ភាគ13:បងចាំតែខុស

3.8K 153 0
                                    

ពេលប្រលឹមបានឈានមកដល់ វាជាថ្ងៃថ្មីដែលមនុស្សម្នាក់ៗត្រូវភ្ញាក់ពីដំណេកនឹងចាប់ផ្តើមធ្វើការងារតាមតួនាទីរបស់ខ្លួនដូចសព្វដង ប៉ុន្តែបើងាកមកមើលគូខាងនេះវិញមកដល់ម៉ោងនេះហើយពួកគេមិនទាន់ភ្ញាក់នៅឡើយទេ

  រាងកាយមនុស្សពីរអ្នកបានដេកអោបគ្នាយ៉ាងស្អិតរមួតសឹងតែក្លាយជារាងកាយតែមួយទៅហើយ ពន្លឺថ្ងៃបានចាំងផ្ទៃមុខរបស់ពួកគេធ្វើអោតម្នាក់ៗត្រូវភ្ញាក់

  ភ្នែកទាំងពីរគូរព្យាយាមព្រិចបើកៗអោយសាំងនឹងពន្លឺថ្ងៃដែលចាំចូលមកតាមកញ្ចក់បង្អួរ ថេយ៍សម្លឹងមើលពិដានធ្វើទឹកមុខម៉ក់ៗមុននឹងងាកមុខទៅមើលឯអ្នកនៅខាងឆ្វេងដៃរបស់ខ្លួនវិញ

  «ផាំង!! ប៉ាៗ....»កែវភ្នែកសម្លឹងមើលគ្នាមិនដាក់បង្កើតអោយចិត្តពួកគេរកចង់និយាយអីម្យ៉ាង ប៉ុន្តែមិនទាន់ទាំងហើបមាត់និយាយបានមួយម៉ាត់ផងកំពូលលោកកូនស៊ូវុនបានទម្រុះទ្វាចូលមកភ្លាម

  ធ្វើអោយប៉ាៗទាំងពីរនេះងាកមុខមកសម្លឹងមើលទាំងបើកភ្នែកធំៗ ប្រៀបដូចជាពួកគេបានឃើញព្យុះដ៏ធំកំពុងបកបោកមកយ៉ាងចឹង ម្នាក់ៗស្ទុះងើបអង្គុយយ៉ាងលឿន ទោះពេលនេះថេយ៍មានអារម្មណ៍ឈឺផ្នែកខាងក្រោមតែក៏មិនស្មើរនឹងភ្ញាក់ផ្អើលខណះពេលឃើញកូនសម្រុកចូលមកដែរ

  «អូហូ!!តាមពិតមកលួចដេកមួយប្តីសោះ»ក្មេងតូចឈរច្រតចង្កេះស្រដីឡើងទាំងទឹកមុខហួសចិត្តស្មានតែបាត់ទៅណាតាមពិតមកលួចដេកជាមួយប្តីសោះ អត់មានប្រាប់គេមួយម៉ាត់

  «ក៉ំចេះតែថា»ថេយ៍ប្រកែកភ្លាមៗតែក៉ំមើលស្ថានភាព ប្រកែកមិនទំនងសោះថេយ៍
  «ក៉ំចេះតែថាយ៉ាងមិច? បើប៉ាតូចកំពុងអង្គុយលើគ្រែជាមួយប៉ាធំនឹង»ក្មេងតូចធ្វើទឹកមុខឆ្ងល់ខណះពេលឬថេយ៍ប្រកែកទាំងដែលជាក់ស្តែកគេកំពុងឈរមើលនៅនឹងមុខ ហើយនៅមកប្រកែកទៀត

  «អាហេម!! សម្រេចថាកូនចូលមកធ្វើអី?»ឃើញស្ថានភាពដូចទើសទាលពេកជុងហ្គុកក៏ចូលលូកមាត់លូកក៏ ព្រោះមិនចឹងទេថេយ៍នឹងត្រូវបាក់មុខដោយសារកូនដេញជើងទាន់មិនខាន

  «គឺមករកប៉ាតូច....ព្រោះព្រឹកឡើងអត់ឃើញគាត់ អូនបារម្ភ»ក្មេងតូចហាស្តីឡើងជាមួយទឹកមុខបារម្ភនេះក៏អាចអោយថេយ៍បានឃើញដែរថាកូនម្នាក់នេះបារម្ភពីខ្លួនប៉ុណ្ណា

កំណប់តូចជាចំណងស្នេហ៍❤️(ចប់)Where stories live. Discover now