១០

37 2 0
                                    

គូរដណ្តឹងរាជវង្ស
ភាគទី ១០
                          (រីករាយអាន...)

   ព្រះនាងចេស្មីនទ្រង់ក៏ហាក់បានចិត្ត កាលបើលឺនៅបន្ទូលទូលសួររបស់មាតាហើយ ទ្រង់ស្រាប់តែង៉ក់កាច់ករយាងចូលទៅលិនទួរ ឈោងអោបចង្កេះមាតារបស់ទ្រង់ភ្លាមៗ ចំណែកអាកប្បកិរិយាក៏ហាក់ដូចជាយកចិត្តយកថ្លើមអ្នកដែលជាមាតាផង។
   "មាតា...ហ្អឹកហ្អឹក..." ព្រះនាងចេស្មីនទ្រង់មានបន្ទូលទាំងយំត្រសឹក ខណ:ដែលអ្នកម្នាងឌំប្រាវឯណោះក៏មិនបានមានបន្ទូលអ្វីតបទៅបុត្រីត្រង់វិញដែល ប៉ុន្តែទ្រង់ក៏លោដៃទៅច្បោតអង្អែលកេសាបុត្រីថើៗស្រាលៗដោយការយល់ព្រះទ័យ៖
   "មាតាមានបន្ទូលទៅថាតើបុត្រមានត្រង់ណាដែលមិនគួរឱ្យស្រឡាញ់នោះ? ហ្អឹកហ្អឹក"
   "អត់ទេ បុត្រមាតាឆ្លាតស្អាតនិងគួរឱ្យស្រឡាញ់ទាំងព្រម" អ្នកម្នាងឌីប្រាវទ្រង់មានបន្ទូលទាំងលើកចិញ្ចើមម្ខាងហាក់ងឿងឆ្ងល់ ទ្រង់គិតក្នុងព្រះទ័យហើយថាប្រាកដជាមានអ្នកណាធ្វើឱ្យព្រះនាងទាស់ព្រះទ័យច្បាស់ណាស់ បើមិនអញ្ចឹងមិនមែនសុខៗទ្រង់មកសួរនាំបែបនេះនោះទេ៖
   "ហេតុអីក៏បុត្រសួរបែបនេះ មានអ្នកណាថាអីឱ្យបុត្ររឺ?"
   "ហ្អឹកហ្អឹក" ព្រះនាងចេស្មីនទ្រង់មិនបានមានបន្ទូលឆ្លើយតបទៅមាតាទ្រង់នៅឡើយទេ ប៉ុន្តែទ្រង់ក៏បែងើបក្រោកឈរឡើងអស់កម្ពស់ រួចក៏ឈានយាងទៅម្ខាងប៉ុន្មានជំហ៊ានមុននិងទ្រង់មានបន្ទូលអីអ្វីបន្ត៖
   "ចុះហេតុអីក៏ម្ចាស់បងជុនទ្រង់ហាក់មើលខ្ញុំម្ចាស់មិនឃើញសោះអញ្ចឹងមាតា? ហ្អឹក..." អ្នកម្នាងឌីប្រាវកាលបើទ្រង់ស្តាប់នៅបន្ទូលរបស់បុត្រទ្រង់ច្បាស់ហើយ ទ្រង់រឹតតែមានចម្ងល់ថែមមួយកម្រិតទៀត ទ្រង់ចងចិញ្ចើមជាប់មិនលែង ព្រះនាងមានបន្ទូលនេះចង់មានន័យថាមិច? មើលមិនឃើញ! មើលមិនឃើញបែបណា?
