៥១+៥២

20 1 0
                                    

40ឡាចត្រឹមម៉ោង8អេតមីនជូនភាគបន្តទៀតណា😽រីករាយអាន...

គូរដណ្តឹងរាជវង្ស
ភាគទី ៥១+៥២

   មីលរ៉ាលីនាងឧទានសំណួរនេះឡើងទាំងភ្ញាក់ផ្អើល កាលបើនាងមើលចុះ មើលឡើងក៏ក្រលែកទៅឃើញនិងស្នាមពណ៌ក្រហម មិនមែនមានតែមួយនោះទេ គឺច្រើនស្ទើរតែជុំវិញករទៅហើយ ព្រះនាងអេរីសាទ្រង់ភ្លាមៗក៏មិនទាន់មានបន្ទូលឆ្លើយតបអ្វីដែល ក៏បានត្រឹមតែធ្វើរឹកអឹមអៀនៗ លើកដៃទៅអង្អែលកររបស់ទ្រង់ រ៉េភ្នែកចុះឡើងមិននឹងន៎ ហាក់ញញឹមមិនសមមុខទាល់តែសោះ រួចទើបទ្រង់ប្តូរក្រសែរភ្នែលបែសម្លឹងមើលទៅរាជទាយាទវិញម្តង ដូចជារកអ្វីឆ្លើយមិនទាន់បាន ត្បិតថាមីលរ៉ាលីនាងនៅតែទន្ទួចដេញដោល មិនព្រមបញ្ឈប់ការចង់ដឹងរបស់នាងទាល់តែសោះ។
   " អឺ...គឺ... " ព្រះនាងអេរីសាទ្រង់នៅតែមានបន្ទូលរដឹរដុប ហាក់ឆ្លើយមិនចេញទាល់តែសោះ ចំណែកកែវភ្នែកក៏ចេះតែងាករ៉េ សម្លឹងទៅព្រះភ័ក្ត្ររាជទាយាទមិនឈប់ដូចគ្នា ហាក់ដូចកំពុងបង្ហាញនៅចំណុចសង្ស័យឱ្យទៅមីលរ៉ាលីនាងចាប់បានរហូតតែម្តង តែកុំគិតឱ្យសោះថាមីលរ៉ាលីនាងគិតរឿងល្អ ក្នុងខួរក្បាលនាងពេលនេះគឺមានតែការវាយដំ គិតថា រាជទាយាទណាមជុនទ្រង់ធ្វើបាបព្រះនាងអេរីសាតែម្យ៉ាងប៉ុណ្ណោះ។
   " ច្បាស់លាស់ហើយ លោកធ្វើអីអេរីសាខ្លះឆាប់សារភាពភ្លាមមក!! " មីលរ៉ាលីនាងក៏ទម្លាក់ថាសដែលនាងកាន់ជាប់នៅនិងដៃតាំងតែពីដើរចូលមកនោះចុះ បណ្តាលឱ្យរបស់ដែលនៅក្នុងថាសនោះទាំងអស់ត្រូវធ្លាក់កំពប់ខ្ចាត់ខ្ចាយអស់គ្មានសល់ រួចក៏ចង្អុលមុខមុននិងនាងដើរសម្តៅទៅរករាជទាយាទទាំងគម្រោលបួនជ្រុងតែម្តង ត្បិតនាងក៏ក្រលែកទៅឃើញដំបងនៅក្បែរជើង នាងក៏អោនរើសដំបងឈើនោះប្រុងនិងហក់ទៅសំប៉ូងរាជទាយាទទាំងគម្រោលតែម្តង ត្បិតថាភ្លាមៗនាងមិនទាន់បានធ្វើអ្វីនោះទេ ព្រោះត្រូវព្រះនាងអេរីសាទ្រង់យាងមកឃាត់នាងទាន់៖
