២៣+២៤+២៥

26 1 0
                                    

3ភាគសងតាមសន្យាណាចាស៎ ហិហិ😽រីករាយអាន...💖

គូរដណ្តឹងរាជវង្ស
ភាគទី ២៣+២៤+២៥

កាលបើស្តាប់នៅសំណួររបស់ព្រះនាងយូរីសាហើយ ព្រះនាងអេរីសាទ្រង់ក៏ដកដង្ហើមធំ បោះជំហ៊ានយាងមកដាក់ខ្លួនអង្គុយចុះលើគ្រែទាំងទឹកមុខគ្រាមគ្រំនិងមានមន្ទិល។
" យូរីសា... " សុខៗព្រះនាងអេរីសាទ្រង់ក៏ឧទានហៅរកប្អូនស្រីបែបនេះ ត្បិតព្រះនាងយូរីសានិងអ៊ែលឡាដែលបានដើរមកតាមក្រោយរួចជាស្រេចព្រោះចង់បានចម្លើយផងឯណោះ ក៏រហ័សងាកព្រះភ័ក្ត្រឆ្លើយជំនួសឱ្យពាក្យសម្តីដូចគ្នា៖
" រាជទាយាទបបួលបងទៅជាមួយទ្រង់ "
" ទៅណា "
" ទៅណាទៅពរម្ចាស់!? " ទាំងព្រះនាងយូរីសា ទាំងអ៊ែលឡាដែលជាស្រីបម្រើក៏ប្រញ៉ាប់ចោតសួរភ្លាមៗ មិនចាំយូរនាំជូផ្អូម ត្បិតព្រះនាងអេរីសាឯណេះក៏ហាក់រកកលចង់ញញឹមបន្តិច រកយំបន្តិច។
" បន្ទាយកងទ័ព "
" ថាមិច!! " គ្រាន់តែទទួលបានចម្លើយភ្លាម ព្រះនាងអេរីសាក៏ចាប់ផ្តើមបើកភ្នែកធំៗ រហ័សឧទានសួរយ៉ាងចំហរមាត់
" ក្រែងបន្ទាយកងទ័ពហាមឃាត់មនុស្សស្រីចូលដាច់ខាតមែនទេ? "
" ត្រង់នេះហើយដែលបងគិតមិនយល់ បើទ្រង់ចង់គេចពីការរៀបអភិសេក ហេតុអីទ្រង់បបួលបងទៅជាមួយធ្វើអី ទ្រង់គួរតែយាងទៅម្នាក់ឯង ទើបមានសេរីភាពជាងមិនចឹង ឯងជួយគិតបងផងទៅមើល " ព្រះនាងអេរីសាទ្រង់ក៏ចាប់ផ្តើមជ្រឹមចិញ្ចើម ក្រោកឈរយាងដើរទៅឈរផ្អែកទ្វារបង្អួចសម្លឹងមកកាន់ប្អូនស្រីឱ្យជួយរកចម្លើយ ត្បិតពេលនេះអារម្មណ៍ទ្រង់វិលវល់ រកតែគិតអ្វីក៏មិនចេញដែល កាន់តែគិតកាន់តែឈឺក្បាល កាន់តែរកហេតុផល កាន់តែគ្មានហេតុផលសមស្រប។
" រឺមួយក៏..រីមួយទ្រង់ចង់នាំទ្រង់ទៅលំបាកដើម្បីឱ្យម្ចាស់បងជាអ្នកផ្តាច់ពាក្យដោយខ្លួនឯងទេដឹងពរម្ចាស់ " មួយសន្ទុះព្រះនាងយូរីសាក៏បំផុសគំនិតនេះឡើងទាំងបើកភ្នែកធំៗចំហរមាត់ផ្លុង ត្បិតថារឿងនេះក៏ហាក់ធ្វើឱ្យព្រះនាងអេរីសាទ្រង់ត្រូវត្រិះរិះមិនស្ទើរដែល។
" តែបើតាមខ្ញុំម្ចាស់គិតក្នុងផ្លូវវិជ្ជមានមួយទៀត ព្រះរាជទាយាទអាចនិងចង់រកលេសដើម្បីពិសោធន៍ក៏ថាបានដែលពរម្ចាស់ព្រះនាងទាំងពីរ " ស្ងាត់មួយសន្ទុះអ៊ែលឡាដែលជាស្រីបម្រើឯណោះក៏លើកគំនិតនេះឡើង ដែលនាំឱ្យព្រះនាងទាំងពីរហាក់ស្រឡាំងកាំងមិនស្ទើរនោះទេ។
" ពិសោធន៍! "
" រាជទាយាទចង់ពិសោធន៍ខ្ញុំពីអីបងអ៊ែលឡា? "
" គឺរឿង...ស្ទង់ភាពអត់ធ្មត់ រាជទាយាទជាបុរសម្នាក់ដែលមានកេស្យានុភាព ទៅថ្ងៃអនាគត់ទ្រង់និងក្លាយជាព្រះមហាក្សត្រប្រាកដណាស់ ដូច្នេះព្រះនាងអេរីសា " ពេលអ៊ែលឡានាងនិយាយដល់ពាក្យនេះ ព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់លើកដៃមកចង្អុលខ្លួនឯងដើម្បីសួរបញ្ជាក់ ត្បិតអ៊ែលឡានាងក៏ងក់ក្បាល៖
" ទ្រង់គឺជាគូរដណ្តឹងរបស់រាជទាយាទដែលនរណាៗក៏ដឹងថាអនាគតនិងក្លាយជាម្ចាស់ក្សត្រីនៃចក្រភពអង់គ្លេសនេះ ប្រហែលជាមកពីហេតុផលនេះទើបរាជទាយាទបបួលទ្រង់ទៅនិងណាពរម្ចាស់ " អ៊ែលឡានាងខំរៀបរាប់យ៉ាងក្បោះក្បាយប៉ុណ្ណឹងហើយ នៅតែមិនទាន់សមហេតុផលបានពេញលេញនៅឡើយ ត្បិតព្រះនាងទាំងពីរិះគិតអំពីគំនិតរបស់អ៊ែលឡារួចក៏ងក់ក្បាលដាក់គ្នាហាក់កំពុងតែគិតពីរឿងអ្វីមួយដូចគ្នាយ៉ាងអញ្ចឹង។
