គ្រាន់តែបានឃើញផ្ទៃមុខអ្នកម្ខាងទៀតអ៊ុនខៃបើកភ្នែកធំៗនឹងឧទានឡើងទាំងភ្ញាក់ផ្អើលព្រោះនាយមិនបានគិតថាជុងហ្គុកនឹងមកឈរនៅចំពោះមុខរបស់ខ្លួននោះទេ
«អរុណសួរស្តីលោកខៃ»ទឹកមុខភ្ញាក់ផ្អើលរបស់នាយអ៊ុនខៃបានធ្វើអោយជុងហ្គុកឈរបង្ហាញស្នាមញញឹមស្រស់នឹងស្រដីស្រទន់មកកាន់នាយទៅវិញ
«មិច...មិចក៏ឯងមកដល់ទីនេះ?»
«មិចក៏យើងមកមិនបាន? អូមែនហើយ....យើងមកនេះថាមកចង់ផ្តាច់កុងត្រា»
«ផ្តាច់កុងត្រា?ក៉ំប្រាប់ថាឯង.....»«មិនខុសទេ ដូចលោកគិត...អីយ៉ា!!ដំបូងថារកផ្តាច់កុងត្រាដែរ តែលោកបែរជានាំប្រពន្ធរបស់យើងមកដល់បន្ទប់នេះទៅវិញ ប៉ុន្តែក៏អគុណណាលោកខៃ ព្រោះរាល់ដងយើងពិតជាពិបាកស៉ំគេណាស់តែបានយប់មិញនេះក្តីសុខជាប់ចិត្តតែម្តង»ជុងហ្គុកឈរព័ទ្ធដៃចូលគ្នាយកស្មាទៅផ្អែកមាត់ទ្វាទាំងហាស្តីរៀបរាប់អំពីរាត្រីរោលរាយប់មិញអោយអ៊ុនខៃបានស្តាប់ជាមួយទឹកមុខញញឹមស្រស់ ប្រៀបដូចជាគេកំពុងតែចង់បញ្ជាក់ថាចុងក្រោយខ្លួនជាអ្នកមានជ័យជំនះដដែល
«ឯង....»ស្តាប់ហើយនាយកម្លោះពិតជាខឹងខ្លាំងណាស់គេស្ទុះទៅចាប់ក្រមួលក៏អាវឃ្ម៉ំរបស់ជុងហ្គុកជាមួយកំហឹងកំពុងឆាបឆេះ
«ជុង....!»នៅភ្លាមៗស្រាប់តែថេយ៍បន្លឺសម្លេងឡើងបណ្តាលអោយបុរសទាំងពីរបែរមុខទៅមើល ទើបឃើញថាគេកំពុងព្យាយាមក្រោកអង្គុយទាំងក្តោបភួយជាប់ខ្លួនដើម្បីបិទបាំងរាងកាយអាក្រាត
«អ៊ុនខៃលោកធ្វើស្អីនឹង...?»ខណះពេលឃើញស្ថានភាពមិនស្រួលថេយ៍បានបោះសំណួទាំងងើយឆ្ងល់ព្រោះឃើញនាយកំពុងចាប់ក្រមួលក៏អាវប្តីរបស់ខ្លួន
«ថេយ៍ តោះ ទៅជាមួយបងវិញ»មិនបានឆ្លើយតបសំណួរកាយតូចឡើយ ផ្ទុយមកវិញបែរជាចូលទៅចាប់កញ្ឆក់ក៏ដៃរាងតូចដើម្បីអោយគេទៅជាមួយខ្លួន
«អត់ទេ លែងខ្ញ៉ំ»ថេយ៍ប្រកែកភ្លាមៗដោយព្យាយាមទាញដៃរបស់ខ្លួនមកវិញទាំងចងចិញ្ចើមមិនពេញចិត្ត
«អូនត្រូវទៅជាមួយបង....បងសន្យាថាបងមិនយកអូនទៅធ្វើបែបនោះទៀតទេ»
YOU ARE READING
កំណប់តូចជាចំណងស្នេហ៍❤️(ចប់)
Acciónសេចក្តីស្នេហាបានកើតចេញពីចំណងមួយរាត្រីដែលពួកគេបានបង្កើតឡើងជាមួយគ្នាទាំងអចេតនា បាននាំអោយពួកគេបានជួបគ្នាម្តងហើយម្តងទៀតរហូតលេចចេញនូវអារម្មណ៍ដែលនឹកស្មានមិនដល់ ដោយសារដែលអាល្អិតមួយនេះ ចន ស៊ូវុន❤️