#បេះដូងសួគ៌ា
#ភាគ៩និង១០
«ស្រីម្នាក់នេះមើលទៅស្លូតបូតគួរអោយស្រឡាញ់មានចរិតស្រដៀងទៅនឹងមឺរីនណាស់តាមដែលយើងឃើញ!ស្រីស្អាតកុំចាញ់បោកវាណាវាយកនាងទៅជំនួសអតីតស្រីរបស់វាប៉ុណ្ណោះ»ទោះរឿងការងារណាយយកឈ្នះគេបានតែគេក៏សប្បាយចិត្តដែលបានបញ្ឆេះកំហឹងរបស់ណាយ។ដៃរបស់គេដាក់ដើរទៅដាក់លើស្មារបស់ព្រីមិកាយ៉ាងព្រហើនធ្វើអិយព្រីមិកាចាប់គេចចេញព្រមទាំងច្របូកច្របល់រឿងដែលរេហ្វើនិយាយមិនបាត់
«កុំប៉ះមនុស្សរបស់យើង»ណាយនិយាយដោយសម្លេងធ្ងន់និងខឹងខ្លាំងមុននឹងរេហ្វើដលរចេញពីបន្ទប់អូហ្វីសយ៉ាងរំភើយព្រមទាំងចោលស្នាមញញឹមឡក់ឡើយដាក់ណាយ
«កុំស្ដាប់សម្ដីវាអោយសោះព្រីមិកា»ក្រោយពេលដែលបាត់វត្តមានរបស់រេហ្វើ ណាយដើរចេញពីកន្លែងធ្វើការមកកាន់អ្នកនៅលើសាឡុងដែលធ្វើមុខឡេមឡាមអាចនឹងចងចាំពាក្យរបស់រេហ្វើធ្វើអោយគេកង្វល់ចិត្ត
«អឺ..ខ្ញុំក៏ស្ដាប់មិនយល់ដូចគ្នាចា៎»ព្រីមិកាដឹងដល់ដៃក្ដៅរបស់ណាយដែលទម្លាក់មកលើដៃនាងទើបនាងរហ័សគេចតែណាយក៏ទាញនាងមកវិញហើយអោនផ្អឹបបូរមាត់នឹងថ្ងាសរបស់ព្រីមិកា
«អ្នកប្រុស..»
«យ៉ាងម៉េច?»ណាយសួរព្រមទាំងលើកចិញ្ចើមសង្ហា
«ខ្ញុំធ្វើខ្លួនមិនត្រូវនោះទេ»នាងនិយាយតាមតហរង់នៅពេលដែលណាយមកកាន់តែគៀកនសងធ្វើអោយនាងថប់ដង្ហើមនឹងមានអារម្មណ៍ថាខ្លួនឯងជាស្រីងាយៗ
«តែយើងចូលចិត្តពេលឃើញនាងធ្វើខ្លួនមិនត្រូវ..គឺវាគួរអោយស្រឡាញ់»ណាយសរសើរហើយញញឹមពេលឃើញមុខក្រហមដូចផ្លែប៉េសរបស់ព្រីមិកាធ្វើអោយគេរំសាយរាល់កំហឹងដែលមានមុននេះអស់
(យើងនឹងមើលថែនាងអោយល្អបំផុត..យើងធ្លាប់ខុសជាមួយមនុស្សស្រីម្នាក់ហើយ!យើងមិនអាចធ្វើអោយខ្លួនឯងដើរជាន់ដានបែបនោះម្ដងទៀត)ណាយនិយាយតិចៗក្នុងចិត្ត។គេមិនប្រកែកទេថាគេពេលនេះកំពុងនឹកដល់មឺរីន?គេខុសនឹងព្រីមិកាដែរទេបើពេលគេអោបនាងគេចេះតែនឹកឃើញដល់មឺរីបែបនេះ?ណាយរំសាយការគិតរបស់ខ្លួនឯងមកមើលមុខនារីនៅជិតខ្លួនវិញព្រមទាំងលើកនាឡិកាមកមើល
«ឃ្លានឬនៅ?»
«តិចតួចចា៎»ព្រីមិកាឆ្លើយទាំងដែលនាងឃ្លានខ្លាំងមុននឹងសម្លេងគរពោះគ្រូកៗគួរអោយខ្មាស់បានបន្លឺឡើងតាមពីក្រោយសម្ដីនាង
«តិចៗរបស់នាងពិតមែនឬ?»ណាយចង់សើចព្រមទាំងងើបពេញកំពស់យកអាវធំរបស់ខ្លួនមកកាន់នឹងនាំព្រីមិកាទៅញ៉ាំអាហារនៅខាងក្រៅ...
