៣២

16 1 0
                                    

អរគុណនាក់អានដែលធ្វើបានគ្រប់40ឡាច😽🙆🏼‍♀️ បើល្ងាចម៉ោង7បាន30ឡាចទៀត អេដមីនជូន2ភាគទៀតណា😽 រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៣២

   រាជទាយាទណាមជុនទ្រង់មានបន្ទូលតែប៉ុណ្ណឹង រួចក៏ងាកព្រះភ័ក្ត្របែចេញធ្វើជាសំងំបិទភ្នែកផ្ទំធ្វើប្រងើយ ដោយបន្សល់ទុកឱ្យព្រះនាងយូរីសាឯណេះ អង្គុយចំហរមាត់ទាំងមានខ្លួម ហាក់រកពាក្យតបតមិនរួច។
...//...
...ព្រឹកថ្ងៃថ្មី...
   ព្រះអាទិត្យបញ្ចេញនៅពន្លឺ ពណ៌ទឹកក្រូចខ្ចី យ៉ាងចែងចាំងពាសពេញផ្ទៃដី ក៏ទទឹមនិងពេលដែលមនុស្សមួយក្រុមកំពុងតែធ្វើដំណើនៅតាមព្រៃ យ៉ាងស្តុកឃើញសុទ្ធតែដើមឈើ និងវល្លិ តូចធំដុះជិតជុំ ស្ទើរតែគ្មានប្រឡោះដើរ ត្បិតថាពួកគេក៏ដើរចាកចេញផុតពីសំណង់ផ្ទះចាស់និងបាក់បែក ដែលត្រូវពួកក្រុមឈុតខ្មៅចាប់យកមកកាលពីយប់មិញនោះ មកបានឆ្ងាយគួរសមដែលទៅហើយ។
   " ប្រយ័ត្នព្រះកាយផងពរម្ចាស់ " ពេលនោះអ៊ែលឡាដែលដើរមកជាមួយព្រះនាងទាំងពីរក៏ពោលពាក្យនេះឡើង ត្បិតថានាងក៏ទប់ និងការពារព្រះនាងទាំងពីរកុំឱ្យដួលមករហូត ចេញឆ្ងាយពីផ្ទះចាស់នោះគួសមដែលហើយ តាមផ្លូវមកក៏ចេះតែរុកចូលព្រៃ កាន់តែជ្រៅទៅ តែនៅមិនទាន់ឃើញផ្លូវនៅឡើយទេ រឺមួយក៏វង្វេង? ស៊ុកជីននាយក៏ឈប់ដំណើរទ្រឹងមួយកន្លែង ត្បិតថានាយគឺជាអ្នកនាំផ្លូវ បើនាយឈប់អ្នកខាងក្រោយក៏ត្រូវតែឈប់ដូចគ្នា គ្រប់គ្នាសម្លឹងមកកាន់នាយទាំងអស់ ហាក់មិនយល់ពីការឈប់ដោយគ្មានមូលហេតុរបស់នាយពេលនេះទាល់តែសោះ។
   " មានរឿងអីមែនទេ? " កាលបើឃើញថាអ្នកនាំផ្លូវក៏ស្រាប់តែឈប់បង្អង់ដំណើរ លែងដើរទៅមុខទៀតហើយ ព្រះនាងអេរីសាទ្រង់ក៏បន្ទូលសួរឡើង ត្បិតថាបន្តដំណើរសុខៗស៊ុកជីននាយក៏ឈប់ ហើយថែមទាំងសម្លឹងមើលឆ្វេងស្តាំហាក់ចម្លែកៗថែមទៀត ត្បិតរាជទាយាទណាមជុនឯណេះទ្រង់ក៏លើកចិញ្ចើមឡើង ចោទជាចម្ងល់ក្លាយជាសំណួរទៅកាន់ស៊ុកជីនដូចគ្នា។
   " ពួកយើងវង្វេងហើយ " ស៊ុកជីននាយក៏ឧទានពាក្យនេះឡើងតិចៗ តែក៏អាចធ្វើឱ្យអ្នកដែលឈរទ្រឹងរងចាំស្តាប់ឯណោះ លឺបានយ៉ាងច្បាស់។
   " វង្វេងអញ្ចឹងរឺ? " រាជទាយាទណាមជុន
