ភាគ29:អូនកាន់តែទាក់ទាញ

3.1K 147 2
                                    

រាងកាយមនុស្សប្រុសដែលកំពុងអង្គុយគង់ទាក់ខ្លាយកដៃចង្អុលគោះទៅលើបង្កាន់ដៃកៅអីថ្នមៗធ្វើអោយថេយ៍ឃើញហើយមានភាពងើយឆ្ងល់ព្រោះមើលតាមរូបរាងដូចជាប្រហែលៗ ហាក់ដូចជាធ្លាប់ឃើញនៅទីណា

មិនយូដៃមាំម្ខាងទៀតបានលើកមកមុខនឹងប្រើម្រាមដៃចង្អុលបកហៅកាយតូចអោយមករកខ្លួនទាំងមិនប្រើសម្លេងអ្វីទាំងអស់

  «អត់ទេ!! ខ្ញ៉ំមិនមែនជាប្រុសលក់ខ្លួន ហើយសំខាន់ខ្ញ៉ំនឹងអាប្រុសថោបទាបអ៊ុនខៃម្នាក់នោះក៏មិនត្រូវជាស្អីនឹងគ្នាដែរ លោកទៅរករឿងគេទៅខ្ញ៉ំមិនពាក់ពាន់ទេ» ស្របពេលដឹងពីន័យរបស់បុរសអាថកំបាំងម្នាក់នេះហើយបណ្តាលអោយគេរហ័សប្រកែកជាខ្លាំងព្រោះត្រូវបានគេដោះដូងទាំងគ្មានហេតុផល

  «......»ប៉ុន្តែសម្តីទាំងអស់នេះមិនបានធ្វើអោយបុរសអាថកំបាំងម្នាក់នោះលាន់មាត់ម៉ាត់តបតអ្វីទាំងអស់
  (ហេតុអីគេមិននិយាយ....?)ក្នុងចិត្តងើយឆ្ងល់មួយខ្លាចគេសម្លាប់ខ្លួនដែលបដិសេធ ឯងមួយទៀតក៏រំពឹងថាគេនឹងពិចារណាពីសម្តីមួយនេះ

  «ណ្ហើយចុះ....ខ្ញ៉ំគិតថាលោកច្បាស់ជាយល់ពីសម្តីខ្ញ៉ំ បើចឹងខ្ញ៉ំលាសិនហើយ»បរិយ៉ាកាសនៅក្នុងស្ថានភាពបែបនេះបើនៅយូទៀតខ្លាចថានឹងមានរឿងដូច្នេះទាន់ឈ្លាតពេលបានចាកចេញពីទីនេះកាន់តែលឿនកាន់តែល្អ ដៃស្រឡូនរៀបបម្រុុងនឹងបើកទ្វាចេញ ប៉ុន្តែនៅសុខៗស្រាប់តែ ដៃមាំម្ខាងលើកមករុញទ្វាទប់តាំងពីពេលណាក៏មិនដឹងបណ្តាលអោយរាងតូចភិតភ័យជាខ្លាំង

  «លោក...ហ្ហឹម!!»ថេយ៍បែរមុខទៅក្រោយរកនិយាយតែត្រូវបានលេបពាក្យចូលទៅវិញអស់បន្ទាប់ពីត្រូវបាននាយលើកដៃម្ខាងទៀតមកបិទបាំងភ្នែករាងតូចនឹងអោនមុខត្របាក់ជញ្ជួកដួសដងយកភាពផ្អែមល្ហែមពីក្រអូបមាត់របស់អ្នកម្ខាងទៀតយ៉ាងជក់ចិត្ត

  (អារម្មណ៍ថើបមួយនេះដូចប្រហែលៗ?)ភាពភ្ញាក់ផ្អើកនឹងការងើយឆ្ងល់បានដើរទទឹមគ្នាបណ្តាលអោយខួរក្បាលចាប់ផ្តើមវិលវុលរកធ្វើអីមិនត្រូវ។ ការនៅស្ងាមទុក្ខអោយអ្នកដទៃថើបញាំញីតាមចិត្តធ្វើអោយអ្នកម្ខាងទៀតបានដៃនឹងចាប់ក្រវាត់រាងកាយស្រឡូនទៅលើមួយទំហឹង

កំណប់តូចជាចំណងស្នេហ៍❤️(ចប់)Where stories live. Discover now