១១

31 2 0
                                    

យឺតបន្តិចហើយណា ព្រោះអេដមីនរវល់ធ្វើការទើបតែទំនេរ ហិហិ 100Likeសម្រាប់ល្ងាចនេះ រីករាយអានណាចាស់💗

គូរដណ្តឹងរាជវង្ស
ភាគទី ១១

   កាលបើចូលមកដល់ខាងក្នុងសាលធំហើយ នាងល្អិតរូបស្រស់ម្នាក់នោះក៏ស្រែកហៅសព្វនាមនេះឡើងហាក់ស្និតស្នាលខ្លាំងមិនស្ទើរ ខណ:ដែលរាជទាយាទណាមជុន ស្តេចគ្រីស្ទាល់ ព្រះនាងអេរីសានិងស៊ុកជីនឯណោះក៏ហាក់បើកភ្នែកធំៗភ្ញាក់ផ្អើលមិនតិចដូចគ្នា។
   "យូរីសា!! នេះឯងមកយ៉ាងមិចបាន?" ព្រះនាងអេរីសាទ្រង់ក៏ហាក់ភាំងមួយភ្លេតដែល កាលបើវត្តមានរបស់ម្ចាស់ប្អូនរបស់ទ្រង់ស្រាប់តែលិចមុខនៅចំពោះព្រះភ័ក្ត្រភ្លាមៗបែបនេះ មិនចាំយូរទ្រង់ក៏យាងសម្តៅទៅរកម្ចាស់សម្លេងដែលហៅនាមរបស់ទ្រង់អម្បាញ់មិញនោះតែម្តង ត្បិតពួកអង្គរក្សទាំងនោះក៏ព្រមដោះលែងរាងកាយតូចល្អិតនោះឱ្យមានសេរីភាពបានយ៉ាងងាយ រួចពួកទ្រង់ទាំងពីរក៏ស្រវ៉ាក្រសោបអោបគ្នាដោយការនឹករលឹក។
   កាលបើឃើញនៅភាពស្និតស្នាលរវាងព្រះនាងទាំងពីរហាក់ដូចជាមនុស្សធ្លាប់ស្គាល់គ្នាហើយ ទាំងស្តេចនិងរាជទាយាទព្រមទាំងលោកឧត្តមសេនីយ៍ក៏ហាក់ភាំង បើកភ្នែកធំៗ បែសម្លឹងមើលមុខគ្នាទៅមកហាក់មិនយល់ ជាពិសេសគឺស៊ុកជីនតែម្តងព្រោះគេគឺជាអ្នកចាប់ខ្លួនស្រីតូចម្នាក់នោះមកនិងឯង តើនាងល្អិតម្នាក់នេះជាអ្នកណាទៅ? ហេតុអីក៏មើលទៅព្រះនាងអេរីសាទ្រង់ហាក់ស្និតស្នាលនិងនាងខ្លាំងម្ល៉េះ? សំណួរទាំងនេះបានត្រឹមតែគិតក្នុងចិត្តរៀងៗខ្លួន តែមិនអាចនិយាយបាន ព្រោះមិនទាន់ដល់ពេលត្រូវសួរនិងឯង។
   "ហេតុអីក៏ឯងមកដល់ទីនេះឯងមកបានដោយរបៀបណា?" ព្រះនាងអេរីសាទ្រង់ក៏ដោះខ្លួនចេញពីការអោបក្រសោបមួយនោះរួចក៏ចោទសំណួរសួរទៅ៖
   "ហើយហេតុអីក៏ឯងត្រូវពួកអង្គរក្សរាជវាំងទាំងនេះចាប់បាន? ប្រាប់បងមកឯងធ្វើអីខុសរឺ" ព្រះនាងអេរីសាទ្រង់នៅតែទន្ទួចដេញដោល ព្រមទាំងឈានជើងយាងប៉ុន្មានជំហ៊ានប្រុងនិងទៅរករឿងពួកអង្គរក្សទាំងនោះទៅហើយ ប៉ុន្តែក៏ត្រូវដៃតូចស្រឡូនរបស់ប្អូនស្រីទ្រង់ឃាត់ទាន់។
   "ព្រះនាងអេរីសា" រំពេចន៍នោះស្តេចគ្រីស្ទាល់ទ្រង់បន្ទូលហៅសព្វនាមនេះឡើង ព្រមទាំងយាងចុះមកពីលើរាជបាល្ល័ង្ក តម្រង់មករកម្ចាស់សព្វនាមមួយនេះតែម្តង ត្បិតក្នុងព្រះទ័យទ្រង់នៅតែនឹកឆ្ងល់មិនទាន់បាត់ រវាងពួកទ្រង់ទាំងពីរថាតើត្រូវជាអ្វីនិងគ្នាឱ្យប្រាកដ នេះទ្រង់មិនគិតបកស្រាយអីបន្តិចទេរឺយ៉ាងមិច?
