៤៦+៤៧

15 1 0
                                    

40ឡាចត្រឹមម៉ោង8:30នាទី បានមួយភាគទៀតណា😽 រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៤៦+៤៧

   បន្ទាប់ពីកម្មពិធីទាំងមូលត្រូវបានបញ្ចប់សព្វគ្រប់អស់ហើយ មីលរ៉ាលីក៏ប្រញ៉ាប់នាំពួកទ្រង់ទៅរកកន្លែងសម្រាកសម្រាប់យប់នេះ ដែលជាខ្ទមតូចមួយផ្ទាល់ខ្លួនតែម្តង វានៅឆ្ងាយដាច់ដោយឡែកពីគេបន្តិច ត្បិតថាមនុស្សនៅទីនេះមិនសូវជាចូលចិត្តធ្វើផ្ទះនៅជិតៗគ្នាប៉ុន្មាននោះទេ ព្រោះពួកគេចូលចិត្តភាពស្ងប់ស្ងាត់ សុភមង្គលបែបជាលក្ខណ:គ្រួសារ មិនត្រូវការអ្នកណាមកឡូកឡំឱ្យរញ៉េរញ៉ៃឡើយ។
   " មកដល់ហើយ ខ្ទមសម្រាប់នាងស្នាក់នៅក្នុងយប់នេះ វាអាចនិងចង្អៀតបន្តិចហើយ ព្រោះខ្ញុំខានមកបោសសម្អាតយូរ តែនាងអាចស្នាក់នៅបាន គ្មានបញ្ហាទេ " មីលរ៉ាលីនាងក៏នាំពួកទ្រង់មកដល់ខ្ទមនោះ រួចក៏ប្រាប់ឱ្យពួកទ្រង់សម្រាកនៅទីនោះទាំងញញឹមទៅកាន់ពួកទ្រង់ហាក់សប្បាយចិត្តជាមួយនិងការងាររបស់នាងតែម្តង ត្បិតថាព្រះនាងអេរីសាទ្រង់ក៏ជ្រឹមចិញ្ចើមញញឹមបែបមិនសមចេញទៅបន្តិចផង រួចទ្រង់ក៏សម្លឹងមើលទៅជុំវិញខ្ទមនោះ ហាក់ធ្វើអីមិនត្រូវ ទ្រង់ងាកព្រះភ័ក្ត្រសម្លឹងមើលទៅរាជទាយាទដែលនៅឈរខាងក្រោយខ្នងទ្រង់នោះបន្តិច មុននិងទ្រង់ប្តូរមកសម្លឹងមើលមីលរ៉ាលីឯណេះវិញម្តង ហាក់ដូចជាចង់សួរអីម្យ៉ាងទៅនាងយ៉ាងអញ្ចឹង៖
   " នាងចង់និយាយអីជាមួយខ្ញុំរឺ? " មីលរ៉ាលីនាងក៏ចោទសំណួរនេះឡើង ត្បិតថាព្រះនាងអេរីសាក៏សម្លឹងមើលមុខនាងយូរហើយដែរ ប៉ុន្តែទ្រង់បែជាមិនព្រមនិយាយអ្វីបន្តិចសោះ ទើបនាំឱ្យនាងកើតចម្ងល់ ហើយក៏សួរឡើងត្រង់ៗ។
   " គឺ…ទីនេះជាកន្លែងសម្រាប់រាជទ!! អ៎ សម្រាប់បងជុនសម្រាករឺ? " ព្រះនាងអេរីសាទ្រង់ប៊ីសតែនិងធ្លោយមានបន្ទូលពាក្យបែបរាជសព្ទចេញមកទៅហើយ តែទ្រង់ក៏ត្រូវទប់បន្ទូលនោះទាន់ពេល ហើយក៏កែប្រយោគសួរឡើងវិញសាជាថ្មី ត្បិតថាមីលរ៉ាលីនាងក៏ញញឹមតប ហាក់មិនបានចាប់អារម្មណ៍និងបន្ទូលរបស់ទ្រង់ដូចគ្នា។