ទ្រង់ក៏ឧទានបន្ទូលសួរបញ្ជាក់ឱ្យកាន់តែច្បាស់ក្នុងព្រះទ័យ ទ្រង់យាងឈានបោះជំហ៊ានមកមុខប៉ុន្មានជំហ៊ាន រួចក៏សម្លឹងមើលទៅដើមឈើនៅជុំវិញនោះ ទ្រង់ស្រាប់តែចាប់អារម្មណ៍ឃើញថា ដើមឈើធំដែលទ្រង់អាចចាំបានយ៉ាងច្បាស់ ទាំងទ្រង់និងគ្រប់គ្នាក៏បានឆ្លងកាត់វាមិនតិចដងហើយនោះទេ ដើរឡើងហត់ទៅហើយ នៅតែជួបដើមឈើនេះដដែល ទ្រង់ជ្រឹមចិញ្ចើមបន្តិច រួចក៏យាងទៅរកដើមឈើធំមួយនោះ ឱ្យកាន់តែជិតតែម្តង។
   " ដើមឈើនេះមានបញ្ហារឺពរម្ចាស់? " ព្រះនាងអេរីសាព្រមទាំងគ្រប់គ្នាក៏យាងមកតាមក្រោយ រួចក៏ឧទានសួរ កាលបើរាជទាយាទហាក់បីដូចជាសម្លឹងមើលទៅដើមឈើធំមួយនោះចម្លែកៗ ខុសធម្មតា ត្បិតថាព្រះនាងទាំងពីរពួកទ្រង់ក៏មិនទាន់ចាប់អារម្មណ៍ទេ ថាដើមឈើនេះធ្លាប់ឆ្លងកាត់មកច្រើនដងទៅហើយ។
   " ដើមឈើធំនេះពួកយើងឆ្លងកាត់មកជិត10ដងហើយ ក្នុងមួយព្រឹកនេះ " ស៊ុកជីននាយក៏ឧទានឆ្លើយជំនួស រួចនាយក៏ឈានជើងដើរចូលទៅក្បែរដើមឈើនោះប៉ុន្មានជំហ៊ាន ព្រមទាំងលើកដៃទៅអង្អែលដើមវាផង។
   " ធ្វើយ៉ាងមិចទៅព្រះនាងពរម្ចាស់ ហ្អឹកហ្អឹក មានន័យថាយើងត្រូវជាប់ក្នុងព្រៃនេះរហូតទៅមែនទេ? " អ៊ែលឡានាងស្រាប់តែស្រែកត្រហូរយំឡើងខ្លាំងៗ នេះនាងខ្លាចដល់ជ្រុលហួសហេតុហើយមែនទេ? គ្រប់គ្នាស្រាប់តែជ្រឹមចិញ្ចើមសម្លឹងមកកាន់នាងដោយទឹកមុខហួសចិត្តទាំងអស់។
   " អ៊ែលឡា!! " ព្រះនាងអេរីសានិងព្រះនាងយូរីសាពួកទ្រង់ក៏ឧទានឈ្មោះស្រីបម្រើទ្រង់ឡើងខ្លាំងៗព្រមគ្នា ហាក់សម្លុត ដើម្បីឱ្យនាងមានសតិជាងនេះបន្តិច ហើយក៏បានផល អ៊ែលឡានាងបញ្ឈរភ្នែកឡើងស្លើរ សម្លឹងមកកាន់ពួកទ្រង់ ហើយថែមទាំងស្ងាត់មាត់ ឈប់យំភ្លាមៗ ដូចជាគេចុក ចំណែកព្រះនាងទាំងពីរក៏ក្រវីក្បាល រួចក៏បែព្រះភ័ក្ត្រចេញពីនាង មកចាប់អារម្មណ៍និងដើមឈើឯណេះវិញម្តង៖
   " អញ្ចឹងពេលនេះពួកយើងគួរធ្វើយ៉ាងមិចល្អទៅ? មានដំណោះស្រាយទេ? កុំប្រាប់ណាថាត្រូវសម្រាកនៅក្នុងព្រៃនេះមួយយប់ទៀត? " ព្រះនាងអេរីសាទ្រង់ក៏លះបន្ទូលសួរឡើងមួយខ្សែរធំ ដូចចាក់កាសែត ត្បិតថាពីយប់មិញនេះក៏មិនបានសម្រាក់ប៉ុន្មាន ទើបតែបិទភ្នែកក៏មានគេមកអុកឡុក ចាប់ខ្លួនយកទៅ នៅសល់ពេលបន្តិចបន្តួចក៏មិនបានផ្ទំ ព្រោះនៅមើលថែរបួសឱ្យខាងកម្លោះៗឯណោះ។
   " កុំអាលជ្រួលច្របល់អីក្រាបទូល ឱ្យទូលបង្គំសុំពេលបន្តិចសិន "
