៥៦+៥៧

13 1 0
                                    

50ឡាចត្រឹមម៉ោង6អេតមីនជូនភាគថែមទៀតណា💙រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៥៦+៥៧

   " មានរឿងអីនិង? " រាជទាយាទណាមជុនទ្រង់យាងចេញមកដល់ រួចក៏ឧទាននៅសំណួរនេះឡើងទាំងតក់ក្រហល់ ត្បិតថាទ្រង់គ្រាន់តែក្រលែកក៏អាចស្គាល់បានទៅហើយថាជាអ្នកណានោះ មនុស្សរបស់មីលរ៉ាលីក៏នាំរាងកាយសន្លប់ដេកស្តូងស្តឹងរបស់ស៊ុកជីនមកដាក់ឱ្យដេកនៅលើគ្រែបានរាបរ៉ូយ៖
   " ឧត្តមសេនីយ៍ជីន!! ហេតុអីក៏គេក្លាយទៅជាបែបនេះ ចុះឯណាព្រះនាងយូរីសា? ប្អូនស្រីរបស់អូននៅឯណា ហេតុអីក៏មិនមកជាមួយគ្នា? "
   " អូនក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែល មីលរ៉ាលីនាងជាអ្នកទៅជួបនិងនាំលោកឧត្តមសេនីយ៍ជីនយកមកទីនេះអម្បាញ់មិញនោះទេ " ព្រះនាងអេរីសាទ្រង់ក៏បន្ទូលឆ្លើយតបឡើង ទាំងទឹកព្រះភ័ក្ត្រមិនសូវជាស្រស់បស់ប៉ុន្មានឡើយ ត្បិតថាទ្រង់កំពុងតែបារម្ភពីសុខទុក្ខរបស់ប្អូនស្រី ដែលបាត់ដំណឹងសូន្យឈឹងឯណោះ មិនដឹងថាពេលនេះយ៉ាងមិចទៅហើយនោះទេ ខណ:ស៊ុកជីនក៏ស្រាប់តែក្លាយទៅជាបែបនេះទៀត រឹតតែធ្វើឱ្យទ្រង់ព្រួយបារម្ភឡើងមួយកម្រិតតែម្តង រាជទាយាទណាមជុនទ្រង់ក៏យល់ពីចិត្តមនុស្សស្រីជាទីស្រឡាញ់របស់ទ្រង់ពេលនេះដូចគ្នា ត្បិតថាទ្រង់មិនអាចធ្វើអ្វីបានឡើយ ក្រៅពីលួងលោម ទ្រង់ក៏ឈោងដៃទៅអង្អែលសក់របស់ព្រះនាងអេរីសាថ្នមៗ រួចក៏ផ្តល់នៅស្មាដ៏កក់ក្តៅរបស់ទ្រង់ឱ្យទៅអ្នកម្ខាងទៀតកើយបន្ធូរអារម្មណ៍ តែខុសអីតែមីលរ៉ាលីនាងនៅតែគិតមិនឈប់ ត្បិតថាមុននេះនាងក៏បានលឺពីសមាសភាពរបស់ពួកទ្រង់ចេញពីមាត់ស្រស់ៗ ថ្មីៗច្បាស់ៗទៅហើយ គឺពួកទ្រង់មិនមែនជាមនុស្សធម្មតាដូចជានាងគិតនោះទេ ដំបូងឡើយនាងក៏ហាក់ភ្ញាក់ផ្អើលដែល ប៉ុន្តែមកដល់ដំណាក់កាលនេះ នាងបានត្រឹមតែលាក់ទុកក្នុងចិត្តតែប៉ុណ្ណោះ មិនទាន់ចង់សួរនាំរឺដេញដោលឡើយ ត្បិតថាមើលទៅស្ថានការដូចជាមិនទាន់សមស្របនិងសួរផង។