   " ហេតុអីក៏នាងការពារគេ? ឃើញទេថាគេធ្វើបាបនាងដល់ចំសាច់អស់ទៅហើយ នាងនៅការពារមនុស្សបែបនេះទៀតរឺ? មើស!! លែងទៅ បើនាងមិនហ៊ានទុកឱ្យខ្ញុំជាអ្នកចាត់ការ បញ្ចេញកំហឹងជំនួសនាងទៅចុះ ខ្ញុំពិតជាស្អប់ខ្លាំងណាស់ មនុស្សប្រុសដែលហ៊ានលើកដៃវាយមនុស្សស្រីអីបែបនេះនោះ " មីលរ៉ាលីនាងព្យាយាមរើបម្រាសរហូតទាល់តែបាន ត្បិតថាព្រះនាងអេរីសាទ្រង់ឃាត់នាងក៏មិនជាប់ដែល កម្លាំងនាងស្ទើរតែដូចជាដំរីចុះព្រេងទៅហើយ កាលបើឃើញស្ថានការដូចជាមិនស្រួលបែបនេះ រាជទាយាទណាមជុនទ្រង់ក៏មិនល្ងង់ឈរធ្មឹងឱ្យគេវាយដំតាមចិត្តនោះដែល ត្បិតថាត្រឹមតែមួយជំហ៊ានរបស់ទ្រង់សោះ ក៏លោតផ្លោះផុតពីខ្ទមជិតតែ5ម៉ែត្រទៅហើយ ទោះជាចង់វាយសំប៉ូងទ្រង់ក៏មិនទាន់ពេលដែល ឃើញបែបនេះមីលរ៉ាលីនាងក៏មិនសុខចិត្តដែល ក្នុងចិត្តក៏មិនគិតស្តាប់ហេតុផលពីអ្នកណាសិននោះទេ នាងកាន់ដំបងឈើយ៉ាងធំរបស់នាង រត់ដេញវាយរាជទាយាទឆ្វែលខ្ទមតែម្តង ទោះជាព្រះនាងអេរីសាទ្រង់ស្រែកឃាត់ និងប្រាប់ពីហេតុផលយ៉ាងណា ក៏ឥតបានប្រយោជន៍ដែល។
   " ឈប់សិន នាយធ្វើខុសហើយចង់រត់គេចរឺ? ខ្ញុំប្រាប់ថាឱ្យឈប់ណា លឺទេ? ឈប់!! " មីលរ៉ាលីនាងរត់បន្តើរស្រែកបន្តើរ ត្បិតថានាងត្រូវកាន់ដំបងយ៉ាងធំផង ហើយត្រូវរត់តាមវាយគេទៀត សម្លេងនាងស្រែកដំបូងៗពិតជាលឺឆ្វាចល្អណាស់ តែយូរៗទៅក៏លឺតិចទៅៗ រហូតដល់បាត់ឈឹងតែម្តង ត្បិតថានាងក៏ទន់ជង្គង់ដួលព្រូស អង្គុយបត់ជើង ផ្ទាល់លើដីទាំងខ្សោះកម្លាំងអស់រលីងពីខ្លួន៖
   " ខ្ញុំឱ្យលោកឈប់ ហេតុអីក៏លោកមិនព្រមឈប់? " ទោះជាសល់តែខ្យល់ដង្ហើមដង្ហក់យ៉ាងណា ក៏នាងនៅតែឆ្លៀតសួរនៅសំណួរនេះ ទៅកាន់អ្នកម្ខាងទៀត ហាក់ខ្លាំងមិនព្រមអន់ខ្សោយដដែល ត្បិតថារាជទាយាទណាមជុនទ្រង់មិនបានរត់ទៅណាទៀតនោះទេ ទ្រង់ក៏ឈរអោបដៃញញឹមមើលទៅនាងទាំងអស់សំណើចតែម្តង ភ្លាមនោះព្រះនាងអេរីសាទ្រង់ក៏យាងមកតាមក្រោយ ហើយក៏ឃើញនាង មិនចាំយូរទ្រង់ក៏ប្រញ៉ាប់យាងមកគ្រានាងឱ្យក្រោកឡើង និងនាំចូលទៅក្នុងខ្ទមវិញតែម្តង ដោយរាជទាយាទណាមជុនទ្រង់ក៏អោបដៃយាងទៅតាមក្រោយដូចគ្នា៖
   " ហេតុអីក៏នាងមិនព្រមឱ្យខ្ញុំបញ្ចេញកំហឹងឱ្យអញ្ចឹង នាងអាណិតគេរឺ? "
