ភាគ៧

197 5 0
                                    

#បេះដូងសួគ៌ា
#ភាគ៧
       «បើចង់ដឹងថាវាជារឿងលេងសើចឬមិនលេងសើច..មកមានកូនជាមួយយើងទៅព្រីមិកាចាំមើលថាយើងទទួលខុសត្រូវនាងឬអត់»ណាយងើបមុខមកសួរយ៉ាងបហរាកដប្រជាធ្វើអោយអ្នកពូកែភ័យក៏ថយខ្លួនចេញពីគេដោយស្វ័យប្រវត្តិ
       «ខ្ញុំទៅខាងក្រៅល្អជាង»
       «មិនបាច់!នៅទីនេះហើយ»ណាយប្រាប់ព្រមទាំងប្រើកែវភ្នែកអោយនាងតាមបញ្ជាគេ
       «ចាស៎..»ព្រីមិកាងក់ក្បាលតិចៗមិនហ៊ានមើលមុខរបស់ណាយ...
       នៅបន្ទប់ផ្ទះបាយ មេការឈរកាន់ទូរស័ព្ទនិយាយព្រមទាំងជាមួយអ្នកបម្រើពីរបីនាក់ដែលកំពុងឈរក្បែរៗគ្នានិយាយជាមួយអ្នកដែលខលចូលមក÷
       «អ្នកនាងណាតាលីគិតយ៉ាងម៉េចចា៎»មេការសួរព្រមជាមួយមុខមិនល្អ
       (វានៅក្បែរណាយខ្លាំងណាស់មែនទេ?)អ្នកតេរមកក៏សួរព្រមជាមួយសម្លេងកាចធ្វើអោយអ្នកស្ដាប់ញ័រខ្លួន
       «ចា៎..គឺទើបតែប៉ុន្មានថ្ងៃនេះទេ»មេការ
       (ស្រីថ្លើមធំ)
       «ខ្ញុំគិតថា..»
       «នាងកំពុងដើរតាមគន្លងរបស់មឺរីនចា៎»មេការប្រាប់ព្រមទាំងនឹកដល់រឿងអតីតកាលដែលធ្លាប់កើតមានចំណងស្នេហារវាងមឺរីនដែលជាអ្នកបម្រើក្នុងផ្ទះដូចជាព្រីមិកាជាមួយនឹងអ្នកប្រុសរបស់ខ្លួនដែលជាណាយ
       (វាងាប់មិនខាន)សម្លេងរបស់ណាតាលីនិយាយតិចៗនៅក្នុងទូរស័ព្ទស្ដាប់មិនសូវបាននិយាយបែបខឹងគុំគួនគ្នាតាំងពីណាមកទើបមេការសួរ
       «អ្នកនាងថាយ៉ាងម៉េចចា៎?»
       (គ្មានស្អីទេ)
       «អឺចាំខ្ញុំទៅដាស់តឿននាង»
       (មិនបាច់..បណ្ដោយសិនទៅ..អាទិត្យក្រោយយើងនឹងទៅដល់ទីនោះរៀនចំបន្ទប់អោយយើងផង)
       «ចា៎»មេការទទួលបញ្ជាមុននឹងទូរស័ព្ទត្រូវបានកាត់ផ្ដាច់អ្នកបម្រើដែលឈរនៅជិតមិនយល់ការក៏សួរ
       «ហេតុអីយើងត្រូវនៅឆ្ងាយពីព្រីមិកាដែរអ៊ំមេការ?»
       «ស្ដាប់ខ្ញុំបើពួកនាងមិនចង់មានរឿងដល់ខ្លួនទេកុំទៅក្បែរព្រីមិកាអោយសោះ!វាអាចនឹងមានលទ្ធផលដូចមឺរីន»មេការប្រាប់ព្រមទាំងហាមប្រាម។កាលពីមុនគាត់ក៏ខូចចិត្តមិនស្ទើរដែលចិញ្ចឹមមឺរីនដូចជាកូនបែរជានាងថ្លើមធំមានទំនាក់ទំនងជាមួយនឹងណាយហើយក៏ទទួលបានលទ្ធផលក៏នាងត្រូវស្លាប់ពេលនេះចាប់មានព្រីមិកាម្នាក់ទៀតហើយ។អ្នកនៅក្នុងផ្ទះនរណាក៏ដឹងថាការស្លាប់នោះវាទាក់ទងនឹងណាតាលីតែគ្មានអ្នកហ៊ានមាត់ព្រោះដឹងលទ្ធផលបើមាត់មិនល្អ។ហលយនរណាៗនៅក្នុងន័យបែបណា...
       យប់ឡើង នៅក្នុងបន្ទប់របស់ណាយ÷
       ដៃមាំរវស់ណាយអូសចុះឡើងៗលើកញ្ចក់អេក្រង់ទូរស័ព្ទសេរីថ្មីបង្ហាញអោយឃើញរូបភាពរបស់ព្រីមិកានិងមនុស្សប្រុសម្នាក់ដែលអាចដឹងបានថាជាគូស្នេហ៍នឹងនាង។ទេកមុខនាងស្រស់ស្រាយគួរអោយស្រឡាញ់ញញឹមចេញពីចិត្តមិនមែនដូចនៅជាមួយគេធ្វើអោយគេមានអារម្មណ៍ថាមិនសូវល្អមុននឹងសម្លេងរបស់ព្រីមិកាមកកាត់ចង្វាក់របស់គេទើបគេរហ័សបិទទូរស័ព្ទ
       «អ្នកប្រុសចា៎..ខ្ញុំចង់គេងនៅលើការ៉ូវិញ»ព្រីមិកាមានអារម្មណ៍ថាមិនស្រួលក្រោយពីងូតទឹកហើយណាយក៏អូសនាងមកដេកលើគ្រែជាមួយគេទាំងមិនសួរចិត្តនាងសូម្បីមួយម៉ាត់
       «យប់ឡើងវារងារ!គេងនៅខាងលើមិនល្អត្រង់ណា?»ណាយលូកដៃបិទអំពូលភ្លើងតូចនៅក្បាលគ្រែ
       «មិនអីទេខ្ញុំទម្លាប់»ព្រីមិកាអោបខ្នើយហើយក៏ដាក់វារៀបនៅលើឥដ្ឋធ្វើកន្លែងគេងសម្រាប់ខ្លួនឯងតែអ្នកដែលត្រូវគេជំទាស់ក៏ជ្រួញចិញ្ចើមគួរអោយជ្រេញ
       «មិនបានទេឡើងភ្លាមមក»ណាយទះពូកតិចៗអោយព្រីមិកាឡើងមកលើគ្រែធ្វើអោយនាងមុខខ្មូរ
       «អ្នកប្រុស..»ព្រីមិកាទម្លាក់ស្មាសម្លឹងមុខរបស់ណាយដែលមានប្រៀប
       «ឡើងមកព្រីមិកា..ឬនាងខ្លាច?យើងមិនបានធ្វើស្អីទេថ្ងៃនេះយើងហត់នឹងការងារសឹងស្លាប់»
       «ខ្ញុំមិនបានគិតបែបនោះទេ»
       «អញ្ចឹងក៏ឡើងមក»
       «អឺ..»
       «លឿនឡើងបើមិនឡើងមកយើងអាចដូរចិត្តអាចថានាងមុនបានដេកយប់នេះក៏ថាបាន»
      

បេះដូងសួគ៌ាWhere stories live. Discover now