ភាគ១១+១២

198 6 0
                                    

#បេះដូងសួគ៌ា
#ភាគ១១និង១២
        ឡានស៊េរីទំនើបរបស់ណាយបរចូលទៅកាន់ភូមិគ្រឹះវិញជាមួយនឹងល្បឿនលឿនល្មម។ នៅក្នុងឡានណាយក្ដោបមុខរបស់ព្រីមិកាព្រមទាំងជូតទឹកភ្នែកអោយនាងថ្នមៗហើយញញឹមស្រទន់ដាក់នាង÷
        «ឈប់យំបានហើយ»
        «ហ៊ឹកៗ..ខ្ញុំល្ងង់ខ្លាំងណាស់»ព្រីមិកាជ្រប់មុខយំវិញរីឯណាយក៏ដកដង្ហើមធំជាមួយអារម្មណ៍តានតឹងបំផុត
        «នាងនៅមានយើង»ណាយអង្អែលសក់របស់ព្រីមិកាតិចៗ
        «ហ៊ឹកៗ..»
        «ហ្វេតបកទៅរីសតវិញទៅ»ណាយងាកទៅបញ្ជារ៉ាហ្វេតដែលជាកូនចៅអោយទៅកាន់រីសតរបស់ខ្លួនព្រោះថាអាចនឹងធ្វើអោយព្រីមិកាបានសប្បាយចិត្តខ្លះ
        «រីសតមួយណាដែរបាទ?»
        «សមុទ្រក្រៅក្រុង»ណាយប្រាប់មុននឹងឡានរបស់គេបានថយក្រោយរីឯរ៉ាហ្វេតក៏លួចលើកចិញ្ចើមតិចៗព្រោះថាចៅហ្វាយគេខានទៅទីនោះយូរហើយក៏មិនដែលអោយអ្នកណាទៅជាន់ដូចគ្នាតាំងពីមឺរីនបានស្លាប់ទៅ។ គេកំពុងតែឆ្ងល់ថាហេតុអីបានជាចៅហ្វាយគេចង់ទៅទីនោះ?ទីកន្លែងដែលចៅហ្វាយគេធ្លាប់សាងស្នេហាជាមួយស្រីបម្រើដូចគ្នាហើយទីនោះគឺជាកន្លែងដែលមឺរីនចូលចិត្តបំផុត..អេ!គេកំពុងតែខ្កាចថាចៅហ្វាយគេច្រឡំគិតថាព្រីមិកាជាមឺរីនហើយ...
        រីសតប្រាយ៍ នាក្រៅក្រុង ណាយចាប់ដៃរបស់ព្រីមិកាចុះពីលើឡានសេ៊រីទំនើបរបស់ខ្លួនមកខាងក្រៅ។ សម្លេងយំរបស់ព្រីមិកាក៏ចាប់ស្ងាត់បន្តិចម្ដងៗនៅពេលដែលបានមកដល់រីសតដែលមានខ្យល់បរិសុទ្ធល្អ ដៃតូចលើកជូតទឹកភ្នែកដូចជាកូនក្មេងនិងមិនទាន់បាត់ខូចចិត្តនឹងរឿងដែលបានជួបនៅឡើយ÷
        «ចូលចិត្តទេ?»ណាយអង្អែលដៃរបស់ព្រីមិកាតិចៗមើលទៅមុខនាងយ៉ាងកក់ក្ដៅ
        «...»ព្រីមិកាស្ងាត់មិននិយាយព្រោះមិនទាន់ធ្វើចិត្តនឹងឆ្លើយតបបាន
        «ញញឹមភ្លាមមក..យើងចង់ឃើញនាងញញឹម»ណាយចាប់ផ្ងើយចង្ការរបស់ព្រីមិកាអោយប្រសព្វភ្នែកនឹងខ្លួន
        «អ្នកប្រុស..ខ្ញុំ»ព្រីមិកានិយាយតិចៗដោយសម្លេងក្ងួរទម្លាក់ភ្នែកចុះ
        «យើងមិនសប្បាយចិត្តនៅពេលដែលឃើញនាងយំ»
        «ហាមយំអោយយើងឃើញម្ដងទៀត»ណាយសង្កតើសម្លេងធ្ងន់បែបផ្ដាច់ការដាក់ព្រីមិកា
        «លឺយើងនិយាយទេ?»
        «ច-ចាស»ព្រីមិកាដកដង្ហើមវែងញីច្រមុះដែលឈួលមុននឹងណាយអោនឆ្មក់ថើបថ្ពាល់ទន់របស់នាង
