ថេរងាកមុខមកសម្លក់អាល្អិត ដែលនៅឈ្លាតនិយាយខ្សឹបខ្សាវជាមួយជុងគុកនិយាយដើមខ្លួនទៀត អារឿងនោះមិនទាន់ជំរះបញ្ជីផងហ៊ានណាស់ ហ៊ាននៅមកនិយាយលេងសើចទៀត អាល្អិតបិទមាត់រួចទៅអង្គុយវិញដោយទឹកមុខភិតភ័យ ទាំងបែកញើសតាមជើងសក់
មិនយូប៉ុន្មានពួកគេក៏មកដល់ភូមិគ្រឹះចន ការរៀបចំ នឹងតុបតែងពិតជាទាក់ទាញភ្នែកខ្លាំងណាស់ សួនដែលមើលទៅកៀនភូមិគ្រឹះក៏ធ្វើអោយខ្យល់ផាត់នាំខ្លិនក្រអូបសើរៗមកជាមួយផងដែរ
«តោះចូលទៅ»ជុងគុកបានចាប់បីក្មេងតូចដោយស្រដីឡើងជាមួយស្នាមញញឹមទៅកាន់ថេរ ដែលកំពុងភ្លឹកនឹងភាពស្រស់ស្អាតនៃភូមិគ្រឹះ លឺសម្តីនាយកម្លោះថេរភ្ញាក់ប្រមូលស្មារតីមកវិញមុននឹងងក់ក្បាលដើរចូលទៅក្នុង
នៅក្នុងបន្ទប់ទទួលភ្ញៀវអ្នកបម្រើបានកាន់ថាសទឹកមកដាក់លើតុមុននឹងទៅវិញដោយទុក្ខអោយជុងគុកនឹងថេរត្រូវអង្គុយនិយាយចរចារគ្នាអំពីរឿងសំខាន់
«លោកចង់យ៉ាងមិច?»មិនអោយរងចាំយូថេរក៏បោះសំណួរមកភ្លាម ដោយចង់ដឹងពីគោលបំណងរបស់ជុងគុកថាចង់បានអី?ងាយស្រួលបំពេញអោយគេរួចនឹងអាងចាកចេញពីទីនេះ ទោះមានរបស់ប្រណិតច្រើនគួរអោយទាក់ទាញតែវាមិនបានធ្វើអោយថេរមានបំណងថានឹងចង់រស់នៅទីនេះឡើយ
«ដុងផាក យកឯកសាមក»មិនចង់អោយទើសទាល់ដល់ថេរទៀតជុងគុកក៏ស្រដីឡើងទៅកាន់មនុស្សជំនិតរបស់ខ្លួនអោយយកឯកសាសំខាន់មក
«នេះចៅហ្វាយ»ដុងផាករហ័សហុចឯកសារអោយ នាយកម្លោះយកមកបើករួចរុញទៅអោយថេរដើម្បីមើល ធ្វើអោយថេរឃើញហើយជ្រួញចិញ្ចើមរួចក៏យកឯកសានោះមកពិនិត្យមើល
«ស្អីគេ?»គេជ្រួញចិញ្ចើមដោយទឹកមុខភាំងខណះពេលបានពិនិត្យមើលឯកសារួច ហាក់ដូចវាជារឿងធំ
«អូនមើលមិនខុសទេ....ល័ក្ខខ័ណ្ខរបស់បងគឺចង់អោយចុះអេតាស៉ីវិល»ស្នាមញញឹមរំលេចឡើងទាំងស្រដីទៅកាន់ប្រពន្ធឆ្នាស់ ដែលកំពុងអង្គុយធ្វើទឹកមុខពិបាកទទួលយកបំផុត នេះជាហេតុផលដែលថេរភ្ញាក់ផ្អើល
ព្រោះតែជុងគុកគេចង់អោយថេរចុះអេតាស៉ីវិលជាមួយគ្នា ដើម្បីអោយមានទំនាក់ទំនងជាប្តីប្រពន្ធព្រោះធ្វើបែបនេះវានឹងបង្កើតបានជាគ្រួសារតូចមួយ សម្រាប់កូន
YOU ARE READING
កំណប់តូចជាចំណងស្នេហ៍❤️(ចប់)
حركة (أكشن)សេចក្តីស្នេហាបានកើតចេញពីចំណងមួយរាត្រីដែលពួកគេបានបង្កើតឡើងជាមួយគ្នាទាំងអចេតនា បាននាំអោយពួកគេបានជួបគ្នាម្តងហើយម្តងទៀតរហូតលេចចេញនូវអារម្មណ៍ដែលនឹកស្មានមិនដល់ ដោយសារដែលអាល្អិតមួយនេះ ចន ស៊ូវុន❤️