ភោជនីយដ្ឋានដ៏ប្រណីតនាកណ្ដាលទីក្រុង ណាយចុះពីលើឡានព្រមទាំងដឹកដៃព្រីមិកាចេញមកខាងក្រៅមុននឹងគ្របអាវធំលើស្មារបស់ព្រីមិកា÷
«អ្នកប្រុស..មិនបាច់នោះទេ»
«ស្ងៀមទៅ..ហាមជំទាស់ទង្វើរបស់យើង»
«តែខ្ញុំថាវាមិនសមនោះទេចា៎»
«សមឬមិនសមសម្រេចនៅលើយើង..ឆាប់ដើរចូលទៅនឹងអាលបានញ៉ាំអីខ្លះក្រែងឃ្លានមែនទេ?»ណាយសួរទើបព្រីមិកាងក់ក្បាលមុននឹងគេក្រឡេកឃើញមានអ្នកលួចថតរូបរបស់គេនិងព្រីមិកា
«ចាត់ការដែរទេចៅហ្វាយ»រ៉ាហ្វេតសួរតែណាយក៏រាដៃមិនខ្វល់
«តាមតែពួកគេទៅ»ណាយពោលហើយក៏នាំរាងតូចរបស់ព្រីមិកាចូលទៅក្នុងភោជនីយដ្ឋាន។ ព្រីមិកាអង្គុយនៅកៅអីតម្លៃថ្លៃមើលទៅមីនុយដែលតម្លៃម្ហូបមួយៗថ្លៃកប់ពពកនឹងរេរាចង់ញ៉ាំ
«រើសទៅ!តាមចិត្តរបស់នាងមួយមុខណាក៏បានដែរ»ណាយប្រាប់ព្រោះដឹងថានាងកំពុងតែខ្កាចជាមួយតម្លៃម្ហូបអស់នោះ
«វាគឺថ្លៃខ្លាំងណាស់..នេះគ្រាន់តែជាស្ដេកអាំងធម្មតាហេតុអីក៏វាថ្លៃថ្នាក់នេះ!វាពិតជាសំណាងខ្ញុំដែលមិនកើតក្នុងកន្លែងថ្លៃៗបែបនេះ!អានេះក៏ដូចគ្នាវាសមតែ១០អឺរ៉ូប៉ុណ្ណោះ..ហ្ហឹម»សម្កឹងរអ៊ូរបស់ព្រីមិកាចង្អុលម្ហូបចុះឡើងដោយខ្លាចនឹងតម្លៃម្ហូបមួយៗធ្វើអោយអ្នកដែលលឺមិនដឹងគួរសើចឬក៏យំអោយប្រាកដ
«រើសមក..បើនៅបូរបាច់យើងនឹងឈប់អោយញ៉ាំមិនខាន»
«អ្នកប្រុសរើសទៅ..ខ្ញុំញ៉ាំបានទាំងអស់ចា៎»ព្រីមិកាហុចមីនុយអោយណាយវិញព្រោះមិនហ៊ានកម្មង់
«សម្រែ..»
«ខ្ញុំកើតនៅកន្លែងក្រីក្រ..ផ្ទះសឹងមិនមាននៅផងអោយខ្ញុំរើសម្ហូបដែលមើលទៅមិនគួរអោយចង់ញ៉ាំនឹងថ្លៃស្មើរផ្ទះចម្ការររបស់ខ្ញុំបានយ៉ាងម៉េច?វាថ្លៃណាស់»ព្រីមិកានិយាយតិចៗព្រមទាំងអោនមុខចុះដូចកូនក្មេងមុននឹងណាយដកដង្ហើមធំញញឹមស្រទន់ដាក់ព្រីមិកា
«អូខេ..យើងជាអ្នករើសក៏បាន»ណាយបក់ដៃហៅអ្នកបម្រើដែលកំពុងតែដើរមកស្រាប់មកកម្មង់ម្ហូបដោយខ្លួនឯងនឹងសម្លឹងអាណិតស្រឡាញ់ទៅកាន់ព្រីមិកាយ៉ាងលួចលាក់
«បើម៉ាក់ខ្ញុំបានភ្លក់មិនដឹងជាល្អយ៉ាងណាទេ?»ព្រីមិកាសម្លឹងទៅម្ហូប
«ម៉ាក់នាងនៅឯណា?»