   " បញ្ចេញកំហឹងស្អីទៅ? ហាស់ៗ មើលចុះដកដង្ហើមឱ្យដល់គ្នាសិនទៅចាំនិយាយល្អដែលទេហា៎ស " រាជទាយាទណាមជុនទ្រង់ក៏មានបន្ទូលឆ្លើយតបជំនួស ព្រះនាងអេរីសាតែម្តង ត្បិតថាទ្រង់ពិតជាទ្រាំទប់សំណើចមិនបានទៀតទេ មើលចុះ ហត់ស្ទើរតែធ្លាក់អណ្តាតដល់ដីទៅហើយនៅគ្រាន់បើទៀត ភ្លាមៗមីលរ៉ាលីនាងក៏ច្រឡោតជាមួយនិងពាក្យឌឺដង ស៊កសៀតរបស់ទ្រង់មិនតិចដែល ប៉ុន្តែនាងក៏ត្រូវរំងាប់ទៅវិញ ត្បិតថាព្រះនាងអេរីសាទ្រង់ក៏ឃាត់ជាប់ ព្រោះទ្រង់ក៏បារម្ភពីនាងមិនស្ទើរដែល បើនាងរត់ដេញម្តងទៀត នាងប្រកដជាហត់ជាងនេះ ហើយច្បាស់ជាគាំងបេះដូងដល់ស្លាប់មិនខាននោះទេ។
   " ស្ងាត់!! ស្ងាត់ទាំងពីរនាក់ទៅ!! " ព្រះនាងអេរីសាទ្រង់ក៏ស្រែកសម្លត់ឡើង កាលបើទ្រង់ឃើញស្ថានការពេលនេះហាក់រញ៉េរញ៉ៃខ្លាំងពេក ត្បិតថាគ្រាន់តែទ្រង់ស្រែកភ្លាម ម្នាក់ៗក៏នាំគ្នាស្ងាត់ ដូចជាគេចុកយ៉ាងអញ្ចឹង រួចក៏ធ្វើភ្នែកភ្លឹសៗសម្លឹងមកព្រះនាងអេរីសាវិញ ហាក់គាំងមតិ និយាយរឺមានបន្ទូលអ្វីលែងចេញតែម្តង៖
   " ទាំងពីរនាក់ស្តាប់ខ្ញុំនិយាយសិនបានទេ? ហេតុអីក៏ចាំបាច់ប្រើកម្លាំងមកដោះស្រ័យបញ្ហាធ្វើអី? "
   " អូនក៏ឃើញថា..អឹម!! "
   " បងនិងហើយ ឃើញនាងទៅជាបែបនេះហើយនៅឌឺដង ចង់ឱ្យនាងហត់ដល់ស្លាប់រឺ? " ព្រះនាងអេរីសាទ្រង់ក៏ស្រែកគំហក់ឡើងខ្លាំងៗ កាត់បន្ទូលរាជទាយាទភ្លាមៗ ត្បិតថារាជទាយាទណាមជុនទ្រង់ក៏ស្ងាត់ និងអោនព្រះភ័ក្ត្រចុះ ហាក់រអៀសព្រះទ័យដូចគ្នា។
   " បងសុំទោស "
   " នាងកុំបារម្ភអីអេរីសាខ្ញុំនៅរឹងមាំល្អណាស់ គ្រាន់តែចាត់ការមនុស្សប្រុសម្នាក់ជួសនាង ខ្ញុំអាចធ្វើបានមិនអីទេ " មីលរ៉ាលីនាងនិយាយហើយក៏ស្ទុះងើប ប្រុងនិងហក់ទៅចាត់ការអ្នកម្ខាងឯណោះបន្តទៀតទៅហើយ តែក៏ត្រូវព្រះនាងអេរីសាទ្រង់ចាប់ទាញដៃនាងឱ្យអង្គុយចុះលើគ្រែវិញដូចដើម។
   " នាងក៏អញ្ចឹងដែល ហេតុអីក៏នាងមិនព្រមចាំស្តាប់ហេតុផលសិន ចូលចិត្តអាកាត់ វិនិច្ឆ័យតែម្នាក់ឯងខ្លាំងម្ល៉េះ? " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលនៅប្រយោគនេះឡើងទាំងទឹកព្រះភ័ក្ត្រហាក់ដូចជាខឹងសម្បាយ៉ាងខ្លាំង ត្បិតថាមីលរ៉ាលីនាងក៏ស្រាប់តែអោនមុខចុះ ហាក់ដូចជាអន់ចិត្តមិនស្ទើរដូចគ្នា កាលបើឃើញបែបនេះ ព្រះនាងអេរីសាទ្រង់ក៏ហាក់រអៀសព្រះទ័យបន្តិចដែល ត្បិតថាបន្ទូលទ្រង់មុននេះពិតជាធ្ងន់ធ្ងរពិតមែន ទើបទ្រង់សម្រួលឥរិយាបថសាជាថ្មី៖