   "នាងគឺជាអ្នកណា? ហើយត្រូវជាអ្វីជាមួយនិងទ្រង់ដែលទៅ?" គ្រប់គ្នាដែលនៅក្នុងសាលធំទាំងមូល ក៏នាំគ្នាប្តូរទិសដៅក្រសែរភ្នែកចេញពីព្រះនាងអេរីសា ដោយបែមកសម្លឹងរកស្តេចគ្រីស្ទាល់វិញម្តង ត្បិតព្រះនាងអេរីសាទ្រង់ក៏បោះជំហ៊ានយាងមកខាងមុខសាលធំជាមួយនិងផ្ទៃព្រះភ័ក្ត្រស្មើរធេងធម្មតាៗ មកឈរទល់និងព្រះភ័ក្ត្ររបស់ស្តេចគ្រីស្ទាល់តែម្តង។
   "ទ្រង់គឺជាព្រះនាងទី3របស់បិតាខ្ញុំម្ចាស់ ព្រះនាមព្រូស៊ី យូរីសាពរម្ចាស់" ព្រះនាងអេរីសាទ្រង់អោនមុខលំទោនព្រះកាយយ៉ាងគំនាប់បន្តិចមុននិងទ្រង់មានបន្ទូល រួចទើបម្ចាស់កាយតូចស្អាតយាងមកតាមក្រោយហើយក៏អោនខ្លួនចូលទៅរកស្តេចគ្រីស្ទាល់តាមក្រោយដូចគ្នា ដើម្បីសម្តែងការគោរពដល់ទ្រង់តាមទម្លាប់របស់ខ្សែររាជវង្ស។
   "ព្រះនាង!!" គ្រាន់តែលឺការណែនាំខ្លួនហើយភ្លាម ស៊ុកជីនដែលឈរភ្លាំងភ្លឹកមកជាយូរជាមួយនិងកាយវិការរបស់ពួកទ្រង់ទាំងពីរឯណោះ ក៏ឧទានឡើងខ្លាំងៗទាំងភ្ញាក់ នេះគេហ៊ានចាប់ខ្លួនព្រះនាងទី3នៃប្រទេសកាណាដាចឹងមែនទេ? មិចនិងអាចទៅ!! មើលតាមចរឹកនិងសម្លៀកបំពាក់របស់នាង គ្មានត្រង់ណាសក្តិសមជាព្រះនាងបន្តិចនោះទេ រឺក៏គេស្តាប់ច្រឡំ? មិនអាចនោះទេ មិនអស់ចិត្តនាយក៏លូកដៃទៅក្តឹចដៃខ្លួនឯងម្ខាងតិចៗ មិនឱ្យគេឃើញ ប៉ុន្តែវាក៏ឈឺមែន គេមិនបានយល់សប្តិទេ វាជាការពិត។
   "ព្រះនាងទី3ចឹងរឺ? អូ...ឱ្យយើងសុំទោសជំនួសមនុស្សរបស់យើងផង មកពីពួកគេមិនដឹងទើបទទួលព្រះនាងមិនបានល្អដូច្នេះ" ស្តេចគ្រីស្ទាល់ទ្រង់ក៏មានបន្ទូលឡើងទាំងញញឹមនឹកខ្មាស់ រអៀសព្រះកាយជំនួសមនុស្សរបស់ទ្រង់ផង មិនគួរណាទៅជាបែបនិងទាល់តែសោះ បើរឿងនេះលិចលឺទៅខាងក្រៅ តើទ្រង់យកមុខទៅទុកនៅឯណាទៅ?
   "មិនអីទេក្រាបទូលមកពីខ្ញុំម្ចាស់មកស្ងាត់ៗព្រោះចង់មកបញ្ញាក់អារម្មណ៍ម្ចាស់បងខ្ញុំម្ចាស់ដោយខ្លួនឯងទេ រឿងនេះមិនអាចបន្ទោសពួកគេបានឡើយក្រាបទូល ហិហិ" ព្រះនាងយូរីសាទ្រង់មានបន្ទូលទាំងបាញ់ក្រសែរភ្នែកទៅរកនាយកម្លោះសង្ហា ដែលឈរគំនាប់ខ្លួនស្ទើរតែមិនកម្រើកខ្លួនឯណោះ ហើយម្នាក់នោះគឺជាស៊ុកជីននិងឯង ត្បិតទ្រង់ថែមទាំងបង្ហាញនៅស្នាមញញឹមយ៉ាងស្រស់ស្អាតចេញមកឌឺនាយកម្លោះទៀតផង។
