៦៥

13 1 0
                                    

តោះយើងមកលេងហ្គេមយកភាគបន្តទៀត💙 40ឡាចត្រឹមម៉ោង9:10នាទីអេតមីនជូនភាគបន្តណា រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៦៥

   " មើលទៅនាងក៏មានរបួសមិនចាញ់លោកប៉ុន្មានឡើយ " កាលបើរាងកាយតូចស្តើងត្រូវបានលើកមកដាក់ឱ្យគេងនៅលើគ្រែរួចរាល់ហើយ លោកយាយក៏និយាយពាក្យនេះឡើង ដោយដៃក៏កាន់នៅកូនកន្សែងពូតទឹក មកផ្តិតលើថ្ពាល់សរស្អាតរបស់ព្រះនាងអេរីសាតិចៗផង ត្បិតប្រយោគរបស់លោកយាយហាក់ធ្វើឱ្យអ្នកអង្គុយនៅម្ខាងឯណេះ ស្តាប់យ៉ាងស្លើរតែម្តង រាជទាយាទណាមជុនទ្រង់ធ្វើភ្នែកម៉ក់ៗ សម្លឹងមើលទៅលោកយាយទាំងមិនយល់សេចក្តី ក្រសែរភ្នែកទ្រង់ក៏ហាក់បង្ហាញនៅសំណួររាប់លានដែលចង់សួរទៅលោកយាយ។
   " មានន័យថាមិច? " រាជទាយាទណាមជុនទ្រង់ក៏ឧទានពាក្យនេះឡើងមក សួរទៅកាន់លោកយាយ ហាក់ល្ងីល្ងឺ ត្បិតទ្រង់ពិតជាត្រូវបាត់ការចងចាំពិតមែន ទ្រង់មិនចាំអ្វីឡើយ សូម្បីតែទ្រង់មកដល់ទីនេះបានដោយរបៀបណាក៏ទ្រង់មិនដឹងផង។
   " លោកពិតជាមិនចាំរឿងគ្រប់យ៉ាងមែនរឺ? " លោកយាយក៏ចោទសំណួរនេះឡើង ចំណែករាជទាយាទឯណេះក៏មិនមានបន្ទូលអ្វីឆ្លើយតប តែទ្រង់ក៏ក្រវីក្បាល រួចក៏ធ្វើភ្នែកភ្លឹសៗសម្លឹងមកកាន់លោកយាយ ហាក់បញ្ជាក់ប្រាប់លោកយាយយ៉ាងច្បាស់ ថាទ្រង់ពិតជាមិនចាំអ្វីពិតមែន៖
   " ខ្ញុំក៏មិនដឹងថាពួកលោកគឺជាអ្នកណាឱ្យប្រាកដដែល ខ្ញុំដឹងត្រឹមតែថាពួកលោកគឺបានធ្លាក់មកពីខាងលើនោះ " លោកយាយនិយាយបានបណ្តឹង គាត់ក៏ក្រោកឈរឡើង ដើរមួយៗសម្តៅទៅរកបង្កាន់ដៃដែលមានសភាពស្រឡះល្អ រួចលោកយាយក៏លើកដៃឡើងចង្អុលទៅកាន់កំពូលនៃជ្រោះយ៉ាងជ្រៅនោះ បង្ហាញប្រាប់អ្នកម្ខាងឯណេះឱ្យជាប់ស្តែងផង៖
   " ពួកលោកបានអណ្តែតមកដល់ជ្រាំងផ្ទះខ្ញុំ ហើយខ្ញុំក៏ជួយពួកលោកមកដូចដែលលោកបានឃើញពេលនេះស្រាប់ "
   " ចុះលោកយាយដឹងទេថាស្រីម្នាក់នេះគឺជានរណា? " ស្តាប់ចប់រាជទាយាទក៏បន្ទូលឡើងមកសួរបែបនេះ ព្រមទាំងចង្អុលទៅរាងកាយតូចស្តើងដែលសន្លប់លែងដឹងខ្យល់អីឯណោះ ត្បិតលោកយាយក៏សម្លឹងទៅតាម រួចក៏ប្រលែងខ្យល់ដង្ហើមធ្ងន់ចេញមកបន្តិច។
   " ខ្ញុំក៏មិនហ៊ានប្រាកដដែល តែខ្ញុំលឺនាងថាលោកនិងនាងគឺជាប្តីប្រពន្ធនិងគ្នា "
   " ប្តីប្រពន្ធ!! " ស្តាប់ចប់ប្រយោគភ្លាម រាជទាយាទណាមជុនទ្រង់ក៏ឧទានពាក្យនេះឡើងមកទាំងវង្វេងវង្វាន់ ត្បិតលោកយាយឯណេះក៏ងក់ក្បាលបញ្ជាក់ម្តងទៀតដូចគ្នា។
   " ប្រហែលមកពីក្បាលរបស់លោកត្រូវប៉ះទង្គិច ទើបនាំឱ្យលោកភ្លេចនាងបែបនេះ តែលោកពិតជាភ្លេចរឿងគ្រប់យ៉ាងមែនរឺ? "
   " អត់ទេ៎!! " បន្ទូលដល់ប្រយោគនេះរាជទាយាទណាមជុនទ្រង់ក៏សង្គត់ធ្ងន់ រួចក៏បែព្រះភ័ក្ត្រសម្លឹងទៅរាងកាយរបស់ព្រះនាងអេរីសាម្តងទៀត ត្បិតពាក្យជាច្រើនដែលទ្រង់ចង់បានបន្ទូលក៏បានត្រឹមតែនិយាយក្នុងចិត្ត៖
   ( ខ្ញុំចាំបានត្រឹមតែថា ខ្ញុំបានរត់គេចពីពិធីភ្ជាប់ពាក្យរបស់ខ្ញុំនិងព្រះនាងនៃអាណាចក្រកាណាដាតែប៉ុណ្ណោះ ចុះនាងជាអ្នកណា? ហេតុអីក៏ហ៊ានអះអាងថាខ្លួនជាមហេសីរបស់ខ្ញុំ )
   " លោកមិនអីទេមែនទេ? " កាលបើឃើញភាគ្គីសន្ទនាហាក់ស្ងាត់ លោកយាយក៏លោដៃមកកេះ រួចក៏និយាយសួរនាំបែបនេះ ព្រោះបារម្ភថានិងមានអ្នកសន្លប់ម្នាក់ទៀត ត្បិតរាជទាយាទក៏ហាក់ភ្ញាក់យ៉ាងក្រញ៉ាង ដោយទាំងលោកយាយដែលអង្គុយជិតថែមទៀត៖
   " លោកមិនបានភ្លេចរឿងគ្រប់យ៉ាង ចុះលោកមិនចាំអ្វីដែលពាក់ពាន់ជាមួយនិងនាងខ្លះទេរឺ? " លោកយាយនៅតែបន្តសួរជាសំណួរ ត្បិតរាជទាយទនាមជុនទ្រង់ក៏នៅតែបន្តក្រវីក្បាល រួចទ្រង់ក៏ទម្លាក់កែវភ្នែកចុះ ហាក់កំពុងតែព្យាយាមរកនឹក។

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now