៦៦

11 1 0
                                    

នៅមិននៅឱ្យគេដៀលទាល់បាន😹យ៉ាប់ហា៎រាជទាយាទ...

គូរដណ្តឹងរាជវង្ស
ភាគទី ៦៦

...ព្រឹកថ្ងៃថ្មី...
   ទេសភាពនាពេលព្រឹកព្រលឹមហាក់ស្រស់បំព្រងកម្រនិងបានឃើញ ដំណក់ទឹកភ្លៀងតូចៗធ្លាក់មកតក់ៗពីដំពូលប្រក់ស្បូរមិនដាច់ដំណក់ ត្បិតកាលពីយប់មិញនេះមេឃក៏រលឹមធ្លាក់ខ្យល់ត្រជាក់ ទើបនាំឱ្យរុក្ខជាតិដែលក្រៀមស្វិតកាលពីម្សល់មិញ ប្រែមកជាស្រស់បំព្រងនិងខៀវស្រង៉ាត់សារជាថ្មី។
   " ហ៊ឹម.. " ត្របកភ្នែកតូចស្តើងក៏ព្រិចខ្ញាំញ៉ាប់ ត្រដរបើកភ្នែកឡើងសន្សឹមៗ រ៉េភ្នែកឆ្លាស់ចុះឡើង សម្លឹងមើលទៅលើដំបូលឆ្វេងស្តាំ មុននិងក្រោកនាំខ្លួនឱ្យអង្គុយឆ្ងក់លើគ្រែ ព្រះនាងអេរីសាទ្រង់ក៏លើកដៃមកអង្អែលក្បាលដែលនៅឈឺអួលៗនៅឡើយនោះតិចៗ ព្រោះតែការដួលសន្លប់នោះក៏ប៉ះទង្គិចត្រូវបន្តិចបន្តួចដែរ។
   " អេ៎..នាងតូច! នាងដឹងខ្លួនវិញហើយ " លោកយាយដែលគាត់ក៏ក្រោកឡើងមកតាំងតែពីព្រលឹមឯណោះក៏ឆាប់ឧទានពាក្យនេះឡើងទាំងអរ គឃិបគឃុប រហ័សនាំខ្លួនដើរមករកម្ចាស់កាយតូចល្អិតដែលអង្គុយធ្វើមីងមាំងនៅលើគ្រែឯណោះ ទាំងមិនខ្វល់ពីចង្អេឫសឈើថ្នាំបុរាណដែលគាត់កាន់ប្រុងនិងយកទៅទុកឯណេះសោះ ដែលបណ្តាលឱ្យវាត្រូវធ្លាក់គំពប់ខ្ចាត់ខ្ចាយអស់រលីង៖
   " មើល..មានក្តៅខ្លួនទៀតរឺអត់? " លោកយាយចូលមកដាក់អង្គុយក្បែរកាយតូចល្អិតរួចក៏និយាយពាក្យនេះឡើង ព្រមទាំងលើកដៃទៅស្ទាបក្បាលអ្នកម្ខាងឯណោះដើម្បីស្ទង់មើលកម្តៅផង ត្បិតព្រះនាងអេរីសាឯណេះក៏បានត្រឹមតែធ្វើភ្នែកម៉ក់ៗ សម្លឹងមកកាន់លោកយាយវិញទាំងទឹកមុខល្ងីល្ងឺ។
   " ខ្ញុំកើតអីលោកយាយ? ហេតុអីក៏ក្បាលរបស់ខ្ញុំឈឺខ្លាំងម្ល៉េះ? " កាលបើទាញស្មារតីបានត្រឡប់មកវិញហើយ ព្រះនាងអេរីសាទ្រង់ក៏បន្ទូលសួរនៅប្រយោគមួយឃ្លានេះ តែភ្លាមនោះវត្តមានរបស់ជនទីបីក៏លេចមុខឡើងមក ដែលនាំឱ្យលោកយាយត្រូវទុកសំណួរនោះចោលមួយដុបសិន ប្រញ៉ាប់ងាកមកមើលអ្នកម្ខាងឯណេះយ៉ាងស្លើរ រាជទាយាទណាមជុនទ្រង់ហាក់មិនមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះការដឹងខ្លួនមកវិញរបស់ព្រះនាងអេរីសានោះទេ ផ្ទុយទៅវិញ ទ្រង់បែជាដើរចេញពីបន្ទប់តូចមួយរបស់ទ្រង់ដែលលោកយាយជាអ្នករៀបចំឱ្យ មកជាមួយនិងកន្សែងសរឆ្នូតមួយរុំត្រឹមល្វែលខាងក្រោមធ្វើប្រងើយទៅវិញ ត្បិតថាទ្រង់ក៏ដើរមកពត់ពែនខ្លួនព្រមទាំងដៃជើង ដូចជាកំពុងតែហាត់ប្រាណ ទាំងដែលក្បាលទ្រង់ក៏នៅមានជាប់របួសរុំបង់ពណ៌សរនៅឡើយ ហាក់មិនចាប់អារម្មណ៍ចំពោះវត្តមានរបស់មនុស្សពីរនាក់ទៀត ដែលសុទ្ធតែជាមនុស្សស្រី កំពុងតែសម្លឹងមកកាន់ទ្រង់បន្តិចសោះ។