" យោបល់បងអ៊ែលក៏ត្រូវម្យ៉ាងដែល ប៉ុន្តែនៅតែមិនអាចទុកចិត្តបាន មិនបានទេរាជទាយាទណាមជុននេះគឺជាមនុស្សក្រឡេកក្រឡុចណាស់ រកទុកចិត្តអីមិនបានទេ ម្ចាស់បងកុំទៅអី នៅទីនេះសុវត្ថិភាពជាង គ្រាន់តែរងចាំទ្រង់ត្រឡប់មកវិញរៀបអភិសេកទេតើ មានអ្វីខុសគ្នាទៅ? " ប្រយោគរបស់ព្រះនាងយូរីសាក៏ហាក់ធ្វើឱ្យព្រះទ័យព្រះនាងអេរីសាច្របូកច្របល់មិនស្ទើរដែល ទ្រង់ចាប់ផ្តើមជ្រឹមចិញ្ចើមម្តងទៀតហើយ រួចក៏ទ្រង់ក៏បែខ្នងសម្លឹងមើលទៅឆ្ងាយតាមមាត់បង្អួច។
" អត់ទេ!! បងជឿជាក់ក្រសែភ្នែកមួយគូរនោះ ក្រសែភ្នែកដែលមើលទៅគ្មានពិសពុល ទ្រង់មិនធ្វើអីបងដូចជាឯងគិតទេយូរីសា ទ្រង់អាចនិងចង់ពិសោធន៍បងដូចដែលអ៊ែលឡានិយាយក៏ថាបាន "
" ម្ចាស់បងអេរីសា.. " ព្រះនាងយូរីសាទ្រង់ក៏ឧទានឈ្មោះបងស្រីទ្រង់បែបនេះ ទាំងពេបមាត់រកកលចង់យំ ត្បិតព្រះនាងអេរីសាក៏ញញឹមយាងដើរមកអង្អែលក្បាលប្អូនស្រីទាំងការហួសចិត្ត៖
" អញ្ចឹងខ្ញុំម្ចាស់សុំទៅជាមួយទ្រង់ដែលបានទេពរម្ចាស់ ហ្អឹក " ព្រះនាងអេរីសាទ្រង់ក៏មិនបានបន្ទូលបដិសេធរឺក៏ហាមឃាត់អ្វីនោះទេ ទ្រង់គ្រាន់តែញញឹមតបទៅប្អូនស្រីរួចក៏ងក់ក្បាលយល់ព្រមតែម្តង។
" ខ្ញុំម្ចាស់ក៏សុំទៅជាមួយព្រះនាងទាំងពីរដែលពរម្ចាស់ ហ្អឹកៗ "
" បានៗ មើលពួកឯងចុះ នាំគ្នាយំធ្វើដូចកូនក្មេងអញ្ចឹងទៅកើត ខ្លួនក្រមុំៗអស់ទៅហើយហ្នឹងណា ហិហិ " កាលបើព្រះនាងអេរីសាទ្រង់បន្ទូលរួច ព្រះនាងយូរីសាទ្រង់ក៏ត្រសុលខ្លួនមកអោបបងស្រីតែម្តង ត្បិតព្រះនាងអេរីសាទ្រង់ក៏សំងំអោបប្អូនស្រីដែលធំតែរូបរាងរបស់ទ្រង់យ៉ាងណែនដូចគ្នា រួចទ្រង់ក៏ញញឹមដោយក្តីស្រឡាញ់ដែលមានចំពោះប្អូនស្រី។
...//...
... 4ថ្ងៃក្រោយមក...
4ថ្ងៃក៏បានកន្លងផុតទៅយ៉ាងឆាប់រហ័ស ពន្លឺព្រះអាទិត្យដែលទើបតែរះនាពេលព្រឹកព្រលឹមនិងទឹកសន្សើមដែលដក់នៅតាមស្លឹកឈើ រុក្ខជាតិខៀវស្រស់ កំពុងពង្វក់សម្រស់ឱ្យពួកសប់សត្វឈ្លួកវង្វេង ហោះហើរពីដែនឆ្ងាយមកក្រេបយកលំអងផ្កានិងទឹកសន្សើមពីស្លឹក ដែលជាសមិត្តិផលរបស់រុក្ខជាតិនិងឯង។
ដំណើរមួយៗបោះជំហ៊ានតម្រង់ទៅមុខ សម្តៅទៅកាន់កៅអីរានហាលដែលនៅកណ្តាលសួនច្បាខាងក្រោយរាជវាំងឯណោះ ត្បិតដំណើរនៃការបោះជំហ៊ានក៏បានបញ្ឈប់ សម្លេងយ៉ាងស្រួយស្រះមួយក៏បានបន្លើរឡើង។
" រាជទាយាទ " សម្លេងយ៉ាងផ្អែមស្រទន់មួយក៏បានបន្លើរឡើង ដែលនាំឱ្យអ្នកដែលអង្គុយបែខ្នងមិនដឹងខ្យល់អ្វីឯណេះរហ័សងាកមុខបែមកយ៉ាងលឿន ត្បិតថាម្ចាស់សម្លេងនោះក៏គ្មានអ្នកណាទៀតទេ គឺជាព្រះនាងព្រូស៊ី អេរីសានិងឯង៖
" ទ្រង់ជានាក់ណាត់ខ្ញុំម្ចាស់មករឺ? "
" បើមិនមែនជាយើងតើជាអ្នកណា? រឺមួយក៏ទ្រង់នៅមានមនុស្សធ្លាប់ណាត់ជួបផ្សេងទៀត? " រាជទាយាទណាមជុនទ្រង់ក៏ក្រញ៉ាប់ក្រោកឈរឡើងអស់កម្ពស់ រួចក៏លូកដៃចូលក្នុងហោប៉ាវខោ មុននិងទ្រង់មានបន្ទូលនៅពាក្យស៊កសៀតទាំងនេះ ត្បិតព្រះនាងអេរីសាទ្រង់ស្តាប់ហើយក៏ហាក់ខាំមាត់ខ្នក់ខ្នាញ់មិនស្ទើរដែល ចំណែកក្នុងព្រះទ័យក៏ចេះតែគិតថារាជទាយាទនៅតែដដែល អត់កែចរឹកសូម្បីតែបន្តិច៖