   " ឱ្យខ្ញុំសុំទោស ខ្ញុំនិយាយព្រោះតែខ្ញុំបារម្ភពីនាងទេ ហើយខ្ញុំក៏ដឹងថានាងបារម្ភពីខ្ញុំដូចគ្នាដែល ប៉ុន្តែរឿងស្នាមនៅលើកររបស់ខ្ញុំនេះ ខ្ញុំក៏មិនដឹងថាវាកើតឡើងបានដោយរបៀបណាដែល ប្រហែលជាមានសត្វអីមកខាំខ្ញុំ ហើយខ្ញុំក៏មិនដឹងទេដឹង ហឹម..វាមិនមានអីធំដុំដូចជានាងគិតទេ " គ្រាន់តែព្រះនាងអេរីសាទ្រង់បន្ទូលដល់ប្រយោគថាសត្វខាំភ្លាម ទ្រង់ក៏ចោលក្រសែរភ្នែកទៅកាន់រាជទាយាទ រួចក៏ញញឹមឡើងមានគំនួច ហាក់ដឹងពីអារម្មណ៍របស់អ្នកម្ខាងទៀតដូចគ្នា ត្បិតថារាជទាយាទណាមជុនទ្រង់ក៏បើកភ្នែកធំៗ សម្លឹងមើលទៅព្រះនាងអេរីសាវិញ ហាក់ដូចជាចង់ហក់ទៅខាំទ្រង់ឥឡូវនិងយ៉ាងអញ្ចឹង តែក៏ធ្វើមិនបានព្រោះមីលរ៉ាលីនាងនៅទីនេះនៅឡើយ ទើបទ្រង់បានត្រឹមតែទន្ទិញពាក្យថា "ផ្ញើទុកមួយគ្រា" តែប៉ុណ្ណោះ។
   " សត្វអីខាំអញ្ចឹងរឺ? មើលឱ្យខ្ញុំមើលឱ្យច្បាស់បន្តិច មិនមែនពីងពាងពិស1ម៉ឺនទេដឹង មើលចុះមានស្នាមធ្មេញដូចជាមនុស្សខាំទៀតផង " មីលរ៉ាលីគ្រាន់តែលឺថាសត្វខាំនាងក៏រន្ធត់ចិត្តមិនស្ទើរដែល ថែមទាំងស្ទុះយ៉ាងលឿនទៅពិនិត្យមើលត្រង់កររបស់ព្រះនាងអេរីសាភ្លាមៗទៀតផង ត្បិតថានាងមិនទាន់បានមើលសព្វផង ក៏ត្រូវព្រះនាងអេរីសាទ្រង់ចាប់នាងជាប់ បង្អាក់នាងត្រឹមតែប៉ុណ្ណឹង។
   " មិនមែនទេ បើជាពីងពាងពិសខ្ញុំស្លាប់បាត់តាំងពីយប់មិញបាត់ហើយ មិនចាំបាច់នៅដល់ថ្មើរនេះបាននោះទេ ហើយម្យ៉ាងទៀតខ្ញុំមានអារម្មណ៍ថាសត្វនោះមានមាឌធំជាងពីងពាងឆ្ងាយណាស់ " ព្រះនាងអេរីសាទ្រង់មានបន្ទូលឡើងទាំងភ្លេចខ្លួន ត្បិតថាទ្រង់រវល់តែញញឹម សម្លឹងមើលទៅព្រះភ័ក្ត្ររបស់រាជទាយាទ ទើបភ្លេចខ្លួនបន្ទូលដល់ចំណុចនេះ តែថា... មីលរ៉ាលីនាងស្រាប់តែបើកភ្នែកធំៗហាក់ភ្ញាក់ និងបញ្ជាក់ហាក់ចង់ឱ្យទ្រង់មានបន្ទូលម្តងទៀតយ៉ាងអញ្ចឹង ប៉ុន្តែព្រះនាងអេរីសាទ្រង់ក៏ញញឹមឡើងជំនួសវិញ ហាក់ចង់បន្លប់ រួមទាំងប្តូរប្រធានបទនិយាយពីរឿងផ្សេងវិញ ដើម្បីកុំឱ្យនាងចាប់អារម្មណ៍ និងដេញដោលច្រើនជាងនេះទៅវិញ៖
   " កុំគិតអី ហិហិ ចុះនាងមកនេះមិនមែនមកគ្រាន់តែចង់ចាប់កំហុសប្តីខ្ញុំតែម្យ៉ាងទេដឹង? "