   "ខ្ញុំស្អប់មីព្រះនាងនៃប្រទេសកាណាដានោះខ្លាំងណាស់មាតា ដឹងថាម្ចាស់បងជុនមិនសូម្បីតែក្រលែកភ្នែកមើលហើយ តែនាងនៅតែតាមទ្រង់ឱ្យទទ្រុក" ព្រះនាងចេស្មីនទ្រង់មានបន្ទូលទាំងខាំមាត់ខាំករហាក់ខ្នក់ខ្នាញ់ ដៃរបស់ទ្រង់ក៏លើកទៅខ្ញាំវាំងនោនក្បែរកាយទ្រង់បន្តើរបើតាមចិត្តដែលខឹង ទ្រង់មិនមែនខ្ញាំតែវាំងនោននេះទេ ទ្រង់ចង់តែក្រញិចមនុស្សដែលទ្រង់កំពុងតែនឹករលឹកដល់នេះឱ្យស្លាប់នៅនិងកន្លែងភ្លាមៗ បើសិនជាអាចនោះ ត្បិតអ្នកម្នាងឌីប្រាវទ្រង់ហាក់យល់ស្ថានការ ទ្រង់ក៏ក្រោកឈរឡើងអស់កម្ពស់ មុននិងទ្រង់បោះជំហ៊ានឈានយាងមកមុខប៉ុន្មានជំហ៊ាន ដែលល្មមនិងក្បែរកាយបុត្រីទ្រង់ហើយទើបទ្រង់មានបន្ទូល។
   "តាមពិតគឺរឿងនិងសោះ ចេស្មីន...បុត្រជាព្រះនាងនៃចក្រភពអង់គ្លេសទាំងមូល រូបសម្រស់ ចំណេះដឹងក៏មិនខ្វះ ហេតុអីក៏បុត្រខ្លាច គ្រាន់តែព្រះនាងនៃប្រទេសកាណាដាម្នាក់នោះ" អ្នកម្នាងឌីប្រាវទ្រង់យាងចូលមកជិតកាយបុត្រីរួចក៏មានបន្ទូលដោយទ្រង់ក៏លោដៃទៅអង្អែលច្បោតកេសាបុត្រីស្រាលៗដូចមុនផង ត្បិតព្រះនាងចេស្មីនទ្រង់ក៏ងាកបែសម្លឹងមករកមាតាទ្រង់វិញភ្លាមៗ កាលបើស្តាប់លឺនៅប្រយោគរបស់មាតាចប់ នេះទ្រង់មិនហាមប្រាមទេមែនទេ? ទ្រង់កំពុងតែផ្តល់យោបល់មែនទេ? ព្រះនាងចេស្មីនទ្រង់សួរនៅសំណួរទាំងនេះទៅខ្លួនឯងនៅក្នុងចិត្ត រួចក៏បង្ហាញចេញមកតាមក្រសែរភ្នែកដែលទ្រង់កំពុងតែសម្លឹងទៅកាន់កែវភ្នែករបស់អ្នកម្នាងឯណោះ។
   អ្នកម្នាងឌីប្រាវទ្រង់ក៏ហាក់មិនមានបន្ទូលអ្វីតបទៅព្រះនាងចេស្មីនវិញនោះទេ ទ្រង់គ្រាន់តែងក់ក្បាលតិចៗទាំងញញឹមរម្យទុំទៅកាន់បុត្រីតែប៉ុណ្ណោះ ប៉ុន្តែស្នាមញញឹមមួយនេះបែជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ព្រះនាងចេស្មីនទៅវិញ ពិតណាស់ពេលនេះទ្រង់កាន់តែបានចិត្តថែមមួយកម្រិតទៀត។
.../...
   មួយសប្តាហ៍ក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស រឿងរ៉ាវនៅក្នុងរាជវាំងក៏ប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ មិនថារឿងរាជកិច្ចរឺក៏រឿងផ្ទៃក្នុងរបស់គ្រួសាររាជវង្សនោះទេ បញ្ហាក៏ចេះតែកើតមានឡើងជាបន្តបន្ទាប់មិនដាច់ដូចគ្នា ដូចជាថ្ងៃនេះយ៉ាងអញ្ចឹង...
   "លែងខ្ញុំទៅ ឯងមិនដឹងទេហេស៎ថាយើងជាអ្នកណា? ឆាប់លែងយើងទៅ លែង!!" រាងកាយស្រីតូចមាឌស្តើង ចង្កេះមួយក្តាប់ ត្រគាកអង្រ្កងមុខមាត់គួឱ្យចង់គោចគន់ជាពន់ពេក ក៏បានស្រែកឡើងខ្លាំងៗ កាលបើពេលនេះនាងកំពុងតែត្រូវអង្គរក្សរាជវាំងពីរនាក់ចាប់គ្រៀកនាងជាប់ទាំងសងខាងហើយនោះ ស្រីតូចបង្ហើរសម្លេងស្រួយស្រេះទៅកាន់ពួកអង្គរក្សទាំងនោះ ខណ:ដែលម្ចាស់កាយសង្ហាក៏កំពុងតែដើរតម្រង់ចូលមករកនាងដូចគ្នា។
