បរិយាកាសក្នុងពេលនេះដូចជាប្រែមកស្ងប់ស្ងាតឡើងវិញដោយសារតែ ម្នាក់ៗមិនដឹងគួរនិយាយអ្វីតទៀត
«ថ្ងៃណាយើងអាចត្រឡប់ទៅផ្ទះវិញបាន?»ព្រោះតែស្ថានភាពស្ងប់ស្ងាតពេកជុងហ្គុកបានបោះសំណួរឡើងទៅកាន់កាយតូច អំពីកាលវិភាគដែលគេអាចចេញពីមន្ទីពេទ្យបាន
«អឹម....ស្អែកនេះលោកអាចចេញទៅវិញបានហើយ»ថេយ៍ទាញទូរស័ព្ទមកឆែកមើលមុននឹងហាស្តីតបនាយ
«អោយលេខទូរស័ព្ទឯងមក»ជុងហ្គុក
«លោកយកធ្វើអី?»ថេយ៉ុង«ងាយស្រួលតេហៅឯងមកពិនិត្យនៅពេលយើងឈឺក្បាលខ្លាំង....ព្រោះយើងខ្ជិលមកពេទ្យណាស់»
«មិនបាច់ទេ....»ថេយ៍ក្រោកឈរដោយដើរយកចានផ្លែឈើទៅទុកនៅលើតុ«នេះឯងមិនចង់ពិនិត្យយើងមែនទេ?»
«មិនមែនទេ លោកមានលេខរបស់ខ្ញ៉ំហើយ....លោកយកធ្វើអីទៀត?»«ហាស់!! ហើយយើងទៅមានលេខឯងតាំងពីកាល?»
«មានយូហើយ....ដូច្នេះលោកសម្រាកសិនចុះខ្ញ៉ំត្រូវការពិនិត្យមើលអ្នកជំងឺផ្សេងទៀត»បន្ទាប់ពីស្រដីរួចរាងតូចក៏បានដើរចេញទៅយ៉ាងលឿនដោយទុក្ខអោយនាយក្រាស់អង្គុយគិតម្នាក់ឯង«ពេលណា?វេលាណា?....មិចក៏យើងមិនចាំ?»នាយអង្គុយចោទសួរខ្លួនឯងទាំងសញ្ជឹងគិតហើយគិតទៀត តែនៅគិតមិនឃើញដែលខ្លួនទៅយកលេខថេយ៍បានតាំងពីពេលណាក៏មិនដឹង?
«ចង្រៃយ៎ គីម ថេយ៉ុង មិចក៏ឯងទុកអោយយើងឆ្ងល់ទៀតហើយហាស់!!»ទោះដឹងថាថេយ៍បានទៅបាត់ តែនាយនៅចង់ស្រែកដោយអារម្មណ៍ក្រឺតខ្នាញ់កាយតូចជាខ្លាំង ដឹងហើយថាគេបាត់ការចង់ចាំតែចូលចិត្តទុកចម្ងល់អោយគេគិតរហូត
Skip
ថ្មិចបើកៗ រដូវវស្សាបានឈានមកដល់ ក្នុងពេលនេះមេឃកំពុងតែចង្អុលភ្លៀងអមទៅដោយថ្គររន្ទះយ៉ាងខ្លាំង បណ្តាលមនុស្សម្នានាំគ្នាជ្រកទីលំនៅរៀងៗខ្លួន(មេឃភ្លៀងហើយ? បើចឹងទៅវិញបានយ៉ាងមិចទៅ)រាងតូចឈរសម្លឹងមើលមេឃងងឹតដែលកំពុងចង្អុកទឹកភ្លៀងធ្លាក់ចុះមកតាមបង្អួចដោយសញ្ជឹងគិត ព្រោះគេពេលនេះកំពុងនៅភូមិគ្រឹះចន ដើម្បីពិនិត្យមើលអាការះរបស់ជុងហ្គុកតាមការណាត់
YOU ARE READING
កំណប់តូចជាចំណងស្នេហ៍❤️(ចប់)
Actionសេចក្តីស្នេហាបានកើតចេញពីចំណងមួយរាត្រីដែលពួកគេបានបង្កើតឡើងជាមួយគ្នាទាំងអចេតនា បាននាំអោយពួកគេបានជួបគ្នាម្តងហើយម្តងទៀតរហូតលេចចេញនូវអារម្មណ៍ដែលនឹកស្មានមិនដល់ ដោយសារដែលអាល្អិតមួយនេះ ចន ស៊ូវុន❤️