   " អុីយូជួយទៅយកទឹកនិងកូនកន្សែងឱ្យខ្ញុំបន្តិចមក ហើយកុំភ្លេចយកប្រេងខ្យល់មកផង " មីលរ៉ាលីនាងក៏ចូលទៅអង្គុយចុះលើគ្រែ ក្បែរកាយរបស់ស៊ុកជីន រួចនាងក៏បែមុខមកដាក់បញ្ជាទៅមនុស្សរបស់នាង ប្រាប់នៅអ្វីដែលនាងត្រូវការ ត្បិតថាភ្លាមៗទាំងព្រះនាងអេរីសានិងរាជទាយាទណាមជុនពួកទ្រង់ក៏ស្រាប់តែនឹកគិតដល់ រួចក៏ប្រញ៉ាប់បែព្រះភ័ក្ត្រមើលគ្នាទៅវិញទៅមក បើកភ្នែកធំៗហាក់ភ្ងាខ្លួន រួចពួកទ្រង់ក៏ប្តូរក្រសែរភ្នែកឆ្លាស់ទៅកាន់មីលរ៉ាលីវិញម្តង។
   " មីលរ៉ា...គឺថា.. " ព្រះនាងអេរីសាទ្រង់ក៏ឈានយាងនាំកាយចូលមកក្បែរនាងប៉ុន្មានជំហ៊ាន ទាំងព្រះទ័យរអៀសមិនស្ទើរ ត្បិតថាមុននេះទ្រង់ភ្លេចខ្លួន ហើយក៏ជ្រុលមាត់បង្ហើបពីសមាសភាពរបស់ពួកទ្រង់ឡើងមកអស់រលីង ហើយទ្រង់រឹតតែមិនប្រាកដថែមទៀតថា មីលរ៉ាលីនាងបានចាប់អារម្មណ៍និងស្តាប់លឺរឺមួយក៏អត់។
   " មិនអីទេ តាមពិតទៅនាងគួរតែប្រាប់ខ្ញុំតាមត្រង់តាំងតែពីដំបូង នាងមិនគួរកុហក់ខ្ញុំបែបនេះទេ " មីលរ៉ាលីនាងក៏ឆ្លើយតបឡើងទាំងបែខ្នង មុខក៏ហាក់មាំស្មើរធេង ត្បិតថាព្រះនាងអេរីសាទ្រង់ដូចជាមិនស្រួលព្រះទ័យប៉ុន្មានឡើយ នាងអាចខឹងនិងទ្រង់រឺក៏អត់ក៏មិនដឹង ទ្រង់ប្រញ៉ាប់យាងចូលមកដាក់អង្គុយនៅលើគ្រែ ឈោងដៃទៅចាប់ដៃរបស់មីលរ៉ាលីទាំងព្រះភ័ក្ត្រដឹងកំហុស និងចង់អង្វរករ។
   " ខ្ញុំគ្មានបំណងចង់កុហក់នាងនោះទេមីលរ៉ា ខ្ញុំគ្រាន់តែ.. "
   " នាងឈប់និយាយទៀតទៅ!! " មីលរ៉ាលីនាងក៏ស្រែកនៅប្រយោគនេះឡើងទាំងសម្លត់ ព្រមទាំងវាសដៃកញ្ឆក់ចេញពីការចាប់កាន់របស់អ្នកម្ខាងទៀតផង ត្បិតថាព្រះនាងអេរីសាទ្រង់ក៏ឈ្ងោកព្រះភ័ក្ត្រចុះ ហាក់គាំងបន្ទូលដូចគ្នា ទ្រង់មិនហ៊ានសូម្បីតែមានបន្ទូលអ្វីនោះទេ ព្រោះទ្រង់ដឹងថាទ្រង់ពិតជាខុស ប៉ុន្តែទ្រង់ក៏គ្មានបំណងអាក្រក់អ្វីនោះដែល គ្រាន់តែស្ថានការមិនទាន់ដល់ពេលសមស្រប់និងគួរប្រាប់ពីការពិតតែប៉ុណ្ណោះ៖
