#បេះដូងសួគ៌ា
#ភាគ១៧និង១៨
«អ្នកប្រុសក៏សាកទៅខ្ញុំនឹងស្រែកអ៊ំអានប្រាកដជាចេញមកចិញ្ច្រាំអ្នកប្រុសមិនខានទេ»ព្រីមិកានិយាយទាំងសើចតិចៗដាក់ណាយដែលកំពុងមុខក្រញ៉ូវ
«នាងគម្រាមយើង?គិតថាយើងមិនហ៊ាន?»
«អត់ទេ..ត្រង់ណាដែលថាខ្ញុំគម្រាមអ្នកប្រុសនោះ?គ្មានទេ..តែថាអ្នកប្រុសច្បាស់ជាមិនហ៊ាន»ព្រីមិកាសើចតិចៗព្រោះបានញ៉ោះធ្វើបាបផ្លូវចិត្តអ្នកម្ខាងទៀតយ៉ាងចាស់ដៃហើយនាងថែមទាំងងាកមកលូកដៃអោបណាយជាការលេងសើចដែលអោយគេសង្គ្រឺតធ្មេញគ្រឺតៗអោយបានលឺច្បាស់
«នៅមិនស្ងៀម..តិចត្រូវ»ណាយបន្ទោសព្រោះតែព្រីមិកាកំពុងដុតគេអោយស្លាប់ដោយប្រយោលហើយ
«អ្នកប្រុសនៅជាមួយខ្ញុំទីនេះយូរទេ?»
«នាងចង់នៅដល់ថ្ងៃណាក៏ស្រេចចិត្តនាង..ចង់នៅរហូតទេ?»
«អ្នកប្រុសកាច់ខ្ញុំមែនទេ?អ្នកប្រុសធុញខ្ញុំឬអត់?»ព្រីមិកាងើយមើលមុខអ្នកកំលោះដោយខ្សែភ្នែកសុំចម្លើយធ្វើអោយណាយអាណិតនិងលើកចិញ្ចើម
«ម៉េចក៏សួរយើងមែននោះ?»
«...»
«ឆ្លើយមកម៉េចក៏សួរយើង?មានអីចង់និយាយមែនទេ?»
«អ..អត់អីទេ..ខ្ញុំគ្រាន់តែសួរលេងទេតើ..ហិហិ..អ្នកប្រុសប្រញាប់គេងទៅណាព្រឹកឡើងអ៊ំប្រាកដជាស៊ុបប្រាយអ្នកប្រុសជាមួយរង្វាន់ធំមិនខានទេ..ហិហិ..»ព្រីមិកាសើចនឹកដល់ប្រុសៗដែលគេធ្លាប់មកចែចូវនាងក៏ត្រូវអ៊ំនាងប្រើការងារសឹងមិនឈប់ដៃរហូតដល់បាក់លែងមករកនាងទៀតហើយនាងក៏អាចស្មានត្រូវថាណាយប្រាកដជាត្រូវបែបនោះដូចគ្នា
«រង្វាន់ស្អី?»ណាយមិនយល់មើលមកនាង
«ព្រឹកច្បាស់ជាអ្នកប្រុសដឹងហើយ..ហិហិ..»
«ប្រាប់ភ្លាមមកព្រី..ប្រាប់យើងភ្លាមណា»ណាយចង់ដឹងទទូចសួរនាងតែនាងគ្រវីក្បាលមិនប្រាប់ហើយក៏ចូលក្នុងភួយក្ដោបខ្លួនព្រោះខ្លាចណាយសួរនាងបន្តទៀត
«ព្រឹកអ្នកប្រុសច្បាស់ជាដឹងហើយពេលនេះខ្ញុំមិនប្រាប់អ្នកប្រុសនោះទេ»
«ប្រាប់អោយលឿនមក..ជើងល្អ»ណាយសើចអោបរាងកាយតូចទន់ល្មឿយរបស់ព្រីមិកាទាំងពេញចិត្តពេញថ្លើមលែងដេញដោលស្រីជើងល្អម្នាក់នេះព្រោះវាក៏យប់ជ្រៅហើយដែរ...
