០៦

38 2 0
                                    

បើបាន100Likeមុនម៉ោង7យប់អេដមីនផុសជូនមួយភាគទៀត ហិហិ...រីករាយអាន💗

គូរដណ្តឹងរាជវង្ស
ភាគទី ០៦

   កាលបើទទួលបាននៅពាក្យសរសើរចំៗរបស់អ្នកម្ខាងហើយ ព្រះនាងអេរីសាទ្រង់ក៏ញញឹមឡើងម្តងទៀត ទ្រង់ហាក់អៀនប្រៀនរៀបព្រះកាយមិនត្រូវនោះទេ ទ្រង់លើកដៃមកអេះក្បាលខ្លួនឯងទាំងអឹមអៀនរួចទ្រង់ខាំមាត់ងាកព្រះភ័ក្រចេញបន្តិចផងមុននិងទ្រង់តបត៎ទៅម្ចាស់កាយសង្ហាវិញ។
   "អរគុណណាស់" ស៊ុកជីនក៏ញញឹមតបទៅព្រះនាងអេរីសាវិញយ៉ាងសង្ហា មិននឹកស្មានថាព្រះនាងនៃប្រទេសកាណាដាមិនត្រឹមតែស្អាតតែម្យ៉ាងនោះទេ ថែមទាំងមិនប្រកាន់ខ្លួន ហើយនិងមានអត្តចរិតរួសរាយគួឱ្យស្រឡាញ់យ៉ាងនិងទាល់តែសោះ។
   "ព្រះនាង...យើងត្រឡប់ទៅដំណាក់វិញទៅក្រាបទូល" កំពុងតែញ៉ែញ៉មគ្នាយ៉ាងស៊ីចង្វាក់សុខៗ អ៊ែលឡានាងស្រាប់តែយកដៃទៅកេះខ្នងព្រះនាង រួចក៏ខ្សិបដាក់ត្រចៀកទ្រង់តិចៗ ព្រោះនាងគិតថាមិនសមនោះទេ កាលបើព្រះនាងមកឈរនិយាយគ្នាជាមួយនិងមនុស្សប្រុសកណ្តាលផ្លូវបែបនេះនោះ បើមានគេមកឃើញច្បាស់ជាមិនកប់ភ្នែកឡើយ ត្បិតព្រះនាងអេរីសាទ្រង់ក៏ហាក់មិនទំទាស់អ្វីដែល ទ្រង់ងក់ក្បាលដាក់អ៊ែលឡារួចហើយ ទ្រង់ក៏បែព្រះភ័ក្រមកញញឹមដាក់ស៊ុកជីនម្តងទៀតសារជាថ្មី មុននិងទ្រង់យាងចាកចេញទៅតែម្តង។
   "យើងលាសិនហើយណា បើមានឱកាសថ្ងៃក្រោយយើងនិងជួបគ្នាម្តងទៀត" យាងចេញទៅបានបន្តិចព្រះនាងអេរីសាទ្រង់ក៏ស្រាប់តែងាកក្រោយបែព្រះភ័ក្រមកញញឹមមានបន្ទូលប្រាប់ស៊ុកជីនតែប៉ុណ្ណឹង មុននិងទ្រង់បែព្រះភ័ក្រនាំព្រះកាយទ្រង់យាងចាកចេញទៅរហូតលែងងាកក្រោយតែម្តង ត្បិតថាស៊ុកជីនឯណេះក៏ហាក់មិនអស់ចិត្តដែល ប៉ុន្តែមិនហ៊ានហាមាត់ឃាត់ទ្រង់ឱ្យនៅបានដូចចិត្តចង់ឡើយ បានត្រឹមតែឈរសម្លឹងមើលដំណើរទ្រង់យាងចេញទៅទាំងមិនអស់ចិត្តតែប៉ុណ្ណឹង។
   "បើរាជទាយាទមិនត្រូវការទ្រង់ នៅមានទូលបង្គំម្នាក់ទៀតដែលស្ម័គ្រចិត្តទទួលយកទ្រង់បានគ្រប់ពេលព្រះនាងព្រូស៊ី អេរីសា"
.../...