   "នាងជាអ្នកណា?" ស៊ុកជីនដើរចូលមករួចក៏សួរសំណួរនេះទៅកាន់អង្គរក្សពីរនាក់នោះទាំងទឹកមុខស្មើរមិនញញឹម មើលទៅម៉ើងម៉ាត់ អង់អាចសក្តិសមជាមេដឹកនាំពិតៗ ត្បិតតែស្រីតូចរាងល្អិតរូបនេះក៏ហាក់ភ្លឹកជាមួយនិងនាយមិនស្ទើរដែល។
   "ខ្ញុំឃើញនាងធ្វើលឹមលរៗនៅទីធ្លារាជវាំង ខ្ញុំមានការសង្ស័យក៏ចាប់នាងមកឱ្យលោកឧត្តមសេនីយ៍តែម្តងទៅទាន" អង្គរក្សម្នាក់ក៏ឆ្លើយតបយ៉ាងលះទៅស៊ុកជីនវិញ ខណ:ដែលស៊ុកជីនឯណោះនាយក៏ប្តូរឆ្លាស់ក្រសែរភ្នែកពីពួកគេភ្លាមៗ ដោយបែសម្លឹងមករកស្រីតូចរាងល្អិតនេះជំនួសវិញម្តង ត្បិតស៊ុកជីននាយបែមកសម្លក់អង្គរក្សដែលនៅចំពោះមុខនាយនោះមួយសន្ទុះ នាយក៏ចោលសម្លឹងទៅរកក្រសែរភ្នែកសម្លឹងទៅនាងល្អិតម្នាក់នោះវិញម្តង ត្បិតថាក្រសែរភ្នែករបស់នាយហាក់ដូចជាជះឥទ្ធិពលខ្លាំងណាស់ ប៉ុន្តែស្រីតូចរូបស្រស់ឯណោះវិញបែជាខាំមាត់កំបួច កាលបើឃើញមនុស្សប្រុសមកសម្លឹងនាងលើផងក្រោមផងហាក់មានគំណួចបែបនេះ ព្រោះតាំងពីដើមមកនាងមិនចូលចិត្តឱ្យអ្នកណាមកសម្លឹងនាងក្នុងន័យមើលងាយបែបនេះនោះទេ បើនាងមិនត្រូវគេចាប់គ្រៀកទាំងសងខាងជាប់ទេនោះ ម្លោះពេលនេះនាងអាចនិងលោតទៅវាយនាយកម្លោះរូបស្រស់ឱ្យបាក់សម្រស់បាត់ទៅហើយ បើតាមអារម្មណ៍របស់នាងនោះ។
   "នាំនាងចូលសាលធំទៅ" ក្រោយពីសម្លឹងមើលគ្នាទៅមកបានយូរបន្តិច ស៊ុកជីននាយដាក់បញ្ជាប្រាប់ទៅកាន់អង្គរក្សទាំងនោះតែម្តង ត្បិតពេលដាក់បញ្ជារួចនាយក៏បែខ្លួនបកក្រោយ បោះជំហ៊ាននាំផ្លូវពួកអង្គរក្សទាំងនោះឆ្ពោះតម្រង់ចូលទៅក្នុងសាលធំរបស់រាជវាំងតែម្តងដោយមិនបង្អង់យូរឡើយ។
   "មិនបាច់ច្រានទេ យើងចេះដើរដែលតើវ៉ើយ..." នាងល្អិតរូបស្រស់ខ្លួនតូចតែមួយតែសម្តីប៉ុនភ្នំព្រះសុមេក៏ស្រាប់តែបន្លើរសម្លេងស្រែកស្តីថាឱ្យអង្គរក្សឡើង ខណ:ដែលត្រូវអង្គរក្សទាំងនោះក៏គ្រៀកនាំកាយនាងដើរទៅតាមនាយកម្លោះដែលជាមេបញ្ជាការរបស់ពួកគេឯណោះ បើទោះបីជាពេលនេះនាងរើមិនរួច ប៉ុន្តែមាត់របស់នាងមិនត្រូវជាប់និងអ្វីដែលមិនអាចនិយាយមិនបានឯណា មាត់នាងនៅតែពូកែដូចដើម មិនថាក្នុងកាល:ទេស:មិនដឹងថាស្លាប់រឺក៏រស់យ៉ាងណាក៏ដោយ។
   មិនយូរប៉ុន្មានទ្វានៃសាលធំក៏ត្រូវបើកឡើងដោយដៃអង្គរក្សដែលយាមនៅមាត់ទ្វានោះ ដែលបង្ហាញឱ្យឃើញនៅម្ចាស់កាយសង្ហាដើរចូលទៅខាងក្នុងជាមួយនិងភាពជឿជាក់ ដោយមាននាងល្អិតនិងអង្គរក្សពីរអ្នកដែលចាប់នាងនោះដើរមកតាមក្រោយផង។
   ចៃដន្យណាស់មែនទេ ព្រោះថ្ងៃនេះរាជទាយាទនិងព្រះនាងអេរីសាពួកទ្រង់ក៏កំពុងតែមកចូលកល់ស្តេចគ្រីស្ទាល់ដូចគ្នាដែល ទាំងបីព្រះអង្គក៏ងាកបែព្រះភ័ក្ត្រមករកអ្នកដែលកំពុងដើរចូលមកភ្លាមៗឯណោះទាំងភ្ញាក់ផ្អើល ដោយម្នាក់ៗសុទ្ធតែចងចិញ្ចើមជាប់មិនលែងដូចគ្នា ហាក់មានចម្ងល់ជាមួយនិងវត្តមានមនុស្សស្រីប្លែកមុខម្នាក់នោះខ្លាំងមិនស្ទើរឡើយ។
   "ម្ចាស់បង អេរីសា!!"

=========
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now