មកដល់គោលដៅអ៊ុនខៃបានចាប់ថេយ៍ទៅកន្លែងរបស់ខ្លួន នៅកោះមួយនេះវាធំណាស់ថែមទាំងនៅដាច់ស្រយ៉ាលពីគេទៀត បើក្រលែកមើលអោយចំ មានតែភូមិគ្រឹះមួយនៅចំកណ្តាលប៉ុណ្ណោះ ក្រៅពីនេះសុទ្ធតែជាសួននឹងទីកន្លែងលំហែលកាយផ្សេងៗ
នាយកម្លោះចាប់លីកាយតូចទៅចូលក្នុងបន្ទប់យ៉ាងលំបាកព្រោះតែសមីខ្លួនព្យាយាមរើសបម្រាស់មិនឈប់
«ខ្ញ៉ំប្រាប់អោយលែង....លែងខ្ញ៉ំ»រាងតូចខ្វៃដៃផងខ្វៃជើងផងធ្វើយ៉ាងណាអោយចេញពីក្នុងរង្វង់ដៃពីការចាប់របស់នាយកម្លោះអ៊ុនខៃតែចុងក្រោយគេនៅតែមិនអាចយកឈ្នះបានដដែល
«ចូលទៅ...»គ្រាន់តែមកដល់ក្នុងបន្ទប់នាយបានរុញរាងកាយតូចច្រឡឹងចូលទៅក្នុងមុននឹងរហ័សបិទទ្វាយ៉ាងលឿន
ផាំង!!ផាំង!!
«អ៊ុនខៃបើកទ្វា បើកទ្វាភ្លាម!! អាមនុស្សថោកទាប»លឺសម្លេងបិទទ្វាភ្លាមថេយ៍ស្ទុះស្ទារត់ទៅគោះទ្វាភ្លែតប៉ុន្តែអ្នកម្ខាងទៀតមិនបានធ្វើតាមសម្តីគេឡើយ បណ្តាលអោយ រាងតូចខឹងជាខ្លាំងទើបស្រែកជេរពីខាងក្នុងដោយតាមចិត្តខឹង«មើលបន្ទប់នេះអោយជាប់...ហាមអោយអ្នកណាចូលទៅ»នាយមិនបានខ្វល់ពីការជេរប្រទិចរបស់អ្នកខាងក្នុងឡើយផ្ទុយមកវិញនាយបានដាក់បញ្ជារកូនចៅរបស់ខ្លួនម្នាក់អោយឈរចាំយាមមុខបន្ទប់មួយនេះដើម្បីក៉ំអោយអ្នកណាចូលក្រៅពីខ្លួន
«បាទចៅហ្វាយ...»បន្ទាប់ពីដាក់បញ្ជាររួចអ៊ុនខៃក៏ដកទូរស័ព្ទចុចតេរកនរណាម្នាក់ទាំងដើរចេញទៅ មិនលឺសម្លេងតបតបែបនេះរាងតូចក៏ដឹងថាអ៊ុនខៃច្បាស់ជាដើរចេញទៅទើបដាក់ខ្លួនអង្គុយផ្អែកទ្វាដោយអស់ក្តីសង្ឃឹម
«ជុង តើពេលនេះបងយ៉ាងមិចហើយ?»ក្នុងចិត្តពិតជាបារម្ភណាស់មិនដឹងថាស្មើរនេះប្តីយ៉ាងមិចហើយទេ បារម្ភក៏បារម្ភ ខ្លាចក៏ខ្លាចតើពេលណា ទើបគេអាចចេញពីទីនេះបាន?
Skip
ងាកមកមើលអ្នកនៅមន្ទីពេទ្យវិញបន្ទាប់ត្រូវបានពេទ្យព្យាបាលអោយរួចនាយត្រូវបានសន្លប់មួយថ្ងៃពេញដោយមានដុងផាកនឹងក្មេងតូចជាអ្នកចាំមើលថែរមិនយូប៉ុន្មានយ៉ុនហ៊ូ ចូលមកពិនិត្យជុងហ្គុកតាមពេលវេលា អំឡុងពេលនោះដុងផាកចូលមកសួរនាំ
YOU ARE READING
កំណប់តូចជាចំណងស្នេហ៍❤️(ចប់)
Açãoសេចក្តីស្នេហាបានកើតចេញពីចំណងមួយរាត្រីដែលពួកគេបានបង្កើតឡើងជាមួយគ្នាទាំងអចេតនា បាននាំអោយពួកគេបានជួបគ្នាម្តងហើយម្តងទៀតរហូតលេចចេញនូវអារម្មណ៍ដែលនឹកស្មានមិនដល់ ដោយសារដែលអាល្អិតមួយនេះ ចន ស៊ូវុន❤️