   " គឺសម្រាប់អ្នកទាំងពីរនិងហើយ " មីលរ៉ាលីនាងក៏ឆ្លើយតបទៅវិញ ទាំងញញឹមរួចក៏ឆ្លាស់ភ្នែកសម្លឹងមើលទៅរាជទាយាទម្តង ទើបទម្លាក់ក្រសែរភ្នែកមករកព្រះនាងអេរីសាវិញ ត្បិតថាព្រះនាងអេរីសាក៏ត្រូវងាកព្រះភ័ក្ត្រសម្លឹងទៅរាជទាយាទម្តងទៀត ហាក់អៀនដល់រឹងខ្លួន រកតែបន្ទូលអីក៏មិនចេញតែម្តង៖
   " ក្រែងអ្នកទាំងពីរជាប្តីប្រពន្ធនិងគ្នាមិនអញ្ចឹង? អេ៎…តែបើនិយាយទៅអេរីសា!! ហេតុអីក៏នាងមិនប្រាប់ខ្ញុំពីដំបូងថានាងមានប្តីរួចហើយ នេះខ្ញុំខំរៀបចំផែនការឱ្យនាងសម្តែងដើម្បីឱ្យគេបង្ហាញអារម្មណ៍ពិតដល់នាងផង ព្រោះគិតថាអ្នកទាំងពីរទើបតែស្រឡាញ់គ្នា តែមើលចុះ សូម្បីតែខ្ញុំក៏បាក់ចង្កេះព្រោះតែនាងដែល ហិហិ " មីលរ៉ាលីនាងលូកដៃទៅកាន់ដៃរបស់ព្រះនាងអេរីសាក្រវីតិចៗ ព្រមទាំងនិយាយទាំងអស់សំណើចទៅកាន់ទ្រង់យ៉ាងស្រស់ថែមទៀតផង ត្បិតថាព្រះនាងអេរីសាឯណេះ ទ្រង់ក៏ហាមាត់ឡើងប្រុងនិងមានបន្ទូលប្រកែកប្រាប់ការពិតទៅហើយ ស្រាប់តែរាជទាយាទណាមជុនទ្រង់យាងមកខ្ទប់មាត់ទាន់ ទើបទ្រង់មិនអាចមានបន្ទូលអ្វីបាន ក្រៅពីអុីអឺៗ ស្តាប់មិនដឹងរឿង។
   " ប្រហែលជាប្រពន្ធរបស់ខ្ញុំចង់ពិសោធន៍ចិត្តខ្ញុំហើយ ហិហិ តែមិនអីទេ ឥឡូវនេះនាងដឹងហើយថាខ្ញុំ...ស្រឡាញ់និងហួងហែងនាងខ្លាំងប៉ុណ្ណា " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលនៅប្រយោគនេះឡើង ថែមទាំងញញឹមសើចបន្លប់ស្ថានការទៅកាន់មីលរ៉ាលីថែមទៀត ត្បិតថាពេលទ្រង់មានបន្ទូលដល់ប្រយោគចុងក្រោយហើយ ទ្រង់ក៏ឆ្លៀតចោលក្រសែរភ្នែកសម្លឹងមើលទៅភ្នែករបស់ព្រះនាងអេរីសាវិញម្តង ដែលនាំឱ្យអ្នកម្ខាងឯណេះត្រូវមុខក្រហមឡើងម្តងទៀត ចំណែកបេះដូងក៏លោតញាប់ស្ទើរតែចេញមកក្រៅទ្រូងទៅហើយ ព្រះនាងអេរីសាដំបូងឡើយទ្រង់ក៏ខំខ្វេះដៃរាជទាយាទចេញដើម្បីបកស្រាយ តែក្រោយពីបានស្តាប់នៅបន្ទូលទាំងអស់នេះរួច ទ្រង់ហាក់លែងចង់រើបម្រាស់ត៎ទៅទៀតហើយ ចង់តែនៅសម្លឹងមើលមុខគ្នាបែបនេះរហូតទៅទេ បើសិនជាអាចនោះ។

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now