷
«ភ្ញាក់ហើយ?»ណាយឈរដោយមានអាវឃ្លុំមួយឈរដាំទឹកក្ដៅសម្រាប់ព្រីមិកាដែលកំពុងតែចង់ឈឺ
«អ្នកប្រុស..ខ្ញុំរងារ»ព្រីមិកាត្អូញត្អែរក្ដោបភួយណែនហលយក៏ត្រសុលចូលក្នុងភួយកាន់តែជ្រៅព្រោះមានអារម្មណ៍ថារងារខ្លាំង
«មកយើងស្ទាបបន្តិចទៅមើល៍»ណាយដើរមកជិតព្រីមិកាព្រមទាំងលើកដៃស្ទាបថ្ងាសរបស់ព្រីមិកាទាំងបារម្ភហើយកម្ដៅរបស់នាងគឺឡើងក្ដៅពិតមែន
«ឡើងម៉ោ..ម៉ោលេបថ្នាំហើយចាំគេងទៅវិញ»ណាយងាកទៅយកថ្នាំនៅក្នុងថង់ដែលរ៉ាហ្វេតយកមកអោយហើយបេះវាហុចអោយព្រីមិកា
«អឹម..»នាងទទួលយកថ្នាំហើយខ្ទប់ខ្លួនបន្ទាប់មកក៏យកទឹកមកញ៉ាំតែវេលាបន្ទាប់នៅពេលដែលមុខនាងចាប់ផ្ដើមក្រហមង៉ាំងដោយសារនឹកឃើញរឿងយប់មិញនោះ
«មើលមុខយើងកើតស្អីមែនទេ?»គេសួរទាំងគំរោះគំរើយទាំងដែលដឹងច្បាស់ហើយថានាងកំពុងតែនឹកឃើះរឿងយប់មិញមិនខាន។ កែវភ្នែកក្រឡង់ថ្លារបស់នាងក៏ធ្វើអោយគេចាប់ផ្ដើមក្រឺត
«ហ្អឺ..»ព្រីមិកាលួចបើកភួយអោនមើលខ្លួនឯងដែលរាងកាយននលគោកជាមួយនឹងស្នាមក្រហមពាសពេញខ្លួនទាំងអាម៉ាស់។នាងកំពុងតែខ្មាសគេហើយ
«គេងវិញទៅចាំយើងទៅរកអីមកអោយញ៉ាំ..ទឹកក្ដៅនៅក្បាលគ្រែនេះឯង»
«ចា-ចាស»
«ទៅលេងម៉ាក់នាងទេ?យើងទំនេរបើនាងចង់ទៅ»ណាយងាកមកប្រាប់ព្រោះគេបានដឹងមកតាមរ៉ាហ្វេតថាណាតាលីចង់មករកគេធ្វើអោយគេធុញទ្រាន់នឹង១០០ភាគរយដែលមានរឿងមិនស្រួលនឹងកើតឡើងចំពោះព្រីមិកា
«អឺ..ខ្ញុំទៅតែម្នាក់ឯងក៏បាន»នាងប្រាប់ព្រោះមិនចង់អោយគេយកចិត្តទុកដាក់មកលើខ្លួនខ្លាំងពេកនិងគិតថាវាមិនសម
«បើយើងទៅមានបញ្ហាអីមែនទេ?»
«អត់ទេតែខ្ញុំ-ខ្ញុំខ្លាចថាអ្នកប្រុសមិនទម្លាប់នឹងកន្លែងរញ៉េរញ៉ៃមិនស្អាតដូចជាភូមិគ្រឹះរបស់អ្នកប្រុស»
«នាងនិយាយដោយខ្លួនឯង..គេងទៅបន្តិចទៀតយើងយកខោអាវមកអោយនាង»ណាយនិយាយមុននឹងដើរចេញទៅរកថង់ខោអាវដែលរ៉ាហ្វេតយកមកព្រមទាំងរៀបចំអាហារព្រឹកខ្លះអោយ។ គ្រលៀសតែមួយភ្លែតព្រីមិកាក៏គេងលក់សារជាថ្មីព្រោះល្វើយដោយសារតែក្ដៅខ្លួននិងរឿងកាលពីយប់មិញដែលណាយនឹកឃើញក៏ក្ដៅមុខខ្លួនឯងជាមួយនឹងរាងកាយស្រឡូនស្រឡៅរបស់នាងដែលគេបានប៉ះពាល់
ឈប់គិតទៅអាណាយអើយ!!គេសង្គ្រៀតធ្មេញយកអាវមកប្រុងនឹងរៀបចំពាក់អោយព្រីមិកាតែនាងក៏ភ្ញាក់មកវិញទាំងមុខក្រហមង៉ាំង
«ខ្ញុំ-ខ្ញុំធ្វើខ្លួនឯងបាន»ព្រីមិកាទារយកអាវពីណាយដែលគេខ្ជិលធ្វើបាបនឹងអោយនាងទៅស្លៀកពាក់ដោយងាយ។ ក្រោយពីងើបមកពីពាក់ឈុតមនុស្សដែលឈឺក៏នៅតែល្វើយនឹងដើរទម្លាក់ស្មាបែបគ្មានកម្លាំងមក
«មកអង្គុយនៅទីនេះអោយយើងស្ទាបម្ដងទៀតទៅមើល៍..វាអន់ហើយឬនៅ?»ណាយទះភ្លៅរបស់ខ្លួនតិចៗអោយព្រីមិកាមកអង្គុយតែនាងរេរានឹងអត់មិនបានដែលណាយទាញនាងមកដោយខ្លួនឯង
«បន្តិចទៀតវានឹងលែងអីហើយមើលទៅ..ខ្សឺត»ស្ទាបថ្ងាសមិនអស់ចិត្តណាយក៏ទាញថ្ងាសនាងមកថើបធ្វើអោយសាមីខ្លួនគាំងអស់
«នេះញ៉ាំខ្លះទៅវានឹងមានកម្លាំងហើយឆាប់បានទៅលេងម៉ាក់របស់នាង»
«ចាស..»ព្រីមិកាងក់ក្បាលតិចៗលើកយកអាហារមកញ៉ាំរីឯណាយក៏លូកយកស្រោមសំបុត្រនៅក្បាលគ្រែមកអោយនាង
«ជាអ្វីមែនទេអ្នកប្រុស?»
«បើកមើលទៅ»
«ហ្អឺ..??»នាងរលីងរលោងទឹកភ្នែក្រោយពេលដែលបើកសំបុត្រនោះមើលដែលមានសំបុត្រយន្តហោះគេនិងនាងព្រមទាំងអ្វីដែលសំខាន់នោះគឺក្រដាសផ្ទេរសិទ្ធនៃផ្ទះចាស់របស់នាងនិងម៉ាក់របស់នាងនៅសៀងហៃដែលង្រូវបានលក់ដោយសារតែដោះបំណុលព្រមទាំងបង់ថ្លៃព្យាបាលអោយប៉ារបស់នាងដែលបានស្លាប់ទៅ
«ពេញចិត្តទេ?វាសម្រាប់នាង»
«ហេតុអីអ្នកប្រុសដឹង?»
«យើងដឹងច្រើនជាងនេះទៅទៀត..ក្មេងល្ងង់»...
