ភាគ22:ញុះញ៉ង

2.4K 138 5
                                    

អាល្អិតស៊ូវុនដើរមកតឹកៗឈរពួនពីក្រោយថេយ៍ទាំងអើតមុខលួចសម្លឹងមើលប៉ាៗរបស់ខ្លួនដោយទឹកកម្សត់ព្រោះក្នុងចិត្តគេពេលនេះចង់ទៅអោបប៉ាៗខ្លាំងណាស់

«អាយ៉ុនឯងទៅមើលអ្នកជំងឺផ្សេងទៀតទៅ ទុក្ខអោយយើងជាអ្នកពិនិត្យមើលគេ»មុននឹងពិនិត្យមើលអាការះនាយ ថេយ៍បានស្រដីទៅកាន់យ៉ុនហ៊ូជាមុនសិនសឹមបែរមកពិនិត្យមើលជុងហ្គុកតាមក្រោយ

  «បើចឹងយើងទៅសិនហើយ....»ស្របពេលលឺបែបនេះហើយយ៉ុនហ៊ូប្រញ៉ាប់ចេញទៅយ៉ាងលឿន ដោយទុក្ខអោយកាយតូចជាអ្នកចាត់ចែងនៅទីនេះតែម្នាក់ឯង

«បើចឹងខ្ញ៉ំសូមចេញទៅដែរហើយ....ក្មេងតូចទៅជាមួយគ្នាទេ?»ដុកផាកដឹងថាជុងហ្គុកបែបជាចង់នៅជាមួយប្រពន្ធតែពីរអ្នកហើយទើបគេប្រញ៉ាប់ភៀសខ្លួនចេញទៅ

ទាំងមិនភ្លេចហៅក្មេងតូចអោយទៅជាមួយខ្លួនដែរ មូលហេតុមិនហៅអ្នកប្រុសតូចព្រោះមិនចង់អោយនាយក្រាស់សង្ស័យទៀត

«បាទ....»អាល្អិតយល់ន័យដុងផាកដែលចង់ហៅខ្លួនអោយទៅជាមួយដូច្នេះគេក៏បានយល់ព្រមចេញមកជាមួយលោកពូផាកតែម្តង ក៉ំនៅក្លាយជាឆ្អឹងទទឹងក៏ប៉ាម៉ាក់របស់ខ្លួនទៀត

«លោកមានអារម្មណ៍ធូរស្បើយខ្លះនៅ?»បន្ទាប់ពីពិនិត្យនឹងអោយលេបថ្នាំរួចរាងតូចបានបោះសំណួរសួរទៅកាន់ជុងហ្គុកទាំងក្នុងចិត្តបារម្ភតែមិនបង្ហាញអោយគេដឹង

  «ក៏ គ្រាន់បើហើយ»នាយផ្អែកខ្នងនឹងក្បាលគ្រែស្រដីឡើងទាំងទឹកមុខស្រពោន មានអារម្មណ៍ថាម៉ួម៉ៅខ្លាំងណាស់រាល់ពេលឈឺក្បាលម្តងៗសឹងតែផ្តាច់ជីវិតនាយអោយផុតទៅហើយ

«បើលោកឈឺក្បាលដល់ថ្នាក់នេះ ហេតុអីមិនអោយយ៉ុនហ៊ូជួយពិនិត្យមើលទៅ»ពិតជាមិនយល់នាយពិតមែន បើដឹងថាខ្លួនកំពុងឈឺខ្លាំងម្លឹងៗមិចក៏មិនព្រមអោយយ៉ុនហ៊ូជួយព្យាបាលអោយ

«យើងមិនត្រូវការអ្នកផ្សេងទេ ក្រៅពីឯង»នាយហាស្តីតបហីៗដោយមិនលាក់លៀម ព្រោះនេះជាអារម្មណ៍របស់គេពិត ហាក់ដូចជាការមើលថែរមួយនេះបានសម្រាប់តែថេយ៍ប៉ុណ្ណោះដែលអាចធ្វើបាន

កំណប់តូចជាចំណងស្នេហ៍❤️(ចប់)Where stories live. Discover now