   " ប្រាដកជាមិនមែនហើយ ហិហិ " មីលរ៉ាលីនាងក៏ឆ្លើយតបទៅវិញ ទាំងញញឹមយ៉ាងស្រស់ ហើយក៏ក្រវីក្បាល បែខ្លួនមើលទៅជុំវិញនាង ហាក់ដូចជាកំពុងតែរកអ្វីម្យ៉ាង តែក៏មិនឃើញ នាងក៏ភ្ងាខ្លួន បើកភ្នែកធំៗឡើង ហាក់ដូចជាមានរឿងអីធំដុំបានកើតឡើងយ៉ាងអញ្ចឹង៖
   " វីវរហើយ!! " គ្រាន់តែឧទានពាក្យនេះភ្លាម មីលរ៉ាលីនាងក៏ក្រោកឈរឡើង រត់សម្តៅទៅខាងមុខខ្ទមវិញសារជាថ្មី ហើយក៏ឃើញថាថាសរបស់នាងពេលនេះ គឺបានធ្លាក់ចុះ របស់ដែលនៅក្នុងនោះក៏ខ្ទៀតខ្ចាយអស់គ្មានសល់ទៅហើយ ត្បិតថាអ្នកដែលអង្គុយសម្លឹងមើលនាងពីក្រោយឯណោះ ក៏ងាកមើលមុខគ្នាទាំងមន្ទិល មុននិងក្រោកឡើង ដើរតម្រង់ទៅរកនាងព្រមគ្នាតាមក្រោយ។
   " មានរឿងអីរឺមីល? " ព្រះនាងអេរីសាទ្រង់យាងមកដល់ក៏ឧទានសួរនៅសំណួរនេះឡើង ត្បិតថាមីលរ៉ាលីនាងក៏អង្គុយចុះ ហាក់ស្តាយ និងអស់សង្ឃឹមប្លែកខ្លាំងពេក ទើបទ្រង់ជ្រឹមចិញ្ចើម សួរឡើងទាំងបារម្ភបែបនេះ។
   " គឺមុននេះខ្ញុំបានយកម្ហូបមកឱ្យពួកនាង តែឥឡូវនេះ...ហ្អឹកហ្អឹក...ខ្ញុំសុំទោសផង អេរីសា " មីលរ៉ាលីនាងក៏ឆ្លើយឡើងទាំងយំត្រសឹង ហាក់សោកស្តាយមិនស្ទើរ ត្បិតថាម្ហូបអាហារទាំងអម្បាលម៉ាណ គឺបានធ្លាក់បែក ខ្ចាត់ខ្ចាយផ្កាប់ចានអស់គ្មានសល់ទៅហើយ ព្រះនាងអេរីសាដែលទ្រង់ឈរមើលពីខាងក្រោយឯណោះ ក៏ញញឹមឡើងហាក់ហួសព្រះទ័យមិនស្ទើរ រួចក៏បន្ទន់ជង្គង់ទ្រង់ចុះបន្តិច អោនចាប់ស្មានាងទាំងសងខាងលើកឡើងឱ្យនាងឈរបានត្រង់ខ្លួនដូចដើមវិញ។
   " មិនអីទេ អាហារអស់អាចយកថ្មីវិញបានតើ ចាំខ្ញុំទៅជួយយកនាងចុះ តោះ!! "
   " យកថ្មីអីទៀត បើម្ហូបនេះគឺជាម្ហូបចុងក្រោយហើយនិង ហ្អឹកហ្អឹក... " មីលរ៉ាលីនាងនិយាយនៅប្រយោគទាំងនេះទាំងត្រសឹង រួចនាងក៏បែមុខសម្លឹងមកអ្នកម្ខាងឯណេះវិញម្តង ត្បិតថាប្រយោគនាងមុននេះក៏ធ្វើឱ្យអ្នកដែលស្តាប់ជ្រឹមចិញ្ចើមមិនយល់ដូចគ្នាដែល៖
   " អាហារក្នុងកុលសម្ព័ន្ធគឺសុទ្ធតែមានកំណត់ អាហារទាំងនេះគឺខ្ញុំបានចាប់ទុកឱ្យនាងនោះទេ "