" គ្រប់6ថ្ងៃហើយ..." រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលនៅពាក្យយ៉ាងខ្លីនេះ ទាំងស្ទាក់ស្ទើរ មើលទៅទ្រង់ដូចជាមានអារម្មណ៍ថាតឹងតែង ទ្រង់មានពាក្យជាច្រើនចង់មានបន្ទូល តែបែជាមានបន្ទូលមិនចេញ ទ្រង់មើលទៅដូចជាតានតឹងប្លែកម្ល៉េះ? ទ្រង់ដកដង្ហើមធំជាច្រើនដង សូម្បីរតែឈរក៏ស្ទើរតែមិនជាប់លើដីដែល ព្រះនាងអេរីសាទ្រង់ដាក់ខ្លួនអង្គុយចុះសម្លឹងមកកាន់អ្នកម្ខាងទៀតទាំងចម្ងល់ចាក់ស្រ: ត្បិតថាទ្រង់ដូចជាមើលមិនដាច់ពីកាយវិការអ្នកម្ខាងទៀតទាល់តែសោះ ហើយរឹតតែមិនយល់ពីប្រយោគខ្លីកំបុត្រដែលទ្រង់បានលឺមុននេះថែមទៀត។
" ... " ព្រះនាងអេរីសាទ្រង់មិនមានបន្ទូលអ្វីទាំងអស់ តែទ្រង់ក៏អង្គុយសម្លក់ទៅកាន់រាជទាយាទមិនដាក់ភ្នែក រាជទាយាទណាមជុនទ្រង់ក៏ងើបមុខឡើងសម្លឹងទៅរកផ្ទៃមុខស្រស់ស្អាតរបស់ព្រះនាង អេរីសាវិញ កាលបើទ្រង់ក៏ព្យាយមភ្ទៀងចាំស្តាប់យូរហើយ ប៉ុន្តែនៅតែគ្មានបន្ទូលតបត៎មកកាន់ទ្រង់វិញសោះ មានតែក្រសែរភ្នែកមួយគូសម្លឹងមកកាន់ទ្រង់យ៉ាងចម្លែកមិនដាក់ភ្នែកទៅវិញ។
" ហ៊ឹម...យើងប្តូរចិត្តហើយ បើទ្រង់មិនយល់ក៏មិនអីដែល ល្អហើយ...អុឹម!! " រាជទាយាទណាមជុនទ្រង់ហាក់យល់ពីចម្ងល់របស់អ្នកម្ខាងទៀត តាមរយ:ទឹកព្រះភ័ក្ត្រ និងក្រសែរភ្នែក ត្បិតថាទ្រង់ក៏ត្រូវប្តូរព្រះទ័យភ្លាមៗ ព្រោះតែនៅមិនទាន់ដាច់ស្រេចនិងរឿងដែលទ្រង់ទើបតែបានជ្រាបនៅថ្ងៃមុននោះ ដំបូងឡើយទ្រង់គិតថានិងយាងទៅតែអង្គឯង ទើបនឹកចង់បបួលព្រះនាងអេរីសាទៅជាមួយបានជាគ្នា ហើយម្យ៉ាងទៀតទ្រង់គិតថា ព្រះនាងអេរីសានិងនៅក្នុងក្រសែរភ្នែកទ្រង់គ្រប់ពេលផង តែពេលនេះអត់ទេ មិនដូចមុនទេ ត្បិតថាលោកឧត្តមសេនីយ៍ស៊ុកជីនក៏ទៅជាមួយទ្រង់ដែល ចឹងហើយទើបទ្រង់ច្របូកច្របល់ គិតអីមិនចេញបែបនិង។
" ទ្រង់កំពុងចង់មានបន្ទូលពីរឿងដែលទ្រង់មកបបួលខ្ញុំម្ចាស់លើកមុននោះពិតទេ? " ព្រះនាងអេរីសាទ្រង់ក៏ញញឹមឡើង ចោទសំណួរទៅវិញភ្លាមៗ ទ្រង់យល់យូរហើយ ត្បិតថាទ្រង់មិនមានបន្ទូល ព្រោះទ្រង់ចង់លឺរាជទាយាទបបួលទ្រង់ម្តងទៀត ប៉ុន្តែបែជាមិនលឺ ហើយទ្រង់ក៏ប្រាប់ថាប្តូរព្រះទ័យភ្លាមៗថែមទៀត ព្រះនាងអេរីសាទ្រង់ស្មានតែរាជទាយាទអន់ព្រះទ័យទេតើ ទើបខំប្រញ៉ាប់បន្ទូលសួរវិញយ៉ាងលឿនបែបនិងនោះ៖
" ខ្ញុំម្ចាស់គិតរួចហើយ ខ្ញុំម្ចាស់និងយាងទៅជាមួយទ្រង់ដែល ប៉ុន្តែខ្ញុំម្ចាស់សុំនាំយូរីសាប្អូនស្រីខ្ញុំម្ចាស់ និងអ៊ែលឡាទៅជាមួយដែលពរម្ចាស់ ហិហិ " រាជទាយាទណាមជុនទ្រង់នៅមិនទាន់មានបន្ទូលនៅឡើយទេ ត្បិតថាទ្រង់កំពុងតែចង់ប្តូរព្រះទ័យ តែមើលទៅប្រហែលជាមិនទាន់ពេលនោះទេ ទ្រង់រឹតតែមិនដាច់ព្រះទ័យលេបសម្តីខ្លួនឯងថែមទៀត ត្បិតភ្លាមៗរាជទាយាទណាមជុនទ្រង់ក៏ងក់ក្បាលតិចៗញញឹមឡើងហាក់មិនសមព្រះភ័ក្ត្រ ហើយវាក៏បានផល ដែលធ្វើឱ្យអ្នកម្ខាងទៀតញញឹមបិទមាត់មិនជិត បានយ៉ាងងាយ។
...//...
