៧៣

126 2 1
                                    

   ក្រឡែកមកមើលនៅឯក្នុងរាជវាំងឯណេះវិញ ឧត្តមសេនីយ៍ស៊ុកជីននិងរាជមេកងអង្គរក្សហ្វីលីកក៏បានត្រឡប់មកវិញដោយសុវត្តិភាព ត្រឡប់មកជាមួយនិងចំណាប់ខ្មាំង ភស្តុតាង ព្រមទាំងរាងកាយដែលដេកស្តូកស្តឹងលែងដឹងខ្លួនរបស់ព្រះនាងយូរីសាផង ចំណែកស្តេចគ្រីស្ទាល់កាលបើបានដឹងនៅដំណឹងក្បត់របស់អ្នកអង្គម្ចាស់គ្រេយ៍ហើយ ទ្រង់ហាក់ខ្ញាល់មិនស្ទើរនោះទេ ទ្រង់ក៏ដាក់រាជបញ្ជាឱ្យមនុស្សទៅតាមស្វែងរកសាកសពរបស់អ្នកអង្គម្ចាស់គ្រេយ៍ភ្លាម មិនថាមនុស្សស្លាប់រឺរស់ក៏ត្រូវតែចាប់ឱ្យបាន ហើយថែមទាំងចាត់កងទ័ពជាច្រើនដើម្បីតាមស្វែងរករាជទាយាទណាមជុននិងព្រះនាងអេរីសាដែលបានបាត់ខ្លួនថែមទៀតផង។
   និយាយពីគ្រួសាររបស់អ្នកអង្គម្ចាស់គ្រេយ៍វិញ កាលបើភស្តុតាងនិងសាក្សីក៏មានគ្រប់គ្រាន់ ពួកទ្រង់ក៏ត្រូវបានកាត់ទោសតាមច្បាប់របស់ចក្រភពអង់គ្លេស ត្បិតបើតាមច្បាប់របស់ប្រទេស ជនណាដែលតាំងចិត្ត រឺក៏ប្រព្រឹត្តអំពើក្បត់ជាតិ គឺត្រូវតែមានទោសប្រហារជីវិតទាំងគ្រួសារដោយមិនអាចលើកលែង ប៉ុន្តែដោយព្រះទ័យករុណានិងមនោសញ្ចេតនាដែលអ្នកម្នាងងឌីប្រាវខំទន្ទួចអង្វរដល់ស្តេចគ្រីស្ទាល់សុំការលើកលែងទោសឱ្យកូនស្រីតែម្នាក់របស់ទ្រង់ នោះគឺព្រះនាងចេស្មីននិងឯង ទើបស្តេចគ្រីស្ទាល់មានព្រះទ័យករុណាយល់ព្រមលើកលែងទោសឱ្យព្រះនាងចេស្មីនម្នាក់ ចំណែកអ្នកឯទៀតសុទ្ធតែត្រូវកាត់ទោសប្រហារជីវិតតាមច្បាប់គ្មានសល់ម្នាក់នោះទេ។
...//...
   " តើពេលណាទើបទ្រង់ដឹងខ្លួនហើយត្រឡប់មកនិយាយជាមួយខ្ញុំដូចមុនទៀតទៅព្រះនាងយូរីសា? " សម្លេងខ្សេវខ្សោះដូចជាអស់សង្ឃឹមរបស់ស៊ុកជីនហាក់នាំឱ្យទិដ្ឋភាពនៅដំណាក់រាជពេទ្យទាំងមូលហាក់គ្រៀមគ្រំមិនស្ទើរនោះទេ ត្បិតថាពេលនេះព្រះនាងយូរីសាក៏ត្រូវបានបញ្ជូនមកដល់ដំណាក់រាជពេទ្យប្រចាំរាជវាំង ព្រមទាំងត្រូវបានសង្គ្រោះរួចរាល់ទៅហើយ រងចាំតែថ្ងៃដែលទ្រង់អាចដឹងព្រះកាយមកវិញតែប៉ុណ្ណោះ ដែលមិនអាចកំណត់រយ:ពេលបានឡើយ នេះហើយទើបជារឿងពិបាក និងសោកសៅរបស់ស៊ុកជីនពេលនេះផ្ទាល់និងឯង៖