   មួយសប្តាហ៍ក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស នៅក្នុងវាំងដូចជាមិនទាន់បានដំណឹងពីព្រះរាជទាយាទទាល់តែសោះ ស្តេចគ្រីស្ទាល់ក៏ហាក់មានទុកកង្វល់ក្នុងព្រះទ័យមិនទាន់រសាយដដែល ដរាបណារាជទាយាទមិនទាន់យាងត្រឡប់ចូលរាជវាំងវិញ ទ្រង់ក៏មិនអាចសប្បាយព្រះទ័យបានដូចគ្នា ត្បិតស្តេចគ្រីស្ទាល់ទ្រង់គិតតែគង់នៅតែក្នុងដំណាក់មិនព្រមយាងចេញទៅណាទាល់តែសោះ អស់រយ:ពេលមួយសប្តាហ៍ពេញទៅហើយ សូម្បីតែរាជកិច្ចក៏ទ្រង់លែងមករវល់ជាមួយដែល។
   "ព្រះមហេសី អូនជួយពន្យល់បុត្ររបស់យើងផង តាំងពីដើមមករាជទាយាទស្រឡាញ់ និងស្តាប់តាមទ្រង់ជាងគេ បងជឿថាអូនប្រដកជាបានលឺបងនិយាយ ពេលនេះរាជទាយាទពួនសំងំលាក់ខ្លួននៅឯណាក៏មិនដឹង រឺក៏ទ្រង់ចង់រត់គេចបែបនេះអស់មួយជីវិត?" ស្តេចគ្រីស្ទាល់ទ្រង់មានបន្ទូលតម្អូញតម្អែរពិភាក្សានៅនិងមុខរូបថតរបស់មហេសីទ្រង់តែអង្គឯង ទោះបីជាទ្រង់បានសោយទិវង្គតទៅជាយូរហើយក៏ពិតមែន ប៉ុន្តែទ្រង់តែងតែនៅក្នុងបេះដូងរបស់ព្រះអង្គជានិច្ច នេះហើយទើបជាមូលហេតុដែលព្រះអង្គទ្រង់សព្វព្រះទ័យនិងរាជទាយាទលើសពីអ្វីៗទាំងអស់។
.../...
   "ព្រះនាង...ចាំខ្ញុំម្ចាស់ផងក្រាបទូល" អ៊ែលឡាស្រាប់តែស្រែកឡើង រួចក៏រត់តាមពីក្រោយយ៉ាងហត់គឃូស កាលបើព្រះនាងអេរីសាទ្រង់ស្រាប់តែយាងដំណើរចេញពីដំណាក់មកយ៉ាងលឿនស្លេវ មិនដឹងថាសម្តៅទៅណានោះទេ។
   "ចាំមិនបានទេអ៊ែលឡា ខ្ញុំត្រូវតែទៅឱ្យបានលឿនបំផិត មិនថាយ៉ាងណាទេ ថ្ងៃនេះខ្ញុំត្រូវតែចេញទៅក្រៅវាំងឱ្យទាល់តែបាននិង" ព្រះនាងអេរីសាទ្រង់មានបន្ទូលទាំងប្រាកដប្រជា ទ្រង់គុំយូរហើយ ប៉ុន្តែមិនដែលមានឱកាសទាល់តែសោះ យ៉ាងណាថ្ងៃនេះទ្រង់ត្រូវតែយាងចេញទៅឱ្យបាន ទោះប្រើវិធីបែបណាក៏ដោយ។
   "ព្រះនាង..." អ៊ែលឡានាងស្រែកឡើងខណ:ដែលព្រះនាងឯណោះក៏យាងចាកចេញទៅផុតបាត់ទៅហើយ ទោះចង់ឃាត់ក៏ឃាត់មិនទាន់ដែល បានត្រឹមតែរត់ទៅតាមក្រោយទ្រង់តែប៉ុណ្ណឹង ត្បិតព្រះនាងអេរីសាទ្រង់យាងដំណើរយ៉ាងលឿនស្លេវ តម្រង់ទៅដំណាក់របស់ស្តេចគ្រីស្ទាល់ម្តងទៀត ម្តងនេះទ្រង់ហាក់តាំងព្រះទ័យខ្លាំងណាស់ បើសុំមិនបានទ្រង់ច្បាស់ជាលួចចេញទៅប្រាដកណាស់។