...ព្រឹកស្អែកឡើង...
អរុណរះឡើងបញ្ជាំងពន្លឺ បំភ្លឺថ្វីបលោកី ក៏ជាពេលវេលាដែលក្បួនដង្ហែរនៅខាងមុខវាំងរៀបចំឡើងយ៉ាងរៀបរ៉ូយ រងចាំតែវត្តមានព្រះរាជទាយាទណាមជុនយាងចេញមកនិងអាលបានចេញដំណើរទៅតែប៉ុណ្ណោះ។
" រួចរាល់ហើយមែនទេ? " សម្លេងស្រួយស្រ:របស់ព្រះនាងអេរីសាក៏បន្លឺឡើង ត្បិតថាស្រីបម្រើប្រមាណជាប្រាំនាក់ក៏កំពុងតែញាប់ដៃញាប់ជើង រៀបចំគ្រឿងប្រដាប់និងសម្ភារ:សំខាន់ៗដាក់ចូលក្នុងហិបយ៉ាងច្រើនដូចគ្នា។
...ក្រាក!! ...
សម្លេងបើកទ្វាចូលមកពីសំណាក់អង្គរក្សវាំងប្រមាណជាបួននាក់ ក៏ចូលមកឈរយ៉ាងត្រង់ខ្លួន មុននិងអោនខ្លួនគោរពជាគំនាប់ ព្រះនាងអេរីសាទ្រង់ក៏ងាកសម្លឹងមកពួកគេទាំងចម្ងល់ ត្បិតថានៅសុខៗក៏មានអង្គរក្សមកឈរនៅមាត់ដំណាក់បែបនេះ រឺក៏ដល់ពេលចេញទៅហើយទេដឹង?
" រាជទាយាទឱ្យទូលបង្គំយករបស់នេះមកថ្វាយទ្រង់ក្រាបទូល " អង្គរក្សម្នាក់ដែលទំនងជាមានឋាន:ខ្ពស់ជាងគេក៏និយាយឡើង កាលបើថាសមានគ្របដោយក្រណាត់ខ្មៅនៅលើដៃពួកគេបីនាក់ឯណុះ ក៏កាន់ហុចឱ្យទៅទ្រង់ព្រមគ្នា ព្រះនាងអេរីសាទ្រង់ហាក់ភាំង សម្លឹងមើលពួកគេទាំងមិនយល់ នេះជារបស់ស្អីទៅ ហេតុអីក៏ចាំបាច់គ្របក្រណាត់ខ្មៅ?
" ជារបស់អ្វីទៅ? " ព្រះនាងយូរីសាទ្រង់ក៏យាងចូលមកដល់ រួចក៏ឧទានសំណួរនេះឡើង ប៉ុន្តែគ្មានអ្នកណាឆ្លើយបានទេ អង្គរក្សទាំងនោះក៏មិននិយាយអីដែល បានត្រឹមតែធ្វើស្ងៀមៗ កាន់ថាសនោះហុចឱ្យទ្រង់ដដែល ទាល់តែព្រះនាងអេរីសាទ្រង់ឱ្យសញ្ញាឱ្យស្រីបម្រើទ្រង់ឈោងដៃទទួលយក ទើបពួកគេគោរពទ្រង់ចេញទៅវិញបាត់ ទាំងមិនឆ្លើយអ្វីទាល់តែសោះ
" ហេតុអីក៏អាថ៍កំបាំងម្ល៉េះ? " ព្រះនាងអេរីសាទ្រង់ក៏បើកក្រណាត់នោះឡើង រួចក៏ឃើញថាមានសម្លៀកបំពាក់របស់ទាហ៊ាន ដោយភ្ជាប់ជាមួយនិងក្រដាស់មានអក្សរមួយសន្លឹកផង ទ្រង់ក៏លើកឡើងមកអាន៖
(ស្លៀកសម្លៀក់បំពាក់ទាំងនេះទៅ មិនចាំបាច់យកសម្លៀកបំពាក់របស់ទ្រង់ទៅទេ យើងត្រៀមរួចអស់ហើយ នាំគ្នាយាងចេញតែខ្លួនមកបានហើយ អុស៎!! នៅមួយទៀត កុំលាបម្សៅក្រេមអី ធម្មតាៗមកបានហើយ ចាំជួបគ្នានៅផ្លូវច្រកចូលខាងក្រោយរាជវាំង) ព្រះនាងអេរីសាទ្រង់ក៏ញញឹមឡើងតែម្តង កាលបើអានយល់ពីអត្តន័យក្នុងក្រដាស់នោះហើយ ត្បិតព្រះនាងយូរីសាដែលឈរមើលពីចម្ងាយឯណេះក៏ហាក់ឆ្ងល់ មិនយល់ការអី ទ្រង់ក៏យាងមកជិត ហើយក៏ទាញយកក្រដាស់នោះមកអានម្តង ទ្រង់ក៏ស្រាប់តែញញឹមឡើង ហើយក៏បាញ់ក្រសែរភ្នែកទៅបងស្រីទ្រង់ ហាក់យល់និងដឹងពីសភាពការ។
" មិនបាច់រៀបចំអីទេយកវាទៅទុកវិញទៅ ម្ចាស់បងយើងមានអ្នករៀបចំឱ្យហើយ ហាស់ហា..." ព្រះនាងយូរីសាទ្រង់ក៏ដាក់បញ្ជាទៅកាន់ស្រីបម្រើទាំងនោះឱ្យរៀបចំរបស់របរទុកតាមកន្លែងវិញឱ្យរៀបរ៉ូយ ត្បិតថាទ្រង់ក៏ទាញក្រសែរភ្នែកមកវិញ សម្លឹងមើលទៅបងស្រីទ្រង់ម្តងទៀត ឃើញថាទ្រង់កំពុងតែយាងទៅអង្អែលក្រណាត់អាវទាំងនោះ ហាក់ញញឹមបិទមាត់មិនជិតទៅហើយ៖
