ស៊ូវុនយំរហូតទាល់តែគេងលក់លើជើងថេយ៍ ដៃស្រឡូនលូកទៅអង្អែលក្បាលកូនថ្នមៗស្រាប់តែទឹកថ្លាមួយដំណក់បានស្រក់លើដៃរបស់គេ បើក្រលែកមើលអោយច្បាស់ទៅគឺជាទឹកភ្នែករបស់ថេយ៍នោះឯង ដែលពេលនេះកំពុងលួចយំសសឹកតិចៗតែម្នាក់ឯង
«ម៉ាក់ស៉ំទោសដែលកុហកកូន...ហ្ហឹកៗ ម៉ាក់ពិតជាមិនដឹងពិតមែនថាប៉ាៗកូនអាចចង់ចាំវិញបានឬអត់?»មិនមែនតែកូននោះទេសូម្បីតែម៉ាក់ក៏សឹងតែចង់ស្រែកយំទៅហើយកូនដឹងទេ? តែម៉ាក់មិនចង់បង្ហាញអោយកូនដឹងពីចំណុចខ្សោយរបស់ម៉ាក់នោះទេ
«អាថេយ៍....»នៅសុខៗយ៉ុនហ៊ូបានដើរចូលមកក្នុងដោយហៅកាយតូចដែលកំពុងអង្គុយយំ
«ហា....?»ថេយ៍ប្រញ៉ាប់លើកដៃជូតទឹកភ្នែករួចងើយមុខឡើងសម្លឹងមើលទៅមិត្តដែលកំពុងដើរមកអង្គុយជិតដោយទឹកមុខបង្ហាញពីក្តីអាណិត
«វុនៗគេងលក់ហើយឬ?»
«ហឹម~~~គេយំមួយថ្ងៃហើយ»ថេយ៍ញញឹមសើរៗចោលភ្នែកសម្លឹងមើលក្មេងតូចទាំងដៃនៅតែបន្តអង្អែរថ្នមៗ«កូនរបស់ឯងទោះនៅក្មេងតែខួរក្បាលគេពិតជាឆ្លាតណាស់ឆាប់ចាប់យកសម្តីមនុស្សធំបាន សំខាន់បេះដូងរបស់គេពោពេញទៅដោយក្តីស្រឡាញ់ខ្លាំងទៀត»មានកូនដែលឆ្លាតពួកគេគិតថានឹងសំណាង ហើយពិតណាស់ដរាបណាបើអ្នកបានកូនឆ្លាតគួរតែប្រយ័ត្នពាក្យសម្តី នឹងការបង្ហាញពីក្តីស្រឡាញ់ចំពោះពួកគេ ព្រោះពួកគេនឹងគិតបានវែងឆ្ងាយទោះយើងមិនមែនចង់បានន័យបែបនឹងក៏ដោយ
«.....»កាយតូចប្រែទឹកមុខស្រពោនក្នុងចិត្តអាណិតកូនដែលត្រូវជួបរឿងបែបនេះ កំពុងមានក្តីស្រឡាញ់ពីគ្រួសារពេញលេញផង ស្រាប់តែសុខៗបែកបាក់ម្តងទៀតតើអារម្មណ៍ជាក្មេងម្នាក់ត្រូវការភាពកក់ក្តៅគេគិតបែបណា?
«យើងបានពិនិត្យមើលប្តីរបស់ឯងរួចហើយ»
«គេមានបញ្ហាអីទៀតទេ?»រាងតូចបែរមុខមកយ៉ាងលឿនទាំងចោទសួរដោយក្តីប្រារម្ភ«គេមានការចងចាំតែអតីតកាលប៉ុណ្ណោះចាប់ពី5ឆ្នាំបន្ទាប់គេមិនចាំអ្វីនោះទេ»យ៉ុនហ៊ូស្រដីឡើងមានន័យថាជុងហ្គុកមានការចងចាំពីអតីតកាលតែ5ឆ្នាំបន្ទាប់គេមិនចាំនោះទេ ហើយ5ឆ្នាំនោះគឺជាពេលដែលកំពុងជួបថេយ៍នឹងឯងចឹងហើយវត្តមានរបស់ថេយ៍ទាំងប៉ុន្មាននាយមិនបានចាំឡើយ។
YOU ARE READING
កំណប់តូចជាចំណងស្នេហ៍❤️(ចប់)
Боевикសេចក្តីស្នេហាបានកើតចេញពីចំណងមួយរាត្រីដែលពួកគេបានបង្កើតឡើងជាមួយគ្នាទាំងអចេតនា បាននាំអោយពួកគេបានជួបគ្នាម្តងហើយម្តងទៀតរហូតលេចចេញនូវអារម្មណ៍ដែលនឹកស្មានមិនដល់ ដោយសារដែលអាល្អិតមួយនេះ ចន ស៊ូវុន❤️