   "អូ..ព្រះនាងអេរីសា..." ស្តេចគ្រីស្ទាល់ទ្រង់ស្រាប់តែមានបន្ទូលហៅរកឈ្មោះរបស់ព្រះនាងអេរីសាយ៉ាងច្បាស់ កាលបើព្រះនាងយាងទៅដល់គឺកប់ជូនដែលទ្រង់បានយាងចេញពីដំណាក់ល្មមដូចគ្នា ដោយលោកអង្គរក្សហ្វីលីកហើយនិងស៊ុកជីនក៏មានវត្តមាននៅទីនោះដូចគ្នា ត្បិតព្រះនាងអេរីសាទ្រង់ក៏ត្រូវបញ្ឈប់ដំណើរត្រឹមនិង រួចក៏ញញឹមបន្ទន់កាយគោរពទៅកាន់ស្តេចគ្រីស្ទាល់វិញ រួចក៏ចោលក្រសែរភ្នែកសម្លឹងទៅអ្នកដែលឈរនៅខាងក្រោយព្រះអង្គឯណោះដោយញញឹមរាក់ទាក់បន្តិចផង ហើយម្នាក់នោះក៏មិនមែនជាអ្នកណាឡើយគឺជាឧត្តមសេនីយ៍ស៊ុកជីននិងឯង។
   "ទ្រង់យាងមកដំណាក់យើងទាំងព្រលឹមបែបនេះ មានធុរ:អ្វីនិងយើងរឺ?" ស្តេចគ្រីស្ទាល់ទ្រង់ក៏ប្រញ៉ាប់មានបន្ទូលសួរ ខណ:ដែលព្រះនាងឯណោះក៏ហាក់អេះអុញ មិនក្លាហានដូចជាមុននេះទាល់តែសោះ ទ្រង់ញញឹមលេងជាច្រើនដង ហាក់នៅស្ទាក់ស្ទើរមិនលះដូចជាអម្បាញ់មិញនេះសោះ ដែលនាំឱ្យស្តេចគ្រីស្ទាល់ត្រូចចងចិញ្ចើម មានចម្ងល់ជាពន់ពេក។
   "ខ្ញុំម្ចាស់ចង់សុំព្រះរាជអនុញ្ញាតិពីព្រះអង្គចេញទៅខាងក្រៅវាំងមួយភ្លេតក្រាបទូល" ទីបំផុតព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលឡើងទាំងរអាក់រអួល ស្ទើរមិនច្បាស់ភាសារ ខណ:ដែលព្រះអង្គក៏ហាក់អស់សំណើចនិងអាកប្បកិរិយារបស់ព្រះនាងអេរីសាមិនស្ទើរនោះទេ ស្តេចគ្រីស្ទាល់ទ្រង់អស់សំណើចរួចក៏បែព្រះភ័ក្ត្រសម្លឹងទៅរកអ្នកដែលឈរធ្មឹងធ្មឹកមិនហ៊ានហាស្តីវាចារនៅខាងក្រោយព្រះកាយទ្រង់ឯណោះមុននិងទ្រង់មានបន្ទូល។
   "យើងមិនជំទាស់ទេ ប៉ុន្តែយើងនិងឱ្យលោកឧត្តមសេនីយ៍ស៊ុកជីនទៅតាមការពារទ្រង់ដែល ព្រោះគេស្គាល់កន្លុកកន្លៀតនៃចក្រភពអង់គ្លេសនេះច្បាស់មិនមានចន្លោះ យើងដឹងថាទ្រង់មិនទាន់ស្គាល់ប្រទេសនេះច្បាស់នៅឡើយទេ បើទ្រង់យាងទៅតែអង្គឯងពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់" កាលបើទទួលបាននៅពាក្យអនុញ្ញាតិហើយ ព្រះនាងអេរីសាទ្រង់ក៏ហាក់ញញឹមពេញចិត្តទ្រង់ក៏ងក់ក្បាលទាំងត្រេកអរ ខណ:ដែលនាយកម្លោះឯណោះក៏ញញឹមតបជាមួយនិងទ្រង់វិញដូចគ្នា វាកាន់តែធ្វើឱ្យនាយកម្លោះមានសង្ឃឹមហើយមែនទេ?
   "ព្រះនាងទ្រង់យាង..." ស៊ុកជីនក៏ឈានជើងមកខាងមុខលោដៃទៅអញ្ជើញយាងព្រះនាងដោយការគោរពអោនលំទោន ត្បិតព្រះនាងអេរីសាទ្រង់ក៏មិនបានមានបន្ទូលអ្វីទៀតដែល ទ្រង់បន្ទន់កាយបង្គំលាព្រះអង្គហើយក៏យាងចេញទៅតែម្តង ដោយមាននាយកម្លោះក៏តាមអមពីក្រោយ។
.../...