" ហ៊ឹម...តោះពួកយើងទៅប្តូរសម្លៀកបំពាក់និងអាលបានទៅ តាមមើលរាជទាយាទប្រហែលជារងចាំពួកយើងយូរហើយ" ព្រះនាងយូរីសាទ្រង់ក៏យាងមកអង្គុយអឹបជិតកាយបងស្រីទ្រង់ រួចក៏យកចង្កាទ្រង់ទៅកើយលើស្មាបងស្រីរបស់ទ្រង់ ហើយក៏មានបន្ទូលនៅពាក្យស៊កសៀតទាំងនេះឡើង ត្បិតថាព្រះនាងអេរីសាទ្រង់ក៏ហាក់ភ្ញាក់ព្រឺតដូចគ្នា ស្នាមញញឹមដែលមាននៅលើផ្ទៃព្រះភ័ក្ត្រក៏ហាក់រលាយអស់រលីងមួយរំពេចន៍ ទ្រង់បែមកសម្លឹងប្អូនស្រីទ្រង់បន្តិច ហើយក៏ប្រមូលយកសម្លៀកបំពាក់ទៅប្តូរ ទើបព្រះនាងយូរីសានិងអ៊ែលឡាយកទៅប្តូរតាមក្រោយ។
...//...
ក្បួនដង្ហែរក៏ចាប់ផ្តើមចេញទៅ ឡានប្រហែលជា3គ្រឿងក៏បើកចេញទៅបន្តកន្ទុយគ្នា ត្បិតថាឡានទីមួយគឺជាឡានដែលរាជទាយាទទ្រង់គង់ប្រថាប់និងឯង ហើយចំណែកឡានទីពីរគឺជាឡានរបស់លោកឧត្តមសេនីយ៍ស៊ុកជីន ហើយឡានចុងក្រោយគឺដឹករបស់របរគ្រឿងបរិក្ខារប្រើប្រាស់សំខាន់ៗដែលអត់មិនបាន ឧទាហរណ៍ដូចជាសម្លៀកបំពាក់និងអាហារគ្រាម។ល។
ឡានយាងចេញមកប្រហែលជា15នាទី ក៏ទៅដល់ផ្លូវខាងក្រោយវាំង ដែលជាកន្លែងណាត់ជួប ឡានត្រូវបានឈប់ ងឹក!! មួយកន្លែង ត្បិតថាតៃកុងឡានក៏ធ្វើតាមរាជបញ្ជាដែលថ្នាក់លើបញ្ជាមកដូចគ្នាដែល រាជទាយាទណាមជុនទ្រង់ក៏រុញទ្វាឡានយាងចេញមក ត្បិតថាស៊ុកជីនដែលអង្គុយក្នុងឡានខាងក្រោយក៏មានការងឿងឆ្ងល់មិនស្ទើរ នាយក៏ចុះចេញពីឡានមក ដើរតម្រង់មករកម្ចាស់កាយសង្ហាដែលកំពុងតែឈរសេរ៉េអាវក្បែរឡានឯណេះ។
" ហេតុអីក៏ទ្រង់ឈប់ឡានក្បួនដង្ហែរ? " ស៊ុកជីន ក៏ចូលមកសួរនាំ ត្បិតថានាយមិនបានដឹងពីផែនការរបស់រាជទាយាទដូចគ្នា រាជទាយាទណាមជុនទ្រង់មិនទាន់ទាំងមានបន្ទូលឆ្លើយផង ក៏ស្រាប់តែលឺនៅសម្លេងឈ្លោះប្រកែកគ្នានៅខាងក្នុងឯណោះមុន៖
" មានរឿងអី? " ស៊ុកជីនក៏រហ័សងាកមុខបែសម្លឹងទៅទិសដៅនៃសម្លេងនោះរួចក៏បែមកសួររាជទាយាទវិញម្តង ត្បិតថារាជទាយាទណាមជុនទ្រង់ក៏ហាក់ភ្ញាក់ផ្អើលនិងសម្លេងនេះដូចគ្នា ទើបមិនបានឆ្លើយ គ្រាន់តែងាកមកសម្លឹងមើលមុខគ្នារួចក៏នាំខ្លួនរត់ចូលទៅរកសម្លេងនោះព្រមគ្នាតែម្តង។
" ពួកឯងជាអ្នកណា? តែងខ្លួនដូចជាទាហ៊ាន ចូលមកក្នុងវាំងនេះយ៉ាងមិចបាន? ឯងជាជនបង្កប់មែនទេ? ឆាប់ឆ្លើយមក!! " ពួកទាហ៊ានដើរយាមល្បាតទាំងនោះគិតតែពីស្រែកសួរញ៉ាំងៗ ត្បិតថាអ្នកដែលត្រូវគេសួរឯណោះក៏មិនហ៊ានទាំងបញ្ចេញសម្លេងឱ្យគេលឺផង ហើយថែមទាំងបិទមុខបិទមាត់ គេចមិនឱ្យពួកគេឃើញថែមទៀត នេះហើយទើបធ្វើឱ្យពួកគេអត់សង្ស័យមិនបាន។
" ពួកគេគឺជាមនុស្សរបស់យើង!! " ពួកអង្គរក្សយាមល្បាតទាំងនោះក៏បែមុខមករកម្ចាស់សម្លេងវិញ រួចក៏ងើយមុខឡើង ឈរត្រង់ខ្លួន លើកដៃមកទើលើថ្ងាស់ គោរពទៅកាន់ថ្នាក់លើដូចជាឧត្តមសេនីយ៍ស៊ុកជីននិងឯង ត្បិតថាម្ចាស់សម្លេងក៏មិនមែនជាអ្នកណាមកពីណាដែល គឺជារាជទាយាទណាមជុន ម៉ាតូរៀន៍និងហើយ៖