   " ក្រោកហើយរឺ? " សំណួរដ៏សោះអង្គើយរបស់ម្ចាស់កាយសង្ហាក៏បន្លើរឡើង ប៉ុន្តែទ្រង់គ្រាន់តែសួរយកគួរប៉ុណ្ណោះ មាត់របស់ទ្រង់សួរអញ្ចឹងមែន តែភ្នែកទ្រង់បែទៅទិសដៅផ្សេង គ្មានចាប់អារម្មណ៍ចំពោះមនុស្សដែលទ្រង់កំពុងតែសួរបន្តិចឡើយ ត្បិតព្រះនាងអេរីសាកាលបើឃើញកាយវិការសោះកក្រោះរបស់មនុស្សប្រុសដែលទ្រង់ស្រឡាញ់ពេញបេះដូងធ្វើបែបនេះចំពោះទ្រង់ហើយ ទ្រង់ហាក់ហើបមាត់បន្ទូលឆ្លើយមិនរួចនោះទេ អ្នកណាអាចទទួលយកបានទៅ មនុស្សដែលល្អជានិងគ្នាសុខៗ ស្រាប់តែប្រែក្លាយទៅជាអ្នកដទៃម្នាក់ផ្សេងទៀតភ្លាមៗបែបនេះ ទ្រង់ក៏ហាក់រលីងរលោងទឹកភ្នែកមកតិចៗដែល ប៉ុន្តែយ៉ាងណាទ្រង់ក៏ខំទប់ មិនអនុញ្ញាតិឱ្យវាហូរចុះមកបានឡើយ។
   " អ៊ឹម.. " ព្រះនាងអេរីសាទ្រង់ក៏បិទភ្នែក លេបភាពឈឺចាប់ទាំងអម្បាលមាណចូលទៅក្នុងពោះ ដោយឆ្លើយតបទៅវិញយ៉ាងខ្លីបែបនេះផង មុននិងទ្រង់ស្រវ៉ាបើកភួយដែលគ្របជើងទ្រង់នោះចេញ រហ័សក្រោកចេញពីគ្រែទាំងធីងធោងមិនទាន់ស្វាង។
   " នាងចង់ទៅណានិងនាងតូច? " លោកយាយក៏ប្រញ៉ាប់សួរឡើង កាលបើឃើញអ្នកម្ខាងសរស៊ីសរសៀចង់តែដើរបែបនេះ ទាំងដែលខ្លួនឯងមិនទាន់ជាសះស្បើយនៅឡើយផង ត្បិតថាសំណួរមួយឃ្លានេះរបស់លោកយាយ ក៏ហាក់នាំអារម្មណ៍អ្នកដែលកំពុងតែពត់ពែនខ្លួនហាត់ប្រាណឯណោះ ឱ្យប្រញ៉ាប់ងាកមកចាប់អារម្មណ៍រួចក៏បញ្ឈប់ការហាត់ប្រាណរួចក៏ដើរចូលមកតែម្តង។
   " នាងចង់ទៅណា? "
   " ខ្ញុំគ្រាន់តែចង់ចាកចេញពីទីនេះ ចង់ទៅ..ស្រូបយកខ្យល់អាកាស " ព្រះនាងអេរីសាទ្រង់មានបន្ទូលរួចក៏បោះជំហ៊ានដើរចេញទៅបន្តទាំងត្រេតត្រូត ត្បិតទ្រង់ដើបានប៉ុន្មានជំហ៊ានក៏ត្រូវឈប់ង៉ក់មួយកន្លែង កាលបើដៃមាំក្រាស់មួយក៏បានឈោងមកចាប់ករដៃរបស់ទ្រង់ហើយ។
   " នាងទៅណាមិនទាន់បានទាំងអស់ ខ្ញុំមានរឿងច្រើនណាស់ដែលចង់សួរនាំនាង "
   " អាយ៎..ឈឺ " និយាយតែប៉ុណ្ណឹងរាជទាយាទណាមជុនទ្រង់ក៏ទាញកញ្ឆក់ដៃម្ចាស់កាយតូចល្អិតឈានជើងដើរចេញទៅតែម្តង មិនខ្វល់ពីសម្លេងស្រែកប្រាប់ពីភាពឈឺចាប់របស់អ្នកម្ខាងឡើយ ព្រះនាងអេរីសាទ្រង់ហាក់មិនព្រមដើរតាមអ្នកដែលអូសដៃទ្រង់ទាំងទីងណាត់ទីងណែងនោះទេ ទ្រង់ព្យាយាមបេះដៃចេញដែលប៉ុន្តែហាក់មិនបានផល ព្រោះកម្លាំងទ្រង់ពិតជាខ្សោយ ណាមួយទើបតែដឹងខ្លួនមកផង ក៏ត្រូវមកជួបបែបនេះទៀត ត្បិតលោកយាយដែលឈរមើលមិនហ៊ានឃាត់ឯណេះ ក៏បានត្រឹមតែដកដង្ហើមធ្ងន់ បានត្រឹមតែឈរមើល តែមិនហ៊ានលូកដៃក្នុងរឿងគ្រួសារគេឡើយ។