   នៅលើដងផ្លូវម៉ោងប្រហែលស្មើៗនេះ គឺជាពេលវេលាដែលមនុស្សម្នានាំគ្នាធ្វើដំណើរដោយយានជំនិះរបស់ខ្លួនយ៉ាងកកគុញហើយពិតទេ? ត្បិតអីតែលោកយាយចំណាស់ម្នាក់ ដោយគាត់ក៏កំពុងតែរុញរទះដាក់ផ្លែឈើយ៉ាងច្រើនពេញរទះ រុញស្ទើរមិនទៅមុខ លោកយាយរុញទៅមុខសន្សឹមៗរហូតដល់ផ្លូវដែលមានសភាពចោតបន្តិច ព្រោះតែលោកយាយមានកម្លាំងខ្សោយ ទើបបណ្តាលឱ្យរទះរអិលទៅខាងមុខមុនលោកយាយរកតែចាប់មិនមិនទាន់តែម្តង កាលបើរទះចេះតែរអិលទៅខាងមុខមិនឈប់បែបនេះ ផ្លែឈើដែលនៅក្នុងរទះនោះក៏ជ្រុះធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ លោកយាយខំប្រឹងរត់តាមចាប់រទះផង រើសផ្លែឈើដែលនៅលើដីផង ស្រែកឱ្យគេជួយក៏គ្មានអ្នកណាជួយទៀត អាចនិងយាយបានថាជាសំណាងរបស់លោកយាយក៏ថាបាន កប់ជូនពេលហើយមែនទេ? ភ្លាមនោះស្រាប់តែឡានរបស់ព្រះនាងអេរីសាក៏មកដល់ត្រង់នោះល្មម ទ្រង់ក្រលែកទៅឃើញលោកយាយកំពុងតែតាមដេញចាប់រទះតាមចង្អួចកញ្ចក់ឡាន ទ្រង់ក៏ប្រញ៉ាប់ស្រែកប្រាប់ ស៊ុកជីនឱ្យឈប់ឡានភ្លាមៗ មិនចាំយូរទ្រង់ក៏យាងចេញពីឡាន យាងដំណើររត់យ៉ាងលឿនហើយក៏ទៅជួយរើសផ្លែឈើទាំងនោះយ៉ាងសកម្ម ដោយអ៊ែលឡានិងស៊ុកជីនក៏ចុះចេញពីឡានទៅជួយរើសតាមក្រោយដូចគ្នា។
   រទះចេញតែរំកិលទៅមុខមិនឈប់ ខណ:ដែលព្រះនាងអេរីសានិងអ្នកទាំងបីនាក់ទៀតក៏ព្យាយាមរើសបន្តើរតាមចាប់រទះបន្តើរ ភ្លាមនោះរទះក៏ត្រូវក្រឡាប់ចូលទៅក្នុងលូព្រោះតែកម្លាំងជើងធាក់របស់បុរសម្នាក់ដែលបានមកឆ្លងកាត់ទីនោះ នេះគេកំពុងតែធ្វើស្អីនិង ហេតុអីក៏មិនចាប់រទះឱ្យជាប់? បែជាធាក់រទះនោះចោល? នេះមិនឃើញទេហេស៎ថាម្ចាស់គេក៏នៅត្រង់នេះ? មនុស្សប្រុសម្នាក់នោះក៏មិនបាននៅទទួលខុសត្រូវអ្វីដែល គេក៏ឈានជើងប្រុងនិងដើរចេញតែម្តង ព្រោះតែមនុស្សប្រុសម្នាក់នោះបែខ្នងទើបគ្រប់គ្នាមិនអាចមើលឃើញមុខរបស់គេបាន។
   "នែ៎...អាចង្រៃ!!" ព្រះនាងអេរីសាទ្រង់ក៏ស្រែកជេរឡើងភ្លាមៗព្រោះតែក្តៅក្នុងព្រះទ័យស្ទើរដូចទឹកពុះទៅហើយ ខណ:ដែលអ្នកឈានជើងប្រុងនិងដើរចេញទៅក៏ត្រូវឈប់ធ្មឹងមួយកន្លែងដូចគ្នា នេះគេមិនគិតចង់ទទួលខុសត្រូវអ្វីបន្តិចទេរឺយ៉ាងមិច? ចង់ដើរចេញទៅទាំងបែបនេះមែនទេ? ព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់នាំព្រះកាយទ្រង់យាងចេញមកមុខប៉ុន្មានជំហ៊ាន សម្លក់ទៅអ្នកដែលឈរបែខ្នងដាក់ទ្រង់នោះទាំងមិនអស់ចិត្ត÷
   "ឯងគ្មានបេះដូងទេរឺ? ឯងក៏ដឹងថានេះជារទះរបស់លោកយាយ ឯងមិនគិតសុំទោសគាត់បន្តិចទេរឺ?" មិននឹកស្មានថាពាក្យជេររបស់ព្រះនាងអេរីសាទាំងនោះក៏ធ្វើឱ្យអ្នកដែលឈរបែខ្នងនោះងាកមុខមករកទ្រង់សោះ គ្រាន់តែឃើញមុខមនុស្សប្រុសម្នាក់នោះភ្លាម ស៊ុកជីនដែលឈរនៅខាងក្រោយក៏ស្រាប់តែចំហរមាត់ គាំងនិយាយអីមិនចេញ បើកភ្នែកធំៗ សម្លឹងទៅមើលមុខមនុស្សប្រុសម្នាក់នោះហាក់ចម្លែក ដូចមនុស្សធ្លាប់ស្គាល់គ្នាពីមុនមក។
   "ព្រះរាជទាយាទ...!!!"

=======
ជួបគ្នាលើកដំបូងលែងជេរចឹងហ្មងហីកូនស្រី?🥲
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now