ថេយ៍ខ្ជឹបមាត់ជាមួយអារម្មណ៍ក្រឺតខ្នាញ់នឹងកូនកំហូចបន្ទាប់ពីលឺសម្តីរបស់គេហើយ
«ទាំងឪទាំងកូនទៅដេកជាមួយគ្នាទៅ បាំង»ថេយ៍រុញរាងកាយជុងហ្គុកចេញក្រៅមុននឹងស្រដីរួចបិទទ្វាលឺស៊ូតែបាំង!! ធ្វើអោយឪកូនទាំង2ភ្ញាក់នឹងងាកមុខសម្លឹងមើលគ្នាទាំងមីមាំងៗ
«អូននិយាយអីខុសមែនប៉ា?»អាល្អិតស៊ូវុនងើយមុខមើលជុងហ្គុករួចចោទសួរនាយទាំងមិនយល់នឹងថេយ៍ដែលខឹងខ្លួន
«គ្មានខុសអីទេ....គ្រាន់តែពាក្យនឹងកូនមិនគួរនិយាយដាក់ម៉ាក់កូនប៉ុណ្ណោះ»និយាយវាមិនខុសទេគ្រាន់តែខុស ត្រង់និយាយមិនត្រូវចំមនុស្សប៉ុណ្ណោះ ឱ!!លោកកូនអើយហេតុអីមិនដឹងទៀតថាចរឹកម៉ាក់កូនយ៉ាងមិច?
«អូននិយាយត្រូវតើ តែ ហ៉ើយ~~~ងងុយគេហាមោះៗប៉ាទៅគេង»និយាយបានបន្តិចក្មេងតូចក៏ស្ងាបព្រោះតែងងុយខ្លាំង ដោយទ្រាំមិនបានគេក៏ចាប់ទាញដៃជុងហ្គុកអោយទៅដេកជាមួយ
Skip
«ខឹងណាស់ៗហេតុអីព្រឹកឡើងគ្មានអ្នកមកលួងចឹង?»ដើរបណ្តើររអ៊ូរទ្រាំបណ្តើរសង្ឃឹមនឹងមានអ្នកមកលួចតែចុងក្រោយម្នាក់ក៏គ្មានទាំងឪទាំងកូនចរឹកហំដូចគ្នា«អាថេយ៍.....»យ៉ុនហ៊ូមកទាំងប្រញ៉ាប់ប្រញ៉ាល់មកហៅថេយ៍ដែលកំពុងឈរធ្វើទឹកមុខជូដោយសកម្មភាពដើរមកប្រញ៉ាប់ប្រញ៉ាល់ណាស់ចឹង
«មានរឿងអី....?»ឃើញមិត្តប្រញ៉ាប់ប្រញ៉ាល់បែបនេះគេក៏ចោទសួរដោយការងើយឆ្ងល់
«មានអ្នកជំងឺម្នាក់ត្រូវវះកាត់ជាបន្ទាន់....តែគ្រូពេទ្យវះកាត់ទាំងអស់បានជាប់ដៃហើយដូច្នេះមានសល់តែឯងម្នាក់ប៉ុណ្ណោះ»យ៉ុនហ៊ុនស្ទុះមកចាប់ដៃថេយ៍ដោយរៀបរាបពីស្ថានភាពទាន់ហន់ដែលកំពុងមានពេលនេះ ពួកគេត្រូវការវះកាត់ជាបន្ទាន់«បាន ឯងនាំយើងទៅ»ស្រដីរួចពួកគេបានដើរទៅបន្ទប់សង្គ្រោះយ៉ាងប្រញ៉ាប់ប្រញ៉ាល់។ ងាកមកមើលនាយកម្លោះវិញគេបាននាំស៊ូវុនមកទិញរបស់ដើម្បីលួងចិត្តថេយ៍ ព្រោះនេះជាថ្ងៃកំណើតរបស់ថេយ៍នោះឯង មិនលួងពេលនេះទេសុខចិត្តចាំលួងថ្ងៃកំណើតវិញ
YOU ARE READING
កំណប់តូចជាចំណងស្នេហ៍❤️(ចប់)
Боевикសេចក្តីស្នេហាបានកើតចេញពីចំណងមួយរាត្រីដែលពួកគេបានបង្កើតឡើងជាមួយគ្នាទាំងអចេតនា បាននាំអោយពួកគេបានជួបគ្នាម្តងហើយម្តងទៀតរហូតលេចចេញនូវអារម្មណ៍ដែលនឹកស្មានមិនដល់ ដោយសារដែលអាល្អិតមួយនេះ ចន ស៊ូវុន❤️