   " នាង..អុស៎!! មិនមែនទេ ព្រះនាងកុំភ័យអី ខ្ញុំមិនបានខឹងនិងទ្រង់នោះទេ " ចម្លើយរបស់មីលរ៉ាលី ហាក់ធ្វើឱ្យស្ថានភាពនៅទីនេះពោពេញទៅដោយភាពភ្ញាក់ផ្អើលតែម្តង ត្បិតថាព្រះនាងអេរីសាទ្រង់ដំបូងក៏រាងភ័យមិនស្ទើរទៅហើយ តែពេលលឺដល់ប្រយោគថាមិនខឹងភ្លាម ទ្រង់ក៏ងើបព្រះភ័ក្ត្រឡើង សម្លឹងមើលទៅមុខរបស់ម្ចាស់នៃសម្លេងទាំងនឹកស្មានមិនដល់ ត្បិតថាមីលរ៉ាលីនាងក៏ញញឹមឡើងយ៉ាងសប្បាយចិត្តថែមទៀត កាន់តែធ្វើឱ្យទ្រង់រំភើបព្រះទ័យឡើងថ្វេរដងតែម្តង តែភ្លាមនោះ អុីយូក៏ស្រាប់តែដើរមកដល់ គឺមកព្រមជាមួយនិងចានម៉ាំងដាក់ទឹក កន្សែង និងប្រេងខ្យល់យកមកគ្រប់ទាំងអស់តាមបញ្ជាតែម្តង មីលរ៉ាលីនាងក៏ក្រលែកភ្នែកឃើញដែល នាងងក់ក្បាលឱ្យមនុស្សរបស់នាងដាក់របស់នៅលើតុ រួចក៏ចាកចេញទៅចុះ ទោះត្រឹមតែជាភាសារតាមកាយវិការតែអុីយូហាក់យល់និងដើរចេញទៅតាមបញ្ជាមិនឱ្យខុសនោះទេ៖
   " បានហើយ ពួកយើងឈប់គិតពីវាទៅ សម្រេចថាម្តងនេះខ្ញុំលើកលែងឱ្យនាងទៅចុះ អេ៎!! ខ្ញុំគួរតែនិយាយថាលើកលែងឱ្យទ្រង់ម្តងទៅចុះពរម្ចាស់ ខ្ញុំនិយាយត្រូវដែលទេ? "
   " មិនត្រូវទេ!! " ព្រះនាងអេរីសាទ្រង់ក៏ឧទានបន្ទូលនេះឡើង ព្រមទាំងធ្វើព្រះភ័ក្ត្រមាំទាំតែម្តង ត្បិតថាភ្លាមៗមីលរ៉ាលីនាងក៏ហាក់ទម្លាក់ទឹកមុខចុះ ប្តូរពីញញឹមស្រស់ទៅជាជ្រឹមចិញ្ចើមងឿងឆ្ងល់ដូចគ្នា ប៉ុន្តែគ្រប់យ៉ាងដូចជាកំប្លែងមិនស្ទើរឡើយ ព្រះនាងអេរីសាទ្រង់ស្រាប់តែញញឹមអស់សំណើចឡើងភ្លាមៗ ហាក់បង្ហែស្ថានការ៖
   " សម្រាប់នាងគឺខ្ញុំលើកលែងឱ្យ មិនចាំបាច់និយាយភាសាររាជវង្សជាមួយខ្ញុំក៏បាន ពួកយើងនៅតែជាមិត្តល្អនិងគ្នា ធ្វើដូចពីមុនទៅ " ព្រះនាងអេរីសាទ្រង់មានបន្ទូលនៅប្រយោគនេះចប់ភ្លាម គ្រប់គ្នាក៏ស្រាប់តែញញឹមឡើងយ៉ាងស្រស់តែម្តង ត្បិតថាទោះជាសប្បាយអរយ៉ាងណាក៏មីលរ៉ាលីនាងមិនភ្លេចជួយសង្រ្គោះដល់អ្នកកំពុងដេកសន្លប់ឯណោះដែល នាងក៏ប្រញ៉ាប់ទាញយកកន្សែងទៅច្រលក់ទឹក ដើម្បីជូតខ្លួនឱ្យស៊ុកជីន ត្បិតថានាងមិនទាន់ទាំងបានជូតផង ត្របកភ្នែកក្រាស់ស្រាប់តែព្រិចបើកៗឡើងមកសន្សឹមៗ ម្រាមដៃរបស់គេក៏កម្រើកឡើង ភ្ញាក់ដឹងខ្លួនឡើងមកមុនបាត់ទៅហើយ។
