ភាគ16:មិនត្រូវវៃទេ ចាប់បោះចេញបានត្រូវជាង

2.9K 142 1
                                    

នៅតាមផ្លូវថេយ៍នៅមិនចេះស្ងាមឡើយព្រោះតែជាតិអាល់កុលបានជ្រៀបចូលពេញខ្លួនរបស់គេ បណ្តាលអោយនាយកម្លោះពិបាកទប់ស្កាត់ជាខ្លាំង

  «អូ!!នៅក្រៅត្រជាក់ហា...»ថេយ៍អើតមុខចេញពីក្នុងឡានហាស្តីទាំងស្នាមញញឹមបន្ទាប់ពីត្រូវបានខ្យល់បុកប៉ះពេញផ្ទៃមុខរបស់គេ

  «ថេយ៍....ចូលក្នុងវិញក៉ំធ្វើចឹង»ជុងហ្គុករហ័សចាប់ទាញប្រពន្ធចូលក្នុងវិញព្រោះបើធ្វើបែបនេះវាគ្រោះថ្នាក់ណាស់ ប៉ុន្តែអ្នកម្ខាងទៀតមិនព្រមឡើយ

  «អត់ទេៗ ចង់នៅបែបនេះ»ថេយ៍ក្រវាស់ដៃជុងហ្គុកចេញពីខ្លួនព្រោះមិនចង់ចូលក្នុងវិញដោយសារគេចង់ស្រូបខ្យល់នៅខាងក្រៅបន្តទៀត

  «តែវាគ្រោះថ្នាក់ណាស់....មកនេះ»នាយខំចាប់ទាញថ្នមៗនឹងព្យាយាមនិយាយលួងលោម តែអ្នកម្ខាងទៀតនៅតែរឹងចចេសដូច្នេះគេបានចាប់ទាញកន្ត្រាកកាយតូចចូលក្នុងវិញមួយទំហឹង មុននឹងប្រាប់អោយអ្នកបើកឡានចុចបិទកញ្ចក់

  «អត់ទេៗ....លែង»ថេយ៍លើកដៃជើងខ្វៃចុះខ្វៃឡើងព្យាយាមរើបម្រាស់ចេញពីរង្វង់ដៃកាអោបរបស់ជុងហ្គុក

  ផាច់!! ព្រោះតែនៅស្ងាមអត់ទ្រាំមិនបានទៀតនោះជុងហ្គុកលើកដៃវៃគូទថេយ៍ ព្រោះតែក្រឺតខ្នាញ់ចរឹកប្រពន្ធម្នាក់នេះពេក រំអុកឡើងដូចកូនក្មេងហើយ

  «ហ្ហឹក~~~~ហឹកមិចក៏មកវៃគូទអូន»សមីខ្លួនកាលត្រូវបានប្តីវៃគូទមួយដៃរួចគេចាប់ផ្តើមពេបមាត់ពេបក៏ យំសួរទៅកាន់ប្តីទាំងអណ្តក់អណ្តើត

  «មកពីអូនរពិសពេក...និយាយមិនស្តាប់គ្នា»តែខូចម្លឹងៗមិនខុសអីពីក្មេងនោះទេទាល់តែវៃខ្លះបាននៅស្ងាម ចរឹកថេយ៍ពេលនេះក៏មិនខុសអីពីក្មេងដែរ

  «ហ្ហឹក ម៉ាអាប្តីឆ្កួត....»
  «អូនថាមិច?»
  «អូនថាអូនឈប់ហៃ....ហ្ហឹក...ហ្ហឹកៗ»គិតទៅទោះស្រវឹងយ៉ាងមិចក៏នៅដឹងដែរថាគួរបន្លប់និយាយយ៉ាងមិច ព្រោះទឹកមុខប្តីពេលនេះមិនអំណោចផលទេ។

  ចំណាយជាងប៉ុន្មាននាទីឡានបានមកដល់ផ្ទះវិញ នៅខាងក្នុងមានសភាពស្ងាតព្រោះគ្រប់គ្នាបានចូលគេងអស់ ជុងហ្គុកចាប់បីប្រពន្ធចូលក្នុងដែលកំពុងនៅយំសឺតសតមិនបាត់

កំណប់តូចជាចំណងស្នេហ៍❤️(ចប់)Where stories live. Discover now