   " មិនអីទេ នាងមានសល់បន្លែអ្វីទេ ខ្ញុំអាចចម្អិនខ្លួនឯងបានតើ " ព្រះនាងអេរីសាទ្រង់ក៏មានបន្ទូលនៅប្រយោគនេះឡើង ព្រមទាំងឡើងដៃទៅអង្អែលខ្នងអ្នកម្ខាងទៀតផង ហាក់ចង់លួងលោមចិត្ត ត្បិតថាប្រយោគរបស់ទ្រង់មុននេះក៏ធ្វើឱ្យ រាជទាយាទណាមជុនទ្រង់បើកភ្នែកធំៗ ហាក់ភ្ញាក់ផ្អើលមិនស្ទើរឡើយ។
   " អូនចេះធ្វើ? " រាជទាយាទណាមជុនទ្រង់ក៏ឧទានសំណួរនេះឡើង ទាំងភ្ញាក់ផ្អើល ត្បិតថាទ្រង់គិតថាព្រះនាងអេរីសានៅតែក្នុងវាំង មិចនិងអាចធ្វើកិច្ចការទាំងអស់នេះបានទៅ តែគ្រប់យ៉ាងហាក់ផ្ទុយស្រឡះពីការគិតរបស់ទ្រង់ទាំងអស់ ត្បិតថាព្រះនាងអេរីសាទ្រង់បែជាញញឹម និងងក់ក្បាលយ៉ាងជឿជាក់ដាក់ទ្រង់ទៅវិញ។
   " មានៗ នាងចាំបន្តិចណា ចាំខ្ញុំយកមកឱ្យ " មីលរ៉ាលីនាងឆ្លើយតបភ្លាមៗទាំងញញឹមសប្បាយចិត្ត រួចក៏ប្រញ៉ាប់នាំខ្លួនចេញទៅភ្លេតតែម្តង មិនចាំយូរ ដោយនៅក្នុងខ្ទមពេលនេះទៀតសោត គឺនៅសល់តែពីរនាក់ប៉ុណ្ណោះ។
   " អម្បាញ់មិញនេះអូន... "
   " យ៉ាងមិច? បងខ្លាចថានិងញ៉ាំមិនកើតរឺ? " ព្រះនាងអេរីសាទ្រង់អោបដៃខ្វែងទ្រូងបែខ្លួនបន្ទូលឆ្លើយតបទៅវិញភ្លាមៗ ត្បិតថាទ្រង់អាចកាត់ន័យយល់ហើយថារាជទាយាទណាមជុនទ្រង់ចង់បន្ទូលសួរពីអ្វីនោះ៖
   " ទោះអូនជាព្រះនាង តែមាតាអូនក៏ធ្លាប់បង្រៀនឱ្យអូនធ្វើជាកលស្ត្រីដែល " ព្រះនាងអេរីសាទ្រង់មានបន្ទូលតែប៉ុណ្ណឹងក៏ញញឹមឡើងយ៉ាងស្រស់ ត្បិតថា រាជទាយាទណាមជុនទ្រង់ក៏ងក់ក្បាលនិងញញឹមតបទៅវិញដូចគ្នា មិនត្រឹមតែប៉ុណ្ណោះ ទ្រង់ថែមទាំងបោះដៃឈោងទៅច្រត់និងជញ្ជាំងម្ខាង ហាក់ចង់ទ្រប់ពីលើព្រះនាងអេរីសានៅត្រង់នេះតែម្តង។
   " ថ្ងៃនេះបងពិតជាសំណាង ដែលបានភ្លក់ស្នាដៃលើកដំបូងរបស់ប្រពន្ធបងនោះអី " រាជទាយាទណាមជុនទ្រង់មានបន្ទូលរួមទាំងអោនព្រះភ័ក្ត្រទៅគៀកនិងថ្ពាល់ព្រះនាងអេរីសាយ៉ាងជិត ស្ទើរតែដល់ទៅហើយ ត្បិតថាព្រះនាងអេរីសាទ្រង់ក៏អៀន ដល់ព្រះភ័ក្ត្រឡើងក្រហមច្រាល រឹងខ្លួនមិនស្ទើរដូចគ្នា៖
   " បងប្រាកដជាញ៉ាំដល់អស់ មិនឱ្យសល់មួយបំណែកឡើយ " រាជទាយាទណាមជុនទ្រង់មិនត្រឹមតែមានបន្ទូលតែមាត់នោះទេ ច្រមុះរបស់ទ្រង់ក៏ចេះតែអោនគៀកទៅៗ ជិតដល់ថ្ពាល់របស់ព្រះនាងអេរីសាទៅហើយហើយ ត្បិតថាព្រះនាងអេរីសាទ្រង់ក៏ហាក់ដឹងពីគំនិតរបស់អ្នកម្ខាងទៀតដូចគ្នា ទ្រង់ក៏ប្រញ៉ាប់គេចចេញទៅម្ខាងយ៉ាងលឿនតែម្តង បន្សល់ឱ្យអ្នកម្ខាងឯណេះឈរខាំមាត់ ត្រូវរំងាប់អារម្មណ៍ខ្លួនឯងត្រឹមប៉ុណ្ណឹង។