   " គេដឹងខ្លួនហើយ!! " មីលរ៉ាលីនាងក៏ឧទានពាក្យនេះឡើង ផ្តល់ជាដំណឹងឱ្យអ្នកគ្រប់គ្នាឱ្យបានដឹង ត្បិតថាគ្រប់គ្នាគ្រាន់តែបានលឺនៅដំណឹងល្អនេះភ្លាម ក៏ប្រញ៉ាប់ចូលខ្លួនមកមើលពីអាការ:របស់នាយដូចគ្នា ដោយមានមីលរ៉ាលីជាអ្នកគ្រារាងកាយនាយឱ្យក្រោកឡើងផង។
   " ឧត្តមសេនីយ៍ជីនលោកយ៉ាងមិចទៅហើយ? " រាជទាយាទណាមជុនទ្រង់ឈរពីចម្ងាយរួចក៏មានបន្ទូលសួរនាំពីអាការ:របស់អ្នកម្ខាងឯណោះតែម្តង ត្បិតថាភ្លាមៗស៊ុកជីននាយក៏មិនទាន់ឆ្លើយតបអ្វីដែល ព្រោះកំពុងតែវិលមុខមិនទាន់ស្វាងនៅឡើយ នាយលើកដៃមកញីថ្ងាស់ខ្លួនឯង ហើយក៏បើកភ្នែកឡើងច្បាស់ សម្លឹងមើលទៅជុំវិញខ្លួន មុននិងឆ្លើយតបទៅកាន់សំណួរវិញទាំងមមីមមើ។
   " ទូលបង្គំមិនអីទេក្រាបទូល " ស៊ុកជីននាយឆ្លើយនៅពាក្យនេះហើយ ក៏ឆ្លាស់ក្រសែរភ្នែកមើលទៅមនុស្សស្រីពីអ្នកផ្សេងទៀត ដែលម្នាក់គឺជាមនុស្សស្រីដែលនាយធ្លាប់ស្រឡាញ់និងប្រាថ្នា ចំណែកម្នាក់ទៀតគឺជាមនុស្សស្រីដែលធ្លាប់បានជួយជីវិតនាយកាលពីលើកមុននោះ ត្បិតថាលើកនេះក៏ជានាងទៀតហើយដែលជាអ្នកជួយជីវិតនាយជាលើកទីពីរ៖
   " ខ្ញុំមកដល់ទីនេះយ៉ាងមិចបាន? ត្រូវហើយ!! ចុះឯណាព្រះនាងយូរីសាក្រែងទ្រង់... "
   " សំណួរនេះខ្ញុំគួរតែសួរលោកវិញទេទើបត្រូវ ឯណាយូរីសាហេតុអីក៏មិនមកជាមួយគ្នា? " ព្រះនាងអេរីសាទ្រង់ក៏ចោទនៅសំណួរទាំងនេះទៅកាន់នាយវិញ ជំនួសឱ្យការឆ្លើយតប ត្បិតថាចម្ងល់ក៏ត្រឹមតែជាចម្ងល់ ម្នាក់ៗសុទ្ធតែមានសំណួររៀងខ្លួន ម្នាក់យល់ច្រឡំ ម្នាក់រងចាំ ពិតជាច្របូកច្របល់គ្នាដូចជាសម្លម្ជូរប្រែតពិតមែន។
   " ទូលបង្គំ...គឺ!! ប៊ុម!! " ស៊ុកជីននាយទើបតែឆ្លើយបានប៉ុណ្ណឹង ស្រាប់តែសម្លេងផ្ទុះក៏បន្លើរឡើង ចេញពីក្នុងភូមិកុលសម្ព័ន្ធកាត់ប្រយោគរបស់នាយតែម្តង ត្បិតថាគ្រប់គ្នាក៏ហាក់ភ្ញាក់ផ្អើល និងលែងចាប់អារម្មណ៍ជាមួយនិងចម្លើយនាយដូចគ្នា ប៊ុម!!   ប៊ុម!! សម្លេងនៃការផ្ទុះក៏ចេះតែបន្លើរឡើងបន្តគ្នាមិនដាច់កន្ទុយទាល់តែសោះ ហើយថែមទាំងលឺនៅសម្លេងយន្តហោះជាច្រើនដល់ហឹងពេញត្រចៀកទៀតផង ត្បិតថាបើនៅសំងំក្នុងផ្ទះពិតជាមិនអាចដឹងនោះទេ គ្រប់គ្នារួមទាំងស៊ុកជីនផងដែលមិនបង្អង់យូរឡើយ ប្រញ៉ាប់រត់ចេញមកខាងក្រៅខ្ទមយ៉ាងលឿនតែម្តង ហើយក៏ងើយមើលទៅលើមេឃក៏ឃើញថា យន្តហោះមិនក្រោម20គ្រឿងនោះទេ កំពុងតែវាយប្រហារ បាញ់គ្រាប់ទម្លាក់ចុះកម្ទិចជុំរំដ៏តូចមួយនេះអស់គ្មានសល់ទៅហើយ។
