ភាគ9:សម្តែង

3.8K 193 1
                                    

ក្មេងតូចបានអង្គុយលើតុនឹងសម្លឹងមើលទៅមនុស្សចាស់ទាំងអស់ដោយស្នាមញញឹម

«ក្មេងតូចអាចប្រាប់មីងបានទេថា ពេលនេះទំនាក់ទំនងប៉ាៗទាំងពីររបស់ក្មួយយ៉ាងមិចដែរ?»មនុស្សស្រីម្នាក់បានចោទសួរឡើងទៅកាន់ក្មេងតូចដោយការចង់ដឹង ដើម្បីងាយស្រួលធ្វើការផ្សព្វផ្សាយនឹងអោយបានលំអិត ព្រោះយ៉ាងណានាងដឹងថាក្មេងមិនចេះកុហក់នោះទេ

  «ប៉ាៗអូនមែន គឺ....អូយវុនៗហេវហា មិនទាន់បានញាំអីផង»ដំបូងរកនិយាយប្រាប់តែនឹកឃើញគំនិតមិនល្អឡើងក៏ប្តូរមកជាធ្វើទឹកមុខជូនឹងលើកដៃអង្អែលពោះរអ៊ូទៅកាន់អ្នកការសែតនោះវិញ ដោយមានបំណង់ចង់បានរបស់ញាំ

  «ឃ្លានមែន? នេះៗមីងមាននំ2កញ្ចប់»លឺបែបនេះមនុស្សស្រីម្នាក់នោះបានទាញនំចេញពីកាបូបរបស់នាងពីរកញ្ចប់ហ៊ុចទៅអោយក្មេងតូចភ្លាម

«អគុណមីងស្អាត»ស៊ូវុនបានទទួលយករួចក៏ហែកនំយកមកញាំដោយស្នាមញញឹមមុននឹងនិយាយប្រាប់ទៅកាន់ពួកគេ

«ពេលនេះប៉ាៗរបស់អូនជាប្តីប្រពន្ធនឹងគ្នាហើយ»ក្មេងតូចស្រដីឡើងទាំងលូកយកនំមកញុកចូលពេញមាត់ដោយសម្តីងង៉ុលៗសឹងតែស្តាប់មិនសូវច្បាស់

«ចឹងមានន័យថាពួកគេរស់នៅជាមួយគ្នាមែនទេ?»បុរសម្នាក់ក៏ចូលមកសួរម្នាក់ទៀតអំពីព័ត៍មានបន្ថែម ដោយចង់ដឹងនឹងចំណាំងាយស្រួលចុះផ្សព្វផ្សាយ

  «អូន ស្រេកទឹកហា»អាល្អិតមិនបានតបសំណួរបុរសម្នាក់នោះឡើងផ្ទុយមកវិញគេបែរជារអ៊ូថាស្រេកទឹកទៅវិញ

  «ស្រេកទឹកមែន នែ!!អ្នកណាមានទឹកទេយកទឹកមកលឿនៗ»គ្រាន់តែលឺបែបនេះម្នាក់ៗក៏បានបញ្ជារអោយគ្នាប្រញ៉ាប់ទៅទិញទឹកមកអោយក្មេងតូចភ្លាមដើម្បីក៉ំអោយទាស់ចិត្តក្មេង មុននឹងហ៊ុចទឹកមួយដបនោះអោយទៅស៊ូវុន

«អគុណពូសង្ហារ»ស៊ូវុនទទួលទាំងញញឹមនឹងយកមកផឹកបន្ទាប់មកក៏និយាយតបនឹងសំណួរពួកគេបន្ត

«ប៉ាធំបានប្រាប់ប៉ាតូចហើយ...ថាអោយមកនៅជាមួយគ្នា»ស៊ូវុនតប នឹងនិយាយបន្ទាប់ពីបានរបស់ដែលគេចូលចិត្តនឹងចង់បានហើយ

កំណប់តូចជាចំណងស្នេហ៍❤️(ចប់)Where stories live. Discover now