" ដោះលែងពួកគេទៅ " រាជទាយាទណាមជុនទ្រង់មានបន្ទូលឡើង ព្រមទាំងបាញ់ក្រសែរភ្នែកបែបប្រាកដប្រាជាទៅកាន់ពួកអង្គរក្សយាមល្បាតទាំងនោះថែមទៀត មុននិងទ្រង់ប្តូរក្រសែរភ្នែកបាញ់ទៅអ្នកដែលអោនមុខមិនឈប់ឯណេះម្តង ស៊ុកជីនដែលឈរនៅខាងក្រោយឯណោះ ក៏ហាក់ស្លើរមិនយល់ការអីដូចគ្នា នាយឈានជើងមកប្រុងនិងនិយាយអីខ្លះ ប៉ុន្តែក៏ត្រូវអាក់ខានវិញ ព្រោះតែមានខ្មងដៃមាំមួយលើកឡើងបញ្ឈប់ទាន់។
" ប៉ុន្តែទ្រង់ អឺ.. "
" រឺក៏សម្តីយើងលែងមានប្រសិទ្ធិភាពហើយ? " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលកាត់ភ្លាមៗ ត្បិតថាបន្ទូលរបស់ទ្រង់ក៏ហាក់ធ្វើឱ្យមនុស្សនៅក្រោមបញ្ជាអោនក្បាល កោតខ្លាចមិនស្ទើរ ពួកគេស្ងាត់មាត់ជ្រាបដូចគេចុក កាលបើរាងកាយតូចៗដែលអោនក្បាលចុះមិនហ៊ានមើលមុខគេឯងអម្បាញ់មិញនោះ ក៏នាំគ្នាឈានជើងចេញមកឈរនៅខាងក្រោយរាជទាយាទទាំងអស់ សូម្បីតែអង្គរក្សយាមល្បាតទាំងនោះក៏មិនហ៊ានហាមឃាត់ដែល ត្បិតថាពេលនេះក្រសែរភ្នែកមុតស្រួចក៏កំពុងតែសម្លឹងមកកាន់ពួកគេមិនដាក់។
រាជទាយាទណាមជុនក៏បែខ្លួនដើរចេញទៅ ដោយមានម្ចាស់រាងកាយតូចៗដើរតាមក្រោយប៉ុន្មានអ្នកផង ចំណែកស៊ុកជីននាយក៏ហាក់មិនទាន់អស់ចិត្តនៅឡើយ ត្បិតថាហេតុផលដូចជាមិនសមស្របទាល់តែសោះ ប៉ុន្តែនាយក៏និយាយអ្វីមិនបាន ព្រោះត្រូវគេហាមឃាត់ជាប់ នាយដើរចេញទៅតាមក្រោយតែចិញ្ចើមក៏ចងជាប់ជានិច្ច។
" ល្អណាស់ដែលទ្រង់ទៅដល់ទាន់ពេល កុំអីខ្ញុំម្ចាស់ត្រូវពួកគេចាប់យកទៅលេងក្នុងគុកបាត់ទៅហើយ ហិហិ " ព្រះនាងអេរីសាទ្រង់ក៏ដោះមួកចេញ ទម្លាក់សក់ចុះយ៉ាងវែងអន្លាយ ត្បិតថាពេលនេះក៏មានតែមនុស្សប៉ុន្មានអ្នក ដែលមកតាមភាគច្រើនជាតៃកុងឡាន និងអង្គរក្សក្រោមបញ្ជារបស់ស៊ុកជីនតែប៉ុណ្ណោះ ទើបទ្រង់ហ៊ានដោះមួកចេញដោយមិនរអែងបែបនេះ។
" ព្រះនាងអេរីសា!! " ស៊ុកជីននាយទើបតែដើរមកជិតដល់ ក៏ត្រូវភាំង ឧទានសព្វនាមនេះទាំងភ្ញាក់ផ្អើល នេះមានរឿងអីនិង? ចឹងមនុស្សរបស់រាជទាយាទអម្បាញ់មិញនេះ គឺជាព្រះនាងចឹងមែនទេ? ស៊ុកជីនក៏ដើរបោះជំហ៊ានចូលមកកាន់តែលឿនជាងមុនទៀត ត្បិតថាចង់បញ្ជាក់ឱ្យច្បាស់ៗ ថាខ្លួនព្រិលភ្នែករឺក៏ជាការពិត។
" លោកឧត្តមសេនីយ៍ជីន!! លោកក៏មកដែលមែនទេ? " ព្រះនាងយូរីសាទ្រង់ក៏ងាក់បែមក កាលបើលឺនៅសម្លេងក្រឡ៎ ឧទានហៅបងស្រីរបស់ទ្រង់មុននេះហើយ តែចម្លែកថាមិនមែនជាព្រះនាងអេរីសាជាអ្នករំភើបព្រះទ័យ ប៉ុន្តែបែជាព្រះនាងយូរីសាជាអ្នករំភើបទៅវិញ។
" រាជទាយាទ នេះ...!! " ស៊ុកជីននាយមិនបានខ្វល់ជាមួយនិងសំណួររំភើបព្រះទ័យរបស់អ្នកម្ខាងទៀតឯណោះទេ នាយចូលមកជិត រួចក៏ឧទានសួរក្នុងន័យផ្សេង ទាំងចម្ងល់ចាក់ស្រេះ នាយបាញ់ក្រសែរភ្នែកសម្លឹងមើលទៅព្រះនាងអេរីសាជាសញ្ញា តែក៏បានផល ព្រោះអ្នកម្ខាងទៀតក៏អាចយល់បានយ៉ាងច្បាស់។