   " ឱ្យទូលបង្គំសុំទោស ដែលការពារទ្រង់មិនបានល្អ "
   " លោកឧត្តមសេនីយ៍ស៊ុកជីន! " ភ្លាមៗសម្លេងយ៉ាងគ្រល័រមួយក៏ស្រាប់តែបន្លើឡើងនៅពីក្រោយខ្នងនាយ ដែលនាំឱ្យនាយត្រូវភ្ញាក់បន្តិចមុននិងនាយកំលោះងាកមុខមកចំម្ចាស់សម្លេងមួយនោះ ដោយភាពភ្ញាក់ផ្អើលក៏បានកើតឡើងម្តងទៀត ត្បិតម្ចាស់សម្លេងនោះបែជាស្តេចគ្រីស្ទាល់ ម៉ាតូរៀន៍ទៅវិញ។
   " ព្រះអង្គ! " ស៊ុកជីនមិនបង្អង់យូរ នាយប្រញ៉ាប់នាំកាយសង្ហាងើបចេញពីកៅអីដែលនាយអង្គុយ ចុះមកក្រោបបង្គំលំអោនខ្លួន គោរពទៅកាន់ស្តេចនៃផែនដីយ៉ាងប្រណៃ មិនឱ្យស្តេចឃ្នើសព្រះទ័យឡើយ ត្បិតស្តេចគ្រីស្ទាល់ទ្រង់ក៏មិនបានមានបន្ទូលអ្វីដែល ទ្រង់គ្រាន់តែលើកដៃជាសញ្ញាឱ្យនាយកំលោះរៀបរឹកពាធម្មតាឡើងវិញ រួចទ្រង់ក៏បោះជំហ៊ានយាងទៅកាន់គ្រែអ្នកជំងឺ ដែលនៅលើគ្រែនោះគឺមានរាងកាយស្រស់ស្អាតរបស់ព្រះនាងយូរីសាកំពុងតែដេកស្តូកស្តឹងគ្មានដឹងលឺអ្វីសោះនិងឯង។
   " យើងនិងផ្តល់ដំណឹងនេះទៅកាន់អាណាចក្រកាណាដា "
   " ប៉ុន្តែព្រះអង្គ..គឺ... " ស្តេចគ្រីស្ទាល់ទ្រង់ទើបតែមានបន្ទូលមិនទាន់ទាំងចប់ចុងចប់ដើមល្អផង លោករាជមេកងអង្គរក្សហ្វីលីកក៏ស្រាប់តែឧទានពាក្យនេះឡើងយ៉ាងរហ័ស ហាក់ចង់ហាមប្រាមដល់ទ្រង់។
   " យើងដឹងថាលទ្ធផលវានិងទៅជាបែបណាហើយ ប៉ុន្តែយ៉ាងណាក៏យើងត្រូវតែប្រឈមមុខ យ៉ាងហោចស្តេចរបស់អាណាចក្រកាណាដាក៏ជាមិត្តសម្លាញ់របស់យើងដែល មិនអីទេ យើងចេះចាត់ចែងហើយ " កាលបើលឺបន្ទូលអះអាងហាក់ច្បាស់លាស់របស់ស្តេចគ្រីស្ទាល់ហើយ លោកហ្វីលីកក៏ហាក់ហើបបបូរមាត់តបតអ្វីលែងរួចទៀតដែល លោកមិនអាចឃាត់ព្រះទ័យស្តេចបានឡើយ យ៉ាងណាបើស្តេចអះអាង ស្តេចបានបញ្ជាអ្វីហើយ គឺមានតែធ្វើតាមមិនអាចឱ្យស្តេចឃ្នើសព្រះទ័យតែប៉ុណ្ណោះ។
...//...

You've reached the end of published parts.

⏰ Last updated: Jul 20, 2023 ⏰

Add this story to your Library to get notified about new parts!

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now