ព្រឹកឡើង ណាយងើបទៅកាន់បន្ទប់ខ្លួនមិនបានប៉ុន្មានក៏អ៊ំរបស់ស្រីជើងល្អម្នាក់នោះមករកអោយធ្វើការងារស្រោចដំណាំជាច្រើនរោងមិនក្រែងចិត្តនិងចាត់ទុកគេដូចជាកម្មករ។ណាយដោយធ្លាប់តែនៅសុខស្រួលមានកូនចៅឆ្វេងស្ដាំក៏ត្រូវមកនឿយជាមួយការងារដែលខ្លួនមិនធ្លាប់ធ្វើហើយក៏ដឹងថាព្រីមិកាសំដៅមកលើដែលគេធ្វើការងារនេះជារង្វាន់ស្អីរបស់នាងនោះ។ព្រីមិកាអង្គុយរើសបន្លែនៅជិតនោះក៏លួចសើចណាយដែលខំប្រឹងទាំងបែកញើសជោកទាំងដែលអាហារពេលព្រឹកមិនទាន់បានញ៉ាំសូម្បីមួយម៉ាត់។នេះណាគឺអ៊ំនាងមានចេតនាសាកការអត់ធ្មត់របស់ណាយពិតប្រាកដណាស់តែគេក៏មិនធ្វើអោយចាញ់អ៊ំរបស់ព្រីមិកាដែរតែស៊ូដើម្បីព្រីមិកា÷
«អ៊ំនាងធ្វើបាបយើងសម្បើមណាស់»ណាយដាក់ខ្លួនអង្គុយក្រោមដើមឈើធំជិតព្រីមិកា
«ហិហិ..ចុះអ្នកប្រុសហត់ទេ?»ព្រីមិកាសួរព្រមទាំងលើកកន្សែងតូចមកជូតមុខអោយណាដែលញញឹមតិចៗតែក៏មិនអោយនាងឃើញ
«ហត់តិចតួចតែឃ្លានច្រើនជាង»ណាយដែលមកពីទ្រនំខ្ពស់មិនដែលញ៉ាំអាហារពេលព្រឹកយឺតព្រោះគេមានការងារច្រើនត្រូវបំពេញទើបទម្លាប់
«អាហ៊ែម..ទៅញ៉ាំបាយ»ផ្អែមល្ហែមបានតិចតួចស្រាប់តែអ៊ំអានគ្រហែមឡើងហៅទៅញ៉ាំអាហារពេលព្រឹកទើបព្រីមិការហ័សងើបទៅមុខណាយ
«ជើងល្អមែន»ណាយងើបបោសខ្លួនបន្តិចរួចក៏ដើរទៅតាមដែលម៉ាក់របស់ព្រីមិកាកំពុងតែរៀបចំអាហារពេញតុន៨ងញញឹមកក់ក្ដៅមកកាន់គេទោះផ្ទះតូចចង្អៀតតែគេបែរជាមានអារម្មណ៍ថាវាមិនធុញថប់តែបែរជារីករាយក្នុងចិត្តចម្លែកបែបមិនធ្លាប់មាន
«នៅឈរដល់ណាទៀត?»អ៊ំអានដឹងថាគាត់ប្រើណាយខ្លាំងតាំងព៏ព្រលឹមក៏យល់ចិត្តដោយហៅអោយអង្គុយដោយពាក្យរឹងៗតែក៏អោយព្រីមិកាញញឹមបានបន្តិចដោយដឹងថាគាត់កាចបានតែមាត់ដូចដើម
«ញ៉ាំអោយច្រើនៗទៅណា»ម៉ាក់របស់ព្រីមិកាប្រាប់ដោយញញឹមនិងរាងរអៀសចិត្តដែរដែលតហរូវអោយណាយមកពិបាកដោយដឹងក្នុងចិត្តហើយថាណាយមិនមែនជាមនុស្សសាមញ្ញៗបែបនេះ
«បាទ»ណាយឆ្លើយដោយសុភាពមុននឹងព្រីមិកាចាប់អាហារខ្លះដាក់ចានរបស់ណាយទើបណាយចាប់ផកដើមលេបទាំងពិបាកព្រោះអ៊ំអានរបស់ស្រីជើងល្អនេះសម្លក់គេជារឿយៗតែម្ដងហើយ។ពេលល្ងាច ការងារគេក៏មិនទាន់ចប់ងាយៗដោយត្រូវអ៊ំអានហៅឡើងទៅទីក្រុងទិញសម្ភារៈមិនទុកពេលអោយគេបានផ្អែមល្ហែមខ្លះ÷
«នៅផ្ទះជាមួយម៉ាក់នាងប្រយ័ត្នខ្លួនផង..ហាមទៅណាផ្ដេសផ្ដាសលឺទេ?បើយើងមកវិញមិនឃើញប្រាកដជាដឹងគ្នា»