   " លោកពុក!! " មីលរ៉ាលីនាងក៏ឧទាននៅពាក្យនេះឡើង ទាំងទឹកភ្នែកស្រក់ចុះមករលីងរលោងទៅហើយ កាលបើនាងក៏បានឃើញ ថាគ្រាប់បែកដែលយន្តហោះទាំងនោះបានទម្លាក់ គឺតម្រង់ទៅក្នុងជុំរំធំ ដែលលោកពុករបស់នាងបានស្នាក់នៅច្បាស់ណាស់ នាងក៏ប្រញ៉ាប់នាំខ្លួនប្រុងនិងរត់សម្តៅទៅរកលោកពុករបស់នាងដូចគ្នា ប៉ុន្តែក៏ទៅមិនទាន់បានព្រោះស៊ុកជីននាយស្រាប់តែដឹងពីស្ថានការ ហក់ទៅចាប់ដៃនាងជាប់ ព្រមទាំងឈរបាំងផ្លូវរារាំងនាងយ៉ាងលឿនតែម្តង៖
   " លែងខ្ញុំទៅ ហ្អឹកហ្អឹក លោកពុក...ខ្ញុំទៅរកលោកពុករបស់ខ្ញុំ លែងខ្ញុំទៅ ហ្អឹកហ្អឹក... "
   " នាងមិនអាចទៅបានទេ បើនាងទៅមានតែស្លាប់ប៉ុណ្ណោះ " ស៊ុកជីននាយក៏ស្រែកហាមប្រាមនៅប្រយោគនេះឡើង ទាំងពន្យល់ប្រាប់នាងថាកុំឱ្យទៅ ត្បិតថាពីទីនេះទៅជុំរំធំ គឺប្រហែលជា400ម៉ែត្រ ទើបទីនេះមានសុវត្តិភាព និងមើលឃើញត្រឹមតែយន្តហោះដែលហោះត្រៀតត្រាពេញលើផ្ទៃអាកាសតែប៉ុណ្ណោះ ត្បិតថាពីទីនេះទៅជំរុំធំក៏អាចសម្លឹងមើលទៅឃើញតាមរយ:ផ្សែងខ្មៅងងឹតស្លុបតែហោះឡើង អណ្តែតតាមផ្ទៃអាកាសដូចគ្នាដែល ហើយក៏អាចស្មានដឹងដូចគ្នាដែលថាទីនោះគឺបានខ្ទិចអស់គ្មានសល់អ្វីបន្តិចទៅហើយ។
   " អត់ទេ!! លែងខ្ញុំទៅ ខ្ញុំទៅរកលោកពុកខ្ញុំ...លោកពុក!! ហ្អឹកហ្អឹក... " មីលរ៉ាលីនាងនិយាយទាំងស្រែកយំយ៉ាងសស្រាក់ ហាក់សោកស្តាយមិនស្ទើរឡើយ នាងព្យាយាមរើកញ្ឆក់វាសដៃឱ្យ
ស៊ុកជីននាយព្រមលែងដៃឱ្យនាងទៅ ប៉ុន្តែពិតជាគ្មានប្រយោជន៍ ត្បិតថាដៃរបស់អ្នកម្ខាងពិតជាកាន់នាងជាប់ពេកហើយ ទោះជានាងខំត្រដរទាញកញ្ឆក់ ចង់ឱ្យរបូតប៉ុណ្ណាក៏គ្មានបានផល ចុងក្រោយនាងក៏នៅតែមិនបានទៅដដែល ជង្គង់នាងទន់អស់ទៅហើយ កម្លាំងក៏ខ្សោះអស់ខ្យល់រលីងដូចគ្នា កាលបើនាងងើយមើលទៅលើ ក៏ឃើញថាយន្តហោះទាំងនោះគឺបាននាំគ្នាបែក្បាលត្រឡប់ទៅក្រោយវិញអស់ទៅហើយ នាងទម្លាក់ខ្លួនអង្គុយចុះផ្ទាល់ដីទាំងស្លុតចិត្ត នាងលែងស្រែកសុំឱ្យដោះលែងទៀតហើយ ព្រោះគ្រប់យ៉ាងគឺហួសពេលអស់ទៅហើយ ទោះជានាងទៅក៏គ្មានបានប្រយោជន៍អ្វីដែល៖
