#បេះដូងសួគ៌ា
#ភាគ៦
«មិនត្រឹមត្រូវត្រង់ណាដែលខណៈពេលនេះនាងជារបស់យើងហើយជួយទៅប្រាប់អាម្នាក់នោះផងថាសង្ឃឹមតិចដែលនាងចេញពីយើងបាន»នៅប្រយោគចុងក្រោយគេមិនបាននិយាយបញ្ចេញមកក្រៅគ្រាន់តែតប្រយោគនោះនៅក្នុងចិត្តទាំងហួងហែងព្រោះពេញចិត្តនាងតាំងពីយប់នោះ។គេត្រូវតែប្រាកដថានាងគឺត្រូវក្លាយជារបស់គេតែម្នាក់
«...»ព្រីមិកាខាំមាត់អោនមុខចុះមិនស្ដីនឹងមនុស្សផ្ដាច់ការដែលគិតតែបញ្ជានាងតាមអំពើចិត្តរបស់គេ...
ការរើមកនៅបន្ទប់របស់ណាយវាជារឿងពិបាកមួយសម្រាប់នាងទៅហើយតែអ្វីដែលកាន់តែចម្លែកនិងអាម៉ាស់សម្រាប់នាងគឺអ្នកបម្រើក្នុងផ្ទះចាប់ផ្ដើមឈប់និយាយស្ដីជាមួយនាងព្រមទាំងសម្លឹងមកនាងដោយកែវភ្នែកម៉្យាងដែលមិនអាចស្មានដឹងថាពួកគេគិតអ្វីមកលើនាង÷
«អ៊ំមេការនេះជាអាហារអ្នកប្រុសមែនទេ?»ព្រីមិកាដើរមកយកអាហារនៅផ្ទះបាយតាមបញ្ជារបស់ណាយ
«បើឃើញហើយក៏យកទៅ»សម្ដីសោះកក្រោះរវស់មេកាក្នុងផ្ទះពោលឡើងដោយមិនសូម្បីមើលមុខនាងនិងរក្សាគម្លាតពីនាងមិនស្និទ្ធស្នាលដូចកាលពីមុន
«អ៊ំមានអីមែនទេ?»
«...»មេការឈប់ស្ដីរបស់ព្រីមិកាហើយក៏ដើរទៅរៀបចំការងារទៅផ្នែកម្ខាងទៀតធ្វើព្រងើយរីឯអ្នកបម្រើឯទៀតដែលដើរចូលមកក៏ដើរចៀសនាងគ្រប់ៗគ្នាហាក់គ្មាននាងនៅក្នុងបន្ទប់នេះធ្វើអោយព្រីមិកាឆ្ងល់រួចក៏ខ្ជឹបមាត់លើកអាហារដើរចេញមកក្រៅមកអោយណាយនៅបន្ទប់ធ្វើការរបស់គេ។នៅក្នុងបន្ទប់ធ្វើការរបស់ណាយ ណាយអង្គុយនៅមុខឯកសារប៉ុន្មានសន្លឹកដោយអារម្មណ៍មិននៅក្នុងខ្លួនព្រោះរឿងម៉្យាងកំពុងលុកលុយចូលក្នុងចិត្តគេ។ សម្លេងសម្រឹបជើងព្រីមិកាដើរមកដល់ជាមួយអាហារហើយក៏ដាក់វានៅលើតុមុននឹងដៃក្ដៅរបស់ណាយចាប់ដៃរបស់នាងទើបនាងងើបមុខមើលទៅណាយដោយចម្លែកចិត្ត÷
«អ្នកប្រុស»
«ត្រូវទុកចិត្តតែយើងម្នាក់!យល់ទេ?»គេសួរនាងដោយកែវភ្នែកសោកសៅភ្លាមៗបែបមានរឿងដែលកប់ជ្រៅក្នុងចិត្តនិងមិននិយាយចេញមក
«អ្នកប្រុសមានអ្វីមែនទេ?»