...ព្រូស!! អឹក...
   " អូយ៎... យ៉ាងមិចទ្រង់និង? " ព្រះនាងអេរីសាទ្រង់ក៏សួរឡើងទាំងហួសចិត្ត កាលបើទ្រង់ក៏ត្រូវដួលព្រូសទៅលើគ្រែព្រោះតែកម្លាំងមនុស្សតែម្នាក់ជាអ្នកបោះក្រវ៉ាត់ទ្រង់ទៅ រាជទាយាទណាមជុនទ្រង់មិនបានឆ្លើយតបភ្លាមនោះទេ តែទ្រង់បែជាអោនមុខចុះមកប្រឈមក្រសែរភ្នែកនិងព្រះនាងអេរីសា លោបបូរមាត់ស្ទើរតែប៉ះគ្នាទៅហើយ ត្បិតព្រះនាងអេរីសាទ្រង់ក៏ស្រាប់តែបិទភ្នែក ព្រោះគិតថារាជទាយាទនិងថើបទ្រង់ ប៉ុន្តែអត់នោះទេ...
   " ហាស់ ហាស់ " សម្លេងសើចរលាក់ហាក់ចង់ចំអកក៏ស្រាប់តែបន្លើរឡើង ចំណែកព្រះនាងអេរីសាទ្រង់ក៏រហ័សបើកភ្នែកវិញយ៉ាងលឿន គ្រប់យ៉ាងវាហាក់ក្រឡាប់ចក្រមួយរំពេចន៍ ត្បិតរាជទាយាទណាមជុនទ្រង់មិនបានឈោងបបូរមាត់ទៅថើបដូចជាការគិតនោះទេ ផ្ទុយទៅវិញទ្រង់បែជាឈរសើចចំអប ដែលនាំឱ្យព្រះនាងអេរីសាហាក់ជ្រឹមចិញ្ចើម ទាំងល្ងីល្ងឺអស់ហើយ៖
   " នាងដឹងថាខ្ញុំជារាជទាយាទនៃចក្រភពអង់គ្លេសនេះទើបនាងចង់តោងទាមយើងចង់ធ្វើម្ចាស់ក្សត្រី តើត្រូវទេ? "
   " ទ្រង់កំពុងនិយាយពីអី? ខ្ញុំម្ចាស់មិនយល់ទេ អ្នកណាចង់តោងទាមទ្រង់? " ព្រះនាងអេរីសាទ្រង់ចោទជាសំណួរទាំងជ្រឹមចិញ្ចើមអង្គុយងើយករ សម្លឹងមកកាន់អ្នកដែលឈរត្រង់ខ្លួនឯណោះហាក់ហួសចិត្តមិនស្ទើរ ត្បិតរាជទាយាទណាមជុនទ្រង់ក៏ផ្ទុះសំណើចឡើងម្តងទៀត រួចក៏សង្គៀតធ្មេញបែមុខចេញ។
   " គឺនាងនិងអី? នាងប្រាប់មកថានាងជាអ្នកណា? " ព្រះនាងអេរីសាទ្រង់មិនទាន់ឆ្លើយ តែក៏ក្រោកឈរឡើងមក ទាំងសម្លក់ទៅម្ចាស់សំណួរមិនដាក់ភ្នែក។
   " ព្រះនាងព្រូស៊ី អេរីសា ព្រះនាងច្បងនៃអាណាចក្រកាណាដា " កាលបើទទួលបាននៅចម្លើយហើយ រាជទាយាទណាមជុនទ្រង់ហាក់ស្រឡាំងកាំង ស្វាងដូចជាចាប់ទះបួនដប់ដៃ គាំងបន្ទូលមិនស្ទើរនោះទេ ទ្រង់ឈរធ្មឹងមួយកន្លែងទាំងចំហរមាត់ហាក់នឹកស្មានមិនដល់។
   " ព្រះនាងព្រូស៊ី អេរីសា គូរដណ្តឹងរបស់យើង? "
   " ហឹស!! បើដឹងថាការបាត់បង់ការចងចាំធ្វើឱ្យមាត់អត់គម្របរបស់ទ្រង់ត្រឡប់មកវិញបែបនេះ ខ្ញុំម្ចាស់សុខចិត្តនៅឱ្យអ្នកអង្គម្ចាស់គ្រេយ៍បាញ់សម្លាប់ខ្ញុំវិញ ក៏ប្រសើរជាងមកទទួលពាក្យមើលងាយរបស់ទ្រង់ម្តងទៀតដែលរាជទាយាទណាមជុន ម៉ាតូរៀន៍ "

=========
MOZU 💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now