   " ហេតុអីក៏ទៅជាបែបនេះ? " មីលរ៉ាលីនាងលែងចង់រើបម្រាសទៀតហើយ នាងអង្គុយចុះនិយាយនៅពាក្យនេះខ្សេវៗស្តាប់ស្ទើរតែមិនលឺ ត្បិតថាស៊ុកជីននាយក៏ព្រមប្រលែងដៃ និងអង្គុយចុះក្បែរនាងទាំងការយល់ចិត្តដូចគ្នា។
   " ពួកគេគឺជាអ្នកណា? ពួកគេមានគុំនំអីជាមួយនិងកុលសម្ព័ន្ធស្គីហ្គឺរឺ? ហេតុអីក៏ត្រូវសម្លាប់ផ្តាច់ពូជ? " ព្រះនាងអេរីសាទ្រង់ក៏ចោទនៅសំណួរនេះឡើង ទាំងងឿងឆ្ងល់ ត្បិតថាទ្រង់មានបន្ទូលចប់ ទ្រង់ក៏នាំកាយមកអង្គុយក្បែរនិងមីលរ៉ាលីព្រមទាំងអង្អែលខ្នងនាងដើម្បីលួងលោមហាក់រលីងរលោងទឹកភ្នែកតាមផង។
   " នេះគឺជាយន្តហោះក្រុមចម្បាំងលេខរៀង440 គឺចេញពីបន្ទាយកងទ័ពរបស់ម្ចាស់ពូគ្រេយ៍ ព្រោះព្រះបិតាទ្រង់ជាអ្នកប្រទានកងទ័ពជើងអាកាសនេះឱ្យទៅម្ចាស់ពូដោយផ្ទាល់ព្រះហស្ត " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលឆ្លើយតបឡើង កាត់ចម្ងល់ឱ្យព្រះនាងអេរីសាទ្រង់បានដឹងឱ្យអស់ការសង្ស័យ ត្បិតថាគ្រប់គ្នាគ្រាន់តែលឺនៅចម្លើយនេះភ្លាមក៏ភ្ញាក់ផ្អើលមិនស្ទើរ មិននឹកស្មានថាមនុស្សដូចជាអ្នកអង្គម្ចាស់ ឃោឃៅនិងសាហាវដល់ថ្នាក់និងសោះ សូម្បីតែក្មេងនិងមនុស្សចាស់ក៏ហ៊ានសម្លាប់ផ្តាច់ពូជដែល។
   " ... "
   " មីលរ៉ាលី!! នាងចង់ទៅណា? " ព្រះនាងអេរីសាទ្រង់ក៏ឧទាននៅសំណួរនេះឡើង ត្បិតថាមីលរ៉ាលី នាងមិនបាននិយាយអ្វីនោះទេ តែក៏ស្ទុះវឹងរត់ចេញទៅតែម្តង សូម្បីតែទ្រង់ស្រែកសួរពីចម្ងាយក៏នាងមិនឆ្លើយដែល គឺនាងរត់ចេញទៅមិនងាកក្រោយតែម្តង ស៊ុកជីននាយក៏មិនបាននិយាយអ្វីដែល នាយគ្រាន់តែងាកមុខមកមើលអ្នកម្ខាងឯណេះរួចរាជទាយាទណាមជុនទ្រង់ក៏ងក់ក្បាល មុននិងស៊ុកជីនបោះជំហ៊ានរត់ទៅតាមនាងតែម្តង ត្បិតថាព្រះនាងអេរីសានិងរឆជទាយាទណាមជុនពួកទ្រង់ក៏ប្រុងនិងរត់ទៅតាមដែលទៅហើយ ក៏ស្រាប់តែមានសម្លេងមួយស្រែកឃាត់ពីក្រោយ ពួកទ្រង់ក៏បែមក ហើយក៏ឃើញថា ម្នាក់នោះមិនមែនជាអ្នកណាមកពីឆ្ងាយប្លែកមុខអីនោះទេ គឺជាព្រះនាងយូរីសាប្អូនស្រីសំណព្វចិត្តរបស់ទ្រង់និងហើយ៖