«ខ្ញុំមិនមែនក្មេងទេណាអ្នកប្រុសក៏គួរតែប្រយ័ត្នខ្លួនដូចគ្នាដែរ»
«លឿនឡើង»អ៊ំអានប្រាប់ហើយក៏ដើរទៅមុនរីឯណាយក៏និយាយខ្លីនិងដើរទៅតាមអ៊ំប្រសារជួយយកឥវ៉ាន់ដើម្បីយកចិត្តយកថ្លើមទាំងដែលគេមិនធ្លាប់ធ្វើការពីមុនមក
«វាចេញទៅហើយចៅហ្វាយ»អ្នកដែលនៅពីទីឆ្ងាយពីផ្ទះរបស់ព្រីមិកាប្រើកែវឆ្លុះរបស់ខ្លួនមើលមកការចេញដំណើររបស់ណាយពីផ្ទះព្រីមិកាទៅទីក្រុង
(ចាត់ការទៅ)សម្លេងគ្រលរនៅក្នុងទូរស័ព្ទប្រាប់ឡើងអមជាមួយសម្លេងសើចក្អាកក្អាយនិងបន្ទាប់មករឿងអាក្រក់ក៏លេចរូបរាងឡើងជារឿយៗ
រហូតដល់យប់បន្តិចទើបណាយនិងអ៊ំអានត្រឡប់មកពីទីក្រុងវិញ។ណាយនិងអ៊ំអានដើរបណ្ដើរសើចបណ្ដើរហាក់យល់ចិមតគ្នាខ្លះហើយវាក៏ធ្វើអោយណាសប្បាយចិត្តច្រើនតែការសប្បាយចិត្តគេង្រូវរលាយបាត់នៅពេលគេចោលភ្នែកទៅឆ្ងាយប្រទះនឹងភ្លើងសន្ធោសន្ធៅនៅផ្ទះរបស់ព្រីមិកា។ទាំងអ៊ំអាននិងណាយធ្លាក់តបស់ពីដៃអស់រត់ទៅរកផ្ទះដែលអណ្ដាតភ្លើងចាប់ផ្ដើមលេបត្របាក់ជាមួយអារម្មណ៍តក់ស្លុតតែអ្វីដែលកាន់តែតក់ស្លុតទៀតនោះគឺ÷
«ព្រីនៅក្នុងភ្លើង..ជួយផង»ម៉ាក់របស់ព្រីមិកាខ្ទប់មាត់យំខ្លាំងរហ័សរត់មករកណាយអោយជួយ
«ព្រី..»គ្រាន់តែលឺណាយចាប់ផ្ដើមស្លន់ស្លោហើយក៏រត់ទៅរកទឹកមកស្រោចលើខ្លួននិងប្រថុយរត់ចូលក្នុងផ្ទះដែលកំពុងតែឆេះខ្លាំងនោះទៅរកម្ចាស់ចិត្ត។រាងកាយសន្លប់សកដូកស្ដឹងរបស់ព្រីមិកាធ្វើអោយណាយរហ័សរត់ទៅរកទាំងភ្លើងចាប់ផ្ដើមធ្លាក់មកជារឿយៗតែគេក៏មិនរួញរាដូចគ្នានឹងជួយនាងចេញពីភ្លើងបានសម្រេចមកក្រៅធ្វើអោយដៃរបស់គេត្រូវរលាកជាច្រើនកន្លែងតែគេមិនខ្វល់និងភ័យដល់ថ្នាក់ធ្វើអីមិនត្រូវ
«ព្រីភ្ញាក់ឡើង..ព្រី»ណាយដាក់រាងកាយរវស់ព្រីមិកានៅលើដី
«ព្រី..កូន/ព្រី..»ម៉ាក់និងអ៊ំអានបារម្ភនិងសោកស្ដាយមើលទៅផ្ទះរបស់ពួកគេដែលកំពុងឆេះនិងមិនអាចធ្វើអីបានក្ដៅពីបណ្ដោយអោយវាឆេះអស់ដោយសារតែអណ្ដាតភ្លើងដ៏ច្រើននោះតែប៉ុណ្ណោះ..
មន្ទីរពេទ្យ÷
«អាណាវាថ្លើមធំបែបនេះ?»
«ខ្ញុំគិតថាចៅហ្វាយគួរតែទៅទីក្រុងវិញបើមិនចង់អោយរឿងប៉ះពាល់ដល់គ្រួសារអ្នកនាងព្រីមិកា»រ៉ាហ្វេតផ្ដល់យោបល់អោយចៅហ្វាយ។លើកនេះត្រឹមតែដុតបើលោកក្រោយធ្វើអ្វីផ្សេងទៅគិតយ៉ាងម៉េច?
«ស្រាលដៃបន្តិចបានឬអត់?»មនុស្សដែលកំពុងមួម៉ៅក៏ងាកមកសម្លុតពេទ្យដែលកំពុងតែលាបរបួសដែលរលាក...
«បាទៗ»
«ព្រីមិកាយ៉ាងម៉េចហើយភ្ញាក់ឬនៅ?»