   " កុំអាល់ទាន់បញ្ជោអី អូននៅមិនទាន់បានធ្វើនៅឡើយទេ " ព្រះនាងអេរីសាទ្រង់ក៏ឆ្លើយតបទៅវិញទាំងញញឹមស៊កសៀត ត្បិតថាទ្រង់នៅមិនទាន់បានធ្វើផង ក៏អួតនិងបញ្ជោយ៉ាងនេះទៅហើយ តែថា...គ្រាន់តែទ្រង់មានបន្ទូលចប់ភ្លាម មីលរ៉ាលីក៏មកដល់ល្មម ហើយថែមទាំងកាន់តែមើមខ្ទឹមបារាំងប៉ុន្មានដុំមកថែមទៀត៖
   " ក្រែងនាងទៅរកអ្វីមកឱ្យខ្ញុំធ្វើម្ហូបញ៉ាំមិនអញ្ចឹង? "
   " ត្រូវហើយ!! គឺនេះអី " មីលរ៉ាលីនាងក៏ឆ្លើយទៅវិញទាំងសើចកក្អឹក ព្រមទាំងលើកនៅមើលខ្ទឹមបារាំងក្នុងដៃនាងឡើងមកបង្ហាញផង ព្រះនាងអេរីសាទ្រង់ក៏ញញឹម និងសម្លឹងទទួលយកមើលខ្ទឹមបារាំងនោះពីដៃនាងដោយមិនចាំយូរដូចគ្នា។
   " អរគុណនាងខ្លាំងណាស់មីល "
   " អឹម...មិនអីទេ នេះគឺជាសាច់ក្តាន់ដែលពួកអ្នកភូមិគេបាញ់បាន គេយកមកជូនលោកពុកខ្ញុំ ហើយខ្ញុំក៏យកខ្លះមកឱ្យនាងចម្អិនជាមួយនិងវា តាមសម្រួលចុះណា បើខ្វះខាតអីអាចប្រាប់ខ្ញុំបាន " មីលរ៉ាលីនាងនិយាយព្រមទាំងហុចសាច់ទាំងនោះទៅអ្នកម្ខាងទាំងញញឹមតែម្តង ត្បិតថាព្រះនាងអេរីសាទ្រង់ក៏ញញឹមនិងទទួលយក ព្រមទាំងងក់ក្បាលបន្តិចដាក់នាងផង៖
   " បើអញ្ចឹងខ្ញុំទៅវិញហើយណា " និយាយតែប៉ុណ្ណឹងមីលរ៉ាលីនាងក៏បែក្រោយដើរចេញទៅវិញបាត់ ចំណែកអ្នកម្ខាងឯណេះ ក៏នាំគ្នាដើរចូលទៅក្នុងខ្ទមវិញដូចគ្នា។
   ពេលចូលមកដល់ក្នុងខ្ទមវិញព្រះនាងអេរីសាទ្រង់ក៏ប្រញ៉ាប់នាំកាយចូលទៅកាន់ផ្ទះបាយតែម្តង រួចក៏ចាប់ផ្តើមទាញជ្រុញ កាំបិត ព្រមទាំងរបស់របរផ្សេងៗទៀតសម្រាប់ប្រើប្រាស់ ក្នុងការធ្វើម្ហូបមួយមុខនេះចេញមកតែម្តង ដោយមានរាជទាយាទណាមជុនទ្រង់ក៏យាងមកឈរធ្មឹងដូចជាម៉ាឡាំកាំងនៅពីក្រោយផងដែរ។
   " បងមិនគិតជួយអីអូនខ្លះទេរឺ? "
   " បង!! " រាជទាយាទណាមជុនទ្រង់ក៏ឧទានពាក្យនេះ ព្រមទាំងលើកដៃចង្អុលខ្លួនឯងទាំងព្រះភ័ក្ត្រឆ្ងល់តែម្តង ត្បិតថាព្រះនាងអេរីសាទ្រង់ក៏ងក់ក្បាលនិងសម្លឹងទៅកាន់ទ្រង់យ៉ាងហួចព្រះទ័យដូចគ្នា៖
   "ក្រែងអូនថាធ្វើម្ហូបឱ្យបងញ៉ាំមិនអញ្ចឹង? "
