ភាគ26:លោកគិតថាខ្ញ៉ំជាស្អី?

2.6K 130 0
                                    

បាំង!! សម្លេងទ្វាបើកបានបន្លឺឡើងដោយស្នាដៃនាយដុងផាកបន្ទាប់ពីលឺសម្លេងធ្លាក់បែកមកពីខាងលើហើយ

  «ចៅហ្វាយ....!!»
  «ពូផាក~~~ហ្ហឹកៗ ហី»អាល្អិតងាកមុខមកទាំងទឹកភ្នែករហេមរហាមហៅឈ្មោះដុងផាកនៅពេលឃើញនាយ

  «ចៅហ្វាយកើតអី?»នាយបានដើរចូលទៅជិតអាល្អិតដោយចោទសួរឡើងជាមួយទឹកមុខបារម្ភ
  «ប៉ាៗ សន្លប់ ហឹកៗ»
  «ក៉ំយំអីអ្នកប្រុសតូច ខ្ញ៉ំនៅទីនេះហើយ.....»នាយចូលមកលួងលោមក្មេងតូចបន្តិចមុននឹងលើករាងកាយជុងហ្គុកមកគ្រាដើម្បីយកទៅមន្ទីពេទ្យ ដោយមានអាល្អិតដើរទៅតាមពីក្រោយ
Skip

ត្របកភ្នែកពីរជាន់បានបើកសន្សឹមៗសម្លឹងមើលទៅមុខយ៉ាងស្រពិចស្រពិល រហូតទាល់តែឃើញច្បាស់

«នេះខ្ញ៉ំនៅឯណា?»កាយតូចជ្រួញចិញ្ចើមងាកមើលឆ្វេងស្តាំសង្កេតមើលជ៉ំវិញប៉ុន្តែមិនដឹងខ្លួនឡើយថាពេលនេះគេកំពុងស្ថិតនៅកន្លែងណាដោយសារតែវាប្រៀបដូចបន្ទប់តូចល្មមនឹងមានការរៀបចំដ៏សាមញ្ញមួយប៉ុណ្ណោះ

រាងតូចព្យាយាមស្រាយចំណងបន្ទាប់ពីរាងកាយគេពេលនេះកំពុងត្រូវបានអ្នកផ្សេងចាប់ដៃទាំងសងខាងចងព័ទ្ធទៅក្រោយចូលគ្នា

ក្រាក~~~
ទ្វាបានបើកដោយស្នាដៃបុរសម្នាក់កំពុងបោះជំហ៊ានជើងចូលមកខាងក្នុងទាំងចោលភ្នែកសម្លឹងមើលថេយ៍ គេដើរទៅអង្គុយលើពូកជិតរាងកាយស្រឡូនដែលកំពុងធ្វើពុទ្ធសន្លប់

«មិនយូទេ បន្ទាប់ពីទៅដល់ទីនោះពួកយើងនឹងរៀបការជាមួយគ្នា»នាយកម្លោះអ៊ុនខៃលើកដៃម្ខាងទៅអង្អែលផ្ពាល់ទន់សរលោងថ្នមៗដោយស្នាមញញឹមពេញចិត្ត

(អ៊ុនខៃ....!!)ទោះមិនបានមើលមុខបុរសម្នាក់នោះចំប៉ុន្តែថេយ៍ចាំបានច្បាស់ថានេះជាសម្លេងរបស់អ៊ុនខៃ ចឹងនេះមានន័យថានាយជាអ្នកចាប់គេមក នេះពិតជាគួរអោយស្អប់មែន កាន់តែដឹងថេយ៍កាន់តែស្អប់ប្រុសម្នាក់នេះជាងមុនទៅទៀត

«ស៉ំអនុញ្ញាតចៅហ្វាយ»អំឡុងពេលនោះមានប្រុសម្នាក់ទៀតបានដើរមកជិតមាត់ទ្វាដើម្បីស៉ំការអនុញ្ញាណជាមុនសិនសឹមចូលក្នុង

កំណប់តូចជាចំណងស្នេហ៍❤️(ចប់)Where stories live. Discover now