   " យូរីសា!! " ព្រះនាងអេរីសាទ្រង់ក៏ឧទាននៅសព្វនាមនេះឡើង ព្រមទាំងនាំកាយឈានចូលទៅអោបប្អូនស្រីរបស់ទ្រង់ទាំងក្តីនឹករលឹកតែម្តង ទឹកភ្នែកនៃការរំភើបចិត្តក៏ស្រក់ចុះមកមួយដំណក់ទទឹមគ្នានេះផងដែល៖
   " ឯងពិតជាមិនអីមែន ហ្អឹកហ្អឹក ដឹងទេថាបងសប្បាយចិត្តប៉ុណ្ណា? "
...ព្រូស!!...
   ព្រះនាងយូរីសាទ្រង់មិនត្រឹមតែមិនអោបតបទៅបងស្រីទ្រង់វិញនោះទេ ថែមទាំងច្រានរាងកាយរបស់ ព្រះនាងអេរីសាឱ្យទ្រង់ដួលអុកគូទនិងដីគ្មានស្រណោះទៀតផង ត្បិតថារាជទាយាទណាមជុនទ្រង់ក៏ចូលមកដល់ លើកគ្រារាងកាយមនុស្សស្រីជាទីស្រឡាញ់របស់ទ្រង់ឡើងមកម្តងទៀត ទាំងពីរនាក់គឺជ្រឹមចិញ្ចើមដាក់គ្នាមិនយល់ការអីសោះតែម្តង។
   " យំធ្វើអី? ខកចិត្តណាស់រឺដែលឃើញខ្ញុំមិនទាន់ស្លាប់? "
   " ឯងកំពុងតែនិយាយពីអីនិង? " ព្រះមាងអេរីសាទ្រង់ក៏ចោទសួរទៅវិញ ហាក់មិនយល់អ្វីទាល់តែសោះ  ខកចិត្តអញ្ចឹងរឺ? យកអីមកនិយាយ? ទ្រង់យំព្រោះតែរំភើបកាលដែលឃើញប្អូនមានសុវត្តិភាពនេះទៅវិញទេ មិចក៏ថាទ្រង់ខកចិត្ត? ត្បិតថាទ្រង់កំពុងតែងឿងឆ្ងល់ គិតមិនទាន់និងយល់ផង ស្រាប់តែព្រះនាងយូរីសាទ្រង់ក៏លើកនៅកាំភ្លើងខ្លី ដែលទ្រង់កាន់ក្នុងដៃយាងមករហូតនោះ មកផ្ជង់ចំកណ្តាលក្បាលបងស្រីទាំងគ្មានញញើតដៃតែម្តង៖
   " ឯងធ្វើបែបនិងធ្វើអី? យូរីសាឯងប្រាប់បងមក ហ្អឹកហ្អឹក បងធ្វើអីខុសចំពោះឯងខ្លះទៅ? " ព្រះនាងអេរីសាទ្រង់មិនត្រឹមមិនគេចចេញពីក្រណុងកាំភ្លើងនោះទេ ទ្រង់ឈរសម្លឹងមើលទៅកែវភ្នែកដែលពោពេញទៅដោយកំហឹងពុះច្រាលរបស់ប្អូនស្រីទាំងក្លាហានទៀតផង ត្បិតថាទ្រង់ពិតជាមិនយល់ ហេតុអីក៏គ្រប់យ៉ាងទៅជាបែបនេះ ប្អូនស្រីដែលទ្រង់ស្រឡាញ់ជាងគេ យកចិត្តទុកដាក់ជាងគេ បែជាហ៊ានលើកដៃកាន់កាំភ្លើងផ្ជង់ដាក់ទ្រង់មិនញញើតបែបនេះទៅវិញ នេះមែនទេ តម្លៃតបស្នងដែលប្អូនស្រីគួរតែឱ្យទៅមនុស្សដែលមាននាមថាជាបងនោះ?