        «យើងចូលចិត្តពេលនាងញញឹម»
        «អ្នកប្រុសមិនយល់នោះទេ..»ព្រីមិកាពេបមាត់វិញសម្លឹងមុខរបស់ណាយ
        «យើងយល់..យើងធ្លាប់ឈឺជាងនាង»
        «អ្នកប្រុសធ្លាប់មានស្រីបោកដែរមែនទេ?»
        «អត់ទេ..តែវាឈឺខ្លាំងជាងនោះរាប់លានដង..យល់ទេ?»
        «អ្នកប្រុសគ្រាន់តែចង់លួងខ្ញុំតែប៉ុណ្ណោះ»
        «មិនមែនទេតែវាជារឿងពិត»
        «វារសៀលហើយ..ចូលទៅក្នុងរីសតទៅ..យើងនៅទីនេះប្រហែល២,៣ថ្ងៃដើម្បីនាង»ណាយក្ដោបដៃទន់របស់ព្រីមិកាប្រគល់ចំហាយកក់ក្ដៅ
        «អ្នកប្រុសមិនបាច់ពិបាកដល់ថ្នាក់នោះក៏បាន..ខ្ញុំមិនអីនោះទេ»
        «តែយើងពេញចិត្តពេលនៅជាមួយនាង..យើងពេញចិត្តពិតមែន»
        «បើកចិត្តមើលយើងម្ដងល្អទេ?»ណាយយកអណ្ដាតទុលថ្ពាល់ម្ខាងធ្វើមុខឡេមឡាមនៅពេលដែលសួរនាង
        «អ្នកប្រុស..ខ្ញុំ»
        «ឆ្លើយមកបើកចិត្តមើលយើងទេ?»
        «យ៉ាងម៉េច?»ណាយ
        «ថ្ងៃណាមួយ អ្នកប្រុសអាចនឹងធ្វើអោយខ្ញុំខកចិត្តដូចវឹងហ្វាងដែរទេ?អ្នកប្រុសច្បាស់លាស់ជាមួយខ្ញុំទេ?ខ្ញុំខ្លាចថាខ្ញុំនឹងត្រូវរងនូវទង្វើបែបនោះម្ដងទៀត»
        «ខ្ញុំខ្លាចពិតមែន..ហ៊ឹកៗ..អ្នកប្រុសខ្ពស់ណាស់..ស្រីល្អៗមានច្រើនអ្នកប្រុសមិនគួរផ្ដល់ឱកាសមាសបែបនេះមកអោយស្រីដូចជាខ្ញុំ»
        «នាងកំពុងមើលងាយខ្លួនឯងហើយព្រីមិកា»ណាយដឹកដៃនាងបណ្ដើរមើលទៅសមុទ្របណ្ដើរជាមួយនឹងអារម្មណ៍អាណិតនាង
        «តែវាជារឿងពិត»
        «ឆ្កួតខ្លាំងណាស់..»ណាយបន្ទោសតិចៗស្របពេលដែលដៃរបស់គេលលកមកគៀកនឹងដៃរបស់ព្រីមិកាហើយលលកវាមកថើបយ៉ាងមិនក្រែងចិត្ត...
        (ថាម៉េច?ណាយចេញទៅរីសតជាមួយស្រីម្នាក់នោះឬ?)សម្លេងរបស់អ្នកនៅក្នុងទូរស័ព្ទនិយាយខ្លាំងៗជាមួយសម្លឹងកាចសឹងតែអ្នកដែលនៅនិយាយចាំស្ដាប់ម្ខាងទៀតស្រគៀត្រចៀក
        «ចាស៎អ្នកនាងណាតាលី»មេការ
        (មិនបាន..យើងមិនព្រមទេ..យើងត្រូវតែទៅដល់ទីនោះអោយលឿនតាមដែលអាចធ្វើបាន)
        «អឺ..អញ្ចឹងអ្នកនាងណាតាលីមកថ្ងៃណាដែរ?»មេការសួរ