" មិនបាច់ឆ្ងល់ច្រើនទេ តោះឡើងឡានទៅ យើងខាតពេលច្រើនល្មមហើយ " រាជទាយាទណាមជុនទ្រង់ក៏ហាក់មិនខ្វល់ចំពោះអារម្មណ៍ ស៊ុកជីន នៅពេលនេះទាល់តែសោះ ហើយថែមទាំងឆ្លើយចាកប្រធានថែមទៀត ទ្រង់ក៏លូកកាន់ម្រាមដៃតូច រួចក៏អូសដៃព្រះនាងអេរីសាប្រុងនិងចូលក្នុងឡានរបស់ទ្រង់ទៅហើយ តែក៏ត្រូវទុជង៉ក់បង្អង់ឈប់ ព្រោះត្រូវបានសម្លេងមួយបន្លឺហាមឃាត់៖
" ទ្រង់យាងទៅឡានរបស់ទូលបង្គំទៅ ព្រោះព្រះនាងទាំងពីរសុទ្ធតែជាមនុស្សស្រី មើលទៅអាចនិងមិនសមក្រាបទូល " ស៊ុកជីននាយបិទភ្នែកបន្តិច ហាក់សម្រួលអារម្មណ៍រួចក៏និយាយឡើងយ៉ាងសុភាព ត្បិតថាអារម្មណ៍ដែលត្រូវគេមិនខ្វល់ ក៏ឈឺមិនតិចនោះដែល នេះគិតមែនទេថានាយចង់មកជាមួយនិងរាជទាយាទនោះ បើកុំតែជារាជបញ្ជាពីព្រះអង្គទេកុំអីនាយគ្មានថ្ងៃមកជាដាច់ខាត។
" ... " រាទទាយាទណាមជុនទ្រង់មិនមានបន្ទូលអ្វីទាំងអស់ ទ្រង់បែព្រះភ័ក្ត្រសម្លឹងទៅកាន់អ្នកដែលទ្រង់កាន់ដៃមិនទាន់លែងនោះ រួចក៏ប្តូរទៅសម្លឹងមុខស៊ុកជីនបន្ត...តែយ៉ាងណាក៏ទ្រង់មិនប្រកែក ទ្រង់ខាំមាត់បន្តិចរួចក៏ងក់ក្បាលយល់ស្រប ត្បិតថាប្រយោគដែលស៊ុកជីននិយាយក៏ហាក់សមហេតុផល ទើបទ្រង់ព្រមលែងដៃព្រះនាងអេរីសាចេញ យាងតម្រង់ទៅកាន់ឡានមុនតែម្តង ត្បិតស៊ុកជីនឯណេះនាយក៏ញញឹមដាក់ព្រះនាងទាំងពីរអង្គបន្តិច មុននិងបែខ្លួនត្រឡប់ទៅកាន់ឡានតាមក្រោយ។
...//...
នៅតាមផ្លូវមករហូតនេះ ហាក់ដូចជាស្ងាត់ចម្លែក គ្មានអ្នកណាហ៊ានមាត់មួយម៉ាត់ទេ ត្បិតថាម្ចាស់កាយសង្ហាដែលអង្គុយនៅក្នុងឡាន ក៏ហាក់ពើងទ្រូង បែព្រះភ័ក្ត្រចេញមើលទៅដងផ្លូវតាមកញ្ចក់បង្អួចឡានម្ខាងឯណុះ មិនមានបន្ទូលអីទាល់តែសោះ ចំណែកទឹកព្រះភ័ក្ត្រវិញ ក៏ហាក់ដូចជាលោកនេះចង្អៀតណាស់យ៉ាងចឹង។
" មានអ្នកណាដណ្តើមអ្វីពីទ្រង់ទៅមែនទេ? មើលចុះព្រះភ័ក្ត្រទ្រង់ដូចជាលោកនេះពិបាករស់ខ្លាំងណាស់អញ្ចឹង? " ស៊ុកជីននាយក៏និយាយឡើងហាក់ចង់លេងសើច និងតឿនស្ថានការកុំឱ្យវាមើលទៅធុញថប់ខ្លាំងពេកតែប៉ុណ្ណោះ។
" យើងមិនមែនជាមនុស្សដែលហួងហែងរបស់លេងនោះទេ ចាំបាច់ដណ្តើមរកអី បើចង់បានយើងក៏ឱ្យដោយមិនដែលស្តាយ " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលឆ្លើយវិញហាក់មិនខ្វល់ខ្វាយ ហើយថែមទាំងមិនសូម្បីតែបែសម្លឹងមកមនុស្សដែលទ្រង់កំពុងតែសន្ទនាជាមួយថែមទៀត ស៊ុកជីននាយមិនបានចាប់កំហុសអ្វីនោះទេ នាយក៏ញញឹមឡើង បែមុខចេញសម្លឹងមើលទៅបង្អួចម្ខាងទៀតដូចគ្នា។
" រាជទាយាទច្បាស់ក្នុងព្រះទ័យហើយរឺ? " ស៊ុកជីនក៏សួរនៅប្រយោគនេះឡើងដោយប្រយោល ត្បិតថានាយក៏មិនបានបែមុខសម្លឹងទៅរកអ្នកដែលនាយកំពុងតែនិយាយដល់ដែល នាយបែមុខទៅកញ្ចក់ ទឹកមុខក៏ហាក់ញញឹមជាប់ នាយលើកដៃទល់កែងនិងកញ្ចក់បង្អួចឡាន ហើយក៏បត់ម្រាមមកខាំតិចៗ ហាក់ដូចជាកំពុងតែចង់ផ្ចាញ់ផ្ចាល។