   " មែនហើយ តែបើបងមិនជួយអូន ពេលណាទើបបានញ៉ាំទៅ? " ព្រះនាងអេរីសាទ្រង់ក៏បន្ទូលឆ្លើយតបទៅវិញ ព្រមទាំងលើកដៃមកច្រតចង្កេះ ធ្វើព្រះភ័ក្ត្រមាំ ហាក់ដូចជាហួសព្រះទ័យមិនស្ទើរ ត្បិតថារាជទាយាទណាមជុនទ្រង់ក៏សើចឡើងរហិ មុននិងឈាននាំកាយមកកាន់កាំបិតនិងជ្រុញឯណេះ៖
   " បងហាន់ខ្ទឹមបារាំងនិងទៅ អូនទៅហាន់សាច់ និងរៀបគ្រឿងផ្សំទុកឱ្យហើយ ពេលបងហាន់ហើយនិងអាលបានដាក់វាឆាតែម្តង ឆាប់បានញ៉ាំ "
   " អរ..បាទ៎!! " រាជទាយាទណាមជុនទ្រង់ក៏ងក់ក្បាល រួចក៏ទាញយកមើមខ្ទឹមទាំងអម្បាលម៉ាណយកមកបកសំបកចេញ រួចក៏ហាន់ជាកង់ៗដាក់វាចូលទៅក្នុងទឹកចានម៉ាំងមួយសមល្មម ត្បិតថារបៀបដែលទ្រង់ហាន់ ហាក់ដូចជាជំនាញមិនស្ទើរឡើយ បើអ្នកមិនដឹង ច្បាស់ជាគិតថាទ្រង់ចេះធ្វើម្ហូបប្រាកដណាស់ តែធាតុពិត អត់ទេទ្រង់មិនចេះទេតែបន្តិចក៏មិនចេះផង ទ្រង់ហាន់បន្តើរងាកមើលទៅមុខរបស់ព្រះនាងអេរីសាបន្តើរ រួចក៏ខាំមាត់ញញឹមឡើង ហាក់ដូចជាមានគំនួច តែភ្លាមៗផងដែល ទ្រង់ក៏ស្រាប់តែស្រែកឡើងតែម្តង៖
   " អូយ!! អេរីសា...បងឈឺភ្នែកណាស់ អូយ!! នៀក...បងមើលលែងឃើញអីហើយ " គ្រាន់តែលឺនៅសម្រែកនេះភ្លាម ព្រះនាងអេរីសាទ្រង់ហាក់ភ្ញាក់ផ្អើល បោះជ្រុញនិងកាំបិតចោលអស់រលីង រួចក៏ស្ទុះប្រញ៉ាប់រត់មកជិតម្ចាស់សម្លេងយ៉ាងលឿនស្លេវ។
   " ឯណា!!? បងដកដៃសិនទៅចាំអូនមើលឱ្យ រឺក៏មកពីខ្ទឹមបារាំងនេះទេដឹង មោះ!! ចាំអូនផ្លុំឱ្យ " ព្រះនាងអេរីសាទ្រង់ក៏អោនព្រះភ័ក្ត្រប្រុងនិងផ្លុំទៅហើយ តែក៏ត្រូវបញ្ឈប់សកម្មភាគវិញភ្លាមៗ ទ្រង់ស្ងៀមទ្រឹងមួយកន្លែង មិនហ៊ានកម្រើក កែវភ្នែកទ្រង់ក៏រីកមាឌធំ សម្លឹងមើលទៅកែវភ្នែករបស់មនុស្សប្រុសជាទីស្រឡាញ់របស់ទ្រង់ទាំងបារម្ភ ស្ទើរតែផុតដង្ហើមទៅហើយ ត្បិតថាភ្លាមៗក៏មានម្រាមដៃវែងៗលូកមកក្រសោបចង្កេះទ្រង់ជាប់ជាមួយនិងស្នាមញញឹមយ៉ាងខិល។
   " បងមើលលែងឃើញអីហើយ ពេលនេះបងមើលឃើញតែអូនម្នាក់ទេ ក្នុងកែវភ្នែកបង "
   " នេះបង!! "

===========
អាឈ្លោះក៏ឈ្លោះ អាស្វីតក៏ស្វីត ស៊ាំមួយគូរនេះហាស់😹
MOZU💞

គូរដណ្តឹងរាជវង្ស (រដូវកាលទី ០១)Where stories live. Discover now