   " នេះរឺឧត្តមសេនីយ៍ស៊ុកជីន អាយស៍ឌីត្រា? ដៃឯកខាងបាញ់កាំភ្លើងត្រង់ និងវៃមិនងាយចាញ់គូសត្រូវ ជាពិសេសជំនាញខាងដើរព្រៃថែមទៀត តែពេលនេះយើងដូចជាជ្រេញជាមួយនិងរហ័សនាមនេះបន្តិចម្តងហើយ " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលផ្លែផ្កាឱ្យស៊ុកជីនចំៗតាមទម្លាប់ ទាំងពេបមាត់ពេបករបន្តិចផង តែទ្រង់មិនបានងាកបែព្រះភ័ក្ត្រសម្លឹងទៅមនុស្សដែលទ្រង់កំពុងតែដៀលទេ ទ្រង់ងាកព្រះភ័ក្ត្រចេញ ហាក់មានបន្ទូលប្រយោលចោល តាមខ្យល់ បើឈឺចាប់ក៏តបត៎ បើមិនតបត៎ទ្រង់ក៏មិនខ្វល់។
   " ហ៊ឹម... " ស៊ុកជីននាយហាក់រកអ្វីនិយាយលែងចេញ បានត្រឹមតែប្រលែងខ្យល់ដង្ហើមចេញបន្តិច រួចក៏នាំខ្លួនដើរចេញទៅ ទាំងមិនតបតអ្វីមួយម៉ាត់ ត្បិតថា រាជទាយាទណាមជុនទ្រង់ក៏ហាក់ប្លែកព្រះទ័យមិនតិចដែល តាមធម្មតាបើទ្រង់មានបន្ទូលបែបនេះហើយ នាយតែងតែតបត៎ តែម្តងនេះនាយមិនតបត៎ ហើយថែមទាំងដើរចេញពីទ្រង់ថែមទៀត ទ្រង់តាមសម្លឹងមើលការចាកចេញរបស់គេ ទទឹមនិងទឹកព្រះភ័ក្ត្រហាក់ឆ្ងល់មិនស្ទើរ។
   " ឯងខឹងយើងរឺ? " រាជទាយាទណាមជុនទ្រង់ហាក់មិនអស់ព្រះទ័យ កាលបើមនុស្សនៅក្រោមបញ្ជាដើរចេញ ទាំងមិនតបត៎ជាមួយទ្រង់មួយម៉ាត់សោះ ទាំងដែលរាល់ដងគេមិនមែនបែបនិងទេ ទ្រង់យាងមកតាមនាយ ដោយចោទនៅសំណួរនេះឡើងមកហាក់ចង់ដឹង និងចង់ឱ្យគេឆ្លើយមកកាន់ទ្រង់ តែមួយម៉ាត់ក៏បានដែល ឱ្យទ្រង់អស់ព្រះទ័យ។
   " អត់ទេ " ស៊ុកជីននាយឆ្លើយតបទៅវិញយ៉ាងខ្លីកំបុតឆ្កុយ តែនាយមិនបានងើបមុខសម្លឹងមករកម្ចាស់កាយសង្ហាទេ គឺនាយនិយាយចោល ហាក់មិនខ្វល់ចឹងតែម្តង ត្បិតថាពេលនេះនាយកំពុងតែផ្ចង់អារម្មណ៍គូសអីក៏មិនដឹងនៅលើដី ទើបនាយមិនចង់ឆ្លើយអីវែងឆ្ងាយនាំឱ្យបែកអារម្មណ៍ តែមានឯណា ទង្វើររបស់នាយបែជាធ្វើឱ្យរាជទាយាទឯណោះក្តៅក្រហាយមិនស្ទើរទៅវិញ។
   " ឯងថ្លើមធំពេកហើយឥឡូវនេះ ឯងលែងគោរពយើងហើយ សូម្បីតែឆ្លើយជាមួយយើងក៏កំបុត្រឆ្កុយៗដែល " រាជទាយាទណាមជុនទ្រង់ក៏ឧទានប្រយោគនេះឡើង ដូចជាចង់សន្សំរឿង ឱ្យអ្នកម្ខាងទៀតក្តៅស្លឹកត្រចៀក ហើយក៏តបប្រឆាំងជាមួយទ្រង់ ឱ្យទ្រង់អស់ព្រះទ័យ តែក៏បានផលពិតមែន ព្រះនាងទាំងពីរអង្គក៏យាងចូលមកដល់ល្មមថែមទៀត ចំពេលដែល ស៊ុកជីននាយងើបមុខឡើងសម្លក់ទៅកាន់ម្ចាស់ប្រយោគទាំងភ្នែកក្រហមរងៀលផង។
   " ទ្រង់ឈប់រំខានទូលបង្គំសិនទៅបានទេ? ទូលបង្គំកំពុងតែរកនឹកផ្លូវចេញ រឺមួយក៏ទ្រង់ចង់នៅទីនេះ? " ស៊ុកជីននាយក៏ប្រលែងប្រយោគនេះចេញមក ព្រមជាមួយនិងទឹកមុខប្រកដប្រជារបស់នាយផងនោះ ហាក់ធ្វើឱ្យអ្នកស្រែកញ៉ាំងៗអម្បាញ់មិញនេះ ភាំងបន្ទូលលែងចេញ រឹងអណ្តាតក្រឡោះលែងបាន បានត្រឹមតែធ្វើភ្លឹសៗ ស្ងាត់មាត់ជ្រាបដូចត្រូវជាគេចុកអញ្ចឹង។