«ឆ្លើយនឹងយើងសិនមក»
«ចាស៎»ព្រីមិកាងក់ក្បាលតិចៗ
«ក្រៅពីយើងម្នាក់សុំនាងកុំនៅក្បែរ..ចាំបានទេ?»
«ចាស៎!ខ្ញុំយល់ហើយ»
«បើមានរឿងអីត្រូវប្រាប់យើងកុំលាក់ជាមួយនឹងយើងអោយសោះ»ណាយប្រាប់បញ្ជាក់ហើយក៏ទម្លាក់ដៃនាងចុះថ្នមៗរបៀបធូរក្នុងចិត្ត
(បើអ្នក..អ្នកប្រុស..រក..បានស្រីម្នាក់...ស្រីម្នាក់ដែលល្អបាន...មើលថែ...នាង..នាង..អោយបាន..ល្អ...កុំទៅចោលនាង..នាងណា..អ្នក..នៅ...ជុំ..ជុំវិញខ្លួន..អ្នកប្រុស..មិនមែនល្អ..ដូច..ដែលអ្នកប្រុស..គិត..)សម្លេងស្រីម្នាក់កំពុងតែត្រដរខ្យល់ក្នុងរង្វង់ដៃរបស់ណាយ
(កុំនិយាយច្រើនពេកណា..ទ្រាំបន្តិចអូននឹងមិនអី)
(មិនបាច់..ទៅណាទាំងអស់..អ្នកប្រុស...ដឹងហើយ..មែនទេ..ថាដំណាក់..កាលនេះទៅហើយ..អ្ហឹក..អូន..ចង់នៅ..ក្នុងរង្វង់..ដៃអ្នកប្រុស..អោយ..យូរៗ..)
(អត់ទេ..)
(ពាក់..ចិញ្ចៀននេះ..អោយនាង..បើអ្នកប្រុស..រកមនុស្សស្រីល្អម្នាក់..បាន..កុំអោយ..នាងអភ័ព្វ..ដូចអូន..អូន..ស្រឡាញ់..)មិនទាន់បញ្ចប់ប្រយោគស្រីស្អាតដែលពោរពេញដោយឈាមក៏ដង្ហក់ព្រមទាំងរហូតចិញ្ចៀនពីក្នុងដៃចេញបាត់បន្សល់ទុកនូវតែមុខមាត់ដែលលែងមានអារម្មណ៍ទទេរស្អាតរីឯអ្នកដែលខូចចិត្តបំផុតគឺណាយ
«អ្នកប្រុស..ធ្វើអី?»ព្រីមិកាស្រាប់តែភ្ញាក់ព្រើតនៅពេលដែលណាយទាញដៃតូចៗរបស់នាងបំពាក់ចិញ្ចៀននៅដៃនាង
«ហាមដោះចេញ»គេសង្កត់សម្លេងធ្ងន់នឹងមើលទៅចិញ្ចៀនក្នុងដៃរបស់ព្រីមិកា។ដរាបណាចិញ្ចៀននៅក្នុងដៃរបស់ព្រីមិកាគេនឹងមើលថែនាងអោយបានល្អបំផុត
«អ្នកប្រុសដឹងថាវាមានន័យថាយ៉ាងម៉េចទេ?»ព្រីមិកាមើលទៅចិញ្ចៀនព្រមទាំងសួរ
«វាបញ្ជាក់ថានាងមានម្ចាស់ហើយរឿងយប់នោះយើងទទួលខុសត្រូវនាង»
«អ្នកប្រុស..ខ្ញុំមិនមែនជាតុក្កតាដែលអ្នកប្រុសត្រូវយកមកលេងសើច»
«ត្រង់ណាដែលយើងលេងសើច?»
«...»
«បើចង់ដឹងថាវាជារឿងលេងសើចឬមិនលេងសើច..មកមានកូនជាមួយយើងទៅព្រីមិកាចាំមើលថាយើងទទួលខុសត្រូវនាងឬអត់»...