   " ធ្វើអីខុសអញ្ចឹងរឺ? នាងសួរខ្ញុំរឺ? " ព្រះនាងយូរីសាទ្រង់មិនព្រមដកកាំភ្លើងចេញនោះទេ ថែមទាំងសួរនៅសំណួរនេះឡើងទាំងសង្គៀតធ្មេញ គ្រឺតៗថែមទៀត ត្បិតថាទឹកភ្នែកជាច្រើនដំណក់ក៏ចេះតែហូរចុះមិនមកដាច់ ហូរដាបកាត់ថ្ពាល់របស់ព្រះនាង អេរីសាដល់ជោកទៅហើយ ហើយរឹតតែមិនដឹងទៀតថាខ្លួនទ្រង់បានធ្វើខុសអ្វីនោះទេ៖
   " ព្រោះនាងជាមនុស្សស្រីឥតកេរ្តិ៍ខ្មាស់និងហើយ នាងក៏មានរាជទាយាទរួចហើយ មិនអញ្ចឹង? ចាំបាច់អីមកទាក់យកលោកឧត្តមសេនីយ៍ជីនចេញពីយើងទៅទៀត? កន្លងមកយើងទ្រាំរហូត យើងចង់ឃើញថ្ងៃនេះមកយូរហើយ ពេលនេះយើងក៏បានឃើញមែន យើងសប្បាយចិត្តណាស់ នាងឃើញទេ យើងសប្បាយចិត្តណាស់ ហាស់ៗៗហា " ព្រះនាងយូរីសាទ្រង់មានបន្ទូលនៅប្រយោគនេះឡើង ទាំងសើចរលាក់ងើយករ គួរឱ្យខ្លាច ហាក់ដូចជាមិនមែនជាព្រះនាងយូរីសាដែលធ្លាប់ស្គាល់ពីមុននោះទេ សម្លេងសើចរបស់ទ្រង់ទៀតសោត កាន់តែស្តាប់កាន់តែធ្វើឱ្យយើងដឹង ថាវាមិនមែនជាការសប្បាយចិត្តនោះទេ តែវាគឺជាការឈឺចាប់ តែភ្លាមនោះស្របពេលដែលអ្នកម្ខាងកំពុងតែបាត់បង់ម្ចាស់ការលើខ្លួនឯង រាជទាយាទណាមជុនទ្រង់ក៏ឆ្លៀតឱកាសនេះ ហក់ទៅកញ្ឆក់ទាញយកកាំភ្លើងពីដៃរបស់អ្នកម្ខាង លើកយកមកផ្ជង់ចំកណ្តាលក្បាលភ្លាមៗវិញម្តង៖
   " បាញ់មក!! សម្លាប់យើងចោលទៅ!! ខ្ញុំប្រាប់ថាឱ្យបាញ់មក!! " ព្រះនាងយូរីសាទ្រង់មិនគិតខ្លាច រឺគេចចេញឡើយ ផ្ទុយទៅវិញទ្រង់នៅឈរយ៉ាងស្ងៀម សម្លក់និងបង្ខំឱ្យបាញ់មកទ្រង់ បង្ខំឱ្យសម្លាប់ទ្រង់ទៅវិញ។
   " បងមិននឹកស្មានថាគ្រប់យ៉ាងទៅជាបែបនិងសោះ ក្មេងស្រីដែលចេះស្តាប់បង្គប់ គួរឱ្យស្រឡាញ់ដែលបងស្គាល់ពីមុនបាត់ទៅណាអស់ហើយ? "
   " នាងបានស្លាប់បាត់ពីផែនដីនេះហើយ "

==========
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now