        (ស្អែក..យើងនឹងទៅដល់ទីនោះ!ណាយនិងស្រីម្នាក់នោះប្រាកដជាមានស្អីៗជាមួយគ្នាដូចជានាងមឺរីនមិនខានទេ..ហេតុអីណាយមើលមិនឃើញយើង?អាយ៎..)សម្លេងរបស់ណាតាលីស្រែកខ្លាំងចេញពីក្នុងទូរស័ព្ទដោយការមិនពេញចិត្ត។ នាងត្រូវតែមកតកណាយអោយលឿនតាមដែលអាចធ្វើបាននឹងបង្អាក់រឿងគ្រប់យ៉ាងព្រោះនាងខ្លាចថាណាយនឹងស្រឡាញ់អ្នកណាក្រៅពីនាង។នាងនឹងធ្វើអោយឧបសគ្គលើកនេះចៀសចេញពីផ្លូវនាងអោយបានទោះប្រើវិធីបែបណាក៏ដោយឬមួយក៏អាចដើរតាមវិធីចាស់កាលពីមុន...
        «បងបោកខ្ញុំ»នៅរីសតព្រីមិកាកាន់ទូរស័ព្ទរបស់ខ្លួននិយាយទាំងញ័រមាត់តតាត់ជាមួយនឹងវឹងហ្វាង។នាងខំទប់ទឹកភ្នែកខ្លួនឯងដើម្បីកុំអោយស្រក់ដោយសារតែប្រុសម្នាក់នេះនិងខឹងខ្លួនឯងដែលចាញ់បោកគេមករហូត
        (...)
        «បងធ្វើបែបនោះបានយ៉ាងម៉េចឆ្លើយមក?បងបោកខ្ញុំមកយូរហើយមែនទេ?»
        (មែន..តែពួកយើងរួចគ្នា)
        «រួចគ្នា?!»ព្រីមិកាញោចចុងចិញ្ចើមជាមួយនឹងសម្ដីរបស់វឹងហ្វាង។រួចគ្នាឬ?តើគេសំដៅទៅរករឿងអ្វី?
        (មែនហើយ!ពួកយើងរួចគ្នាខណៈដែលព្រីក៏មានអ្នកផ្សេងដូចគ្នា)
        «បងនិយាយមកបានយ៉ាងម៉េច?»
        (គឺនិយាយតាមដែលមើលឃើញ..បានហើយ!ពួកយើងអាចដាច់គ្នាបានហើយ..)
        «ហ៊ឹកៗ..មនុស្សអាត្មានិយម..បងអាក្រក់ណាស់..ហ៊ឹកៗ..ពេលវេលាពីមុនៗបងភ្លេចវាអស់ហើយមែនទេ?ឆ្លើយមក..ឆ្លើយនឹងខ្ញុំមក..ហ៊ឹកៗ..»
        (...)
        «ឆ្លើយមកប្រុសអាត្មានិយម..ហ៊ឹកៗ..»
        (ទូតៗ)សម្លេងទូរស័ព្ទបានកាត់ផ្ដាច់នៅពេលដែលណាយចេញពីបន្ទប់ទឹកមកកញ្ឆក់យកទូរស័ព្ទពីដៃព្រីមិកាហើយបិទវាបោះទៅម្ខាង
        «ហេតុអីបានតេរទៅវាទៀត?»ណាយសួរព្រមទាំងមិនយល់ពីព្រីមិកាដែលចូលចិត្តនាំភាពមិនសប្បាយចិត្តមកអោយខ្លួនឯងទាំងឃ្នើសចិត្ត
        «អ្នកប្រុសកុំមករវល់រឿងរបស់ខ្ញុំ..ហ៊ឹកៗ..»មនុស្សដែលខូចចិត្តមួហ្មងស្រែកដាក់ណាយដែលកំពុងភាំងនិងសម្លឹងមុខរបស់ព្រីមិកាដែលហ៊ានស្រែកដាក់មុខខ្លួនហើយក៏ចាប់មួម៉ៅដូចគ្នាព្រោះមិនដែលមានអ្នកស្រែកដាក់ខ្លួននិងចង់ដាក់ទោសនាងព្រោះឃើញថានាងកំពុងតែគិតថាគេទន់ភ្លន់ពេកនិងមិនធ្វើអីនាង
        «យើងមួម៉ៅហើយព្រីមិកា»ណាយទម្លាក់ដៃមកចាប់ចង្ការរបស់ព្រីមិកាងើយឡើងតែព្រីមិកាក៏គេចព្រោះមិនទម្លាប់នឹងអាកប្បកិរិយាបែបនោះ
        «អ្នកប្រុស..ធ្វើអី..លែងខ្ញុំ..»...
       
       
      

       
       

បេះដូងសួគ៌ាWhere stories live. Discover now