៧២

20 1 0
                                    

ចូលដល់ភាគនេះ សាច់រឿងអាចនិងមានការផ្លាស់ប្តូរការនិយាយបត់បែនច្រើន សង្ឃឹមអ្នកអានតាមទាន់ចុះ💙រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៧២

   រាជទាយាទណាមជុនទ្រង់ហាក់អន្ទះអន្ទែង ទឹកមុខក៏មិនសូវជារីកប៉ុន្មាននោះទេ ទ្រង់លូកដៃទៅលើកយកកន្ធន់ខោអាវមកក្រពាក ចំណែកដៃម្ខាងទៀតក៏ឈោងទៅចាប់ករដៃតូចរបស់ម្ចាស់កាយតូចល្អិតអូសដើរចេញទៅ ចាកចោលមនុស្សពីរនាក់ដែលកំពុងនៅឈរមើលដំណើររបស់ពួកទ្រង់មិនទាន់ទៅណាឯណេះ។
   " ហេតុអីឱ្យតែស្រីស្អាតដឹងតែរបស់គេអញ្ចឹងខេវីន? " កាលបើវត្តមានរបស់មនុស្សពីរបានចាកចេញទៅបាត់ហើយ ជុងហ្គាក៏ឧទានពាក្យនេះឡើងសួរទៅកាន់មនុស្សរបស់ខ្លួន ត្បិតថាទឹកមុខគេពេលនេះក៏ស្រងោតស្រង៉ាត់ ហាក់មិនស្រស់ស្រាយ មិនព្រានដូចជាអម្បាញ់មិញនោះឡើយ។
   " កុំបែបនេះអីក្រាបទូល ទ្រង់ជាព្រះបុត្រាជុងហ្គុក ឡូរ៉ែនសាន់ ជារាជបុត្រនៃអាណាចក្រស្កុតឡែនមួយទាំងមូល មិនខ្វះទេនារីស្អាតៗ ឋាន:សាកសមនិងទ្រង់នោះ ហេតុអីក៏ទ្រង់ត្រូវមកសោកស្តាយនារីព្រៃភ្នំម្នាក់ទៅវិញក្រាបទូលព្រះបុត្រា " ខេវីនគេនិយាយទាំងគំនាប់ខ្លួនអោនលំទោល ហ៊ានបង្ហាញពីសមាសភាពព្រមទាំងឈ្មោះពិតរបស់ពួកគេចេញមក មិនដូចជាមុននេះទេ ត្បិតថាព្រះបុត្រាជុងឱ្យគេសម្តែងធ្វើជារាស្រ្តសាមញ្ញបែបនេះជាមួយទ្រង់ ទើបគេត្រូវបង្ខំចិត្តសម្តែង ប៉ុន្តែពេលគ្មានវត្តមានមនុស្សគេក៏រៀបឥរិយាបថដូចធម្មតា មិនហ៊ានបំពានលើត្រកូលរាជវង្សឡើយ។
   " យើងមិនចង់ធ្វើជាព្រះបុត្រាស្អីទេខេវីន យើងមិនចង់បន្តសន្យារាជវង្សឡើយ យើងខ្លាច... " បុត្រាជុងហ្គុកទ្រង់បន្ទូលឡើងទាំងទម្លាក់ទឹកព្រះភ័ក្ត្រចុះហាក់ភ័យព្រួយ រ៉េភ្នែកសម្លឹងឆ្វេងស្តាំ ព្រមទាំងបោះជំហ៊ានដើរបកក្រោយប៉ុន្មានជំហ៊ាន ចំណែកខេវីតឯណោះក៏ព្យាយាមដើរតាម។
   " ទ្រង់កុំខ្លាច ធ្វើជាស្តេចមានព្រះមហេសីច្រើនជារឿងធម្មតាទេព្រះបុត្រា "
   " ហ៊ឹម... " បុត្រាជុងហ្គុកទ្រង់មិនបន្ទូលអ្វីតប តែទ្រង់ក៏ក្រវីក្បាលដើរចេញទៅមុនបាត់ ដោយទុកឱ្យខេវីនរត់តាមពីក្រោយទ្រុកៗ ស្ទើរធ្លាក់អណ្តាត។

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now