   " យើង... " រាជទាយាទណាមជុនទ្រង់បន្ទូលបានត្រឹមតែប៉ុណ្ណឹង ហើយក៏បន្តទៀតលែងចេញ ត្បិតថាស៊ុកជីននាយក៏ក្រវីក្បាលបន្តិច មុននិងនាយដកក្រសែរភ្នែកចេញពីរាជទាយាទ ប្តូរមកចាប់អារម្មណ៍និងការងារនាយបន្តវិញ។
   រយ:ពេលមួយសន្ទុះធំទៅហើយ ស្ថានការក៏ហាក់ស្ងប់ស្ងាត់មួយអន្លើរ ត្បិតថាគ្មានអ្នកណាហ៊ានបញ្ចេញសម្លេងរឺមតិអ្វីទៀតនោះទេ សូម្បីតែរាជទាយាទណាមជុន ព្រោះហេតុផលមិនចង់ឱ្យស៊ុកជីនបែកអារម្មណ៍ តែភ្លាមៗស្ថានការស្ងាត់ជ្រាប ក៏ប្រែជាមានសម្លេងវិញ កាលបើស៊ុកជីននាយស្រាប់តែក្រោកឈរឡើង រួចក៏បោះជំហ៊ានសម្លឹងមើលទៅព្រះអាទិត្យ ហាក់ដូចជាបានដឹងដំណឹងពីអ្វីម្យ៉ាង។
   " ពេលនេះបើតាមខ្ញុំស្មានប្រហែលជាម៉ោង2រសៀលហើយ ពួកយើងដើរទៅតាមទិសដៅនៃព្រះអាទិត្យលិចនេះទៅ ច្បាស់ជាអាចទៅដល់បន្ទាយប្រាកដណាស់ក្រាបទូល "
   " ឯងជឿជាក់ម្ល៉េះ? " រាជទាយាទណាមជុនទ្រង់ស្រាប់តែមានបន្ទូលសួរបញ្ជាក់ឡើង ហាក់មិនសូវប្រាកដនិងមិនសូវទុកព្រះទ័យប៉ុន្មានទេ ត្បិតស៊ុកជីននាយក៏បែមុខមកវិញ រួចក៏ញញឹមដាក់គ្រប់គ្នាបន្តិច ហាក់មានសង្ឃឹមណាស់ ចំពោះរឿងនេះ។
   " ក្រែងទ្រង់ជាអ្នកមានបន្ទូលមែនទេថាទូលបង្គំជំនាញដើរព្រៃ បើទ្រង់មិនទុកព្រះទ័យ មិនមែនទ្រង់មានបន្ទូលពាក្យនោះចេញមកទេ "
   " យើងមិនបានសរសើរ តែយើងបង្អាប់ " រាជទាយាទណាមជុនទ្រង់នៅតែប្រកែកត៎វ៉ា ត្បិតថាទ្រង់មិនងាយសរសើរអ្នកណាទេ ជាពិសេសគឺមនុស្សដែលនៅក្រោមបញ្ជាទ្រង់ ហើយលើកនេះក៏ដូចគ្នា ទ្រង់មិនបានសរសើរទេ តែទ្រង់មានបន្ទូលទៅព្រោះតែចង់ដុតអារម្មណ៍ ឱ្យអ្នកម្ខាងទៀតក្តៅក្រហាយហើយក៏មកឈ្លោះជាមួយនិងទ្រង់តែប៉ុណ្ណោះ។
   " ទូលបង្គំដឹងថាទ្រង់មាត់រឹង " ស៊ុកជីននាយនិយាយតែប៉ុណ្ណឹង រួចក៏ដកក្រសែរភ្នែកចេញពីរាជទាយាទ ដោយប្តូរមកសម្លឹងទៅអ្នកគ្រប់គ្នាដែលឈរនៅខាងក្រោយឯណោះវិញ ត្បិតថារាជទាយាទណាមជុនឯណេះទ្រង់ក៏ចំហរមាត់ ហាក់រកនឹកពាក្យផ្លែផ្កាដូចជារាល់ដងក៏មិនចេញ បានត្រឹមតែស្ងាត់មាត់ និងស្តាប់តាមស៊ុកជីនជានាក់នាំផ្លូវ៖
   " ពួកយើងឆាប់ទៅៗក្រាបទូល និងឆាប់បានទៅដល់មុនព្រះអាទិត្យលិច "

=========
យាយទៅមនុស្សដូចរាជទាយាទសមនិងគេស្តីឱ្យមិនខុសមែនតើ😒

MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now