   ស្តេចគ្រីស្ទាល់ទ្រង់ក៏ហាក់ញញឹមចេញមកយ៉ាងស្រស់ កាលបើឃើញនៅទឹកព្រះភ័ក្ត្រដ៏រួសរាយនិងការចេះដឹងខុសដឹងត្រូវរបស់ព្រះនាងយូរីសាហើយ ប៉ុន្តែរំពេចនោះទ្រង់ក៏ស្រាប់តែចាប់អារម្មណ៍ចំពោះរាជទាយាទភ្លាម កាលដែលរាជទាយាទយាងមកទីនេះព្រោះតែចង់ទូលពីអ្វីមួយដល់ស្តេចគ្រីស្ទាល់ដូចគ្នា ត្បិតទ្រង់មិនទាន់បានទូលនៅឡើយផង ក៏ត្រូវឧត្តមសេនីយ៍ជីនមកដល់កាត់មុខទ្រង់មុន។
   "រាជទាយាទទ្រង់មានអ្វីចង់ទូលយើងមែនទេ ព្រះនាងអេរីសាផងដែលឆាប់មានបន្ទូលមក"
   "ក្រាបទូលព្រះបិតាគឺទូលបង្គំចង់ពន្យាពេលរៀបអភិសេកក្រាបទូល" រាជទាយាទណាមជុនទ្រង់មានបន្ទូលតែប៉ុណ្ណឹង រួចក៏បាញ់ក្រសែរភ្នែកដៀងទៅរកព្រះនាងអេរីសាឯណោះ ដែលកំពុងតែឈរសម្លក់មុខទ្រង់នៅម្ខាងដូចគ្នា។
   "ហេតុផលអ្វីដែលនាំបណ្តាលឱ្យទ្រង់គិតចង់ពន្យាពេលបែបនេះ? ទ្រង់គិតថាពិធីរៀបអភិសេកគឺជារឿងតូចតាច ចង់ពន្យាក៏ពន្យាតាមព្រះទ័យចឹងមែនទេ?" ស្តេចគ្រីស្ទាល់ទ្រង់ហាក់ច្រឡោតហាក់ក្រោកឈរឡើងខ្ញាល់ភ្លាមៗ កាលបើទ្រង់ស្តាប់លឺនៅប្រយោគពន្យាពេលហើយ នេះទ្រង់ចង់គេចកុកអីទៀតហើយ ទ្រង់រត់គេចខ្លួនពីពិធីភ្ជាប់ពាក្យកាលពីលើកមុននោះនៅមិនទាន់ជំរះផង ឥឡូវទ្រង់មានហេតុផលអីចង់មកពន្យាពេលរៀបអភិសេកទៀតហើយ? នេះវាពិបាកណាស់មែនទេ គ្រាន់តែរៀបអភិសេកដើម្បីមុខមាត់ប្រទេសជាតិនោះ?
   "ព្រោះទូលបង្គំគិតថាទូលបង្គំមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីរៀបអភិសេកជាមួយព្រះនាងអេរីសានៅឡើយទេក្រាបទូល" រាជទាយាទណាមជុនទ្រង់មានបន្ទូលឡើងដោយបាញ់ក្រសែរភ្នែកទៅរកព្រះនាងអេរីសាដដែល ប៉ុន្តែទ្រង់ហាក់មានគំណួចខុសធម្មតា ទ្រង់កំពុងតែគិតចង់ធ្វើអ្វីទៅ? ដោយប្រយោគរបស់រាជទាយាទទាំងនេះ ក៏ហាក់ធ្វើឱ្យគ្រប់គ្នាចងចិញ្ចើមឆ្ងល់មិនស្ទើរឡើយ៖
   "ទូលបង្គំចង់សុំរាជាអនុញ្ញាតិពីព្រះបិតាយាងទៅសាងគុណសម្បត្តិមួយរយ:ពេលសិនក្រាបទូល បើទូលបង្គំរៀបអភិសេកទាំងមិនទាន់មានគុណសម្បត្តិអីបន្តិចបែបនេះ ខ្លាចក្រែងតែពួកលោកមន្ត្រីត្រិះដៀលថារាជទាយាទធំពេញវ័យមិនទាន់ចង់បានតែប្រពន្ធទេក្រាបទូល សង្ឃឹមថាបិតាមិនជំទាស់"

==========
ហេតុផលចេះតែមានរហូតហ្មងហើយរាជទាយាទ😒
MOZU💗📝

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now