«ម៉ាក់នៅឯជនបទឆ្ងាយ..អ្នកប្រុសប្រហែលមិនធ្លាប់ទៅនោះទេ»
«ចាំមានឲកាសយើងនឹងទៅជួបគាត់ជាមួយនឹងនាង»
«ទីនោះកខ្វក់អ្នកប្រុសប្រហែលមិនអាចនៅកើតនោះទេ»
«វាគួរអោយចាប់អារម្មណ៍ទៅវិញទេ..តោះញ៉ាំទៅវាត្រជាក់អស់ឥឡូវហើយ»ណាយបង្វែរការនិយាយរបស់នាងព្រោះឃើញទឹកមុខដ៏ស្រងូតស្រងាត់របស់នាង
«ហូ៎..លោកណាយមែនទេ?»មួយសន្ទុះក្រោយមកសម្លេងស្រួយស្រែសរបស់នារីម្នាក់បានបន្លឺឡើងហើយព្រីមិកាក៏ងើបពីចានអាហារ
«អ្នកនាងឡេនឌី?!ជួនគ្នាល្អណាស់..»ណាយងើបចាប់ដៃឡេនឌីដែលជាម្ខាស់ភាគហ៊ុនជាមួយក្រុមហ៊ុនខ្លួនដែរ
«មែនហើយ..តើខ្ញុំអាចរួមតុបានទេ?អាចនឹងនិយាយរឿងខ្លះៗទាក់ទងនឹងក្រុមហ៊ុនជាមួយលោកណាមួយក៏បែកគ្នាយូរហើយ»ឡេនឌីនិយាយហើយញញឹម
«បាន..អ្នកនាងឡេនឌីប្រហែលជាមានអ្វីពិសេសហើយដែលមកកាន់ទីនេះ»
«អ៎..ចាស៎គឺថាអនាគតស្វាមីរបស់នាងខ្ញុំចង់មកផ្ដិតយករូបថតអាពាហ៍ពិពាហ៍នៅទីនេះ..អូ!នោះស្វាមីរបស់ខ្ញុំគាត់មកហើយ»ឡេនឌីនិយាយហើយក៏ងាកភ្នែកទៅរកបុតសម្មាក់ដែលដែលដើរមកតាមពីក្រោយធ្វើអោយណាយជ្រឹមភ្នែកប្រហែលមុខរបស់អ្នកដែលចូលមក
«វឹងហ្វាង?!»ស្របពេលជាមួយគ្នាដែលព្រីមិកាងាកទៅរកដូចគ្នា បេះដូងនាងក៏ធ្លាក់ក្ដុកមើលទៅអ្នកចូលមក
«ហ្អឺ?!/ព្រី..?»ណាយចប់ចំណាំមុខបាននេះគឺជាសង្សាររវស់ព្រីមិកាដែលគេបានឃើញក្នុងរូបថតថ្ងៃមុននោះមែនទេ?ដូច្នេះព្រីមិកាត្រូវគេបោកប្រាស់ឬ?
«ធ្លាប់ស្គាល់គ្នាដែរមែនទេ?»ឡេនឌីធ្វើមុខឡេមឡាមបែបមិនយល់ព្រោះថាម្នាក់ៗក៏ភ្លឹកមើលមុខគ្នាទៅវិញទៅមក
«គ្មានទេឡេនឌី»ស្នាមញញឹមរបស់វឹងហ្វាងបន្លឺព្រមជាមួយសម្ដីមួយឃ្លាយ៉ាងខ្លីធ្វើអោយព្រីមិកាធ្លាក់ថ្លើមអួលដើមក
«ព្រីមិកា..»ណាយលួចចាប់ដៃព្រីមិកាផ្ដល់កម្ដៅកក់ក្ដៅជាមួយកែវភ្នែកក្ដៅភាយៗរបស់ព្រីមិកា
«អ្នកនាងកើតអីមែនទេ?»ឡេនឌីសួរទៅកាន់ព្រីមិកាព្រមទាំងអោបដៃវឹងហ្វាងដែលមុខគេគ្មានអារម្មណ៍អ្វីបន្តិច។វាគឺទទេរស្អាត
«អត់-អត់អីទេ..ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនសូវស្រួលខ្លួនប៉ុណ្ណោះ»ព្រីមិកាលេបទឹកមាត់យ៉ាងពិបាកដើម្បីបំបាត់ទឹកភ្នែកដែលប្រុងហូរដោយសាររឿងហេតុនៅចំពោះមុខ
«ព្រីមិកា..មិនអីទេមែនទេ?»ណាយ
«អ្នកប្រុស!តើយើងអាចត្រឡប់ទៅវិញបានទេ?»ព្រីមិកាសួរតិចៗជាមួយកែវភ្នែកអង្វរករីឯណាយក៏យល់ចិត្តហើយងើបមុខមកនិយាយជាមួយឡេនឌី
«សុំទោសផងណា៎អ្នកនាងឡេនឌី..មនុស្សរបស់ខ្ញុំមិនសូវស្រួលខ្លួនសុំអនុញ្ញាតិទៅវិញមុនហើយ»
«ចាស៎បាន»ឡេនឌីញញឹមងក់ក្បាលព្រោះសុទ្ធតែមិនដឹងរឿងអីមុននឹងណាយលើកដៃហៅអ្នកបម្រើមកគិតលុយចេញទៅមុនជាមួយព្រីមិកាដែលចេញផុតពីភ្នែកវឹងហ្វាងនិងឡេនធីក៏ជ្រប់មុខយំភ្លាមៗទើបណាយទាញមកអោបក្នុងដើមទ្រូងកក់ក្ដៅ
«ចេញឡានទៅហ្វេត»ណាយបញ្ជាមនុស្សជំនិតរបស់ខ្លួនមុននឹងឡានបរចេញ
«កុំយំមានយើងនៅជាមួយនាងហើយ..»ណាយលួងលោមដោយសម្ដីទន់ភ្លន់នឹងចង់អោយព្រីមិកាដែលនៅយំនោះបាត់ព្រោះគេមានអារម្មណ៍ថាមិនល្អពេលឃើញនាងយំបែបនេះ...
