ចម្ងល់ជាច្រើនថ្ងៃមកនេះនាយពិតជាចង់ដឹងណាស់ប៉ុន្តែខណះពេលសួរនរណាម្នាក់ពួកគេតែងតែនិយាយរឿងអតីតកាលមកជាញឹកញ៉ាប់មិនបាននិយាយរឿងដែលកើតឡើងអំឡុងពេលគេបាត់កាតចង់ចាំឡើយ ជាពិសេសថេយ៍តែម្តង
«ប៉ាៗនឹងជឿអូនមែនទេ?»ក្មេងតូចសួរបញ្ជាក់ព្រោះខ្លាចនិយាយហើយនាយមិនជឿ មូលហេតុថាខ្លួននៅក្មេង
«បើឯងប្រាប់យើង....យើងនឹងជឿ»គ្មានជម្រើសទេក្រៅពីសួរស៊ូវុនព្រោះមើលទៅក្មេងម្នាក់នេះចេះដឹងច្រើនជាងក្មេងដទៃ ទាន់កាយតូចមិននៅដូច្នេះគេនឹងសួរនាំជីកឬសជីកគល់ពីអាល្អិតម្នាក់នេះតែម្តង
«ក៏បានអូននឹងប្រាប់ប៉ាៗ»គ្រាន់តែលឺបែបនេះអាល្អិតស៊ូវុនសប្បាយចិត្តទៅហើយដរាបណាប៉ាៗអាចមានការចងចាំឡើងវិញគេនឹងនិយាយប្រាប់ការពិតទាំងអស់
«តាមពិតប៉ាៗ គឺជាប៉ាអូន»ក្មេងតូចក្តោបដៃចូលគ្នារួចហាស្តីឡើងទាំងទឹកមុខញញឹមសើរៗប្រៀបដូចអារម្មណ៍ខូចចិត្តកំពុងបាត់បន្តិចម្តងៗខណះពេលកំពុងតែនិយាយប្រាប់ការពិតអោយជុងហ្គុកដឹង
«យើងហេស?ជាប៉ារបស់ឯង...»ជុងហ្គុកលើកដៃចង្អុលមុខខ្លួនឯងដោយទឹកមុខមីមាំង នេះជារឿងគួរអោយភ្ញាក់ផ្អើលដែលដឹងថាខ្លួនជាឪពុករបស់ក្មេងទាំងដែលតាំងពីដើមអាល្អិតព្យាយាមហៅគេប៉ុន្តែព្រោះគិតថាក្មេងយល់ច្រឡំទើបមិនចាប់អារម្មណ៍ច្រើន
«.....»ស៊ូវុនងក់ក្បាលតិចៗបញ្ជាក់ថាជាការពិត បណ្តាលអោយនាយឃើញហើយព្យាយាមគិត តែគួរអោយស្តាយដែលគិតហើយមិនអាចនឹកឃើញសូម្បីតែបន្តិច
ស៊ូវុនចំណាយពេលនិយាយរៀបរ៉ាប់ទាំងអស់តាំងពីដើមអោយជុងហ្គុកស្តាប់មិនថាពេលជួបគ្នា ឬការស៉ំថេយ៍អោយចុះអេតាស៉ីវិលអ្វីៗគ្រប់យ៉ាងដែលបានដឹងក្មេងតូចយកមកនិយាយទាំងអស់
«ហាសស.....!!»សម្តីទាំងអស់នេះនាយបានព្យាយាមគិតហើយគិតទៀតរហូតបណ្តាលអោយគំនិតខ្លះៗចូលមកខួរក្បាលរបស់គេ យ៉ាងស្រពិចស្រពិល
«ប៉ាៗ....កើតអី?»ស៊ូវុនចូលទៅមើលបន្ទាប់ពីឃើញជុងហ្គុកអង្គុយលើកដៃក្តោបក្បាលបង្ហាញពីទឹកមុខកំពុងឈឺចាប់ នេះបញ្ជាក់ថាការចង់ចាំមួយនេះវាកំព្យាយាមចូលមកបន្តិចម្តងៗហើយ ប៉ុន្តែនាយក៏ត្រូវទទួលរងផលប៉ះពាល់ខួក្បាលខ្លាំងដូចគ្នា
YOU ARE READING
កំណប់តូចជាចំណងស្នេហ៍❤️(ចប់)
Acciónសេចក្តីស្នេហាបានកើតចេញពីចំណងមួយរាត្រីដែលពួកគេបានបង្កើតឡើងជាមួយគ្នាទាំងអចេតនា បាននាំអោយពួកគេបានជួបគ្នាម្តងហើយម្តងទៀតរហូតលេចចេញនូវអារម្មណ៍ដែលនឹកស្មានមិនដល់ ដោយសារដែលអាល្អិតមួយនេះ ចន ស៊ូវុន❤️