" ... " រាជទាយាទណាមជុនទ្រង់មិនបានមានបន្ទូលអ្វី តែក៏ងាកមកវិញនាយវិញស្ទើរបាក់ករ ត្បិតថានាយក៏សួរបញ្ជាក់ ហាក់ចង់ដាស់អារម្មណ៍ឱ្យទ្រង់ក្តៅព្រះទ័យ ទ្រង់លើកចិញ្ចើមម្ខាងទាំងចម្ងល់ កាលបើស៊ុកជីនក៏ងាកមករកទ្រង់វិញដូចគ្នា។
" តែរបស់ខ្លះបើស្រឡាញ់ត្រូវថែរក្សាឱ្យបានល្អ ព្រោះរឿងនឹកស្មានមិនដល់វាអាចកើតឡើងបានគ្រប់ពេល " ស៊ុកជីននាយនិយាយព្រមទាំងប្រលែងក្រសែរភ្នែកទៅកាន់ឡានដែលនៅខាងក្រោយឯណោះ រួចក៏បែសម្លឹងមកកាន់ផ្ទៃមុខសង្ហា តែមាំវិញម្តង រួចនាយក៏ញញឹមចុងមាត់បន្តិច ហាក់ចង់សម្តៅលើមនុស្សមិនមែនរបស់រឺវត្ថុ។
" យ៉ាងណារបស់យើងឯងមិនដែលយកបានស្រាប់ទៅហើយ ហ៊ឹម... " រាជទាយទណាមជុនទ្រង់ក៏ងាកទៅតាមទិសដៅដែលម្ខាងទៀតងាករួចក៏ងាកមកវិញ ទ្រង់ខាំមាត់បន្តិច ត្បិតថាក្រសែរភ្នែកឌឺដងផ្គើន ក៏កំពុងតែរំញោចព្រះទ័យទ្រង់ឱ្យខឹងសម្បាឡើងហើយ ព្រះទ័យទ្រង់ពេលនេះហាក់ដូចជាមានភ្នំភ្លើងដែលកំពុងតែជិតផ្ទុះនៅកណ្តាលដើមទ្រូងយ៉ាងអញ្ចឹង ទ្រង់ក៏ហាក់យល់បានក្នុងគ្រានេះតែម្តង ថាពេលនេះទ្រង់មានសត្រូវស្នេហាម្នាក់ហើយ។
" ព្រោះទូលបង្គំមិនចង់បានច្រើនជាង " ស៊ុកជីននាយក៏ប្រលែងប្រយោគមួយយ៉ាងខ្លី តែក៏មុតស្រួចមិនស្ទើរ នេះគេចង់មានន័យថាបើគេចង់បានមិនប្រាកដថាដណ្តើមមិនបានអញ្ចឹងរែ? នាយពេបមាត់ផ្គើនឡើងបន្តិច រួចក៏បែមុខចេញវិញហាក់មិនCareទាល់តែសោះ។
" បើចឹងក៏ភ្នល់គ្នាមួយក្តាទៅ ថាអ្នកណាខ្លាំងជាងអ្នកណា " រាជទាយាទណាមជុនទ្រង់ក៏បិទភ្នែកសម្រួលព្រះទ័យ រួចក៏មានបន្ទូលយ៉ាងជឿជាក់ ប៉ុន្តែបែជាធ្វើឱ្យអ្នកម្ខាងទៀតហាក់រម្គោះរម្គើរមិនស្ទើរ រួចក៏បែមុខមកតតាំងហាក់មិនរអា។
" ព្រះនាងអេរីសាទ្រង់មិនមែនជាល្បែង "
" ចឹងទ្រង់ក៏មិនមែនជារបស់ បើឯងចង់សុខ ដកខ្លួនចេញទៅល្អជាជាង " រាជទាយាទណាមជុនទ្រង់ក៏ឧទានឡើង ព្រមទាំងសម្លក់មកអ្នកម្ខាងទៀតដូចជាចង់អាសាច់ហុចឈាមយ៉ាងអញ្ចឹងបើអាចទៅរួច ត្បិតថាស៊ុកជីនក៏ហាក់មិនញ៉ុចដូចគ្នា នាយសម្លក់ទៅវិញស្ទើរតែជ្រុះគ្រាប់ភ្នែកចេញមកក្រៅទៅហើយ ទាំងសងខាងសុទ្ធតែកាន់ផ្អោបដោយកំហឹងរៀងខ្លួន ព្រោះតែហេតុថាចង់ឈ្នះតែមួយម៉ាត់។
សម្តីឆ្លើយឆ្លងគ្នាកាន់តែខ្លាំងឡើង ដល់ថ្នាក់ថាតៃកុងឡានក៏ត្រូវឈប់ឡាន ងឹក!! ភ្លាមៗព្រោះតែញ័រដៃ ខ្លាចថានិងត្រូវមានរឿង ត្បិតថាទាំងរាជទាយាទណាមជុន និងស៊ុកជីនស្ទើរតែធ្លាក់ពីលើកៅអីអង្គុយភ្លាមៗ ព្រោះតែតៃកុងឈប់ឡាន ទាំងមិនមើលស្ថានការសោះ ទើបធ្វើឱ្យសង្រ្គាមពាក្យសម្តីត្រូវបញ្ឈប់រាងខ្លួន។
" មិនអីទេ បើកចេញទៅបន្តទៅ "

========
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now